ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014 (10:30)
http://vodhotnews.com
បន្ទាប់ពីមានការភ្ញាក់ផ្អើល និងចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនោះ អភិបាលខេត្តបាត់ដំបង បានចេញលិខិតបំភ្លឺមួយទាក់ទងទៅនឹង ករណីដែលថាមានជនជាតិវៀតណាមសហការជាមួយអាជ្ញាធរខេត្ត ទៅជីកយកកំណប់នៅជិតស្ពានចាស់ក្បែរតោថ្មមុខសាលាខេត្តនេះ។
ក្នុងវីដេអូ ដែលបង្ហោះតាម Facebook ថ្មីៗ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនភ្ញាក់ផ្អើល និងមានការប៉ះសំដីគ្នា ជាមួយមន្ត្រីអាជ្ញាធរខេត្ត ចំពោះពាក្យចចាមអារ៉ាមដែលថា មានជនជាតិវៀតណាម មកជីកកំណប់នៅគល់ស្ពានចាស់ក្បែរតោថ្ម មុខសាលាខេត្តបាត់ដំបង។
ប៉ុន្តែសេចក្តីបំភ្លឺរបស់ អភិបាលដែលទើបកាន់ដំណែងថ្មី លោក ច័ន្ទ សុផល បានបញ្ជាក់ថា ការជីកដីនោះគឺដើម្បីយកអាចម៌ដីចាស់ចេញ និងចាក់អាចម៌ដីថ្មីបង្ហាប់ចូលវិញ ដើម្បីការពារពីការបាត់ស្រុតដី។
ក្នុងសេចក្ដីថ្លែងការណ៍ ក៏បានបញ្ជាក់ថា គោលបំណងនៃការរៀបចំការដ្ឋាននេះគឺដើម្បី ការពារមុនពេលទឹកជំនន់រដូវវស្សាចូលមកដល់ ដែលនឹងនាំឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ក្បាលស្ពានចាស់នោះ៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
គួរឪ្យចង់ក្អួតណាស់ ពេលឭសំដីលោកចៅហ្វាយខេត្តបាត្តំបងថ្មីថា ជីកយកដីចាស៉ចេញហើយចាក់ដីថ្មីចូលដើម្បីការពារការបាក់ស្រុត ហា ហា គួរឪ្យចង៉ក្អួតមែនទែន លោកចៅហ្វាយខេត្ត លោកឯងជាវិស្វករសំណង់ពីប្រទេសណាដែរបានជាមានគំនិតនិងបច្ចេកទេសល្អៗនិងប្លេកៗម៉េះ ធម្មតាគេគួរទុកដីចាស់ដែលវាហាប់ស្រាប់យូរឆ្នាំមកហើយៗវាមិនអាចបាក៉ស្រុតងាយៗនោះទេ ប្លែកតែលោកចៅហ្វាយខេត្តឯង ជីកយកដីចាស៉ចេញហើយចាក៉ដីថ្មីព្រោះខ្លាចបាក់ស្រុត ចុះការបារម្មណ៏របស់លោកឯងអីក៏ប្លែកម៉េះ ឬមួយការបារម្មណ៏របស់លោកឯងតែ ១មែត្របួនជ្រុងហ្នឹងទេ មែនទេ? យើងខ្ញុំជិតងាប់ទៅវិញហើយ ៧០ហើយ តែមិនដែលឮសំដីប្លែកៗដូចអស់លោកដែលធ្វើការក្នុងជំនាន់ដែកចោសែននេះទេ ប្លែកច្រើនទៀតគឺ កាប់ព្រៃឈើលក់ឪ្យអស់ដើម្បីឪ្យក្រុមហ៊ុនយួនអភិវឌ្ឍន៏៩៩ឆ្នាំ ដេញប្រ/ជចេញពីផ្ទះសំបែងស្រែចំការឪ្យអស់ដើម្បីឪ្យគេអភិវឌ្ឍន៏៩៩ឆ្នាំ លក់កោះត្រល់មួយសិនដើម្បីសងគុណមិត្តយួន លះ និង ល្ះ
អភិបាលខេត្ត បាត់ដំបង ថ្មី ច័ន្ទ សុផល ចេញ ស្ទីល មក និយាយ កុហក លើ គោក !
ល្មម ឈប់ ក្បត់ ខ្មែរ ខ្លួន អែង ទៀត ទៅ អស់លោក !