លោក​ស្រី មូរ សុខហួរ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​កម្លាំង​សន្តិសុខ​ពាក់​មួក​សុវត្ថិភាព

Thursday, 03 April 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

20140403_06

លោកស្រី មូរ សុខហួរ ដែលត្រូវ​បាន​កម្លាំង​សន្តិសុខ​រុញចេញ​ពីទីលាន​ប្រជ​ា​ធិបតេយ្យ​។ រូបថត cnrp

ភ្នំពេញៈ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ បាន​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន និង លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ប្រភព​របស់​ក្រុម​សន្តិសុខ​ដែល​ពាក់​មួក​សុវត្ថិភាព និង​បាន​ដើរ​បង្ក្រាប​ដោយ​វាយដំ​យ៉ាង​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​រយៈ​កន្លង​មក​នេះ។

ការ​ប្រកាស​ទាមទារ​របស់​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​សន្តិសុខ​ទាំង​នោះ​បាន​ធ្វើ​ការ​រារាំង និង​បណ្ដេញ​គាត់ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ពេល​ពួក​គេ​ប្រមាណ​ជិត ១០០ នាក់​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹក​ហាត់​អំពី​យុទ្ធវិធី​បង្ក្រាប​បាតុកម្ម។

លោក​ស្រី សុខហួរ បាន​មាន​ប្រសាសន៍​ថា ជា​រឿយៗ​ក្រុម​កម្លាំង​សន្តិសុខ ដែល​ពាក់​ឯក​សណ្ឋាន​ពណ៌​ទឹកប៊ិក និង​ក្រមៅ ហើយ​ពាក់​មួក​សុវត្ថិភាព​ទាំង​នេះ បាន​វាយ​បង្ក្រាប​ដោយ​ប្រើ​ដំបង​វាយ​សំពង និង​ទាត់ធាក់​យ៉ាង​ឃោរឃៅ​លើ​ប្រជា​ពលរដ្ឋ និង​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​ខណៈ​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ​អ្វី​មួយ​ពី​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ដែល​ចាប់​ខ្លួន​ឬ​ក៏​ធ្វើ​ការ​ដាក់​ពិន័យ​ដល់​ក្រុម​សន្ដិសុខ​ទាំង​នោះ​ទេ។

លោក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​នឹង​ប្ដឹង​ឡើង​តុលាការ ប៉ុន្តែ​ខ្ញុំ​មិន​ប្ដឹង​ក្រុម​សន្តិសុខ​ទាំង​នោះ​ទេ ព្រោះ​ពួក​គេ​និយាយ​មួយ​ម៉ាត់​ណា​ក៏​ថា ធ្វើ​តាម​បញ្ជា​របស់​មេ ឬ​ក៏​ថ្នាក់​លើ​របស់​ពួក​គេ​ដែរ។ ករណី​នេះ ខ្ញុំ​ចង់​ឲ្យ​លោក ហ៊ុន សែន និង​លោក ស ខេង ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ក្រុម​នេះ ហើយ​ទទួល​ស្គាល់​ក្រុម​នេះ​ដែរ​ឬ​អត់? បើ​មិន​ទទួល​ស្គាល់​នោះ​គឺជា​រឿង​មួយ​ផ្សេង​ទៀត»។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កម្លាំង​កង​សន្តិសុខ​ទាំង​នោះ​ជា​កម្លាំង​ក្រៅ​ក្របខ័ណ្ឌ​របស់​សាលា ខណ្ឌ​ដូនពេញ ដែល​មាន​តួនាទី​ជា​អ្នក​ថែរក្សា​សណ្ដាប់ធ្នាប់​តាម​សួន​សាធារណៈ។

លោក ខៀវ សុភ័គ បាន​ថ្លែង​ថា៖ «ក្រុម​សន្តិសុខ​ទាំង​នេះ មិន​មែន​ជា​នគរបាល​យុត្តិធម៌​នោះ​ទេ»។ លោក​បាន​បន្ត​ថា៖ «ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ [ម៉ោង ៥:៣០ នាទី​ល្ងាច​ម្សិលមិញ] ប្រជា​ពលរដ្ឋ​កំពុង​លេង​បាល់​ទាត់ មាន​ន័យ​ថា គ្មាន​នរណា​ហាម​ឃាត់​មិន​ឲ្យ​ដើរ​នៅ​លើ​ទីលាន​នេះ​ឡើយ។

ប៉ុន្តែ ហេតុ​អ្វី បាន​ជា​លោក​ស្រី មូរ សុខហួរ ត្រូវ​បាន​សន្តិសុខ រារាំង​ឬ​មួយ​គាត់​ធ្វើ​សកម្មភាព​អ្វី​ដែល​ភាសាខ្មែរ​ថា ឌឺ​ដាក់​ពួក​គេ ក្នុង​គោល​បំណង​សន្សំ​រឿង ជាមួយ​ពួក​គេ?»។

លោក​ស្រី សុខហួរ បាន​បដិសេធ ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ព្រឹក​ម្សិលមិញ គាត់​បាន​បើក​រថយន្ត​ទៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្នាក់​ឯង ទៅ​ដល់​ទី​នោះ​គាត់​បាន​ចុះ​ពី​លើ​រថយន្ត ហើយ​ដើរ​ឡើង​ទៅ​លើ​ទីលាន​ក្នុង​គោល​បំណង​ចង់​បង្ហាញ​ឲ្យ​សាធារណៈ​មតិ​ជាតិ​និង​អន្តរជាតិ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ភ្លាមៗ​នោះ​គាត់​ត្រូវ​បាន​ក្រុម​កម្លាំង​សន្តិសុខ​ទាំង​នោះ​ប្រមាណ​ជាង ១០ នាក់​បាន​ធ្វើ​ការ​រារាំង និង​បណ្ដេញ​គាត់​ចេញ​ពី​ទីលាន ដោយ​មិន​តម្រូវ​ឲ្យ​គាត់​ដើរ​នៅ​លើ​ទីលាន​នោះ​ឡើយ។

លោក​ស្រី សុខហួរ បញ្ជាក់​ថា៖ «សកម្មភាព​ទាំង​នេះ​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ កម្ពុជា នា​ពេល​បច្ចុប្បន្ន បាន​ធ្លាក់​ដល់​កម្រិត​សូន្យ។​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ការ​បាត់បង់​ដីធ្លី ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង រួម​ទាំង​កម្មករ កសិករ និង​មន្ត្រី​រាជការ​មួយ​ចំនួន មិន​អាច​សម្ដែង​មតិ ឬ ក្ដី​កង្វល់​អ្វី​បាន​ទេ នៅ​ទី​នេះ។»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហាម​ឃាត់ ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​បញ្ចេញ​មតិ​ឬ​ទាមទារ​អ្វី​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ បើ​ទោះ​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​បម្រាម​ខាង​លើ​នេះ​ក្ដី។ មិន​តែ​ប៉ុណ្ណោះ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រជាប់​អាវុធ និង​ដាក់​រាយ​បន្លា​លួស ព័ទ្ធ​ជុំវិញ​ទីលាន​នេះ ព្រម​ទាំង​យក​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​សម្រាប់​ពលរដ្ឋ​សម្ដែង​មតិ​ទៅ​ធ្វើជា​កន្លែង​ហ្វឹក​ហាត់​កម្លាំង​សម្រាប់​បង្រ្កាប​លើ​អ្នក​សម្ដែង​មតិ​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា លោក​ស្រី សុខហួរ បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​រក្សា​ការពារ​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ខ្ញុំ​ចង់​រក្សា​ទីលាន​ប្រជាធិបតេយ្យ សម្រាប់​សាធារណជន​ទូទៅ​មក​បញ្ចេញ​មតិ​ស្ដី​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង និ​ងជួយ​ដោះស្រាយ​នោះ ស្ថិត​នៅ​ជា​អមតៈ»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា ពលរដ្ឋ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ការ​តស៊ូ​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​ទីលាន​នេះ​ឡើង ប៉ុន្តែ​ពេល​នេះ វា​បាន​និង​កំពុង​ក្លាយ​ទៅ​ជា​មូលដ្ឋាន​សម្រាប់​ហ្វឹកហ្វឺន​កង​កម្លាំង​សន្តិសុខ​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ ទុក​វាយ​បង្ក្រាប​ពលរដ្ឋ​ដែល​មក​បញ្ចេញ​មតិ​អំពី​ទុក្ខ​របស់​ពួក​គេ​នៅ​ទីនេះ​ទៅ​វិញ»៕


What Next?

Recent Articles

23 Responses to "លោក​ស្រី មូរ សុខហួរ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​កម្លាំង​សន្តិសុខ​ពាក់​មួក​សុវត្ថិភាព"

  1. វរ ជាតិ says:

    តើនរណាមួយជាអ្នកបញ្ជាកម្លាំងបិសាចទាំងនេះ? ចម្លើយ គឺហ៊ុន សែន

  2. កម្មករ កសិករ says:

    ពួកឆ្កែ សន្តិសុខ អស់នេះ ម៉ែ ឪ វា ក៏ ហ៊ាន វ៉ៃ ដែរ អោយតែ គេ ជួល វា !

    របប សម័យ ប៉ុល ពត វ៉ៃ សម្លាប់ មនុស្ស ដោយសារ ចរឹក ប្រភេទ ឆ្កែ សន្តិសុខ អស់នេះ អែង !

  3. DARA says:

    Yes, I encorage with

  4. Prey Nokor says:

    Maybe they are bossless dogs.

  5. អាចម៍ says:

    ក្រុមហ្នឹង គឺជាក្រុមបាតដៃទី3ហើយ។

  6. Anonymous says:

    Hun sen

  7. Lay sokha says:

    Question s to the corrupted government: how do you rigthfully think that any protests and demonstration at peace park cause the so called disorder, instable and unpeaceful environment to the country, while general public thouht rightfully that it was held at one place even it was mobilized and once the law of the nation provides freedom of speech nd of assembly? Is the government really afraid of real democracy? If CPP really won elections, why prime minster scares of his personal safety or he lost his popularity and charismatic as well as trust of the people?

  8. តាំងអៀ says:

    ពួកពាក់មួកសុវត្ថិភាពទាំងអស់នោះជាក្រុមពិឃាត របស់ឆាវឆាវ វាខ្លាចគេស្គាល់មុខ នឹងខ្លាចបែកក្បាលផងដែរ។

  9. sambo says:

    តើទីលានប្រជាធិបតីយជាកម្មសិទ្ទរបស៉ហ៊ុនសែនអ្ហី ឫមួយរបស៉ប្រ/ជខ្មែរទូរទៅ ឈ្មោះថាទីលានប្រជាធិបតិយទោះក្នុងកាលះទេសះណាក៏ដោយក៏រដ្ឋាភិបាលមិនត្រូវបិតសិទ្ទប្រ/ជទេ អំពើរទាំងនេះហើយដែលប្រ/ជយើងភាគច្រើនហៅរដ្ឋាភិបាលថា រដ្ឋាភិបាលកុម្មុយនីស ឫរដ្ឋាភិបាលផ្តាច់ការ សំមុខណាស់ដែលមតិជាតិនិងអន្តរជាតិហៅថារដ្ឋាភិបាលសព្វថ្ងៃគឺមិនគ្រប់ទឹក ឫមិនស្របច្បាប់ យ៉ាងហ្នឹងហើយពេលធ្វើអ្វីៗក៏មិនស្របច្បាប់ដែរ ស៊ីញេឪ្យកោះទៅយួន ជួលដីឪ្យបរទស៩៩ឆ្នាំ រិបអូសយកដីផ្ទះស្រែចំការរបស់ប្រ/ជដើម្បីលក់យកលុយដាក់ហោបៅ ថាស្អីៗក៏ដោយឪ្យតែហ៊ុនសែនចង់ធើ គឺហ៊ុនសែនធើបានទាំងអស់ អីលូវនេះគិតចង់បង្កើតច្បាប់ការពារសុវត្ថភាពអ្នកដឹកនាំពេលអស់អំណាចទៀត មិនជាស្អីទេបើបង្កើតច្បាប់ហ្នឹងសំបង្កើតច្បាប់ការពារSnipersផង ។

  10. ស្រីនោ says:

    អាពាក់អាវ ពត៏ទឹកបិច ហ្នឹងគឺ អាពពួកញៀនថ្នាំ សំរាប់ខណ្ខ័ ក្រុងប្រើ ។

  11. sambo says:

    ឥឡូវនេះគេយកកន្លែងហ្នឹងហាត់សមជនទី៣សិន ដល់បន្តិចទៀតភ្លេចត្រចៀកគេចាប់បិតរបងហើយជីកគ្រិះកើតជាHotel ៩៩ជាន់ជួលឪ្យយួនក្នុងរយះពេល៩៩ឆ្នាំ ហើយដល់ពេលប្រ/ជតវ៉ាគេនិងបង្កើតថ្មីមួយទៀតនៅកំបូលក្នុងដី៥០មX៥០ហើយគេកំណត់ឪ្យមិនលើសពី១០០នាក់ទៅតាមសមាមាឌដី ។

  12. Anonymous says:

    woow canbodia

  13. sambo says:

    The democracy square is not belong to Hun sen or Sar kheng , its belong to Cambodian
    people .

  14. វីរកម្ម says:

    អាពាក់អាវ ពត៏ទឹកបិច ហ្នឹងគឺ អាពពួកញៀនថ្នាំ បើសម័យអាពតវិញ គឺស្មើនឹងពួកកងឈ្លប ដែលសម្លាប់មនុស្សមិនរើសមុខ។ បើពួកវាជាកងឈ្លប បែបនេះ អ្នកតាទាំងបី គឺជស្មោះនឹង ប៉ុល ពត អៀង សារី និង ខៀវ សំផន បើស្មើនឹងមេឃាតកទាំងបើី។ ដូច្ចេះអ្នកតាទាំងបី គឺដូចតែគ្នា ដៀតែខ្នូចហើយ ពោលគឺបាតដៃប្រឡាក់ឈមខ្មែរស្លូតត្រង់….

  15. វីរកម្ម says:

    អាពួកពាក់អាវ ពណ៌ទឹកបិចចាស់ ហ្នឹងគឺ អាពពួកញៀនថ្នាំ បើសម័យអាពតវិញ គឺស្មើនឹងពួកកងឈ្លប ដែលសម្លាប់មនុស្សមិនរើសមុខ។ បើពួកវាជាកងឈ្លប បែបនេះ អ្នកតាទាំងបី គឺជស្មោះនឹង ប៉ុល ពត អៀង សារី និង ខៀវ សំផន បើស្មើនឹងមេឃាតកទាំងបើី។ ដូច្ចេះអ្នកតាទាំងបី គឺដូចតែគ្នា ដៀតែខ្នូចហើយ ពោលគឺបាតដៃប្រឡាក់ឈមខ្មែរស្លូតត្រង់

  16. វីរកម្ម says:

    អាពួកពាក់អាវ ពណ៌ទឹកបិចចាស់ ហ្នឹងគឺ អាពពួកញៀនថ្នាំ បើសម័យអាពតវិញ គឺស្មើនឹងពួកកងឈ្លប ដែលសម្លាប់មនុស្សមិនរើសមុខ។ បើពួកវាជាកងឈ្លប បែបនេះ អ្នកតាទាំងបី គឺស្មើនឹង ប៉ុល ពត អៀង សារី និង ខៀវ សំផន បើស្មើនឹងមេឃាតកទាំងបើី។ ដូច្ចេះអ្នកតាទាំងបី គឺដូចតែគ្នា ដៀតែខ្នូចហើយ ពោលគឺបាតដៃប្រឡាក់ឈមខ្មែរស្លូតត្រង់

  17. វីរកម្ម says:

    អាពួកពាក់អាវ ពណ៌ទឹកបិចចាស់ ហ្នឹងគឺ អាពពួកញៀនថ្នាំ បើសម័យអាពតវិញ គឺស្មើនឹងពួកកងឈ្លប ដែលសម្លាប់មនុស្សមិនរើសមុខ។ បើពួកវាជាកងឈ្លប បែបនេះ អ្នកតាទាំងបី គឺស្មើនឹង ប៉ុល ពត អៀង សារី និង ខៀវ សំផន គឺស្មើនឹងមេឃាតកទាំងបី។ ដូច្ចេះអ្នកតាទាំងបី គឺដូចតែគ្នា ដៀតែខ្នូចហើយ ពោលគឺបាតដៃប្រឡាក់ឈមខ្មែរស្លូតត្រង់

  18. sambo says:

    UN and ICC please speed up for Cambodia cases, so many crimes in here.

  19. Rayuth says:

    This is a coward measure committed by the Hun Sen-led government on the civil demonstration or civil public rally organized by the elected candidates. What the hell the security force doing at the Freedom Park? Who are these security forces? Are they the special men hired by Hun Sen to use violence on the civil demonstrators and elected candidates who conduct a rally or demonstration protesting the government actions or demand justice? Please remember that demonstration is a way to express agreeing or disagreeing ideas.
    In democracy, people have right and freedom to assemble, in order to express ideas. Article 51 of the constitution says that Cambodian citizens shall master of the destiny of their own country and all powers belong to the people. And article 35 stipulates that Cambodian citizens of either sex shall have the right to participate actively in the political, economic, social, and cultural life of the nation. Further, this is mentioned in the international covenant on civil and political rights. Fundamentally, citizens shall have right and freedom to engage in politics, to assembly, to association, and access to information, etc.
    Also, people have the right to criticize the government performance and leadership. People have the right to agree or disagree with the position and policy of the government. People have the right to protest government actions. Can you please think that do Cambodian citizens have rights and freedoms as stipulated in the constitution? Of course, Cambodia is different from the communist and dictatorial country or the junta government such as China, Vietnam, Myanmar/Burma, etc. because these countries/governments do not like DEMOCRACY. They never want to provide right and freedom for their citizens. They will take action to stifle and oppress people or the opposition who want to apply their rights and freedoms to protest government actions and leadership. What they want their citizens to do is to SUPPORT the government performance and leadership only.
    Repeatedly, in democracy, the public rally and demonstration to demand fairness, equality, and justice do not mean unlawful because the constitution guarantee the rights and freedoms of citizens to express ideas. Even though, people’s ideas do not support the government or anyone. The Hun Sen-led government ought to respect the rights and freedoms of citizens to assembly to express point of views or to protest government actions and leadership. These rights and freedoms must not be violated by anyone (politician or leader). If the people are not given the right to assembly and to protest government actions, it means the violation of the constitution and international covenant on civil and political rights.

    No one can consider the opposing thoughts or the public demonstration to express of ideas to support or not support or to against the election result as an enemy and use the hard approach to solve the problem. Before using armed forces or security forces that are fully equipped with weapons and other military tools to crackdown violently on the civil protesters and demonstrations, the government ought to critically think about the damage of the human life as well as jeopardizing the young democratic principle and the rule of law in the country. The government cannot deem the protesters or demonstrators as an “anarchists”, in order to have an excuse to violently disperse and crackdown. Please notice that such a violent crackdown has been vehemently condemned by international community, etc.

    Only the Junta government and the dictatorial or communist country that use armed forces to stifle and crackdown the civil protesters or demonstrations demanding for fairness and justice. For instance, China used armed forces, tanks or armored vehicles to violently crackdown on the demonstration in 1989 causing fatalities, the former Indonesia president Suharto and former dictator in the Philippines Ferdinand Marcos, the former Junta government leader Gen. Than Shwe of Myanmar, other dictators in the Middle East and Africa suppressed the rights and freedoms of citizens and the opposition to protest government actions. What about Cambodia? IS this government dictatorial? Is Mr. Hun Sen a dictator or militarist?
    In Cambodia, armed force is a key TOOL of the government to use to intimidate, crackdown on protesters or demonstrators. Obviously, the striking factory workers and the CRNP-organized demonstrations were violently dispersed violently causing injuries and deaths. Hun Sen used armed force to maintain and strengthen his power illegitimately.
    Do you think that is it legitimate to use armed force/security force to suppress the rights and freedoms of citizens, politicians, and elected candidates to assembly or to freedom of expression? Do you think that it is legitimate to use security force to intimidate or shoot at the peaceful civil demonstrators? Do you want to see Cambodia split into two pieces? Do you love to use violence to deal with the political impasses? Do you want to see millions of tears of Cambodian citizens drop out everyday? Do you want to see demonstration or rally organized everyday to demand justice? If you do, where is the social stability? Where is peace? Where is happiness of the country and people? Where is the societal harmonization? PLEASE WAKE UP, CAMBODIAN POLITICIANS AND LEADERS!!! PLEASE WAKE UP MR. HUN SEN? PLEASE RETURN RIGHST AND FREEDOMS TO KHMER PEOPLE! PLEASE STOP USE VIOLENCE TO SETTLE THE PROBLEM! PLEASE GIVE UP THE NATURE OF VIOENCE ! PLEASE PUT THE NATIONAL INTEREST BEFORE YOUR PARTY’S INTEREST! PLEASE STOP MALTREATS CAMBODIANS! PLEASE STOP STIFLE CAMBODIANS’RIGHTS AND FREEDOMS!
    IT LOOKS THAT CAMBODIAN POLITICIANS AND LEADERS ESPECIALLY HUN SEN HAVE NO POLITICAL PATENCE AND TOLERANCE TO DEAL WITH ANY PROBLEM, RATHER THAN USING ARMED FORCES OR VIOLENCE TO SOLVE THE PROBLEM. IT IS NOT AN EFFECTIVE MEDICINE TO HEAL THE WOUND. BUT, IT WILL HURT THE WOUND THE MOST. FIINALLY, CAMBODIA HAS NO HAPPINESS AND HARMONIZATION.

  20. i,khmer says:

    CPP = Cruelty People Parties
    ……………..

  21. អ្នកអមលាំង says:

    បើរដ្ឋាភិបាលមិនទទួលស្គាល់ពួកអាសត្វតិរច្ឆានទាំងនេះទេ អីចឹងតើបងប្អូនគួរមានវិធានការ

    យ៉ាងណាដើម្បីកំទេចពួកវាចោល។ ពួកវាជាខ្មាំងបង្កប់ ពួកវាមិនមែនជាជនជាតិខ្មែរទេ

    ពួកវាជាពួកចោរព្រៃ ជាឃាតុករបំផ្លាញប្រទេសជាតិ។ ដូចនេះបងប្អូនខ្មែរគួរតែប្រើយុត្តសាស្ដ្រ

    ថ្មីគឺជួបមួយនាំគ្នាកំទេចមួយ ជួបពីរនាំគ្នាព្រួតដៃគ្នាកំទេចពី និងដាក់គ្នាតាមដានការធ្វើដំណើរ

    របស់វាចេញពីទីលានប្រជាធិបតេយ្យថាតើទីលំនៅឋានរបស់វានៅកន្លែងណា? ស្រួលធ្វើការ

    សម្លេះពួកវាចោលម្ដងមួយៗ។

  22. Chourn says:

    សូមបងប្អូនចងចាំថាឥរិយាបទព្រៃផ្សៃផ្តាច់ការមិនអាចស្ថិតស្ថេរយូរងង្វែងនោះទេ។ មានតែការដឹកនាំ តាមបែប្រជាធិបតេយ្យពិតទេដែលធ្វើឲ្យប្រទេសជាតិមានស្ថេរភាអយូរអង្វែង។

  23. kk says:

    គាំទ្រដើម្បីអោយធ្វើដូច្នេះបើហ៊ុនសែនមិនទទួលស្គាល់មានន័យថាយើងអាចចាត់ការវាបានហើយ