ក្រុមហ៊ុន​វៀតណាម​កំពុង​បន្ត​ឈូស​វាត​យក​ដី​ព្រៃ​ជនជាតិ

Thursday, 27 March 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

20140327_03

ជន​ជាតិ​វៀត​ណាម​(បីនាក់ឆ្វេង)កំពុង​ទាម​ទារ​យក​ម៉ា​ស៊ីន​អារឈើ​ដែល​ជន​ជាតិ​​​ឃាត់​ទុ​​ក​។ រូបថត អាដ​ហុក

រតនគិរីៈ ព្រៃ​ការពារ​ជាយ​ដែន​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង ស្រុក​អូរយ៉ាដាវ កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​បន្ថែម​ទៀត​ខណៈ​ដែល​កម្មករ និង​ក្រុមហ៊ុន វៀតណាម បាន​និង​កំពុង​ចូល​កាប់​យក​ឈើ​ប្រណីត​និង​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​យក​ដី​ដាំ​កៅស៊ូ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី ឆ្នាំ​២០១២ មក។

លោក ឆាយ ធី មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត​របស់​ជនជាតិ​ដើម​ភាគ​តិច ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ បាន​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ វៀតណាម ចំនួន​បី​នាក់​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​កាប់​និង​ដឹក​ឈើ​ក្នុង​ដី​ព្រៃ​ការពារ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

លោក ធី បញ្ជាក់​ថា៖ «អ្នក​កាប់​ឈើ​ទាំង​នោះ​សុទ្ធ​តែ​ជា​ជនជាតិ វៀតណាម មក​ពី​ក្រុមហ៊ុន ៧២ នៅ​ជាប់​ព្រៃ​នោះ​ហើយ​ត្រូវ​សហគមន៍​បង្រ្កាប​ចាប់​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ​បាន​មួយ​គ្រឿង»។

លោក ឆាយ ធី បាន​បន្ថែម​ថា ព្រៃ​ការពារ និង​សហគមន៍​នោះ​មាន​ទំហំ​ប្រមាណ ១ ពាន់​ហិកតា​ដែល​មាន​ជនជាតិ​ដើម​ជិត ២០០ គ្រួសារ​កំពុង​អាស្រ័យ​ផល​អនុផល​ព្រៃឈើ។ ប៉ុន្តែ ចាប់​តាំង​ពី ឆ្នាំ​២០១២ មក​ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​អស់​ជាង ១០០ ហិកតា​ហើយ ហើយ​នៅ​តែ​ប៉ុន​ប៉ង​ឈូស​បន្ត​ទៀត។ «ក្រុមហ៊ុន​នេះ​បាន​ដាក់​គ្រឿង​ចក្រ ៦ គ្រឿង​ទៀត​ក្នុង​ដី​សហគមន៍​នោះ​ដើម្បី​ឈូស​ឆាយ​កាល​ពី​អាទិត្យ​មុន​តែ​ត្រូវ​សហគមន៍​លើក​គ្នា​ដេញ​ចេញ»។

លោក រម៉ាស់ ឆ្វាត់ អាយុ ៤៨​ឆ្នាំ ជា​តំណាង​សហគមន៍ ភូមិ​ឡំ បាន​ឲ្យ​ដឹង​ថា ជនជាតិ វៀតណាម ចំនួន ៥​នាក់ មាន​កាំបិត ពូថៅ ម៉ាស៊ីន​អារ​ឈើ​មួយ​គ្រឿង​និង​គោយន្ត​មួយ​គ្រឿង​កំពុង​ដឹក​ឈើ​ពីរ​ដុំ ប៉ុន្តែ​ត្រូវ​ក្រុម​ល្បាត​ស្ទាក់​ចាប់​ឃាត់​ខ្លួន​បាន​បី​នាក់ ដើម្បី​សួរ​នាំ។ «មាន​ប្រទូសរ៉ាយ​គ្នា ពេល​យើង​ថត​រូប​គេ គេ​ចាប់​កាមេរ៉ា​មិន​ឲ្យ​ថត ហើយ​គេ​បាន​បើក​គោយន្ត​ចេញ​បាត់»។

លោក ឆ្វាត់ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ដោយ​សារ​តែ​ក្រុមហ៊ុន​ប៉ុនប៉ង​ឈូស​ព្រៃ​ការពារ​មិន​ឈប់​ឈរ​បែប​នោះ​ពួក​គាត់​បាន​សរសេរ​ស្លាក​ជាង ២០០ សន្លឹក​ថា «ក្រុមហ៊ុន​ហាម​ឈូស​ព្រៃ​ការពារ» ហើយ​ដើរ​បិទ​លើ​ដើម​ឈើ​ក្នុង​ព្រៃ។ លោក ឆ្វាត់ បាន​គូស​បញ្ជាក់​ថា៖ «នេះ​ជា​លើក​ទី​បី​ហើយ​ដែល​យើង​បង្រ្កាប វៀតណាម កាប់​ឈើ​យើង។ បើ​កុំ​តែ​យើង​ល្បាត​ខ្លួន​ឯង​កុំ​អី​មិន​សល់​ទេ»។

បន្ទាប់​ពី​សហគមន៍​បាន​ប្តឹង​អង្គការ អាដហុក បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​កម្មករ វៀតណាម ទាំង​នោះ​ដែល​កំពុង​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ក្នុង​ទឹក​ដី​ខ្មែរ។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​ក្រុមហ៊ុន ៧២ ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ។ ទោះ​យ៉ាង​ណា​លោក ដក ស អភិបាល ស្រុក​អូរយ៉ាដាវ បាន​ថ្លែង​ថា ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ជនជាតិ​ដើម ភូមិ​ឡំ នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន ៧២ នោះ​ហើយ ប៉ុន្តែ​សហគមន៍​មិន​ព្រម​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ធ្វើ​ការ​អភិវឌ្ឍ​នោះ​ទេ។

លោក​បន្ត​ថា៖ «យើង​បាន​វាស់​វែង​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​ឲ្យ​ពលរដ្ឋ​អស់​ហើយ​នៅ​តែ​គាត់​ចង់​បាន​ដី​ព្រៃ​នោះ​ទៀត»។ បើ​តាម លោក ដក ស ក្រុមហ៊ុន ៧២ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ ពាន់​ហិកតា​ក្នុង ភូមិ​តេន កាក់ ឈូក ឃុំ​យ៉ាទុង និង ភូមិ​ឡំ ក្នុង​ឃុំ​ប៉ក់ញ៉ៃ។ ដី​ក្នុង ឃុំ​យ៉ាទុង ត្រូវ​បាន​ឈូស​ឆាយ​ដាំ​កៅស៊ូ​រួច​ហើយ ហើយ​ក្នុង ឆ្នាំ​២០១៤ នេះ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ឈូស​ឆាយ​ក្នុង ភូមិ​ឡំ នោះ​ទៀត​ទៅ​តាម​ផែនការ​របស់​គេ។ ទាក់ទង​ទៅ​នឹង​កម្មករ វៀតណាម លោក ដក ស បាន​អះអាង​ថា កម្មករ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន ៧២ មាន​ទាំង​ជនជាតិ ខ្មែរ និង វៀតណាម៕


What Next?

Recent Articles

3 Responses to "ក្រុមហ៊ុន​វៀតណាម​កំពុង​បន្ត​ឈូស​វាត​យក​ដី​ព្រៃ​ជនជាតិ"

  1. វាសនាខ្ញុំអនាគតខ្ញុំ says:

    ក្រុមហ៊ុន​វៀតណាម​កំពុង​បន្ត​ឈូស​វាត​យក​ដី​ព្រៃ​ជនជាតិ។បើចូលស្រុកថៃវិញ ទាហានថៃបាញ់ងាប់ ដូចសត្វអញ្ចឹង!យៀកមិញ កុងហ្វា បងយួន អើយ!

  2. ស្រីនោ says:

    ផ្តើល់ដីសម្បទានអោយយួនស្អី បើប្រជាជនខ្លះរកតែដីដាំដំណាំហូបខ្លួនឯងមិនបានផងនោះ ខ្ញុំនៅតែឆ្ងល់អារឿងដីសម្បទាន ប្រជាជនខ្លួន មិនទាន់ចែកអោយគ្រប់គ្នាផង យកដីទៅអោយបរទេស ខ្ញុំមិនយល់ ។

  3. Veng Sreng ( chorng Ah Kheat) says:

    sl
    March 20, 2014 at 10:39 am

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy