ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អភិបាលខេត្តព្រះវិហារ ស្នើឲ្យក្រសួងមហាផ្ទៃ បិទស្នាក់ការរបស់អង្គការពន្លខ្មែរ ដែលធ្វើការជួយជនជាតិដើមភាគតិចរឿងជម្លោះដីធ្លីក្នុងខេត្តនេះ ដោយចោទបុគ្គលិកអង្គការនេះថា ញុះញង់ឲ្យប្រជាពលរដ្ឋចូលដកដំណាំអំពៅទើបដាំថ្មី ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលមានការអនុញ្ញាតពីរដ្ឋាភិបាល។
លិខិតរបស់អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ផ្ញើជូនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមេសានេះ លើកឡើងថា ប្រជាពលរដ្ឋប្រមាណ ៩០នាក់ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឡូត សាំង ជាបុគ្គលិករបស់អង្គការពន្លកខ្មែរ បាននាំគ្នាធ្វើសកម្មភាព ដកដំណាំអំពៅដែលទើបដាំថ្មីៗ ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន រូយ យ្វាង (ខេមបូឌា) អ៊ិនធើ ណេតសិនណល ខមផេនី លីមីធី ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍ទាប ម្ជូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ដាំអំពៅផលិតស្ករស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក មិនទាន់បានទទួលលិខិតស្នើសុំរបស់អភិបាលខេត្តព្រះវិហារនោះទេ។ ប៉ុន្តែ លោកថា ពេលបានទទួលហើយ លោកនឹងពិនិត្យ និងស៊ើបអង្កេតឲ្យច្បាស់លាស់សិន លើសំណុំរឿងនេះ មុននឹងឈានទៅការបិទអង្គការនេះ «វាមិនដែលខុសអី វ៉ៃមួយដៃ ខុសភ្លាមហើយសម្លាប់គេចោល វាដូចជាពេក ចង់និយាយអ៊ីចឹង គួរតែមានការព្រមាន គួរតែមានការស្តីបន្ទោស សមរម្យជាង ព្រោះធម្មតាកំហុសអ្វីមួយ វាមិនមែនសុខលើកទី១ មួយលើកអ៊ីចឹង ព្រមានអ៊ីចឹងចុះក្នុងប្រតិប័ត្រពិន្ទុ ស្តីឲ្យ បើយើងខុសភ្លាម បិទភ្លាម ពូយល់ថាមិនទាន់ កុំប៉ះដៃយកដៃ ប៉ះជើងយកជើង វាមិនត្រូវទេ។ គេព្រមាន ឬមានការសុំទោស ប្រសិនជាមានការខុសឆ្គងហើយ លើកទី១ លើកទី២កុំឲ្យមានអ៊ីចឹង វាល្អដែរ»។
តែទោះជាយ៉ាងណា លោក ខៀវ សុភ័គ បន្ថែមថា ប្រសិនបើបុគ្គលិកនោះធ្វើខុសលក្ខន្តិកៈពិតមែន ត្រូវហៅគាត់មកអប់រំឬ ព្រមាន ១ ឬ ២ដង ទើបឈានទៅរកការបិទអង្គការនេះ។
ស្នងការរងនគរបាលខេត្តព្រះវិហារ អះអាងថា សកម្មភាពរបស់បុគ្កលិកអង្គការនេះ ពិតជាខុសច្បាប់ ព្រោះវាជាការបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ។ លោក ក៏បានសំណូមពរឲ្យពលរដ្ឋទាំងអស់នោះបញ្ឈប់សកម្មភាពល្មើសច្បាប់នេះតទៅទៀតដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងមូលដ្ឋាន។
ប៉ុន្តែ មន្ត្រីស៊ើបអង្កេតនៅសមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ប្រសិនបើអង្គមួយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមានសិទ្ធិព្យួរ និងស្នើឲ្យតុលាការបិទអង្គការនេះបាន។ តែលោកថា ក្រសួងមហាផ្ទៃគួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋជាមុនសិន ថាតើពលរដ្ឋទាំងនោះទទួលរងការរំលោភពីក្រុមហ៊ុននោះមែនឬអត់ «នេះគឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋផ្ទាល់ ដែលគាត់ពិនិត្យមើល ដោះស្រាយមិនដោះស្រាយគាត់ ព្រោះគាត់ចូលក្នុងព្រៃបីខែហើយ គាត់ធ្វើខ្លួនគាត់តើ អ្នកណាមករំលោភយកដីគាត់ គឺគាត់ដកចាប់ក្រវាត់ចោល ចុះត្រង់ថាពួកហ្នឹង[ក្រុមហ៊ុនចិន] មកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់វិញ បំផ្លាញទាំងប្រាសាទទៅទៀត ម្ត៉េចក៏មិនព្រមពិនិត្យមើល នេះជារឿងមួយដែលគប្បីត្រូវពិចារណា»។
លោក ចាន់ សុវ៉េត ឲ្យដឹងថា តាមការជាក់ស្តែងនៅពេលលោកចុះដល់កន្លែងកើតហេតុ ការផ្ទុះកំហឹងបំផ្លាញដំណាំរបស់ក្រុមហ៊ុន ដែលជាភាគីជម្លោះដីធ្លីនោះគឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដោយសារអាជ្ញាធរមិនបានដោះស្រាយជូនគាត់ ៣ខែមកហើយ។
ប្រធានអង្គការពន្លកខ្មែរ នៅមិនទាន់អាចសុំការបំភ្លឺបានភ្លាមៗទេ។
អង្គការពន្លកខ្មែរ បានធ្វើសកម្មភាពជួយប្រជាពលរដ្ឋឲ្យហ៊ានតវ៉ាប្រឆាំង នឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននោះ ដែលកាប់បំផ្លាញព្រៃឈើ ឈូសឆាយវត្ថុបុរាណខ្មែរ ហើយបានបង្រៀនឲ្យពលរដ្ឋយល់ដឹងពីសិទ្ធមនុស្ស៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ស្ដាប់និងសង្កេតមើលពួកអាប្រែតអស់នេះវាស៊ីលុយប្រាក់ខែរបស់ប្រជាជនប៉ុន្តែវាមិនធ្វើការបំរើ
ឲ្យផលប្រយោជន៍ប្រជាជនទេ។ វាខ្លាចធ្លាក់បុណ្យសក្តិ វាបំរើការឲ្យជនបរទេសមកបំផ្លាញប្រជាជន
ខ្មែរ មកបំផ្លាញទ្រព្យសម្បត្តរបស់ប្រទេសជាតិ ។ បងប្អូនគួរតែនាំគ្នាបង្វែរទឹសដៅបណ្ដេញវាចេញ
ពីទឹកដីខេត្តព្រះវិហារវិញទើបបានសុខ។ ពួកអាប្រែតអស់នេះរដ្ឋាភិបាលគួរតែដកវាចេញ
ជាបន្ទាន់ ដោយសារតែរបៀបរាយការយកគាប់យកគួរជាន់ក្បាលប្រជជនមិនគិត។
យើងគិតថា យើងមិនចេះច្បាប់អីនោះទេ។ តែយើងក៏គិតថា ជួនកាលទៅ, លោកអភិបាលខេត្ត គាត់ធុញនឹងការជួប ឬការប្រឈមជាមួយនឹងបញ្ហាដែលកើតឡើងដដែល បង្កឡើងពីការញុះញង់ ការបង្កចលាចលពីសំណាក់ក្រុមអង្គការសង្គមស៊ីវីលមួយចំនួន ឬក៏ជនណាម្នាក់ជាមន្ត្រីអង្គការនោះហើយ ទើបលោកអភិបាលខេត្តគាត់ របូតមាត់អញ្ចឹងទៅ។ តាមពិត គាត់ក៏ដឹងដែរ ថា វាមិនអាចត្រូវបិទភ្លាមនោះទេគឺគេមាននិតិវិធី ពិនិត្យ ដើម្បីប្តឹងចោទប្រកាន់អង្គការ ឬចោទប្រកាន់បុគ្គល ដើម្បីដាក់ទោសតាមច្បាប់រដ្ឋ។
ជាការណ៍ពិតណាស់ យើងបានឃើញថា សព្វថ្ងៃនេះ ស្ទើគ្រប់ខេត្តដែលមានបញ្ហា គឺអាជ្ញាធរត្រូវទទួលការចោទប្រកាន់ដោយអយុត្តិធម៌មកលើអាជ្ញាធរ ដោយសារតែការញុះញង់ ដោយការប្រឌិតរឿងក្នុងសង្គម ហើយយកកម្លាំងប្រជាជន មកគាបសង្កត់អាជ្ញាធរ។
គេត្រូវយល់ និងចែកឲ្យដាច់ពីគ្នា រវាងការទទួលខុសត្រូវរបស់អង្គការ ឬស្ថាប័ន ជាមួយនឹង ការទទួលខុសត្រូវរបស់បុគ្គលជាមន្ត្រី ឬបុគ្គលិកនៃអង្គការនោះ ថា ជារឿងល្មើសរបស់អង្គការ ឬក៏ជារឿងល្មើសរបស់បុគ្គលជាមន្ត្រីនៃអង្គការ។
យើងឃើញថា អង្គការជាច្រើន ដែលបានជួលបុគ្គលិកជាមន្ត្រីរបស់ខ្លួនឲ្យបំពេញភារកិច្ចបេសកកម្មតាមមូលដ្ឋាន ខេត្ត ឬដល់ស្រុក។
រឿងនេះ បើយើងពិនិត្យទៅលើលក្ខណៈសម្បត្តិរបស់បុគ្គលិក មន្ត្រីទាំងនោះវិញ ទាំងលើផ្នែកសមត្ថភាពចំណេះដឹង និងទស្សនៈផង ទើបយើងអាចវាយតម្លៃបានថា តើអាចឲ្យគេធ្វើការងារ ឬបំពេញបេសកកម្មរបស់អង្គការមួយនេះ បានឬក៏អត់។
យើងសំគាល់ថា បច្ចុប្បន្ននេះ រឿងរ៉ាវក្នុងសង្គមបានកើតឡើងច្រើន ដោយសារតែការញុះញង់ ការប្រឌិតជាបញ្ហា ដោយពួកមន្ត្រីអង្គការសិទ្ធិមនុស្ស ឬអង្គការដែលមានបេសកកម្មប្រហាក់ប្រហែលនេះ។ គឺថា រឿងមិនសមកើតមានសោះ តែបែរជាកើតមាន ទៅបាន។ មូលហេតុអ្វី ? គឺមូលហេតុ ថា ពួកមន្ត្រីទាំងនោះបានរុញច្រាន បំបះបំបោរប្រជាជន ឲ្យចេះតែងើបប្រឆាំងរដ្ឋាភិបាល ដោយមិនទាំងដឹងថា ខ្លួនឯងកំពុងមានបទល្មើសជាប់នឹងខ្លួន។ ឧទាហរណ៍ថា ប្រជាជនមួយក្រុម បានអះអាងថាខ្លួនជាម្ចាស់ដីតំបន់មួយ ដោយអួតថាក្រុមខ្លួនបានមកតាំងទីតាំងពីឆ្នាំនេះ ៗ ខំកាប់រានព្រៃនេះ តាំងពីជាព្រៃខ្លាដំរី រាប់សិបឆ្នាំ ទម្រាំបានដី ៥ ឬ ១០ ហិកតា ក្នុងមួយគ្រួសារ sic។ ដូចនេះត្រូវសួរថា ទី១) គាត់ខុសច្បាប់ឬទេ ដែលគាត់បានរានបំផ្លាញព្រៃ? ទី២ ) សួរថា សមត្ថភាពគាត់ ធ្វើយ៉ាងម៉េច ទើបបានជាគាត់អាចកាប់ព្រៃរហូត ១០ ឬ ២០ហិកតាបាន បើគាត់ខ្វះខាតជីវភាពយ៉ាងនេះ? ប៉ុន្តែ ផ្ទុយទៅវិញរឿងនេះ បើសួរថា តើអ្នកណាជាអ្នកបំផ្លញព្រៃ ស្រាប់តែគាត់ ចោទប្រកាន់លើអ្នកមានលុយ មានអំណាចទៅវិញ។ សំនួរមួយទៀត គាត់ថា ដីគាត់លាតសន្ធឹងដល់ដល់ណី ត្រូវបានក្រុមរំលោភ sic , គេត្រូវមើលថា តើគាត់បានដាំអីខ្លះ ហើយគាត់មានអ្វីជាមូលដ្ឋានគតិយុត្តិសម្រាប់អះអាងឬទេ ? តើឈ្មោះគ្រួសារគាត់មានក្នុងជំរឿនភូមិ ឃុំ ឬទេ? គាត់មានឯកសារទទួលស្គាល់ការកាន់កាប់ដែរឬទេ? និងចេញដោយអ្នកណា? មេឃុំ ឬស្រុក ឬ មន្ទីជំនាញ? រឿងទាំនេះ ក្រុមអង្គការ មិនត្រូវចេះតែប្រឌិតទេ។ ការប្រឌិត ការរៀបចំសកម្មភាពប្រជាជនឲ្យប្រឆាំងនឹងច្បាប់ អាចទទួលការចោទប្រកាន់ប្រឈមនឹងការផ្តន្ទាទោស។
សុំឲ្យអង្គការទាំងអស់ត្រូវតែពិចារណាឲ្យមែនទែន ពីរឿងនេះ។
តើរឿងអ្វីខ្លះ ដែលយើងបានឃើញពីកំហុសរបស់អង្គការនានា? ខាងក្រោម គឺជាចំណុចសង្ខេប ដែលគេត្រូវតែដឹង និងទទួលស្គាល់ ៖
១) បណ្តាលពីបេសកកម្ម ឬអាជីពរបស់អង្គការ។ អង្គការត្រូវបំពេញការងារនិមួយៗ ដោយរក និងសន្សំអោយបានរឿងក្នុងសង្គម ដើម្បីរាយការណ៍ សុំការគាំទ្រហិរញ្ញប្បទានពីអង្គការសហប្រជាជាតិ ឬប្រទេសមហាអំណាច។ ដូចជាថ្មីៗ ដែលសហគមន៍អឺរ៉ុបបានសម្រេចផ្តល់ហិរញ្ញប្បទាន ជិតបីលានអឺរ៉ូឲ្យកម្ពុជាធ្វើការក្នុងបញ្ហាសិទ្ថីមនុស្ស។ NGO សិទ្ធិមនុស្សសប្បាយណាស់ គឺសប្បាយនឹងដើររករឿងឲ្យបានច្រើន ដើម្បីសុំលុយនេះ។
២) សមត្ថភាពចេះដឹង របស់មន្ត្រីម្នាក់ៗអង្គការ លើផ្នែកចំណេះទូទៅ សង្គម និងច្បាប់។ គេត្រូវមើលឲ្យឃើញថា ក្នុងនាមជាមន្ត្រីម្នាក់របស់អង្គការមួយ តើមន្ត្រីមានចំណេះដឹងប៉ុណ្ណា ដែលគេអាចធ្វើការងារក្នុងសង្គមបាន ? តើគេចេះច្បាប់រដ្ឋដែរឬទេ ? គេមានបរិញ្ញាប័ត្រច្បាប់ ឬវិស័យអ្វីដែលគេអាចចូលរួមដោះស្រាយបញ្ហាសង្គមឬទេ? ភាគច្រើន គេឃើញថា មិនដូចនេះទេ។ អ្នកទាំងនោះ បានត្រឹមតែយល់ពីបេសកកម្មរបស់អង្គការតែប៉ុណ្ណោះ ដោយមិនដឹងថា បេសកកម្មនោះត្រូវបំពេញដោយវិធីណាឡើយ ផង។ ឃើញថា ជាទូទៅ បុគ្គលិកអង្គការនេះ ចេះតែនាំគ្នា ៖ ទៅស្តាប់, ទៅប្រមូលពត៌មានពីប្រជាជន ដើម្បីយកមកកែច្នៃចងក្រងជាសាច់រឿង រកហេតុផលបន្តិចបន្តួច ដាក់បន្ទុកលើជនណាម្នាក់ ពីសេសអ្នកមានបុណ្យសក្តិ ឬទ្រព្យសម្បត្តិ ដើម្បីបង្ករឿងចោទប្រកាន់តែប៉ុណ្ណោះ។ ដោយសារតែមានអារម្មណ៍ប្រឆាំងនឹងរដ្ឋាភិបាល និងច្រណែនប្រឆាំងនឹងអ្នកាមានទ្រព្យ ជាហេតុនាំឲ្យបុគ្គលិក មន្ត្រីអង្គការទាំងនេះ មិនស្វែងរកដំណោះស្រាយច្បាប់ ឬ វិធីល្អណាមួយ ដើម្បីដោះស្រាយជាមួយអាជ្ញាធរឡើយ។ វិធីសាស្ត្រដោះស្រាយរបស់បណ្តាមន្ត្រី និងអង្គការទាំងនោះ គឺ ទី១) រាយការណ៍មកថ្នាក់កណ្តាលអង្គការ ដោយការបំភ្លៃពត៌មាន , ផ្សាយពត៌មានបរិហារ ដោយមិនពិត ទី២) ញុះញង់ប្រជាជន ដោយការតាំងខ្លួន ថារឿងអ្វីៗ សូមឲ្យប្រជាជនជឿលើអង្គការ និងជឿលើខ្លួនដែលជាមន្ត្រីអង្គការនេះចុះ និងសុំឲ្យតែបងប្អូន ត្រូវតែនាំគ្នាពួតដៃគ្នា កុំចុះចាញ់អាជ្ញាធរ និងមានអង្គការ នៅពីក្រោយខ្នង។
ចំណុចនេះហើយដែលជារឿងគ្រោះថ្នាក់សម្រាប់សង្គមជាតិជាទីបំផុត។ ប្រទេសដែលកំពុងតែកសាងប្រជាធិបតេយ្យលើមូលដ្ឋានកង្វះខាតនៃស្មារតីយល់ដឹងប្រជាជន , គេមិនបានជួយអប់រំប្រជាជន ឲ្យគោរពច្ប់ឡើយ តែបែរជានាំគ្នាឲ្យធ្វើសកម្មភាពដូចជាប្រទេសសម័យឥតច្បាប់ អញ្ចឹង ។ ហ្នឹងហើយ ដែលយើងប្រមើលឃើញថា ជាហេតុបាននាំឲ្យប្រទេសត្រូវធ្លាក់ចូលក្នុងភាពអនាធិបតេយ្យ ដោយចៀសមិនផុត។
៣) ទស្សនៈប្រឆាំងនឹងរដ្ឋាភិបាលរបស់បុគ្គលិកអង្គការ។ ជាទូទៅ គេឃើញថាមន្ត្រី បុគ្គលិកនៃអង្គការទាំងអម្បាលមាណដែលធ្វើការងារសិទ្ធិមនុស្ស ឬការអភិវឌ្ឍន៍ជាច្រើន តែងតែមានអំនួតលើខ្លួន លើអង្គការ និងតែងតែវាយប្រហារមកលើរាជរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល។ អ្នកទាំងអស់នោះ តែងតែរិះគន់ វាយប្រហារសព្វបែបយ៉ាង ដោយមិនសហការជាមួយរដ្ឋាភិបាលទេ តែចាត់ទុកមន្ត្រីរដ្ឋាភិបាលជាសត្រូវ និងខិតខំចលនាប្រជាជនឲ្យស្អប់រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល ទាំងក្នុងពេលដែលគេកំពុងតែរស់នៅបានសុខសាន្តសប្បាយក្នុងសមិទ្ធិផលរដ្ឋាភិបាល។
ការបង្ហាញខាងលើនេះ យើងសូមឲ្យរាជរដ្ឋាភិបាល ត្រូវតែរួសរាន់ក្នុងការរៀបចំច្បាប់គ្រប់គ្រង NGO ឲ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសិទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងសង្គមជាតិ មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍។
បើមិនដូច្នោះទេ ប្រទេសនឹងធ្លាក់ចូលមហន្តរាយដោយសារតែទស្សនៈសិទ្ធិមនុស្ស ប្រជាធិបតេយ្យគ្មានព្រំដែន របស់ក្រុមអង្គការនិងមន្ត្រីងងិតងងល់ទាំងនេះ ជាពុំខាន៕
ហ្នឹងហើយស្រុកខ្មែរ បើអ្នកក្រដកដើមអំពៅ ឬដើមម្ទេសមួយដើមគេថាបំផ្លាញទ្រព្យសម្បតិ្តអ្នកដ៏ទៃ
តែអ្នកមានប្រាក់ ឬមានអំណាចយកទ្រាក់ទ័រធំៗទៅកំទេចផ្ទះអ្នកក្រវិញ អត់បញ្ហា ហើយអាជ្ញាធរ
ក៏មិនហ៊ានទាំងអើតក្បាលទៅមើលផង ថែមទាំងថាខាងអ្នកក្រខុស ខ្ញុំនិយាយនេះមិនមែនថាឲ្យ
រួចពីមាត់ទេ ព្រោះយើងបានឃើញទាំងអស់គ្នា ទាំងលោក Bol ផង មិនអញ្ចឹងលោក Bol ។
អភិបាលខេត្តអាឆ្កែ អ៊ុំ ម៉ារ៉ា ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ
មន្រ្តីរបស់ ហ៊ុន សែន ពិតសាហាវឃោរឃៅដូច ហ៊ុន សែន ណាស់ !
ចុះត្រង់ថាពួកហ្នឹង[ក្រុមហ៊ុនចិន] មកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់វិញ បំផ្លាញទាំង(ប្រាសាទទៅទៀត)
ម្ត៉េចក៏មិនព្រមពិនិត្យមើល នេះជារឿងមួយដែលគប្បីត្រូវពិចារណា»។
this is the policy of this leader they are fitting whit any organization that trying to help people. the word that they always used was( NHOUS NHOUNG) I hated this word the word that killing a lot of people