គ.ជ.ប ​៖ គណបក្ស​នយោបាយ​ត្រូវ​ញែក​ឲ្យដាច់​រវាង​ការឃោសនាបោះឆ្នោត និង​ការធ្វើ​បាតុកម្ម​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃចន្ទ ទី21 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

សន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (រូបថត៖ ឡាយ សាមាន)

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើឲ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ឃោសនា​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ ញែក​ឲ្យដាច់​ពីគ្នា​រវាង​ការធ្វើ​ឃោសនា​កម្មវិធី​គោលនយោបាយ និង​ការធ្វើ​បាតុកម្ម​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​នីតិវិធី​នៃ​ការឃោសនាបោះឆ្នោត សមាជិក គ.ជ.ប លោក មាន ​សាទិ មានប្រសាសន៍ថា  លក្ខខណ្ឌ ដែល​បាន​ចែង​សម្រាប់​ការឃោសនាបោះឆ្នោត គឺ​ធ្វើ​តាម​ច្បាប់​ស្តីពី​ការបោះឆ្នោត។ លោកបន្តថា បើ​គណបក្ស​នយោបាយ មិន​គោរព​តាម​លក្ខខណ្ឌ​នេះ​ទេ​នឹង​មាន​វិធានការ​តាម​ច្បាប់​។ លោក ក៏​បាន​ស្នើឲ្យ​គណបក្សនយោបាយ ញែក​ឲ្យដាច់​ពីគ្នា​រវាង​ការឃោសនា និង​ការធ្វើ​បាតុកម្ម។

​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​លោក អ៊​ក គឹម​ហាន ថ្លែង​គាំទ្រ ចំពោះ​សេចក្តីណែនាំ​របស់ គ.ជ.ប ពាក់ព័ន្ធ​នឹង​នីតិវីធី​នៃ​ការបោះឆ្នោត​។

​ប៉ុន្តែ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ  លោក គួ​យ ប៊ុន​រឿន បាន​លើកឡើង​ថា នីតិវិធី​នៃ​ការឃោសនា​បោះឆ្នោត​នា​ពេល​នេះ​មាន​លក្ខណៈ​ចង្អៀត និង​លម្អៀង​ទៅ​ខាង​គណបក្ស​កាន់អំណាច​។ លោក បន្តថា ការឃោនា​តែងតែ​មាន​ការហែរក្បួ​ន និង​រិះគន់​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើបាប​រាស្ត្រ និង​ធ្វើ​ខុសច្បាប់ ហើយ​នេះ​មិនមែន​ជា​ការ​ធ្វើ​បាតុកម្ម​នោះទេ​។ លោក ក៏​បាន​ស្នើ​ទៅ​អាជ្ញាធរ  ឬ គ.ជ.ប ជួយ​ចាត់​វិធានការ ទប់ស្កាត់​ចំពោះ​ការរំខាន​ពី​អ្នកគាំទ្រ​គណបក្ស​ផ្សេង ចំពោះ​ការជួបជុំ​របស់​គណបក្ស​ខ្លួន តាមរយៈ​ចាក់​មេក្រូ ឬ​វ​វិធី​ផ្សេងៗ ដូច​ករណី​កើតឡើង​ក្នុងពេល​កន្លងមកនេះ​។

នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក គល់ បញ្ញា ប្រាប់ VOD ថា ជាធម្មតា ការឃោសនា​តែងតែ​មាន​ការរិះគន់​គ្នា​ទៅវិញទៅមក​នូវ​អ្វី​ដែល​ជា​ការពិត ដើម្បី​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន និង​ចំណុចខ្សោយ​របស់​គណបក្ស​ផ្សេងទៀត ប៉ុន្តែ​ត្រូវ​គោរព​ក្រមសីលធម៌​។ តែលោក បញ្ជាក់ថា គ.ជ.ប គួរតែ​ប្រកាន់​ជំហរ​ឯករាជ្យ ដើម្បី​ធានា​ការប្រើប្រាស់​ទីធ្លា​សាធារណៈ​ដោយ​ស្មើភាព​។

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​- ស្រុក​-​ខណ្ឌ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្ស​ចំនួន​៥​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ ចំណែក​ការឃោសនាបោះឆ្នោត អសកល​នេះ មាន​រយៈពេល​១៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០១៤៕​

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

4 Responses to "គ.ជ.ប ​៖ គណបក្ស​នយោបាយ​ត្រូវ​ញែក​ឲ្យដាច់​រវាង​ការឃោសនាបោះឆ្នោត និង​ការធ្វើ​បាតុកម្ម​"

  1. ប្រជាពលរដ្ឋ says:

    អំពើ ល្អ និង អំពើ អាក្រក់ អ្នកប្រព្រឹត្ត ដឹង ខ្លួន អែង ច្បាស់ណាស់ !

    អ្នកណា ក្បត់ ប្រជាពលរដ្ឋ . ? អ្នកណា ស្រឡាញ់ ប្រជាពលរដ្ឋ . ? !

  2. sarika says:

    គជប ប្រើក្បួនធនជ័យ “ព្រះរាជាប្រើឧ្យមកជុះ”, បើជុះផងនោមផង គឺខុសច្បាប់។
    អ្វីក៏ដោយវាមានបរិវារបស់វា។វាមិនអាចមានអ្វីជាទោលៗ ត្រងោលតែឯងបានទេ។ ហើយបើចង់បែបនេះវាទាល់តែបន្សុតនិយមន័យឃោសនាលំអិតអោយអស់អាចម៏អស់នោមតែម្ដងទៅបានវាចប់រឿង

  3. Real man says:

    Very stupit govement of Hun sen…We all khmer people waiting for election is coming soon…so we all khmer will never vote to CPP…

  4. រាស្រ្តខ្មែរ says:

    គ ជ ប ចោមិនមានលិទ្ធភាពមិនមានសិទ្វិជាខ្លាក្រដាសក្រោមការបញ្ជាពីជនផ្តាច់ការម្នាក់ប៉ុណ្ណោះ។