ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ ឲ្យដឹងថា តុលាការប្រទេសបារាំង នឹងបញ្ជូនក្រុមបច្ចេកទេសមកកម្ពុជា ដើម្បីបន្តការស៊ើបអង្កេតករណីគប់គ្រាប់បែកមកលើហ្វូងបាតុករ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៩៧។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំបាតុករ ទៅមុខមន្ទីររដ្ឋសភា ទាមទារកំណែទម្រង់ប្រព័ន្ធតុលាការ។ ខណៈនោះ គ្រាប់បែក៤គ្រាប់ត្រូវបានគប់មកលើហ្វូងបាតុករ ដែលបណ្តាលឲ្យមនុស្ស១៦នាក់បានស្លាប់ និងជាង១៥០នាក់ផ្សេងទៀតរបួស ក្នុងនោះមានលោក សម រង្ស៊ី ផងដែរ។ រហូតមកដល់ពេលនេះ ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងមិនទាន់ត្រូវបានវែកមុខយកមកផ្តន្ទាទោសនៅ ទ្បើយទេ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់ VOD ថា តុលាការប្រទេសបារាំង នឹងបញ្ជូនក្រុមបច្ចេកទេស មកកម្ពុជា បន្តការស៊ើអង្កេតករណី ដើម្បីឈានទៅបើកសវនាការ នៅទីក្រុងប៉ារីស នាពេលឆាប់ៗខាងមុខនេះ។ លោក បន្តថា ឥឡូវនេះតុលាការប្រទេសបារាំងកំពុងប្រមូលភស្តុតាងបន្ថែម និងសាកសួរអ្នកដែលពាក់ព័ន្ធក្នុងការវាយប្រហារនោះ។
លោក សម រង្សី បន្តថា រូបលោកផ្ទាល់គឺជាដើមបណ្តឹងក្នុងរឿងក្តីនេះ ដើម្បីឲ្យតុលាការស្វែងយុត្តិធម៌ជូនអ្នករងគ្រោះ និងចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
ទាក់ទងនឹងព្រឹត្តិការណ៍នេះ កាលពីខែមីនា ឆ្នាំ២០១០ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជាគ្មានការរីកចម្រីន ដើម្បីឈានដល់ការចាប់ខ្លួនជនល្មើសទ្បើយ បើទោះជា ភស្តុតាងរឹងមាំមួយចំនួនបង្ហាញថា អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនេះក៏ដោយ។ ក៏ប៉ុន្តែ អាជ្ញាធរកម្ពុជាបានច្រានចោលការលើកទ្បើងនេះ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
គុកដែលគេបង្កើតមកគឺសម្រាប់ទុកដាក់មនុស្សខូច បើមានមនុស្សខូចហើយមិនដាក់គុក តើចាំបាច់បង្កើតគុមមកធ្វើអ្វីុំ។ ដូច្ចេះ មុនស្សខូចត្រូវតែចូលគុក ជៀសមិនរួចដាច់ខាត គុកនឹងរង់ចាំស្វាគមន៍ មនុស្សខូចមួយនោះគ្រប់វិនាទី…..។
រយៈពេលកន្លងហួសទៅ១៧ឆ្នាំហើយពួកយួននិងពួកអាយ៉ងមិនមែននៅស្ងៀមទេពួកគេច្បាស់ជាបានស្វះស្វែងបំផ្លាញភស្តុតាំងនិងសម្លាប់សាក្សីបំបាត់ដានអស់ហើយ។ តើអ្នកស៊ើបអង្កេតនៅសល់អ្វីខ្លះសម្រាប់រុករក? ខ្ញុំសូមលើកសំនួរមួយចំពោះលោកសមរង្ស៊ី។ ហេតុអ្វីក៏លោករង់ចាំមកដល់ពេលនេះទើបដាក់ពាក្យបណ្ដឹង?
Khmer P nek 1
It is the right moment politically .
Wait until the cat fish has scales!!!
It’s time for the International Court to clean the trash in Cambodia.
លិខិតសុំទោសហ៊ុន សែនរបស់សម រង្សី ចំពោះការចោទប្រកាន់ថា ហ៊ុន សែនពាក់ពន្ធនឹងការផ្ទុះគ្រប៉បែកសម្លាប់បាតុកនាពេលនោះ លិខិតរបស់សម រង្សី នេះសើ្ទមិនទាន់ស្ងួតទឹកបិុចផង ឥឡូវនិយាយរឿងតុលាការកាត់ក្តីអីទៅវិញ។ រឿងបាយបិណ្ឌជាបាយបាតរបស់សម រង្សី ចាំមើលមានអីកើតឡើងទៀត ព្រោះវាប្រហែលជាទឹកចុងក្រោយហើយសំរាប់សម រង្សី ព្រោះយកស្នាមមេដៃចំនួន 3000000 ប្តឹង UNបានធ្វើរួចហើយ ធ្វើបាតុកម្មមានហឹង្សាដើម្បីបង្កើតបុព្វហេតុ ICC ក៏បានធ្វើហើយ អូសទាញកម្មករធ្វើបាតុកម្មទាមទារឡើងប្រាក់ខែក៏ធ្វើហើយដែរ ទាមទារបោះឆ្នោតឡើងវិញក៏នៅតែចេញមិនរួចដដែល ។
I hope justice will be done in one day
I hope justice will come one day and not be long all Cpp go to hell.
ស៊ើបសួរលោក អ៊ុត សំអាត នៅឯ ប៉ៃលិន គាត់អាចស្គាល់ឈ្មោះនិងមុខមាត់ជនដៃដល់ជាច្រើន
ដោយសារគាត់ធ្លាប់បានស្និតស្នាលដើរលេងគ្រប់ច្រកល្ហកជាមួយនឹងពួកជនឧក្រិដ្ឋទាំងនោះ។
នេះជារបៀបជំនួយការស្រាវជ្រាវរកពន្លឺ។