មេដឹកនាំ​ CNRP លើកទ្បើង​ចំណុច​ពីរ​នៃ​សេចក្តីសម្រេច​សមាជ​មហា​ជន ស្តីពី​កំណែទម្រង់​ការបោះឆ្នោត

ដោយ៖​ តាំង វី​ដា​
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ បាន​លើកទ្បើង​ចំណុច​ពីរ​ដែល​ខ្លួន​គិតថា​សំខាន់ ក្នុង​ចំណោម​ចំណុច​ចំនួន​១៦​នៃ​សេចក្តីសម្រេច​សមាជ​មហា​ជន​លើក​ទី​ពីរ ទាក់ទង​កំណែទម្រង់​ការបោះឆ្នោត ដើម្បី​យក​ទៅ​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច​។​

​ក្នុង​សមាជ​មហាជន នៅ​ទីស្នាក់ការ​កណ្តាល ​រាជធានីភ្នំពេញ ប្រធាន និង​អនុប្រធាន គណបក្សប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យដឹងថា ចំណុច​ទី​១ គឺ​ការ​បន្ត​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឬ​រៀបចំ​ការបោះឆ្នោត​ទ្បើង​វិញ​។ មេដឹកនាំ​ទាំង​ពីរ ព្រមាន​ពី​ការដឹកនាំ​ធ្វើ​បាតុកម្ម​ទ្បើង​វិញ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ច្រាន​ចោល ​ការទាមទារ​របស់ខ្លួន​។ លោក សម រង្ស៊ី និងលោក កឹម សុខា បន្តថា ចំណុច​ទី​ពីរ គឺ​ការធ្វើ​ឲ្យ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្លាយជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​សមាសភាព គ​.​ជ​.​ប ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ទាំងពីរ​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​។​

​ឆ្លើយតប​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ សមាជិក​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត​ ម​ក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ជាម យៀប ប្រាប់​VOD​ថា គណបក្ស​លោក​គ្មាន​ជំហរ​រៀបចំ​ការបោះឆ្នោត​ទ្បើង​វិញ​ពាក់កណ្តាល​អាណត្តិ​ទេ ពីព្រោះ​ការធ្វើ​បែប​នេះ​គឺ​ខុស​ទៅ​នឹង​មាត្រា​៧៨​នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា រដ្ឋសភា​មិន​អាច​ត្រូវបាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ទ្បើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ​៕

សូមសរសេរមកលោក ​តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "មេដឹកនាំ​ CNRP លើកទ្បើង​ចំណុច​ពីរ​នៃ​សេចក្តីសម្រេច​សមាជ​មហា​ជន ស្តីពី​កំណែទម្រង់​ការបោះឆ្នោត"

  1. Bol says:

    ក្រែងពួកឯងគ្រោងសមាជ ៥០០០ នាក់ ឬអី? ម្តេចក៏បានតែ ១០០០ នាក់?
    នេះមកពីរឿងអី?
    ប្រជាជនគេមិនត្រូវការអ្វីពីបាតុកម្ម ឬសមាជស្អីរបស់ឯងនោះ!
    គេខ្ជឹល គេយល់ គេដឹងថា ល្ខោនឯងនេះ គ្មានបានអ្វីដល់គេទេ គឺបានតែតំណែងនាយករដ្ឋមន្ត្រី ឲ្យ ដល់ឯងទេ និងមុខមាត់ខ្ពង់ខ្ពស់សម្រាប់ក្រុមគ្រួសារបក្សពួករបស់ឯងហ្នឹង។ បើអញ្ចឹងដដែល គេរស់នៅក្នងសង្គមមួយដែលមានសុខសន្តិភាពនេះ គ្រាន់បើជាង។
    ទៅ ! ទៅ ដើររក ២លាននាក់ទៅ គ្រាន់នឹងយកលេសដើសុំលុយអនិកជនក្រៅប្រទេស!
    មិនទាន់បានស្អី ផង នាំគ្នាទិញ toyota 570 ជិះគ្រប់គ្នា។
    ឯងហ៊ានសន្យា ដឹកនាំឲ្យបានបាតុកម្ម ២លាននាក់ឬទេ?
    កុំធើស្អី រកកំណត់ថ្ងៃបោះឆ្នោត ឡើងវិញនុះ! កុំតាម អាល្បង ស៊ូថេប ឲ្យសោះ។ ឃើញទេ អាណាពូកែជាងស៊ូថេប? តែពេលនេះ យីងឡាក់នៅតែជាយីងឡាក់ , ឯស៊ូថេប ប្រឈមនឹងតុលាកា រួចឯបាតុកម្ម គ្មានអ្នកណាចូលរួមទៀត!
    ប្រជាជនណា ដែលមិនត្រូវការរកស៊ីធ្វើការដើម្បីជីវភាព?
    បើប្តីមកបាតុកម្ម បាននំប៉័ងមួយដើម ទឹកសុទ្ធមួយដប , ចុះតើប្រពន្ធកូន នៅផ្ទះ នៅស្រុកបានអីហូប? គេមកដែរ តែ ត្រឹម មួយអាទិត្យអ៊ីចឹងទៅ ក្រែងបានស្អីច្រើនជាងនេះ , តែបើមិនបាន គេលែងហើយ