​សហគម​ន៍​មាន​ជម្លោះ​ដីធ្លី​ រុញច្រាន​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សហគម​ន៍​មាន​ជម្លោះ​ដីធ្លី​ រុញច្រាន​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ (រូបភាពដោយជន ស្រីណុច)

​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី កំពុង​រុញច្រាន​ជាមួយ កម្លាំង​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជាង​១០​ព្រឹក​នេះ ខណៈ​ប្រជា​សហគមន៍​ទាំងនោះ ទៅ​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ជម្លោះ​ដីធ្លីរ​បស់​ពួកគាត់​ឲ្យបាន​ឆាប់រហ័ស​។​

​តំណាង​ប្រជា​សហគមន៍​ដែល​តវ៉ា​នៅ​ព្រឹក​នេះ មាន​គ្នា​ប្រមាណ​៥០​នាក់​មកពី សហគមន៍ អតីត​អ្នក​បឹងកក់ សហគមន៍​បឹងកក់ និង សហគមន៍​បុរី​កីឡា​។ ពួក​គេ​ទាមទារ​ឲ្យ មន្ត្រី សាលា​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ដោះស្រាយ ឲ្យបាន​ឆាប់រហ័ស ព្រោះ ជម្លោះ​អូស បន្លាយ​បាន​ប៉ះពាល់ ការប្រកប​របរ​ចិញ្ចឹមជីវិត និង ការសិក្សា​កូនចៅ​របស់​ពួកគាត់​។​

​ការ​រុញច្រាន​គ្នា​បាន​កើតឡើង នៅពេល​ដែល​ប្រជា​សហគមន៍​ឈរ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ជាង​២​ម៉ោង ហើយ​មិន​មាន​មន្ត្រី​ចេញមក​អន្តរាគមន៍ ទើប​ពួកគាត់​នាំគ្នា​ឈរ​ស្រែក​ ក្បែរផ្លូវ​ បន្ទាប់មកសន្តិសុខ​ចេញ​មក​រុញច្រាន​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​។​

​ប្រជា​សហគមន៍​ដែលភាគច្រើនជាស្រ្តី ក៏​បាន​សម្តែង​ការ​ខឹងសម្បារ​ដោយ​ចោទ​ថា សន្តិសុខ​សុទ្ធតែ​ប្រុសៗ​ប្រើ​សម្តី​មិន​​​សមរម្យ​លើ​ពួក​គាត់​ ដោយ​សន្តិសុខ​និយាយថា​ វាយ​ជាមួយ​ស្រីៗ​ស្រួល​ហើយ ចង់ដឹង​សាក​មើលទៅ​។​

​ទោះយ៉ាងណា រហូតដល់​ម៉ោង ១១ ព្រឹក​នេះ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នៅឡើយ​ទេ ខណៈ​សន្តិសុខ​មាន​គ្នា​ប្រមាន​ពី​២០​ទៅ​៣០​នាក់ នៅ​បន្ត​រុញច្រាន​ជាមួយ​ប្រជា​សហគមន៍៕

រូបភាពដោយជន ស្រីណុច

 

What Next?

Recent Articles

One Response to "​សហគម​ន៍​មាន​ជម្លោះ​ដីធ្លី​ រុញច្រាន​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​​"

  1. វាសនាខ្ញុំអនាគតខ្ញុំ says:

    កម្លាំង​សន្តិសុខ​ក្រុម​បិទមុខ បន្ត​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ជួយ​កសាង​​បទឧក្រិដ្ឋ​កម្ម​ឲ្យ​អ្នកកាន់អំណាច​កាន់តែច្រើន​ឡើងៗ។សូមសួរថា បើម៉ែវាមកតវ៉ាអញ្ចឹង​តើពួកវាវាយដម សំពងដូចឈ្មបសម័យប៉ុល ពតដែរឬទេ???បើវាយមែន ពួកវាបា្រកដជា សារជាតិ ឬកំអែលខ្មែរក្រហមនិយមយួនហើយ លែងស្គាល់ជាតិសាសន៍ខ្លួនហើយ????​