ដោយ អាន ស៊ីថាវ
2014-06-14
RFA

ប្រជាពលរដ្ឋកំពុងដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) របស់ធនាគារអេស៊ីលីដា (ACLEDA Bank) នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ RFA/Keo Nimol
ភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុកម្ពុជា បានជួយគាំទ្រដល់សកម្មភាពជាច្រើនតាមរយៈការផ្ដល់ហិរញ្ញប្បទាន ដល់វិស័យដែលជំរុញមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដូចជា ពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម ការនាំចេញអង្ករ និងប្រជាកសិករ។
តើភាពរីកចម្រើននៃគ្រឹះស្ថានទាំងនោះ ពិតជាបានជួយពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?
វិស័យហិរញ្ញវត្ថុកម្ពុជា មានការអភិវឌ្ឍថ្មីៗជាច្រើន ដែលអ្នកវិនិយោគបរទេសបានចូលមកបណ្ដាក់ទុន បង្កើតគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ។ កត្តាសំខាន់ពីរដែលទាក់ទាញអ្នកវិនិយោគមករកស៊ីលើវិស័យហិរញ្ញវត្ថុនោះ គឺទីមួយ កម្ពុជា មានកំណើនសេដ្ឋកិច្ចដែលសម្រេចបាន ៧% ក្នុងមួយឆ្នាំ និងទីពីរ ការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល លើការធ្វើប្រសើរឡើងបរិយាកាសវិនិយោគ។
ក្រៅពីនេះ ធនាគារពិភពលោក ក៏បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានការកែលំអខ្លាំងជាងគេនៅលើពិភពលោក ក្នុងការពង្រីកសេវាកម្មឥណទាន។ ការលើកឡើងនេះ ស្របពេលដែលរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ បានបង្ហាញថា គ្រឹះស្ថានហិរញ្ញវត្ថុដែលចុះបញ្ជីនៅក្នុងសមាគមបានកើនឡើងរហូតដល់ ៣៨ស្ថាប័ន ដែលបានផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋកម្ពុជា ជាង ៥០% ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបជាង ១៤លាននាក់។ ម្យ៉ាងវិញទៀត បច្ចុប្បន្នធនាគារជាតិកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានហិរញ្ញវត្ថុ កើនរហូតដល់ ៤៣ស្ថាប័ន។
ប្រធាននាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក ស៊ឹម សេនាជាតិ មានប្រសាសន៍ថា ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា មានច្រើនពិតប្រាកដមែន ប៉ុន្តែទឹកប្រាក់កម្ចីរបស់គ្រឹះស្ថានទាំងអស់នៅមានកម្រិតទាបប៉ុណ្ណោះ បើធៀបនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាក់ស្ដែង។ លោកបញ្ជាក់ទៀតថា ការអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបែបបទនេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ចំណេញ តាមរយៈការថយចុះការប្រាក់ដោយសារការប្រកួតប្រជែង។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ សាធារណជនមួយចំនួនបានលើកឡើងថា ភាពរីកច្រើននៃការបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុច្រើន អាចបណ្ដាលមកពីរូបភាពនៃការប្រើប្រាស់លុយខុសច្បាប់ ដែលបានមកពីការលក់គ្រឿងញៀន សព្វាវុធ និងល្បែងស៊ីសង។ ប៉ុន្តែអ្នកធ្វើអាជីវកម្មនៅក្នុងវិស័យហិរញ្ញវត្ថុនេះ បានបដិសេធចំពោះការព្រួយបារម្ភទាំងនោះ។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោក ប៊ុន មុនី មានប្រសាសន៍ថា ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជា ត្រូវការធនធានហិរញ្ញវត្ថុ ដើម្បីវិនិយោគ និងបង្កើនប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងហានិភ័យដើម្បីកសាងទំនុកចិត្តពីសាធារណជនលើវិស័យហិរញ្ញវត្ថុ មានភាពកាន់តែប្រសើរជាងមុន។
«សំឡេង»
លោក ប៊ុន មុនី មានប្រសាសន៍បន្ថែមទៀតថា ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ មានអត្រាការប្រាក់ទាបជាងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុមិនរៀបរយ ឬការខ្ចីបុលពីឈ្មួញដែលយកអត្រាការប្រាក់ខ្ពស់បំផុត។
ទោះបីជាមានការអះអាងថា វិស័យហិរញ្ញវត្ថុបានជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្ដល់ប្រាក់កម្ចី ប៉ុន្តែអ្នកធ្វើអាជីវកម្មក្នុងវិស័យសំខាន់ៗ ដែលជំរុញកំណើនសេដ្ឋកិច្ច បានលើកឡើងផ្ទុយពីនេះ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ភាពរីកចម្រើននៃគ្រឹះស្ថានហិរញ្ញវត្ថុពិតជាបានជួយគាំទ្រដល់ការផ្ដល់ប្រាក់កម្ចីកាន់តែច្រើន ដល់សហគ្រាសនានាដែលកំពុងប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែការជួយជ្រោមជ្រែងនោះ នៅមានកម្រិតនៅឡើយ។ លោកបន្ថែមទៀតថា អ្វីដែលជាចម្ងល់នោះ ហេតុអ្វីការប្រាក់នៅតែខ្ពស់ នៅពេលដែលមានគ្រឹះស្ថានហិរញ្ញវត្ថុបានបង្កើតឡើងកាន់តែច្រើន។
«សំឡេង»
បន្ថែមលើនេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ថា លោកមិនអាចប៉ាន់ថា ការរីកចម្រើនវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន បានជួយលើកកម្ពស់ពាណិជ្ជកម្មនាំចេញរបស់កម្ពុជា កម្រិតណានោះទេ។
ប៉ុន្តែ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ មានប្រសាសន៍ថា ការកើនឡើងចំនួនគ្រឹះស្ថានហិរញ្ញវត្ថុនេះ ជាឱកាសសម្រាប់អ្នកធ្វើពាណិជ្ជកម្មអង្ករ។ ភាគច្រើននៃអ្នករកស៊ីនាំចេញ តែងពឹងប្រភពទុកខ្លាំងពីប្រព័ន្ធហិរញ្ញវត្ថុ ប៉ុន្តែអត្រាការប្រាក់វិញ នៅតែជាក្ដីកង្វល់របស់អ្នករកស៊ីនាំចេញអង្ករ។ លោកបញ្ជាក់ទៀតថា ចំពោះកសិករវិញ ក៏មិនមានការស្រាវជ្រាវជាក់លាក់ណាមួយ ដែលបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុបានជួយគាំទ្រដល់អ្នកក្រីក្រ។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ បានបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានតម្លៃ ៧ពាន់លានដុល្លារអាមេរិក បានផ្ដល់ទៅប្រជាពលរដ្ឋជិត ២លានគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបជាង ៣លានគ្រួសារ។
ស្ថាប័នហិរញ្ញវត្ថុទាំងនោះ បានអះអាងទៀតថា ការកំណត់អត្រាការប្រាក់ដោយសារតែមូលហេតុសំខាន់ពីរ។ ទីមួយ អាស្រ័យលើការប្រាក់នៃប្រភពទុនវិនិយោគ ដែលគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ទាំងអស់បានខ្ចីពីបរទេស និងទីពីរ ការដាក់ប្រាក់សន្សំរបស់ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតដោយសារការទុកចិត្តតិចតួចលើប្រព័ន្ធហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត ធនាគារជាតិកម្ពុជា ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ក៏មិនអាចកំណត់អត្រាការប្រាក់បានឡើយ ដោយសារតែការចរាចរភាគច្រើនជាប្រាក់ដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្វាក់ផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង
- ការគ្រប់គ្រងអំពើពុករលួយរបស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី
- សកលវិទ្យាល័យបញ្ញាសាស្ត្រតាំងពិព័រណ៍ទេសចរណ៍បៃតង
- អ្នកជំនាញ៖ គម្រោងនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០១៥នឹងបរាជ័យ
- ជំនួយបរទេសមកកម្ពុជាក្នុងពេលជាប់គាំងនយោបាយ
- ឥណទានមិនដំណើរការនិងការធ្លាក់ចុះផ្នែកវិនិយោគពេលជាប់គាំងនយោបាយ
- អ្នកចិញ្ចឹមទាត្អូញរឿងពងទាធ្លាក់ថ្លៃ
- តើសហព័ន្ធស្រូវអង្ករអាចសម្រេចគោលដៅនាំចេញអង្ករ១លានតោនដោយរបៀបណា?
- ភាពចលាចលនៅថៃនិងវៀតណាមអាចឲ្យកម្ពុជាប្រឈមនឹងកង្វះទំនិញប្រើប្រាស់
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta