ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ សម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ផ្លូវថ្នល់ក្នុងគោលបំណងបង្ការនូវបាតុភាពអសកម្ម និងសកម្មភាពបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ដំណើរការកិច្ចប្រជុំសភាលើកទី២ នីតិកាលទី៥ ក្នុងថ្ងៃទី៣ ខែមេសានេះ ក្រោមសំឡេងគាំទ្រ ៦៤ លើ៦៤សំឡេងនៃសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សភាបានសម្រចអនុម័តច្បាប់ស្តីពីផ្លូវថ្នល់ ។ ច្បាប់នេះ រៀបចំឡើងដើម្បីជាវិធានការបង្ការ និងចាត់ការលើទង្វើអសកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមមាន ការដឹកជញ្ជូនលើសទម្ងន់ ការសាងសង់គ្មានគុណភាព ការជីកគាស់ ការចោះខួងលើ-ក្រោមផ្លូវថ្នល់ ការទន្ទ្រានកាន់កាប់ដីចំណីផ្លូវ ការបំផ្លិចបំផ្លាញសំណង់សិល្បការ្យជាដើម។
សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ ស្តីពីផ្លូវថ្នល់ ឲ្យដឹងថា ច្បាប់នេះ មាន១៣ជំពូក ៨១មាត្រា និងមានវាក្យស័ព្ទបច្ចេកទេសចំនួន ៣៨ ត្រូវបានប្រើក្នុងច្បាប់នេះ។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានបណ្តាញផ្លូវថ្នល់ រួមទាំងផ្លូវជនបទប្រវែងសរុប ៤៨,៨៤២,១៤៤ គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិ១លេខ ប្រវែង ២,២៦២,៧៧៣ គ.ម ផ្លូវជាតិ២លេខ ប្រវែង ៣,៣៦០,៣១១ គ.ម ផ្លូវខេត្ត ប្រវែង ៦,៦៤១,០៦ គ.ម និងផ្លូវជនបទ ៣៦ ៥៧៨ គ.។ ចំណែកស្ពានឆ្លងកាត់ទន្លេធំ និងដៃសមុទ្រមានចំនួន ១៤កន្លែង និងកំពុងសាងសង់ចំនួន ៥កន្លែងទៀត គឺស្ពានមេគង្គទី៣ (អ្នកលឿង) ស្ពានមេគង្គទី៤ (ខេត្តស្ទឹងត្រែង) ស្ពានជ្រោយចង្វាទី២ (ភ្នំពេញ) ស្ពានទន្លេបាសាក់ទី៣ (ក្រុងតាខ្មៅ) និងស្ពានបាសាក់ទី៤ (កោះធំ)៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈvida@vodhotnews.com
សមាជិករដ្ឋសភាគិតយូរៗទៅដូចជាឆ្កួតម៊ិចទេដឹង
យកសមាជិកនិងបក្សពួករបស់ខ្លួនយកទៅអនុមត័ច្បាប់់
ចង់សួរសមាជិករដ្ឋសភាថាអស់លោកមិនចេះខ្មាស់កូនចៅរបស់អស់លោកទេដឹង។
The National Assembly is really illegal and unlegitimate for its all of work in making and pasing a g laws for the whole people and nation. The National Assembly must be the representative of the whole people, not the representative of a party (CPP)!
ការអនុមត្ន័របស់រដ្ឋសភា ៦៤ លើ ៦៤ នរណាក៍គេយល់ដែល មិនបាច់និយាយ ក៍គេដឹងដែល គ្មានអីពិបាក អ្នកធ្វើ នឹងអ្នកអនុមត្ន័ មនុស្សតែមួយ គេធ្វើអោយតែមានទៅ កុំអោយគេនិយាយសភា សីុបា្រក់ខែអត់មានធ្វើអី ។