
តារាកំប្លែងសម្បូរវោហារ សុខ ច័ន្ទធីតា ហៅកាតុ។ Pសេត គឹមសឿន
Wed, 11 June 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រោយទទួលអារម្មណ៍អរស្ទើរស្រក់ទឹកភ្នែកនៅពេលសម្រាលបានកូនស្រីគួរឲ្យស្រឡាញ់ពេញចិន្តាម្នាក់ នៅពេលនេះ តារាកំប្លែងដែលកំពុងឡើងកូដឡើងធ្វើជាមេប្រយោគនៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនប៉ុស្តិ៍ នាង សុខ ច័ន្ទធីតា ហៅ កាតុ បានជះប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញរថយន្ត Range Rover ដ៏ទំនើបមួយគ្រឿងជូនជាកាដូដល់កូនស្រីវ័យ៤ខែរបស់ខ្លួន។
ក្នុងដំណើរដ៏ប្រញាប់ប្រញាល់ឆ្ពោះទៅកាន់ស្ថានីយទូរទស្សន៍ បាយ័ន កាលពីថ្ងៃទី៩ មិថុនា លោក គង់ សុគន្ធា ហៅ ខ្យង បានបើករថយន្តម៉ាក Range Rover HSE Sport ដឹកភរិយាយ៉ាងស្វាហាប់ រីឯនាង កាតុ បានស្រវាចាប់យកម្សៅមកផាត់យ៉ាងញាប់ដៃ និងផ្តើមលាបក្រេមឡើងក្រហមលើបបូរមាត់ដ៏សម្បូរវោហារជាបណ្តើរៗនៅក្នុងរថយន្តដ៏ទំនើបរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យការតុបតែងខ្លួនរួចរាល់នៅពេលឈានជើងទៅដល់ប៉ុស្តិ៍ បាយ័ន។
ការបង្ហាញវត្តមានជិះនៅក្នុងរថយន្តទំនើបតម្លៃប្រមាណជិត១០ម៉ឺនដុល្លាររបស់តារាកំប្លែងរូបនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលពីមហាជនមួយចំនួននៅតាមដងផ្លូវផងដែរ ដោយអ្នកបានឃើញតារារូបនេះខ្លះបានលាន់មាត់ថា «វ៉ៅ កាតុ ឥឡូវឡើងកូដជិះសុទ្ធតែឡង់រ៉ូវែរ វើយ»។
ការឡើងកូដប្តូរមកជិះរថយន្តទំនើបរបស់គូស្វាមីភរិយាមួយគូនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោយពេលនាងទើបតែសម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់។ បើយោងតាមការបង្ហើបប្រាប់ពីអ្នកសិល្បៈមួយចំនួនបានឲ្យដឹងថា តារារូបនេះទិញរថយន្ត Range Rover ដើម្បីទុកជាកាដូដ៏ពិសេសសម្រាប់វត្តមានសមាជិកថ្មីក្នុងគ្រួសាររបស់នាង ដែលនាងទើបប្រសូតបានកូនស្រីស្រស់ស្អាតម្នាក់ឈ្មោះ គង់ សុណានជីង។
កូនស្រីទី១ក្នុងជីវិតរបស់តារារូបនេះ ត្រូវបាននាងអះអាងថា ជាកូនមាសកូនពេជ្រ ដែលបានធ្វើឲ្យរូបនាង និងស្វាមីមានហុងស៊ុយ អាចរកប្រាក់ចាក់គរនៅលើវិថីសិល្បៈ ក្រោយកូនស្រីរូបនេះបានមកបង្កកំណើតក្នុងផ្ទៃរបស់នាង។
តារារូបនេះធ្លាប់ប្រាប់ថា៖«កូនខ្ញុំនេះ ធ្វើឲ្យខ្ញុំទទួលបានការងារកាន់តែច្រើន។ ពេលខ្ញុំមានផ្ទៃពោះនេះ គឺការងារចូលមកកាន់តែច្រើនធ្វើអត់មានពេលសម្រាកទេ គឺកូនមាសកូនពេជ្រតែម្តង»។
ការឡើងកូដមួយក្ឌាំងបានឱកាសទៅកើបប្រាក់នៅអាមេរិក និងប្រាក់ដែលកើបបាននៅក្នុងស្រុកយ៉ាងសន្ធឹកនេះ បានធ្វើឲ្យតារាចម្រៀងកំប្លែងនាង កាតុ ទិញឡានឡង់រ៉ូវែរ ជិះធ្វើមិនដឹង ដើម្បីឲ្យសុខកាយសប្បាយចិត្ត និងដឹកកូនស្រីដើរលម្ហែនៅពេលទំនេរ។
ប៉ុន្តែយ៉ាងណានៅពេលចង់សួរនាំបន្ថែមនោះ ទូរស័ព្ទតារាកំប្លែងនិយាយសម្បូរវោហាររូបនេះមិនអាចទាក់ទងបានទេពីម្សិលមិញដោយសារទូរស័ព្ទនាងបានបិទ៕
គូរតែជួយរួមវិភាគទានដល់សង្គមខ្លះផង ណងៗៗៗ
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
ស្តាប់ទៅដូជជ្រិញ ទិញឡានថ្មីជាកាដូអោយកូន៤ខែ បើទិញជិះខ្លួនអែងដូចជាស្រួលស្តាប់ជាង។
មិនយូរទេគង់តែរលាយដូចទឹកកក…………
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
She bought for her own “Ta Pouk”, not for her baby!