ដោយ យាង សុជាមេត្តា
2014-06-14
RFA

ក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ គ្រវីទង់ជាតិនាទីក្រុងបាងកក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤។ AFP PHOTO
មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជា មិនអនុញ្ញាតឲ្យមេដឹកនាំចលនាប្រឆាំងរដ្ឋប្រហារថៃ បង្កើតចលនារបស់ពួកគេនៅលើទឹកដីកម្ពុជា ដើម្បីប្រឆាំងមេដឹកនាំយោធាថៃ ដែលកំពុងកាន់អំណាចនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) បានបញ្ជាឲ្យស្ថានទូតថៃ ប្រចាំនៅកម្ពុជា បញ្ជាក់អះអាងអំពីវត្តមានរបស់មេដឹកនាំចលនាប្រឆាំងរដ្ឋប្រហារថៃ នៅកម្ពុជា។
ក្នុងពេលដែលរដ្ឋាភិបាលយោធាថៃ របស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងប្រទេសថៃ ឧត្តមសេនីយ៍យោធាថៃ រូបនេះ ក៏កំពុងសង្ស័យថា មេដឹកនាំចលនាប្រឆាំងយោធាថៃ លោក ចក្រភព ភែនឃែរ (Jakrapob Penkair) កំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។
ប៉ុន្តែ ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងនៅថ្ងៃទី១៤ ខែមិថុនា ថា លោក ចក្រភព ភែនឃែរ ពុំមានវត្តមាននៅកម្ពុជា ឡើយ។ លោកថា នៅពេលដែលអាជ្ញាធរត្រួតពិនិត្យមើលបញ្ជីឈ្មោះអ្នកចេញចូលតាមច្រកចូលព្រំដែនកម្ពុជា-ថៃ ក៏ពុំមានឈ្មោះ ចក្រភព ភែនឃែរ នេះឆ្លងដែនចូលមកកម្ពុជា ដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងប្រាប់ទៅភាគីថៃ វិញថា ប្រទេសកម្ពុជា មិនមានគោលនយោបាយកាន់ជើងចលនាណាមួយ ដើម្បីប្រឆាំងរដ្ឋាភិបាលណាមួយនោះទេ។
លោក ខៀវ សុភ័គ៖ «យើងមិនលូកដៃផ្ទៃក្នុងកិច្ចការនេះទេ សូមឲ្យរដ្ឋាភិបាលថៃ លោកយល់ច្បាស់អំពីគោលការណ៍របស់យើង ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្រេចទៅហើយ។ ប្រទេសកម្ពុជា គឺជាប្រទេសអព្យាក្រឹត អចិន្ត្រៃយ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសណាទាំងអស់ ដោយសារតែមេរៀនឈឺចាប់របស់យើង ដែលទទួលបានកន្លងមកក្នុងប្រវត្តិសាស្ត្រ»។
កាលពីថ្ងៃទី១២ ខែមិថុនា កាសែត ឌឹ ណេស្សិន (The Nation) របស់ថៃ បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក សេក វណ្ណមេធី ដែលបានលើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យស្ថានទូតថៃ ប្រចាំកម្ពុជា បញ្ជាក់អំពីព័ត៌មានដែលថា មេដឹកនាំចលនាប្រឆាំងយោធាថៃ លោក ចក្រភព ភែនឃែរ (Jakrapob Penkair) កំពុងមានវត្តមាននៅកម្ពុជា។
លោក ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឲ្យមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជា ត្រួតពិនិត្យសកម្មភាពរបស់បុគ្គល ឬក្រុមនៃចលនាប្រឆាំងរដ្ឋប្រហារថៃ នេះដែល លោក ចាន់អូចា អះអាងថា ជាញឹកញយមេដឹកនាំចលនានេះ គឺលោក ចក្រភព ភែនឃែរ បានផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានកម្ពុជា ថាពួកគេបានបង្កើតចលនានៅកម្ពុជា ដើម្បីប្រឆាំងរដ្ឋាភិបាលយោធាថៃ។
ទោះជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ ថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលយោធាថៃ ដែលបញ្ជាក់អំពីឈ្មោះ ឬចំនួនមនុស្សដែលស្ថិតក្នុងចលនាប្រឆាំងយោធានោះទេ។ យ៉ាងណាក៏ដោយ លោកថ្លែងថា កម្ពុជា ជាប្រទេសបើកចំហ អ្នកណាក៏ដោយឲ្យតែមានលិខិតឆ្លងដែន គឺអាចចូលប្រទេសកម្ពុជា បានទាំងអស់ ឲ្យតែពួកគេគោរពច្បាប់របស់កម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលថៃ សង្ស័យថា ក្រុមអាវក្រហមរបស់ លោក ចក្រភព ភែនឃែរ បង្កើតចលនាប្រឆាំងរដ្ឋាភិបាលថៃ នៅលើទឹកដីកម្ពុជា។ កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ នៅពេលដែលកម្តៅនយោបាយកើនឡើងខ្លាំងរវាងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាល លោក អាភីស៊ីត រដ្ឋាភិបាលថៃ ពេលនោះ ក៏បានលើកឡើងថា ក្រុមអាវក្រហមបានលួចដឹកជញ្ជូនអាវុធពីកម្ពុជា ទៅទីក្រុងបាងកក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល លោក អាភីស៊ីត ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅពេលនោះ ក៏បានបដិសេធចំពោះការលើកឡើងដូចគ្នានេះដែរ។
ត្រង់ចំណុចនេះ លោក ខៀវ សុភ័គ កត់សម្គាល់ថា ជារួមក្នុងនាមជាប្រទេសក្បែរខាង កម្ពុជា មិនចង់ឃើញភ្លើងសង្គ្រាមឆាបឆេះក្នុងប្រទេសថៃ នោះឡើយ ព្រោះលោកថា បើមានភ្លើងឆេះនៅប្រទេសថៃ បើភ្លើងនោះមិនរាលដាលដល់កម្ពុជា ក៏វាអាចធ្វើឲ្យកម្ពុជា ទទួលកម្ដៅខ្លះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលករខ្មែរកើនឡើងជិត៩ម៉ឺននាក់ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជា
- អតីតសមាជិកក្រុមប្រឹក្សាស្រុកបក្សប្រឆាំងម្នាក់នៅសៀមរាបទាមទារបើកប្រាក់ខែ
- គណបក្សសង្គ្រោះជាតិរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជាកំណត់ថ្ងៃចរចាបន្ត
- មូលហេតុនៅពីក្រោយនៃការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃមកកម្ពុជា
- មន្ត្រីទូតថៃបដិសេធថាអាជ្ញាធរមិនបានប្រើហិង្សាក្នុងការបញ្ជូនពលករខ្មែរខុសច្បាប់
- លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាដូចថៃ
- អ្នកវិភាគនិងនិស្សិតចូលរួមពិភាក្សាអំពីបញ្ហាជាប់គាំងនយោបាយ
- អ្នកឃ្លាំមើល៖ ការគំរាមរបស់លោក ហ៊ុន សែន គឺមើលស្រាលព្រះរាជតួនាទីព្រះមហាក្សត្រ
- ពលករខ្មែរមកពីថៃកាន់តែច្រើនឡើងនិងពលករមួយចំនួនដួលសន្លប់
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta