
Wed, 11 June 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ប្រជាពលរដ្ឋនៅខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ រាប់រយនាក់ និងក្រុមហ៊ុនឯកជនមួយបានគំរាមប្តឹងតារាចម្រៀងល្បីលំដាប់កំពូលលោក ខែម ប៊ុនថៃ ហៅ ខេមរៈ សេរីមន្ត ដោយសារតែប្រជាពលរដ្ឋទាំងនោះបានខាតបង់ប្រាក់អស់ជាច្រើនសម្រាប់ការទិញសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះ តែនៅពេលដល់ម៉ោងលេងការប្រគំតន្ត្រីនោះ បែរជាគេប្រកាសប្រាប់ថា តារាចម្រៀង ខេមរៈ សេរីមន្ត មិនព្រមមកច្រៀងនោះទេ។
ការផ្ទុះកំហឹងរបស់ប្រជាជននៅក្នុងការប្រគំតន្ត្រីនេះ ត្រូវបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ទី១០ មិថុនា ឆ្នាំ២០១៤ នៅលើទឹកដីខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ជាទីដែលតារាចម្រៀងរូបនេះ ធ្លាប់ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិតកាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣ ។
យោងតាមប្រភពមួយពីខេត្តព្រះសីហនុ ដែលពាក់ព័ន្ធក្នុងការប្រគំតន្ត្រីលក់សំបុត្រនោះ បានឲ្យដឹងថា ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលឈូរឆរ និងសម្តែងអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងទៅនឹងតារាចម្រៀងល្បីលំដាប់កំពូលលោក ខេមរៈ សេរីមន្ត ដោយសារតែតារារូបនេះប្រកាន់ឫកពារ និងមិនព្រមឡើងច្រៀងនៅក្នុងការប្រគំតន្ត្រីមួយ ដែលគេរៀបចំឡើងដោយការលក់សំបុត្រ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគេជាអ្នកគាំទ្រតារាចម្រៀងរូបនេះរហូតមក ដូច្នេះហើយបានជាពួកគេសុទ្ធចិត្តចំណាយប្រាក់ទិញសំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ តែមិននឹកស្មានថា តារារូបនេះមិនប្រកាន់ពាក្យសច្ចៈ ឬគោរពកិច្ចសន្យា មិនមកឡើងច្រៀង ធ្វើឲ្យពួកគេខាតបង់ទាំងពេលវេលា និងប្រាក់កាសយ៉ាងដូច្នេះ។
ការផ្ទុះកំហឹងដាក់គ្នានោះ ត្រូវប្រភពបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋបានគំរាមដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនឯកជនរៀបចំការប្រគំតន្ត្រី ដោយសារក្រុមហ៊ុននេះលក់សំបុត្រអស់រាប់រយ តែគ្មានវត្តមានតារាចម្រៀង ខេមរៈ សេរីមន្ត ឡើងច្រៀងឲ្យមើល រីឯក្រុមហ៊ុននោះ ក៏ដាក់ពាក្យបណ្តឹងលើ ខេមរៈ សេរីមន្ត បន្ត ដោយសារតែតារាចម្រៀងរូបនោះ មិនគោរពតាមកិច្ចសន្យា បណ្តាលឲ្យកម្មវិធីប្រគំតន្ត្រីទាំងមូលត្រូវខាតបង់ បើទោះបីជាគេបានកក់ប្រាក់ឲ្យតារារូបនេះចំនួន ១០០០ ដុល្លារមុនក៏ដោយ។
ប៉ុន្តែពាក់ព័ន្ធនឹងការបិទការប្រគំតន្ត្រីយ៉ាងចម្រូងចម្រាស់ ធ្វើឲ្យប្រជាពលរដ្ឋខេត្តព្រះសីហនុខឹងសម្បាររហូតដាក់ពាក្យប្តឹងនោះ តារាចម្រៀងល្បីជួរមុខ លោក ខេមរៈ សេរីមន្ត មិនបានទទួលស្គាល់ថា នោះជាកំហុសរបស់ខ្លួននោះទេ។ តារាចម្រៀងរូបនេះបានឲ្យដឹងថា នោះជាកំហុសរបស់អ្នករៀបចំការប្រគំតន្ត្រីទាំងអស់។
នៅពេលភ្នំពេញ ប៉ុស្តិ៍ ទាក់ទងទៅតារាចម្រៀង ខេមរៈ សេរីមន្ត ឲ្យធ្វើការស្រាយបំភ្លឺដើម្បីរំងាប់អណ្តាតភ្លើងកំហឹងរបស់ប្រជាពលរដ្ឋនៅកំពង់សោមនោះ បុរសម្នាក់បានលើកទូរស័ព្ទជំនួស ខេមរៈ សេរីមន្ត ដោយប្រាប់ថាជាជំនួយការ បាននិយាយថា៖«តាមពិតរឿងហ្នឹងគឺវាអ៊ីចេះ ក្រុមហ៊ុនដែលធ្វើកិច្ចសន្យាជាមួយខ្ញុំហ្នឹង បានប្រាប់ខ្ញុំថា យកខ្ញុំទៅច្រៀងនៅវាលរេញ គាត់អត់បានប្រាប់ថា យកខ្ញុំច្រៀងនៅព្រៃនប់ហ្នឹងទេ ព្រោះគាត់បានដឹងដែរថា ព្រៃនប់ហ្នឹងជាកន្លែងខ្ញុំធ្លាប់កើតហេតុពីមុនដែរ។ អ្នករៀបចំហ្នឹងបែរជាចុះកិច្ចសន្យាថា ច្រៀងនៅវាលរេញ លុះដល់ខ្ញុំទៅដល់វាលរេញហើយ បែរគេប្រាប់ថា ច្រៀងនៅព្រៃនប់ឯណោះទេ ដល់អ៊ីចឹងយើងមិនអាចទទួលយកបានទេ»។
រីឯលោក ខេមរៈ ភារុណ ជាអ្នកនាំពាក្យ និងជាអ្នកគ្រប់គ្រងការធ្វើកិច្ចសន្យានេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកត្រូវបានបិទ។
ជុំវិញដំណើរបណ្តឹងយ៉ាងណានៅពេលនេះ ជំនួយការរបស់តារាចម្រៀង ខេមរៈ សេរីមន្ត មិនអាចបញ្ជាក់លំអិតបានទេ តែជំនួយការរូបនេះបានប្រាប់ថា អ្នករៀបចំកម្មវិធីគេបានដឹងពីកំហុសរបស់គេដែរ។
គួរបញ្ជាក់ថា កាលពីមុននេះបន្តិច ខេមរៈ សេរីមន្ត បានបញ្ជាក់ថា លោកនឹងចំណាយពេលប្រមាណ៥ឆ្នាំ មិនឆ្លងកាត់ខណ្ឌព្រៃនប់ ជាកន្លែងបង្កគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់លោកនោះទេ។
យ៉ាងណាមិញជុំវិញបណ្តឹងដ៏ចម្រូងចម្រាស់ រវាងប្រជាពលរដ្ឋ ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រី និងតារាចម្រៀង ខេមរៈ សេរីមន្ត នេះ ត្រូវបានប្រភពមួយបញ្ជាក់ថា ពួកគេកំពុងរត់ការសម្រុះសម្រួលគ្នាក្រៅសង្វៀនតុលាការយ៉ាងញាប់ដៃជើង៕
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta