​អាជ្ញាធរ​កម្ពុជា មិន​មាន​តម្រុយ​លើ​ករណី​វាយប្រហារ​គ្រាប់បែក មុខ​រដ្ឋសភា​​

ដោយ៖​ តាំង វី​ដា​
ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ទិដ្ឋភាពក្រោមការគប់គ្រាប់បែក ថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ (រូបថតពី៖ បណ្តាញសង្គម)

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឲ្យដឹងថា ករណី​វាយប្រហារ​គ្រាប់បែក​លើ​ហ្វូង​បាតុករ ខាង​មុខ​រដ្ឋសភា កាលពី​១៧​ឆ្នាំមុន គឺ​សមត្ថកិច្ច បាន​កំពុង​បន្ត​ការស៊ើបអង្កេត តែ​មិន​ទាន់​មាន​តម្រុយ​ថ្មី​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក ៤​គ្រាប់ លើ​ហ្វូង​បាតុករ​នៅ​មុខ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី (​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​) បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១៦​នាក់ និង​ជាង​១៥០​នាក់​ផ្សេង​ទៀត​រងរបួស​។ ប៉ុន្មាន​ខែ​ក្រោយ​មក ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក FBI បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​នោះ​។​

​ប៉ុន្តែ  FBI បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន នៅ​ឆ្នាំ​១៩៩៩ ដោយ​មិន​ទទួលបាន​លទ្ធផល​ឈាន​ដល់​ការចាប់ខ្លួន​ជន​បោក​គ្រាប់បែក​ទេ​។ FBI បានប្រកាសថា ខ្លួន​បាន​បង្ខំចិត្ត​ចាកចេញ​ពី​កម្ពុជា ដោយសារតែ​គ្មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​កម្ពុជា​។ ក៏ប៉ុន្តែ អាជ្ញាធរ​កម្ពុជា បាន​ច្រានចោល​រាល់​ការលើកឡើង​ខាងលើនេះ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កាលនោះ អាជ្ញាធរ​កម្ពុជា បាន​ស៊ើបអង្កេត​ភ្លាមៗ ដោយ​ចាប់​បាន​ជនសង្ស័យ​ខ្មែរ​ម្នាក់​ឈ្មោះ ប្រេ​ស៊ីល​។ លោក​អះអាង​ថា ជន​នោះ​បាន​រត់គេចខ្លួន និង​បាន​ស្លាប់​ក្នុង​ហេតុការណ៍​មួយ ក្នុង​ឆ្នាំ​១៩៩៧​។ យ៉ាងណាក៏ដោយ លោក​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បោះបង់​កិច្ចការ​នេះ​ឡើយ ដោយ​នៅ​តែ​បន្ត​ការស៊ើបអង្កេត​របស់​ខ្លួន ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ​។​

​ចំណែក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ឲ្យដឹងថា ករណីនេះ គណៈកម្មការ​ស្រាវជ្រាវ ដែល​ត្រូវបានចាត់តាំង​ក្រោយ​ហេតុការណ៍​នោះ គឺ​មិន​ទាន់​បាន​បញ្ចប់​សំណុំរឿង​ឡើយ បើទោះបីជា​មិនទាន់​មាន​មុខ​សញ្ញា​ថ្មី​ក៏ដោយ​។​

​ដោយឡែក លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ជា​អ្នកតាមដាន​ហេតុការណ៍​នេះ យល់ថា អាជ្ញាធរ ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការស្វែងរក​ការពិត​នោះ​ទេ ព្រោះ​កាល​នោះ FBI បាន​បង្ហាញ​ឈ្មោះ​អ្នកពាក់ព័ន្ធ​មួយចំនួន តែ​មិន​ត្រូវបាន​អាជ្ញាធរ​កម្ពុជា អើពើ​នោះទេ​។ លោក ចាត់ទុក​ការអះអាង​បន្ត​ការស៊ើបអង្កេត​នេះ គ្រាន់តែ​ជា​លេស ពន្យារពេល ដើម្បី​បញ្ចប់រឿង​តែប៉ុណ្ណោះ​៕

ទិដ្ឋភាពនៅកន្លែងកើតហេតុ កាលពីឆ្នាំ១៩៩៧

 

សូមសរសេរមកលោក ​តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

6 Responses to "​អាជ្ញាធរ​កម្ពុជា មិន​មាន​តម្រុយ​លើ​ករណី​វាយប្រហារ​គ្រាប់បែក មុខ​រដ្ឋសភា​​"

  1. ប្រជាពលរដ្ឋ says:

    , , តម្រុយ ឃាតករ នៅ លើ ក្បាលយួន ខ្លួន ខ្មែរ !

  2. True says:

    FBI you can’t find the murder ,because it come from Hun sen .

  3. ?? says:

    no worry ICC will reveal all of that

  4. sl says:

    ker chea sna dai robos ah chker hun sen

  5. goddy says:

    cham 500 years teat cham rok khoey . Pouk os heng ches tel cut forest and corruption te

  6. អ្នកស្រែ says:

    It is part of ICC case profe !!!!