ACU​៖ មិន​ដែល​មានការ​ស៊ើប​អង្កេត​មន្ត្រី​សុខាភិបាល​ពុក​រលួយ​ឡើយ

By and | March 26, 2014

ខេមបូឌា ដេលី

មន្ត្រី​មួយ​រូប​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា មន្ត្រី​នៅ​អង្គភាព​នេះ​ត្រូវ​បាន​ណែ​នាំ​យ៉ាង​ច្បាស់​មិន​ឲ្យ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ពីបទ​​ប្រព្រឹត្តអំពើ​ស៊ី​សំណូក​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ក្រសួង​សុខា​ភិបាល​ទេ​ ដើម្បី​ឲ្យ​អង្គភាព​នេះ​អាច​ដោះ​ស្រាយ​រឿង​ក្តី​នេះ​នៅ​ក្រៅ​តុលាការ​បាន​។

កាលពី​ថ្ងៃ​អាទិត្យ លោក ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោកនឹង​មិន​បន្ត​ចាត់​ការ​ករណី​ចោទ​ប្រកាន់​អតីត​មន្ត្រី​សុខាភិបាល​ដែល​ត្រូវ​បាន​បញ្ជាក់​​ដោយ​អង្គ​ការ​មូល​និធិ​សាកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ របេង និង​ជំងឺ​គ្រុន​ចាញ់​​(Global Fund to Fight AIDS, Tuberculosis and Malaria) នៅ​ក្នុង​គម្រោង​រយៈពេល​ច្រើន​ឆ្នាំ​មួយ​។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង​នោះ​មន្ត្រី​ទាំង​នោះ​ត្រូវ​បានចោទ​ប្រកាន់​ថា បាន​យក​ប្រាក់​សំណូក​សរុប​រួម​គ្នា​ចំនួន​៤៥០.០០០ដុល្លារ​ ពី​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​ពហុ​ជាតិ​ចំនួន​ពីរ​។

ទោះ​បី​ជា​មាន​របាយការណ៍​លម្អិត​ដែល​អង្គការ​មូល​និធិ​សាកល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ដោយ​មានការ​បង្ហាញ​​ភ័ស្តុតាង​​បញ្ជាក់​ពី​អំពើ​ពុក​រលួយ​ ដូច​ជា អីុម៉េល​​រវាង​មន្ត្រី​សុខាភិបាល​ និង​តំណាង​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏​ពិត​មែន ក៏​លោក ឱម យិុនទៀង បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​សម្រាប់​បន្ត​ដាក់​ទោស​មន្ត្រី​ទាំង​នោះ​ទេ។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​ជំរុញ​រឿងក្តី​នេះ​តាម​តុលាការ​ នឹង​មាន​តែ​នាំ​ឲ្យ​ការ​ខូច​កិត្តិនាម​របស់​រដ្ឋាភិបាល​ និង​អង្គការ​មូលនិធិ​សាកល​ប៉ុណ្ណោះ​។

កាលពី​ម្សិលមិញ​ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ដឹង​ច្បាស់​ពី​រឿង​ក្តី​នេះ​បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ដែល​សូម​្បី​តែ​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផ្ទាល់​ ទៅ​លើ​ករណី​ចោទ​ប្រកាន់​ទាំង​នេះ​ ដោយ​សារ​តែ​មាន​បញ្ជា​ពី​លោក ឱម យិុនទៀង។ គួរ​បញ្ជាក់​ថា មន្ត្រី​រូប​នេះ​បាន​និយាយ​ក្នុង​លក្ខ​ខណ្ឌ​អនាមិក ​ព្រោះ​លោក​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​និយាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នោះ​​បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​បាន​បញ្ជា​ពី​ថ្នាក់​លើ​មិន​ឲ្យ​ស៊ើប​អង្កេត​ ពី​ព្រោះ​គាត់​ [លោក ឱម យិុនទៀង] ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ក្រៅ​តុលាការ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រាន់​តែ​ធ្វើ​កិច្ច​សន្យា​ជាមួយ​មន្ត្រី​ទាំង​នោះ​ឲ្យ​សង​ប្រាក់​អង្គការ​មូលនិធិ​សាកល​វិញ​ ហើយ​បញ្ចប់​បញ្ហា​តែ​ម្តង​”។

លោក ឱម យិុនទៀង មិន​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ ចំណែក​ឯ​លោក​ កែវ រ៉េមី អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទេ​។ លោក ឱម យិុនទៀង មិន​ដែល​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​រឿង​ក្តី​នេះ​ទៅ​តុលាការ​ទេ ឬ​ក៏​ពន្យល់​​ថា តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​អំពី​ភ័ស្តុតាងដែល​​អង្គភា​ព​នេះ​ទទួល​បាន​ពី​របាយការណ៍​​៨៤​ទំព័រ​របស់​អង្គការ​មូលនិធិ​សាកល​ និង​ឧបសម័្ពន្ធ​ដែល​មាន​១៣៤​ទំព័រ​របស់​អង្គការ​នេះ​។

មន្ត្រី​ដែល​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ជាង​គេ​ និង​មាន​តំណែង​ខ្ពស់​បំផុត​ នៅ​ក្នុង​របាយ​ការណ៍​នោះ​គឺ​លោក ឌួង សុជាតិ អតីត​នាយក​មជ្ឈ​មណ្ឌល​​ជាតិ​ជំងឺ​គ្រុន​ចាញ់​។ មុន​ពេល​ចូល​និវត្ត​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១១ ​របាយ​ការណ៍​នេះបញ្ជាក់​ថា ​មន្ត្រី​រូប​នេះ​ទទួល​ប្រាក់​​សំណូក​ចំនួន​៣៥១.០០០ដុល្លារ​​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​ ដោយ​ណែនាំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ផ្ទេរ​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ប្រឹក្សា​យោបល់​មួយ​រូប​ ដែល​មិន​មាន​ពិត​ប្រាកដ​។ របាយការណ៍​ដែល​ក៏​បាន​ដាក់​បញ្ចូល​នូវ​អីុម៉េល​របស់​លោក សុជាតិ​ ដែល​បាន​ផ្តល់​សេចក្តី​ណែនាំ​ចាំ​បាច់ទាក់​ទង​នឹង​ការ​ផ្តល់​ប្រាក់​សំណូក​ទាំង​នេះ​។

ប៉ុន្មា​នថ្ងៃ​បន្ទាប់​ពី​របាយការណ៍​នេះត្រូវ​បាន​ចេញ​ផ្សាយ​ លោក ជាម យៀប ​បាន​អះ​អាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ នឹង​ស៊ើប​អង្កេតករណី​ចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​តុលាការ​ត្រូវ​តែ​ផ្តន្ទា​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​នេះ​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​កាលពី​ពេល​នោះ​ថា “ចាំ​បាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ និង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ទោះ​បី​ជា​មន្ត្រី​ពុក​រលួយ​ទាំង​នោះ​នៅ​កាន់​តំណែង​ ឬ​ក៏​លាលែង​ពី​តំណែង​ក៏​ដោយ​…។ មន្ត្រី​ទាំង​នោះ​ត្រូវ​តែ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ពី​បទ​អំពើ​ពុក​រលួយ​”។

កាលពី​ម្សិលមិញ​ លោក ជាម យៀប បាន​បង្វែរការ​សួរ​សំណួរ​ទៅ​នឹងសេចក្តី​សម្រេច​ចិត្ត​របស់​លោក ឱម យិុនទៀង។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ​មួយ​​​​ ដូច្នេះ​វា​គឺ​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​សម្រេច​ចិត្ត​។ ខ្ញុំ​ជឿ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មាន​មូល​ហេតុ​សម្រាប់​ការ​គាំទ្រ​មិន​ឲ្យ​មាន​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ហើយ​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​អំពី​រឿង​នេះ​ទេ”។

លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ជំរុញ​ច្បាប់​ដែល​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​កាលពី​ដើម​ឆ្នាំ​២០១០។

ខណៈ​​​ម្ចាស់​ជំនួយ​បរទេស​​ដែល​បាន​អំពាវ​​នាវ​​ឲ្យ​មាន​ច្បាប់​នេះ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ បាន​សាទរ​ការ​អនុម័ត​ច្បាប់​នេះ​ ច្បាប់​នេះ​ក៏​កំពុង​រងការ​រិះ​គន់​ដោយ​សារ​តែ​មិន​បាន​ជំរុញ​ឲ្យ​មន្ត្រី​សាធារណៈ​ប្រកាស​ទ្រព្យ​របស់​ខ្លួន​ឲ្យ​សាធារណជន​បាន​ដឹង​ជា​សាធារណៈ​​​ និង​មិន​បាន​ធានា​ឲ្យ​មាន​ការ​ការ​ពារ​អ្នក​ផ្តល់​ព័ត៌មាន​ពី​អំពើ​ពុករលួយ​​។ មជ្ឈដ្ឋាន​នានា​ក៏​បាន​រិះ​គន់​លោក ឱម យិុន​ទៀង ដែល​មាន​ទំនាក់​ទំនង​នយោបាយ​ជិត​ស្និទ្ធជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ផងដែរ​។

កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​លោក ឱម យុិន​ទៀង បាន​លើក​ឡើង​ថា ​មន្ត្រីសុខាភិបាល​ដែល​ជាប់​បទ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ទេ​​ជា​ហេតុ​នាំ​ឲ្យ​គណបក្ស​ជាតិ​និយម​ដែល​មាន​និន្នាការ​ប្រឆាំង​ ចោទ​ប្រកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ភ្លាម​ៗ​ថា មិន​បាន​អនុវត្ត​តាម​ខ្លឹម​សារ​ច្បាប់​របស់​ខ្លួន​ទេ។

នៅ​ក្នុង​​​​សេចក្តី​​ថ្លែ​ង​កា​រ​​ណ៍​​​មួ​យ​ ​​គណ​ប​ក្ស​​​នេះ​​​បា​នលើកឡើង​ថា ​ច្បាប់​​ប្រឆាំ​ង​​​អ​ំ​​ពើ​​ពុ​ក​រលួ​យ​​​គ្រាន់​តែ​ផ្តល់​អំណាច​ឲ្យ​​​អ​ង​​្គ​​​ភាព​​​ប្រឆាំ​ង​អ​ំ​​ពើ​​​ពុ​ក​រលួ​យ សម្រាប់​​ស៊ើប​អង្កេត​​​ករណី​ណាមួយ​ ​​មិ​ន​មែ​ន​គ្រប់គ្រង​ទង្វើ​ផ្លូវច្បាប់​របស់​​អង្គភាព​នេះ​ទេ​។​​​​ ​សេ​​ច​ក្តី​​ថ្លែ​ង​ការណ៍​​នេះ​លើកឡើងថា ​​ផ្តន្ទា​ទោស​​​ឬមិនផ្តន្ទាទោស​គឺ​​ជា​​​សេចក្តី​​សម្រេច​​ចិត្តយ៉ាង​​​ហ្មត់​​​ចត​់ពីតុ​លា​កា​រ​។

​​​មា​ត្រា​​ដែលត្រូវបាន​ដកស្រង់នេះចែ​ង​​ថា “នៅ​​ពេល​​​បញ្ចប់​​​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​នីមួយៗ ​អ​ង​​្គ​​ភាព​​ប្រឆាំ​ង​អ​ំ​​ពើ​​ពុ​ក​​រលួ​យ​​​គ​ួរ​តែ​​​​​​បញ្ជូ​ន​​អង្គហេតុ​​​​ពិតទាំង​​អស់​​​ទៅ​​ព្រះ​​​រាជ​អាជ្ញា​​សម្រាប់​អនុវត្ត​ចំណាត់ការ​បន្ថែម​​ទៀត​​ ឲ្យ​ស្រប​​​​តាម​បញ្ញត្តិ​នៃ​​ក្រម​នី​តិ​​វិ​ធី​ព្រ​ហ្ម​​​ទ​ណ្ឌ​​”។ ​​នៅ​ក្នុ​ង​​សេចក្តី​ថ្លែ​ង​កា​រ​​ណ៍​​​​របស់​​ខ្លួន​គ​ណ​​​បក្ស​​ជាតិ​និយម​​បា​នអះអាង​ថា ​​លោក ឱម យុិន​ទៀង​ ​​បា​នប្រ​​ព្រឹត្ត​​​​ហួស​​​​ពី​​ភារកិច្ច​​​​របស់​ខ្លួ​ន​។

​សេចក្តី​​​ថ្លែ​ង​ការ​​ណ៍​នេ​ះ​មានខ្លឹម​សារ​​ថា “ច្បាប់​​គឺ​​ច្បាប់​ ​និ​ង​គ្មាន​​​ច្បាប់​​លើក​លែ​ង​ទោស​​​ចំពោះជន​ល្មើស​​​ទេ។ ​​មិន​គួរ​​​ដោ​ះ​លែ​ង​ចោរ​​​​​​ទេ ​ពី​​ព្រោ​ះ​​​ពួ​ក​​គេ​​លួ​​​ច​​​របស់​​​របរ​​​ពី​​​ម្ចាស់​​​”។ នៅក្នុ​ង​​សេច​ក្តី​​ថ្លែ​ង​ការណ​​៍​​ដដែល ​គ​ណ​បក្ស​​​ជាតិ​​​និ​យម​​​ អ​ំ​ពាវ​​នា​វ​​​ឲ្យ​​​អង​​្គ​​ការ​​​មូ​ល​​និ​ធិ​​សាកល​បញ្ជូ​ន​​សំ​​ណុំ​​រឿ​ង​​​ទៅ​ព្រះ​រាជ​​អាជ្ញា​​​ដើម្បី​ស៊ើប​​​អង្កេត នេះ​បើ​យោ​ង​តាមក្រម​​ព្រហ្ម​​ទណ្ឌ​។

មន្ត្រី​​​​អង​​្គ​ភាព​​ប្រឆាំ​​ង​​អ​ំ​ពើ​​ពុក​រលួ​យ​ ​ដែល​​​​​​បាននិ​យា​យ​ក្នុ​ង​​​ក្រប​ខណ្ឌ​​អ​នា​មិកនោះ​ ​បា​ន​ឲ្យ​ដឹង​បន្ថែមទៀត​ថា ​​រឿ​ង​​ក្តី​នេះ​​​​មិន​ត្រូវ​បាន​​បញ្ជូ​ន​​ទៅ​​ណា​ទេ​។ ​លោក​បា​ន​មាន​​ប្រសាស​​ន៍​​ថា “យើង​​​គ្មាន​​ផែ​ន​ការ​​​បញ្ជូ​ន​​​រឿ​ង​ក្តី​​នេះ​​ទៅ​​តុ​លា​ការទេ​ ​ពី​ព្រោ​ះ​​​យើង​គ្មាន​​​ភស​្តុតា​ងគ្រប់គ្រាន់​​”។ ​អង្គការ​មូល​និធិ​​សាកល​​បា​ន​​បដិសេធ​​មិន​ធ្វើ​​អត្ថា​​​ធិ​ប្បាយឡើយ​​៕សុធា

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

3 Responses to "ACU​៖ មិន​ដែល​មានការ​ស៊ើប​អង្កេត​មន្ត្រី​សុខាភិបាល​ពុក​រលួយ​ឡើយ"

  1. khmer angkor says:

    i told you that very funny in this king dum of cambodia.this department should call the unit of corruption.when ever told from the top they have to obey their boss no justic in cambodia under dictator.anybody did corruption pay back and pay some to mr orm yin tein and tell the world this is king dum of cambodia.

  2. David jame says:

    It is a corrupt unit, why we need it? It is created by CPP, and most CPP men are so corrupted that every body knows! A corrupted government is falling! And defeating within the next elections, and they have no new rehtoric or new theory or new lies to tell the voters! Most people are well aware that CPP is so corrupted! CPP has no thing true to tell the voters frankly! They cheated people! They stole people will! They are showing their asshole in public without any true solution!

  3. ?? says:

    the whole leadership in CAMBODIA was control by communist VEINAME by using SAMDACH MAPHKAK MORHOR SANA DECHOV PRED BANDIT((((( HUNT SEN)))) HO GOD I’m really sick and tied of that guy. he is not my leader he’s just an evil that all