ដោយ៖ វីអូឌី
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងធ្វើក្បួនយុទ្ធនាការឃោសនា នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី១៦ ខែឧសភា។
សេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្ស នឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅរាជធានី តាមកាលបរិច្ឆេត គឺនៅថ្ងៃទី០៥ ទី០៧ ទី១០ ទី១១ ទី១៤ និងទី១៦ខែឧសភា។ យុទ្ធនាការនេះ នឹងត្រូវដឹកនាំដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលចាប់ផ្តើមពីការជួបជុំនៅទីស្នាក់ការរបស់គណបក្ស នៅចាក់អង្រែលើ ចាប់ពីម៉ោង២រសៀល។
យុទ្ធនាការរកសំទ្បេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា នេះ។ ការបោះឆ្នោតក្រុមប្រឹក្សា នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សនយោបាយចំនួន៥ចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
តើជូហ្គឺលាន អាចនឹងត្រូវក្អួតឈាមដោយសារភាពអត់ធ្មត់របស់ ស៊ីម៉ាអ៊ីដែរឬទេ? ហើយ តើ លីប៉ី
ក៍នឹងត្រូវក្អួតឈាមស្លាប់ដោយស្នាដៃ ឆាវឆាវដូចគ្នាមែនទេ?
ពីព្រោះល្បែងមួយនេះវាស្រដៀងគ្នាទៅរឿងសាមកុកដូច្នោះអែង ។
នេះគ្រាន់តែជាការប្រមើលមើលរបស់ខ្ញុំ ដើម្បីដាស់តឿនក្រើនរំលឹកចំពោះ
គណះបក្សសង្គ្រោះជាតិ
ដែលកំពុងតែដើរក្នុងគន្លងហ្នឹងហើយ។ សូមមេត្តាប្រកាន់នៅភាពអំណត់អត់ធ្មត់ និង
ត្រៀមលក្ខណះអោយបានគ្រប់ជ្រុងជ្រោយដើម្បីទប់ទល់គូរប្រជែងរបស់យើង
ក្នុងដំណាក់កាលនេះ ហើយវាក៍ដំនាក់កាលចុងក្រោយហើយរវាងយើងនឹងគេ
ចំពោះចម្បាំងមួយនេះ ។
សូមកុំអោយពេលវេលាដែលយើងខំប្រឹងព្យាយាមតស៊ូរង់ចាំអស់រយះពេលជាច្រើនឆ្នាំកន្លងមក
ហើយនេះក្លាយជារឿងសោកសៅ នឹងអស់សង្ឃឹមជារៀងរហូតនោះធ្វើអី ។ នេះជាឧិកាសល្អបំផុត
ដែលយើងកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ
ការផ្លាស់ប្តូរបានឬមិនបានគឺនៅពេលហ្នឹងនេះហើយ ។ សូមបួងសួងប្រទេសជាតិ នឹង ប្រជាពលរដ្ធ រួចចាកផុតពីកណ្តាប់ដៃ ពពួកបិសាចជញ្ជក់ឈាមទាំងអស់នោះអោយបានឆាប់ ។