វិភាគ​៖​ អ្នកណា​កំពុង​ប្រមាថ​ព្រះមហាក្សក្រ​ដើម្បី​ប្រយោជន៍​នយោបាយ​?​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​នៅ​ថ្ងៃ​ទី​០២​ ខែ​មេសា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​ដោយ​ទូល​ព្រះអង្គ​ថា សភា​ដែល​បង្កើតឡើង​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៣​នោះ​គឺជា​សភាព​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​តំណាងឲ្យ​ប្រជាជន​កម្ពុជា​ទៅទូ​នោះ​ទេ​។​

​លិខិត​របស់​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃ​ដែល​ព្រះមហាក្សត្រ ស​មេ្តច​នរោត្តម​សីហមុនី ផ្ញើ​ព្រះរាជសារ​ទៅ​ចូលរួម​ប្រជុំ​សភា​លើក​ទី​២ ​នីតិកាល​ទី​៥ ​កាលពី​ថ្ងៃ​ទី​១​ខែ​មេសា ដោយ​បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្ឃឹមថា រដ្ឋសភា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​រួម​របស់​កម្ពុជា​ជា​ជំហានៗ​។

​ក្រោយពេល​ដែល​លោក សម រង្ស៊ី ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​រិះគន់​សភា​នោះ មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ថ្កោលទោស​លោក សម រង្ស៊ី ​គឺ​លិខិត​ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សាលាខេត្ត​កណ្តាល និងសាលាខេត្ត​កំពង់ស្ពឺ​ជាដើម​។ លិខិត​ទាំងនោះ ធ្វើឡើង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ជា​បន្តបន្ទាប់​ថា លោក សម រង្ស៊ី ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ជាទង្វើ​ដែល​មិន​អាច​ទទួលយកបាន​។​

​ទន្ទឹម​នឹង​លិខិត​ថ្កោលទោស ធ្លាយ​ចេញ​ជា​បន្តបន្ទាប់​នោះ លោក ហ៊ុន សែន បន្ទរ​បន្ថែមថា លើ​លិខិត​ចុះ​ថ្ងៃ​ទី​២​ខែមេសារបស់លោក សម រង្ស៊ី ពិតជា​ប្រមាថ​ព្រះ​ម​ហ​ក្សត្រ​។ លោក ហ៊ុន សែន ព្រមាន​ថា បើទោះជា​មិនមាន​ច្បាប់​ចែង​ច្បាស់​ពី​ទោស​ប្រមាថ​ព្រះមហាក្សត្រ តែ​លោក​ថា លោក​ សម រង្ស៊ី ​នៅ​តែ​ប្រឈម​នឹង​ទោស​ប្រឆាំង​សេចក្តី​សម្រេចរបស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ «រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មានទោសប៉ុន្មានទេ ប៉ុន្តែទោសអ្នកឯងកុំភ្លេចឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញគឺ មានទោស»។​

មាត្រា​៧ និង​មាត្រា​១៨​ថ្មី ក្នុង​រដ្ឋធម្មនុញ​ចែង​ថា “​ព្រះមហា​ក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បានឡើយ​” ហើយ “​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា និង​រដ្ឋសភា ដោយ​ព្រះរាជសារ​"។​

​តើ​លោក ​ហ៊ុន សែន និងមន្ត្រី​គណបក្ស​កាន់អំណាច​ផ្សេង​ទៀត​ពិតជា គោរព​ដោយ​ស្មោះ​ចំពោះ​ព្រះមហាក្សត្រ​មែន​ទេ​? ហើយ​លិខិត​របស់​លោក សម រង្ស៊ី​ ពិតជា​មាន​ចេតនា​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​មែនឬ​យ៉ាងណា​?

​ទីប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រី លោក អ៊ុំ ដារ៉ាវុធ បានចេញសេចក្តីថ្លែងការណ៍​មួយ ចុះ​កាលបរិច្ឆេត​ថ្ងៃទី​០៧​​ ខែ​មេសា ដោយ​លោក​លើកឡើង​ថា លិខិត​របស់​លោក សម រង្ស៊ី មិន​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះរាជ​កិត្តិយស និងព្រះរាជ​កិត្តិនាម​ព្រះមហាក្សត្រ​នោះ​ទេ​។​

បើទោះជា​មាន​លិខិត​ចេញ​ពី​មន្ត្រី​ព្រះបរមរាជវាំង​ក៏ដោយ ក៏​ស្ថាប័ន​ដែល​នៅក្រោម​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហ​រថា លិខិត​របស់​លោក សម រង្ស៊ី​ ពិតជា​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​។​

​ជាការ​ឆ្លើយតប​ភ្លាមៗ លោក សម រង្ស៊ី ច្រាន​ចោល​ការចោទប្រកាន់​របស់លោក ហ៊ុន សែន និង​មន្ត្រី​គាំទ្រ ហើយ​ចោទ​ត្រលប់​វិញ​ថា លោក​ ហ៊ុន សែន ទេ​ដែល​ធ្លាប់​ប្រមាថ​ស្តេច ចង់​រំលាយ​របប​រាជានិម​យនោះ​ «មានគណបក្សគេមួយទៀតនោះ ធ្លាប់តែជេរស្តេច ធ្លាប់តែគំរាមស្តេច ធ្លាប់តែគំរាមរំលាយរបបរាជានិយម បំបាត់ស្ថាប័នរាជបល្ល័ង។ ខ្លួនឯងធ្លាប់ជេរស្តេច រឿងអីមកចោទគេ ថាគេប្រឆាំងស្តេច ខ្លួនឯងហ្នឹងហើយអ្នកប្រឆាំងស្តេចមុនគេ»។

​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ហាក់​សំដៅ​ដល់​សម្តី​របស់​លោក ហ៊ុន សែន ​ដែល​លើកឡើង​កាល​ពី​ឆ្នាំ​២០០៥ ដោយ​ព្រមាន​រំលាយ​របប​រាជានិយម​ ប្រសិន​ព្រះមហា​ក្សត្រ​មិន​ព្រម​ឡាយព្រះហស្ថលេខា​លើ​សន្និសញ្ញា ​បំពេញបន្ថែ​ម​ស្តី​ពី​ព្រំដែន​កម្ពុជា-វៀតណាម​នោះ​។​

មិនមែន​ទើបតែ​លើក​ទី​១​ទេ ដែល​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ ​រុញច្រាន​ដាក់ថា គូប្រជែង​នយោបាយ​របស់​ខ្លួន​ប្រមាថ​ព្រះមហាក្សត្រ​នោះ​។ កាលពី​ពេល​បើក​ប្រជុំ​សភា​លើកដំបូង ​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៣ ពេល​នោះ​ព្រះមហាក្សត្រ​យាងជាអធិបតី តែ​គណបក្ស​ប្រឆាំង​ធ្វើពហិការ ក៏​ការចោទប្រកាន់​ពី​គណបក្ស​កាន់អំណាច​ថា គណបក្ស​ប្រឆាំង​មិន​គោរព​ដល់​អង្គ​ព្រះមហាក្សត្រ​ដែរ​។ ពេលនោះ ភាគី​ទាំងពីរ​ប្រឹងប្រែង​បកស្រាយ​រក​ហេតុផល ដើម្បី​បញ្ជាក់​ថា​ពួកគេ​សុទ្ធតែ​គោរព​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ និង​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ​ដូចៗ​គ្នា​។​

ចំណុច​ទាំង​នេះ ពិបាក​នឹង​កំណត់ថា អ្នកនយោបាយ​បច្ចុប្បន្ន​មាន​ចេតនា ការពារ​របបរាជានិយម​ពិត ឬលើកឡើង​ពី​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ការពារ​តែ​ផល​ប្រយោជន៍​នយោបាយរ​បស់​ពួកគេ​នោះទេ​។​

​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និងសីលធម៌​សង្គម​លោក ប៉ូ សំណាង មើលឃើញថា អ្នកនយោបាយ​ការពារ​ព្រះមហាក្សត្រ តិច​ជាងការពារ​ផលប្រយោជន៍​នយោបាយ​។ លោក អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​ កុំឲ្យ​យក​អង្គ​ព្រះមហាក្សត្រ ប្រើ​ដើម្បី​ទាញយក​ប្រយោជន៍​នយោបាយ​ ដែល​នាំ​ឲ្យ​តម្លៃ​សីលធម៌​ក្នុង​សង្គម​ធ្លាក់​នោះ​ «ជាតិ សាសនា ព្រះមហាក្សត្រ ប្រសិនណាប្រមាថកាតទាន យកព្រះមហាក្សត្រមកដើម្បីយកប្រជាប្រិយរៀងខ្លួនអ៊ីចឹង យើងឃើញថាលិចលង់ហើយ បណ្តាប្រទេសជិតខាងយើង យើងឃើញហើយ គេទុកព្រះមហាក្សត្រនៅដោយឡែក កុំលូកលាន់ជាមួយព្រះអង្គ ហើយដល់ស្រុកខ្មែរយើង យើងធ្វើអ៊ីចឹងទៅ យើងឃើញហើយ ទាញទម្លាក់វិញតើ»។

ការ​លាប​ពណ៌​គ្នា​លើក​នេះ ក៏​មិន​ខុស​ពី​លើក​មុនៗ​ដែរ ​គឺ​ពួកគេ​ហាក់ដូចជា ប្រឹងប្រែង​បកស្រាយ​ផ្លូវច្បាប់ ចាប់កំហុស​គ្នា​ទៅវិញទៅមក បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ការពារ​និង​លើកស្ទួយ​ព្រះមហាក្សត្រ ប៉ុន្តែ​ក្រោយពេល​ដែល​ពួកគេ​មាន ពន្លឺ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ នោះ​ពួកគេចាប់ដៃ​អោប​គ្នា​ចរចា​ស្ងាត់ៗ​ខ្លះ ​បើកចំហ​ខ្លះ ចំណែក​ការ​ចាប់កំហុស​គ្នា​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​ហាក់ដូចជា បញ្ចប់​ទៅ​វិញ​ដោយ​មិន​មាន​មូលហេតុ​៕

សូមសររសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

10 Responses to "វិភាគ​៖​ អ្នកណា​កំពុង​ប្រមាថ​ព្រះមហាក្សក្រ​ដើម្បី​ប្រយោជន៍​នយោបាយ​?​"

  1. Phnom Penh says:

    A simple man can smell about whom that want the King just to be a reason for gaining political objective, do not refer to all academy person, they truly understand about this.

    Only a group of men who need power only, that never accept the true, their object is grape the power, keep the power for their group, their family and their next generation. They dear to do every thing against law for their power, but always said what they had done is correct as the meaning of Law. What this shit law are you interpreting about?

    Khmer people can not accept that behavior any more !!!

  2. Lay sokha says:

    I learn very well about CPP. They hate so much the king, but no choice, to having their political lifeline survived, they pretend loving the king. As far as most people know CPP really dislike the king. Who curing and reviling the king everybody knows very well! Do not try to cheating the public, most people never believe in CPP, let see the electoral results, you know? Can CPP recount the ballot boxes in transparency? Who really cheating and robbing the votes and will of people? CPP sometimes said the they have 3 millions or about 5 million supporters, how do they feel with the results of the elections! So shameful! Who really support your motions against CNRP! Really cheat and relly lied!

  3. វាសនាខ្ញុំអនាគតខ្ញុំ says:

    ទង្វើ​របស់លោក ហ៊ុន សែន ដែល​បានសម្រេច​ប្រើប្រាស់​វិធានការ​តុលាការ​ដើម្បី​កម្ចាត់​ដៃគូ​ប្រជែង​ដែលមាន​ប្រជាប្រិយភាព​និង​មានការ​គាំទ្រ​ច្រើនជាង​ខ្លួន តាម​ល្បិច​នយោបាយ​ដ៏​ពិសពុល កំពុង​ទទួលរង​ការ​ថ្កោលទោស​យ៉ាង​ពេញទំហឹង​ពី​សហគមន៍​អន្តរជាតិ បន្ថែម​ពីលើ​សម្ពាធ​មកពី​គ្រប់ទិសទី​ដែល​កំពុង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ ជាការ​កត់សម្គាល់ ភាព​តានតឹង​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​ឲ្យ​មាន​ភាពស្មុគស្មាញ​កាន់តែ​ធំ​ឡើងៗ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​នាំ​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង បាន​កើតឡើង​បន្ទាប់ពី​លោក ហ៊ុន សែន វិលត្រឡប់​មកពី​ស្រុក​យួន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​គេ​មិន​ច្បាស់​ទេ​ថា ផែនការ​កម្ចាត់​លោក​ប្រធាន សម រង្ស៊ី ដោយ​មិន​សម​ទំនងជា​ពិសេស​ពាក្យបណ្តឹង​ដែលមាន​ចរិត​នយោបាយ​ដើម្បី​កម្ចាត់​គូប្រជែង​ដែល​ខ្លាំង​ជាង​ខ្លួន នឹងធ្វើ​ឲ្យ​លោក ហ៊ុន សែន កាន់តែ​ធ្លាក់ទឹក​ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ស្ថានភាព​មួយ​ដែល​លោក ហ៊ុន សែន ធ្វើ​អ្វីៗ​ដោយ​ខ្វះ​ការពិចារណា កំពុងតែ​ប្រឈម​នឹង​ការរិះគន់​សព្វបែបយ៉ាង​៕​

  4. បើមិនចង់អោយគេប៉ះពាល់គួរតែស្ថិតនៅជាអព្យាក្រិតកុំលំអៀងកុំធ្វើជាជនកំសាក នោះទើបសមជាស្តេចល្អ។

  5. samrangsy7 says:

    A sen mok

  6. boys says:

    ខ្ញុំថាអាស៊ីជោហើយមើលងាយ(មហាសាត់)…

  7. ?? says:

    I fell so sorrow for our nation for many decade Cambodian never have any leaders that love their own nation. expressly right now all of us can tell that CPP party that lead by HUN SEN was in powers for so many years. under his leadership this country is just about go down to the ground, the game that HUN SEN playing is evil game all of us can see very clearly excepting brain wash person or some of those people looking for good wealth these persons never love their own nation. the way they said and the way they do are very deference the question is? do all Cambodian still can not see the dangerous for this small nation in the nearest future. all of us knew that our tiny nation is in danger by political interference from the neighboring country. the way to getting out to be a small and peaceful nation is democracy. the policy of eliminate each other is very dangerous for your own nation

  8. ភ្នំពេញ says:

    មានតែគណបក្សដែលចេញលិខិតថ្កោលទោសទេ ដែលប្រមាថព្រះមហាក្សត្រ ។

  9. Country Student says:

    Be careful with hun sen and youn, they have nothing but trick; they don’t give up their goal easily. Youn’s goal is to swallow and or at least control Cambodia; hun sen’s goal is to keep staying in power and inherits to one of his son
    When encounter with the dead lock, they just change strategy, but do keep the same goal
    Cambodian must clearly show vietnamese leader that its goal will never be accomplished thus need to give it up
    CNRP and Cambodian people must clearly show and send strong message to hun sen that being traitor, corrupted and dictator will not last forever and will not always work for ever; don’t get himself and his family eliminated by the people and the world
    When people have a chance and the power countries have time, they will get him for sure.

  10. veng sreng (chong ahkheat) says:

    Kadouy mer ah chker kanh chas kvac phneak Hun Sen, ah choy mray toak tiep
    kon mi sam- pheng Di Poc neng ah mae chor Hun Neang