ដោយ សូត សុខប្រាថ្នា
2014-05-04
RFA

លោក សម រង្ស៊ី ស្វាគមន៍អ្នកគាំទ្រពេលទៅដល់ខេត្តកំពង់ចាម។
មេបក្សសង្គ្រោះជាតិ បានជួបជុំអ្នកគាំទ្ររបស់ខ្លួនជាច្រើនពាន់នាក់នៅខេត្តកំពង់ចាម ដើម្បីដង្ហែក្បួនឃោសនាការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុង ស្រុកខណ្ឌ នៅថ្ងៃទី៤ ឧសភា។
បន្ទាប់ពីការថ្លែងសារនយោបាយចប់នៅម៉ោងប្រមាណ ១១ព្រឹក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធានគណបក្សលោក កឹម សុខា ក៏បានចូលរួមដង្ហែក្បួនឃោសនាគោលដៅបម្រុងចូលទៅក្នុងបរិវេណទីរួមខេត្តកំពង់ចាម ដើម្បីជួបជាមួយអ្នកគាំទ្របក្សរបស់ខ្លួន។ ប៉ុន្តែក្បួនត្រូវបានរារាំងពីសំណាក់អាជ្ញាធរដែលមានសមត្ថកិច្ចនៅគ្រប់ច្រកទាំងអស់។ ការមិនអនុញ្ញាតឱ្យបក្សសង្គ្រោះជាតិ ហែក្បួនចូលនោះ ដោយអាជ្ញាធរអះអាងថា គណបក្សសង្គ្រោះជាតិ មិនបានសុំការអនុញ្ញាតជាមុន ដែលវាខុសទៅនឹងនីតិវិធីច្បាប់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ដោយហៅការរារាំងក្បួនដង្ហែរបស់បក្សសង្គ្រោះជាតិ មិនឱ្យចូលបរិវេណខេត្ត ឬក្រុងកំពង់ចាម នោះថា គឺជាការប្រកាសសមរភូមិប្រយុទ្ធជាមួយប្រជាពលរដ្ឋ ដោយយកកម្លាំងសមត្ថកិច្ចដែលនៅថ្នាក់ក្រោមមកធ្វើជាខែលដើម្បីរារាំងទឹកចិត្តប្រជាពលរដ្ឋនោះ។
លោក កឹម សុខា៖ «គណបក្សប្រជាជនកម្ពុជា អាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា កំពុងតែបង្ហាញឱ្យមតិជាតិនិងអន្តរជាតិឃើញថា ប្រយុទ្ធជាមួយប្រជាពលរដ្ឋឬ? ដោយសារគ្រាន់តែយុទ្ធនាការឃោសនាបោះឆ្នោតសោះប្រើសុទ្ធតែកម្លាំងប្រដាប់អាវុធ សុទ្ធតែកាំភ្លើងធំកាំភ្លើងតូចអីទាំងអស់។ រូបភាពគឺជាសមរភូមិប្រយុទ្ធ ប៉ុន្តែសមរភូមិហ្នឹងឃើញថា វាអយុត្តិធម៌ សមរភូមិខាងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល យកកម្លាំងប្រដាប់អាវុធមកប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង»។
លោកបន្ថែមទៀតថា ក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ គ្រប់បក្សនយោបាយទាំងអស់មានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើការឃោសនាអំពីបក្សខ្លួន លើកលែងតែនៅក្នុងតំបន់ណាដែលអសន្តិសុខ ហើយបម្រាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមិនបានអនុញ្ញាតឱ្យមានហែក្បួនឃោសនានោះ គឺវាខុសទៅនឹងច្បាប់បោះឆ្នោត។
លោកបញ្ជាក់ថា លោកមិនបានខឹងការរារាំងរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងនោះឡើយ ពីព្រោះពួកគាត់ទាំងនោះធ្វើទៅតាមការបញ្ជារបស់ថ្នាក់លើតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្បួនដង្ហែគណបក្សសង្គ្រោះជាតិ នៅតែមិនអាចចូលក្នុងបរិវេណទីរួមខេត្តកំពង់ចាម បានដដែល ដោយមេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងឱ្យមានការបញ្ឈប់ការចង់ចូលទៅក្នុងបរិវេណខេត្ត ដោយខ្លាចការបង្ហូរឈាមណាមួយកើតឡើង។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អភិបាលរងខេត្តកំពង់ចាម លោក ជឹម លាវ មានប្រសាសន៍ថា អាជ្ញាធរខេត្តមិនបានរារាំងក្បួនដង្ហែបក្សសង្គ្រោះជាតិមិនឱ្យចូលបរិវេណខេត្តនោះទេ ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិ មិនបានដាក់ពាក្យស្នើសុំមកអាជ្ញាធរខេត្តដើម្បីហែក្បួនឃោសនា ហើយលោកបញ្ជាក់ថា វាជារឿងខុសទៅនឹងនីតិវិធី និងខុសទៅនឹងបម្រាមរបស់ គ.ជ.ប។
លោក ជឹម លាវ៖ «សួនច្បារគឺក្រុងមិនឱ្យធ្វើដោយសារតែវាមានផ្លូវតូចចង្អៀត ហើយឡានខាងគណបក្សសង្គ្រោះជាតិ មានដល់រាប់រយគ្រឿង មនុស្សមានតែ ៥ពាន់នាក់នៅផ្លូវសួនច្បារ។ ការហាមឃាត់របស់ គ.ជ.ប គឺមិនអនុញ្ញាតឱ្យយកកន្លែងសួនច្បារហ្នុង ឬទីធ្លាសាធារណៈណាមួយធ្វើកន្លែងឃោសនាទេ អ៊ីចឹងក្រុងក៏មិនអនុញ្ញាតឱ្យដែរ រីឯការឃាត់ឃាំងមិនឱ្យចូលក្រុងហ្នឹង គឺដោយសារតែគាត់មានច្បាប់ទម្លាប់ចូលក្រុងដើម្បីអីផង»។
លោកបន្ថែមទៀតថា ការឃោសនារបស់បក្សសង្គ្រោះជាតិ អាចធ្វើប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋទៀតផង។ លោកបញ្ជាក់ថា ជាការល្អប្រសើរគណបក្សសង្គ្រោះជាតិ គប្បីសហការជាមួយអាជ្ញាធរខេត្តនៅពេលចង់ធ្វើអ្វីមួយ មិនមែនធ្វើតាមតែចិត្តនោះទេ ប៉ុន្តែបញ្ហានេះត្រូវសមាជិកក្រុមប្រឹក្សាខេត្តបក្សសង្គ្រោះជាតិ បញ្ជាក់ថា បានស្នើសុំមកអាជ្ញាធរខេត្ត និងក្រុងកំពង់ចាម ជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនមានការអនុញ្ញាតដដែល។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា សកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ចាម ជាច្រើនរយនាក់ដែលបានដាក់ពង្រាយនៅក្នុងក្រុងផង និងមានការឃាត់រថយន្តដឹកអ្នកដំណើររបស់អ្នកគាំទ្របក្សសង្គ្រោះជាតិនោះ គឺមិនមែនជារក្សាសន្តិសុខនោះឡើយ ផ្ទុយទៅវិញ គឺក្នុងគោលបំណងដើម្បីរារាំងការដង្ហែក្បួនរបស់បក្សសង្គ្រោះជាតិ មិនឱ្យចូលក្រុងកំពង់ចាម តែម្ដង។ លោកបន្ថែមទៀតថា សកម្មភាពបែបនេះកាន់តែសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា កាន់តែធ្លាក់ចុះទៅវិញ។
លោក នាង សាវ៉ាត៖ «បើយើងប្រៀបធៀបទៅនឹងការឃោសនាកាលពីបោះឆ្នោតរដ្ឋសភាមកឥឡូវនេះ យើងឃើញថា ប្រជាធិបតេយ្យហ្នឹងឃើញថាមានការធ្លាក់ចុះ សិទ្ធិបញ្ចេញមតិហ្នឹងមានការធ្លាក់ចុះ សិទ្ធិជួបជុំហ្នឹងមានការធ្លាក់ចុះខ្លាំងមែនទែន»។
យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ របស់គណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃកំណត់។
បន្តហែក្បួននៅរាជធានីភ្នំពេញ
បន្ទាប់ពីជួបជុំអ្នកគាំទ្រ និងការព្យាយាមចូលហែក្បួនឃោសនាបោះឆ្នោតនៅក្រុងកំពង់ចាម មិនបានសម្រេច មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បន្តយុទ្ធនាការហែក្បួនឃោសនានេះនៅរាជធានីភ្នំពេញ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ម៉ម មុនីរតន៍ មានសេចក្ដីរាយការណ៍ផ្ទាល់ពីក្បួនយុទ្ធនាការតាមការសាកសួររបស់លោក ឡេង ម៉ាលី៖

លោក សម រង្ស៊ី ស្វាគមន៍អ្នកគាំទ្រពេលទៅដល់ខេត្តកំពង់ចាម។

លោក កឹម សុខា ចាប់ដៃស្វាគមន៍អ្នកគាំទ្រ។

អ្នកគាំទ្របក្សសង្គ្រោះជាតិ ជួបជុំនៅខាងមុខទីស្នាក់ការបក្សនាខេត្តកំពង់ចាម។

អ្នកគាំទ្របក្សសង្គ្រោះជាតិ ជួបជុំនៅខាងមុខទីស្នាក់ការបក្សនាខេត្តកំពង់ចាម។

កម្លាំងអាជ្ញាធរដាក់ពង្រាយបិទច្រកចូលក្រុងកំពង់ចាម រារាំងមិនឲ្យក្បួនដង្ហែបក្សសង្គ្រោះជាតិចូល។

កម្លាំងអាជ្ញាធរដាក់ពង្រាយបិទច្រកចូលក្រុងកំពង់ចាម រារាំងមិនឲ្យក្បួនដង្ហែបក្សសង្គ្រោះជាតិចូល។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពុទ្ធសាសនិកជនអំពាវនាវឲ្យអ្នកនយោបាយដោះស្រាយបញ្ហាតាមទសពិធរាជធម៌
- គ.ជ.ប.ព្រមានចាត់វិធានការច្បាប់លើបក្សសង្គ្រោះជាតិបើរំលោភសេចក្ដីណែនាំ
- ក្រសួងមហាផ្ទៃណែនាំឲ្យបញ្ឈប់កោះប្រជុំសមាជិកក្រុមប្រឹក្សាខេត្តក្រុងបក្សសមរង្ស៊ី
- លោក សម រង្ស៊ី និងលោក កឹម សុខា ជួបជាមួយអ្នកគាំទ្រនៅព្រៃវែង
- បក្សប្រឆាំងថ្កោលទោសរដ្ឋាភិបាលចំពោះការហាមឃាត់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា
- ពលរដ្ឋប្រមាណ៥នាក់ត្រូវកងសន្តិសុខវាយឲ្យរបួស
- បក្សប្រឆាំងលើកបញ្ហារំលោភសិទ្ធិមនុស្សជាមួយមន្ត្រីអ.ស.ប
- គ.ជ.ប ប្រកាសនីតិវិធីដាក់ពាក្យបណ្ដឹងបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២
- លោក សម រង្ស៊ី ថាបក្សនយោបាយគួររួបរួមគ្នាដោះស្រាយបញ្ហាជាតិ
សុទ្ធតែពួកប្រែតមាននាយក្រុមជាជនពាលហើយខ្វាក់។នរណាមិនដឹងចរឹកខ្មែរក្រហមទៅហើយ។
ការរារាំងមិនឲ្យដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត បង្ហាញអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃការបំពានច្បាប់រំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ម្សិលមិញនេះ អាចម៍ជ្ញាធរ និងគណះបញ្ជាការកងទ័ពបក្សប្រជាជនបញ្ចេញកងទាហានបំពាក់អាវុធគ្រប់ធុនបំភិតបំភ័យ គំរាមកំហែង បិទផ្លូវសាធារណះនៅកំពង់ចាមហាក់ដូចជាត្រៀមប្រយុទ្ធជាមួយប្រជារាស្រ្តស្លូតត្រង់និង បក្សសង្រ្គោះជាតិអញ្ចឹង????សារជាតិខ្មែរក្រហមនិយមយួន៕
ពួកឆ្កែការពារអំណាច់អោយនាយករដ្ឋមន្រ្តីពាលខាងសម្លាប់ប្រជាជនខ្លូនឯង
មិនចេះគោរពច្បាប់់ទំលាប់អាងតែកំលាំងទព័។
communist style alway used force to pressure people .but democracy will win the dictator will lose .long live democracy ‘bravo mr sokha and mr rainsy’may GOD bless you both and all cambodian people’
លោក ជឹម លាវ៖ «សួនច្បារគឺក្រុងមិនឱ្យធ្វើដោយសារតែវាមានផ្លូវតូចចង្អៀត ហើយឡានខាងគណបក្សសង្គ្រោះជាតិ មានដល់រាប់រយគ្រឿង មនុស្សមានតែ ៥ពាន់នាក់នៅផ្លូវសួនច្បារ។ ការហាមឃាត់របស់ គ.ជ.ប គឺមិនអនុញ្ញាតឱ្យយកកន្លែងសួនច្បារហ្នុង ឬទីធ្លាសាធារណៈណាមួយធ្វើកន្លែងឃោសនាទេ អ៊ីចឹងក្រុងក៏មិនអនុញ្ញាតឱ្យដែរ រីឯការឃាត់ឃាំងមិនឱ្យចូលក្រុងហ្នឹង គឺដោយសារតែគាត់មានច្បាប់ទម្លាប់ចូលក្រុងដើម្បីអីផង»។
—————————————————————————————————
ប្រសាសន៍លោកអភិបាលរងខេត្តទាំងមូល ដូចជាសិស្សទើបចេញពីវិទ្យាល័យ ប្រទេសកម្ពុជាកំពុងយក
អ្នកមិននិងចេះ “ន” ខ្វាក់មកធ្វើជាអ្នកនំាហើយ របបសព្វថ្ងៃនេះមិនខុសអីពីរបបប៉ុលពតប៉ុន្មានទេ