ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
(រូបថតពី បណ្តាញសង្គម)
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅខេត្តកោះកុង នៅថ្ងៃពុធនេះ បានធ្វើសកម្មភាពបិទផ្លូវ រារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យដើរសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រាប់ពីដំណើរនៃការវិវត្តន៍នយោបាយ។
តាមគេហទំព័របណ្តាញសង្គមហ្វ៊េសប៊ុករបស់ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរថា « ខណៈពេលនេះខ្ញុំ និង លោក សម រង្ស៊ី កំពុងស្ថិត ក្នុងការប៉ុនប៉ងរំខានឆាឆៅ របស់អ្នកគាំទ្រស៊ីឈ្នួលរបស់អ្នកកាន់អំណាចបច្ចុប្បន្ន មកលើសកម្មភាព នយោបាយជួបជុំអ្នកគាំទ្ររបស់យើង នៅខេត្ដកោះកុង»។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន អះអាងថា លោកមិនទាន់ទទួលបានរបាយការណ៍នេះទេ។
ចំណែកមន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ ថា ប្រជាពលរដ្ឋដែលចេញមករារាំង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមិនចេញពីទឹកចិត្តទេ ពោលពលរដ្ឋទាំងនោះត្រូវបានគេជួលឲ្យធ្វើសកម្មភាពនេះ។ លោក បន្តថា សកម្មភាពនេះ ជារំលោភសិទ្ធិថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងការសម្តែងមតិជាមួយបប្រជាពលរដ្ឋរបស់ខ្លួន។
នេះជាការរារាំងថ្មីទៀត បន្ទាប់ពីសមត្ថកិច្ចរាប់រយនាក់ បានរារាំងវេទិកាសាធារណៈ របស់ប្រធានគណបក្សសង្គ្រោះជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៨ ខែ មិថុនា។ នៅពេលនោះ តំណាងរាស្ត្រជាប់ឆ្នោតលោក ប៉ុល ហំម បញ្ជាក់ថា ទូរស័ព្ទទំនើប អាយផេត និងស្លាកលេខរថយន្តរបស់តំណាងរាស្ត្រត្រូវបានក្រុមជនស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លី ស្ទាក់ចាប់រឹបអូសយក នៅចំណុចព្រៃស្អាក ខេត្តឧត្តរមានជ័យជាអតីតតំបន់ខ្មែរក្រហម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់ទុកសកម្មភាពនោះថា ជាការរៀបចំទុករបស់គណបក្សកាន់អំណាចដើម្បីគំរាមឲ្យគណបក្សប្រឆាំងចូលប្រជុំសភាទាំងបង្ខំ។ រីឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញយល់ឃើញថា វិធានការនោះមិនខុសពីរបបខ្មែរក្រហម ដែលព្យាយាមសម្លាប់មនុស្ស ហើយមិនទទួលខុសត្រូវ និងគំរាមកំហែងសិទ្ធិធ្វើនយោបាយ៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
these uneducated people were hired by CCP, when NCRP won election must accuse these uneducated people to be educated
បើមេបក្សចារឹកថោកហើយពួកកូនចៅក៏ចារឹកថោកដែលអញ្ចឹងថាមេថោកអាកូនចៅវាក៏ថោកដែល។