ដោយ ទេព សុរ៉ាវី
2014-04-02
RFA

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស សុវណ្ណ ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០១៤។ RFA/Tep Soravy
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ថ្មីរបស់អង្គការលីកាដូ ដែលរកឃើញថា រដ្ឋាភិបាលកម្ពុជា បរាជ័យក្នុងការដោះស្រាយវិបត្តិដីធ្លី និងចាត់ទុករបាយការណ៍នោះថា ធ្វើឡើងដោយសិក្សាមិនបានគ្រប់ជ្រុងជ្រោយ។
មិនខុសពីលើកមុនទេ រដ្ឋាភិបាលតែងចេញមកបដិសេធនូវរបាយការណ៍រកឃើញរបស់អង្គការសង្គមស៊ីវិល ដែលសិក្សាឃើញពីការច្បាមយកដីកាន់កាប់ដ៏លើសលប់ពីក្រុមហ៊ុនឯកជន ក្រោមរូបភាពអភិវឌ្ឍន៍ ដែលជាដើមចមមួយនៃទំនាស់ដីធ្លីនៅកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ មេសា លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តបទបញ្ជា ០១ ដោយនៅដើមឆ្នាំ២០១៤ នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា ដែលមានហិង្សាធ្ងន់ធ្ងរ និងធ្វើឲ្យពលរដ្ឋជាង ២ពាន់គ្រួសារនៅស្ទើរគ្រប់ខេត្ត កំពុងរងផលប៉ះពាល់ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច។
អង្គការលីកាដូ ក៏រកឃើញថា រយៈពេលជាង ១៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០០ ការបរាជ័យដ៏អាម៉ាស់របស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិដីធ្លីនៅកម្ពុជា មិនបានថមថយឡើយ និងធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។
លោក សរ សុវណ្ណ បញ្ជាក់ថា ក្រសួងមិនទទួលស្គាល់ចំនួនតួលេខដែលអង្គការលីកាដូបានរកឃើញទេ ដោយចាត់ទុករបាយការណ៍ដែលរកឃើញនោះ សិក្សាមិនបានគ្រប់ជ្រុងជ្រោយ ហើយមិនបានបញ្ជូនឲ្យក្រសួងពិនិត្យ។
លោកបន្តថា តាមការសិក្សារកឃើញរបស់ក្រសួងបង្ហាញថា ការចុះបញ្ជីបទបញ្ជា ០១ ក្នុង១ពាន់ក្បាលដី មានតែ ៣ ទៅ ៤ទំនាស់ប៉ុណ្ណោះ ដែលតួលេខនេះ គឺបញ្ជាក់ថា ទំនាស់ដីធ្លីនៅកម្ពុជា មានតិចតួចបំផុត។
ទំនាស់ក្នុងតំបន់អនុវត្តបទបញ្ជាលេខ ០១ មានចំនួនជិត ៦ពាន់ក្បាលដី (៥.៩៤១) ដែលស្មើនឹង ០,៨ភាគរយ នៃក្បាលដីដែលបានបិទផ្សាយសរុបជាង ៧សែនក្បាលដី (៧០៧.១៥៦)។
របាយការណ៍ដដែលបង្ហាញថា ចាប់តាំងពីដំណើរការបទបញ្ជា ០១ រហូតមកដល់ដំណាច់ខែមីនា ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីគ្រប់ថ្នាក់ បានទទួលបណ្ដឹងសរុបជាង ៦ពាន់ករណី (៦.១៩៣) ហើយបានដោះស្រាយបញ្ចប់នីតិវិធីសរុបបានជាង ៥ពាន់ករណី (៥.៣៣៥) ហើយកំពុងដោះស្រាយចំនួនជិត ៩០០ករណី (៨៦០)។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ថា របាយការណ៍ដែលអង្គការលីកាដូ ចេញមកនេះ គឺធ្វើឡើងដើម្បីដាស់តឿនរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ និងរកយន្តការបន្ថែមដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ។ លោកបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តចុះអនុវត្តបទបញ្ជា ០១ របស់រដ្ឋាភិបាលវាស់ដីសម្បទានសេដ្ឋកិច្ចដីរដ្ឋនិងដីព្រៃរបស់រដ្ឋ ប៉ុន្តែមិនបានឆ្លើយតបទៅលើដីមានទំនាស់ដែលធ្វើឲ្យមានជម្លោះដីធ្លីនៅតែបន្តកើតមាន។
លោក អំ សំអាត យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលចង់បញ្ចប់ភាពឈឺចាប់នៃបញ្ហាដីធ្លី គប្បីអនុវត្តកម្មវិធីនយោបាយ បញ្ឈប់ការបណ្ដេញចេញ ហើយផ្ដល់សំណងឲ្យបានគ្រប់គ្រាន់។ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ឡើងវិញចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានដទៃទៀត ពិសេសត្រូវបញ្ចប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីរហូតដល់ការត្រួតពិនិត្យបានបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅប៉ៃលិនម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទរំលោភកាន់កាប់ដី
- អាជ្ញាធរមូលដ្ឋាននៅសៀមរាបរងការចោទថាលក់ដីព្រៃរបស់រដ្ឋ
- លីកាដូ៖ រដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយវិបត្តិដីធ្លី
- ពលរដ្ឋរស់នៅក្បែរមាត់ស្ទឹងពោធិ៍សាត់អះអាងថានឹងមិនរុះរើផ្ទះបើសិនគ្មានសំណងសមរម្យ
- ពលរដ្ឋនៅកំពង់ធំចោទអាជ្ញាធរថាបានវាស់វែងដីមិនស្របតាមការស្នើសុំ
- អ្នកភូមិ៣នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភកាន់កាប់ដីធ្លីនៅប៉ៃលិន
- ក្រុមហ៊ុនសម្បទានវៀតណាមព្រមកាត់ដីប៉ះពាល់ឲ្យពលរដ្ឋជិត២ពាន់ហិកតារ
- ពលរដ្ឋដាក់លិខិតសុំអភិបាលខេត្តបាត់ដំបងដោះស្រាយជម្លោះដីទំហំ៦១២ហិកតារ
- ទំនាស់ដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅព្រះវិហារ
Mr do not trying to presume that you leader always right . this situation was happen all over the country what can you say it just happen by itself ?because of what? and why? what you are going to do? all these question mark you have to answer to all Cambodian
ធ្វើ ខុស មិនព្រម កែ ហើយពូ កែ ដោះសារ រហូត ! ប្រហែល ជា គាត់ និយាយ បិទ ភ្នែក ក្នុង វីឡា
ម៉ាស៊ីនត្រជាក់ ពេក , បានជា ភ្នែក បើក មិនរួច !
df
ថា វាក្មានរឿងអ្វីលំបាកទេ, គឺយកតែន្ធដីធ្លីទៅ វាចប់ទៅហើយ។
ឈប់មានគោលនយោបាយអ្នកក្រ អ្នកមានអីទៀតទៅ!
យកពន្ធ ដើម្បីបានលុយដោះស្រាយគ្រប់អ្វីៗ ដែលថា ប្រជាជនត្រូវការដូចជា កសាង ជួសជុលផ្លូវថ្នល់ បម្រើវិស័យសង្គមកិច្ច… ។ល។
ទុកឲ្យមានបញ្ហាដូចនេះ មិនចំណេញនយោបាយទេ ព្រោះមានក្រុមមេខ្យល់ ឲ្យប្រជាជនដើរចាប់ដី រាល់តែថ្ងៃហ្នឹង។
ក្រុមឯងធ្វើការដូចចោរចឹង យកតុលាការជាឈ្នាន់រឿងចេះតែកើតហើយ អា!!