ដោយ៖ តាំង វីដា និង ជន ស្រីណុច
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យឈ្មោះទីលានប្រជាធិបតេយ្យថា ជាទីលានផ្ដាច់ការកុម្មុយនីស្ត ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច។
ការប្រកាសនេះធ្វើឡើងក្នុងសមាជមហាជនលើកទីពីរ នាល្ងាចថ្ងៃអាទិត្យនេះ របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសាលារាជធានី និងក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សនេះ ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ។
ក្រោយពីអនុប្រធានគណបក្សបក្សសង្គ្រោះជាតិ លោកកឹម សុខា បានថ្លែងសារនយោបាយចប់ លោកសម រង្ស៊ី បានប្ដូរទីតាំងថ្លែងសារពីមុខទីស្នាក់ការបក្ស នៅសង្កាត់ចាក់អង្រែ មកថ្លែងនៅកណ្ដាលផ្លូវជាតិលេខ២ ដោយអះអាងថា នេះជាការប្រមូលផ្ដុំនៅទីសាធារណៈដែលមានមនុស្សលើសពីដប់នាក់ ដែលអាជ្ញាធរមិនហ៊ានក្នុងការចាត់វិធានការណ៍ឡើយ ព្រោះនេះជាការប្រមូលផ្ដុំជាសាធារណៈដែលស្របតាមធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា បើទោះបីជាទីលានប្រជាធិបតេយ្យជាទីលានផ្ដាច់ការក្ដី ក៏ប្រជាពលរដ្ឋនៅតែអាចបញ្ចេញមតិនៅទីសាធារណៈផ្សេងៗទៀតបានដែរ។
លោកប្រកាសជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងការកែប្រែ គ.ជ.ប បែបស៊ីជម្រៅ។
កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា សាលារាជធានីភ្នំពេញ និង ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រៀបចំសមាជមហាជន នៅទីតាំងសាធារណៈណាមួយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើយ តែអនុញ្ញាតឲ្យមានការរៀបចំពិធីនេះ នៅទីស្នាក់ការខ្លួន ឬទីតាំងឯកជនណាមួយ ដោយត្រូវសហការជាមួយសាលារាជធានីភ្នំពេញ ក្នុងការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់។
ក្នុងគោលបំណងការពារសុវត្ថិភាពអ្នកគាំទ្ររបស់ខ្លួន ខណៈដែលកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដាក់ពង្រាយនៅតាមទីសាធារណៈសំខាន់ៗ ដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើសមាជមហាជននេះ គណបក្សសង្គ្រោះជាតិបានប្ដូរទីតាំងធ្វើសមាជពីកន្លែងដែលបានស្នើសុំ មកធ្វើនៅមុខទីស្នាក់ការគណបក្សរបស់ខ្លួនវិញ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com និងកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
វីដេអូ
សម រង្សីនិយាយបានល្អ ព្រោះមានមនុស្សត្រូវគេចាប់ចង និងយកទៅចាញ់ចោលដូច សម សារី យ៉ាងច្រើននាក់ពីទីលានប្រជាធិបតេយ្យនេះ ! មានហេតុផលម្យ៉ាងម្នាក់!
ជាសមាជបង្គ្រប់កិច្ចដើម្បីគំនិតប្រឆាំងផ្កាប់មុខ (សួរខ្លួនឯង ឆ្លើយក៏ខ្លួនឯង ឯកភាពក៏ខ្លួនឯង)។ CNRP រកអ្នកចូលរួមគាំទ្រលែងបានហើយ
ជាក់ស្តែងថ្ងៃ30មិនានេះ មានអ្នកចូលរួមប្រមាណ600នាក់ នៅចេតិយមុខវត្តបុទុម បូកអាតាមផ្លូវ ពេលហែរឡើងប្រមាណ1000 តែកម្លាំង ដល់កន្លែងភ្លាមបានឲ្យព្រះសង្ឍសូត្រតាយោនតោរួចចាប់បើកសមាជភ្លាមអនុប្រធាននិយាយមុន ក្រោយមកប្រធាននិយាយតាមក្រោយ រួចមកឲ្យឡើងនិយាយម្នាក់ម្តងៗតាមការរៀបចំទុកនាំឲ្យកំលាំងថយចុះនៅសល់៥០០នាក់ទេបង្ខំបិទផ្លូវឲ្យស្ទះចរាចរ ថាមានអ្នកគាំទ្រច្រើន។
អ្នកតាក្រហមក និយាយត្រូវ ពួកគេខំបំប៉ោងចំនួនអ្នកចូលរួមដើម្បីបោកប្រាស់
ខ្មែរគ្នាឯងពិសេសអ្នកនៅក្រៅស្រុក ដើម្បីបោករកជំនួយស៊ីខ្លួនឯង។ ក្នុងសេចក្តី
សំរេចចិត្តរបស់សមាជថាមានអ្នកចូលរួមផ្តល់មតិ 5000នាក់ តែ VOD ចុះផ្សាយ
ក្នុង CAMNEWS ថា មាន 1000 ជាក់ស្តែងមិនបានទាំង500នាក់ទេ ព្រោះ
មានអ្នកស្ទះផ្លូវគេជេរច្រើនណាស់ ស៊ីខា អ៊ើយ។ មានអ្នកខ្លះចូលរួមដែរ តែចាំទារ
លុយថ្លៃមីក្រូ ថ្លៃរោង ថ្លៃបាយឯណោះទេ។
Hun Sen is too good to be impassion to Sam Rainsy. If Hun Sen is dectator like the other president, he will take San Rainsy to court from he is saying something without evedent.
You are absolutely a crazy man, Ah Cheat !, talking to yourself, supporting your own comments with different users names. All of our readers are not as stupid as you, dummy !!!
ទីបំផុតមហាសមាជត្រូវបានរៀបចំដោយជោគជ័យទោះបីជាទីលានប្រជាធិបតេយ្យក្លាយជាទីលាន ផ្តាច់ការក៍ដោយ។ បន្តិចទៀតនិងមានអ្នកចូលរួមកាន់តែច្រើនជាងនេះជាបណ្តើរបណ្តើរហើយ។
No more Democracy Square under the dictatorship of Mr. Hun Sen in this fifth legislative term. Hu Sen and his entourages really hate the word “Democracy.” The Hun Sen–led government violated the constitution of Cambodia. This government suppresses rights and freedoms of citizens to assembly and expression. Further, this government violated the principle of democracy. It is clear that the government attempted to suppress on political party and citizens to hold a public rally to express ideas. Hun Sen is a second former president of Indonesia Suharto. Suharto is a dictator. Under his reign, he constructed a strong, centralized and military-dominated government. And Hun Sen is the second Ben Ali, the former president of Tunisia. In late December 2010, protests against poverty, unemployment, and political repression erupted in Tunisia, with many of the demonstrators demanding that Ben Ali resign. Many protesters were killed in clashes with security forces, provoking outcry from human rights groups.
Hun Sen is being afraid of his shade and wave of democracy. Hun Sen will do whatever to maintain or to centralize his power, in order to protect his relatives and group’s interests. Hun Sen will intimidate and crackdown on any group of civil demonstrators protesting against his government actions and his dictatorship. Obviously, Hun Sen used armed force/security force as a TOOL to oppress and crackdown on opposition and civil protesters in early January 2014 causing injuries and deaths and fears among Cambodian citizens. The Hun Sen-led government flagrantly violated the constitution by oppressing citizens and opposition party to organize a public rally or demonstration to express disagreeing ideas and demand justice, deep election reform, NEC reform, and reelection.
Is Hun Sen a democrat or dictator? Is Cambodia ruled by the law or by a group of dictators?