
គំនរឈើប្រណិតដែលគេកាប់គរគ្នាទុកសម្រាប់លក់អោយឈ្មួញ។ ហេង ជីវ័ន
Sat, 14 June 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ស្នូរម៉ូតូលាន់សន្ធឹករំពងព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើខណៈឈ្មួញរកស៊ីលក់ព្រៃឈើដែលមានងារជាឧកញ៉ា និងមន្ត្រីដែលមានតួនាទីខ្ពស់នៅក្នុងជួររដ្ឋាភិបាលបានដឹកជញ្ជូនឈើប្រណីតស្ទើរពេញផ្ទៃប្រទេសកម្ពុជា ដើម្បីឆ្លងដែនទៅ ប្រទេសចិន តាមរយៈ ប្រទេសវៀតណាម ដែលត្រូវបានសង្គមស៊ីវិលនិងប្រជាពលរដ្ឋបានរិះគន់រដ្ឋាភិបាលថា ពុំបានអនុវត្តច្បាប់។
នៅជាប់ម៉ូតូមានចងសាំងនិងគ្រឿងឧបភោគបរិភោគនៅក្នុងព្រៃ លោក ហឿន សុភាព តំណាងសហគមន៍ ព្រៃឡង់ ថ្លែងឲ្យដឹងថា បទល្មើសព្រៃឈើបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរដោយសារតែអាជ្ញាធរនិងឈ្មួញឃុបឃិតគ្នា។
លោកថា៖ «តាមពិតការប្រឆាំងបទល្មើសពុំមែនប្រជាពលរដ្ឋនោះទេ ពលរដ្ឋគ្រាន់តែចូលរួមចំណែកមួយតូចប៉ុណ្ណោះ តាមពិតគឺជាភារកិច្ចរបស់រដ្ឋាភិបាល តែដោយសារតែរដ្ឋាភិបាលបើកដៃឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើទើបពលរដ្ឋនាំគ្នាប្រឆាំងបទល្មើសព្រៃឈើជំនួស»។
មិនខុសគ្នាប៉ុន្មានលោក ឈៀង វុទ្ធី តំណាងសហគមន៍បណ្តាញ ព្រៃឡង់ ឲ្យដឹងថា ពលរដ្ឋបាននាំគ្នាធ្វើ ហើយប្រឆាំងបទល្មើសព្រៃឈើ ប៉ុន្តែរដ្ឋាភិបាលនិងមន្ត្រីក្រោមឱវាទរបស់ខ្លួននោះទេដែលពុំធ្វើអ្វីទាំងអស់។
លោកថា៖ «យើងមានការលំបាកបំផុតក្នុងការទប់ស្កាត់បទល្មើសដោយសារតែការប្រព្រឹត្តគឺជាប្រព័ន្ធ ពីមន្ត្រីថ្នាក់ទាបរហូតដល់មន្ត្រីថ្នាក់ខ្ពស់ យើងជាសកម្មជនព្រៃឈើបានត្រឹមតែទទួលបាននូវពាក្យគំរាមសម្លាប់និងប្តឹងទៅតុលាការឲ្យចាប់ដាក់គុកតែប៉ុណ្ណោះ»។
លោកថា លោកអស់ជំនឿហើយទាក់ទិនទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាល ពីព្រោះលោកនាយករដ្ឋមន្ត្រីបានព្រមានថា នឹងកាត់កខ្លួនឯងបើទប់ស្កាត់បទល្មើសព្រៃឈើមិនបាន ប៉ុន្តែសព្វថ្ងៃនេះមិនត្រឹមតែទប់ស្កាត់មិនបានទេវារាលដាលរហូតដល់ដឹកជញ្ជូនជាខ្នាតអន្តរជាតិ។ លោកថ្លែងថា៖ «រដ្ឋបាលព្រៃឈើគឺដាក់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែវាខុសស្រឡះ រដ្ឋបាលព្រៃឈើគឺដាក់ដើម្បីយកលុយពីឈ្មួញរកស៊ីព្រៃឈើ»។
ចំណែកលោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិថ្លែងថា បច្ចុប្បន្ននេះឈ្មួញកំពុងនាំគ្នាកាប់បំផ្លាញព្រៃឈើចុងក្រោយនេះកាន់តែធ្ងន់ធ្ងរមែនទែន ហើយវាក្លាយទៅជាមុខរបរមួយទូទៅដូចគេលក់ដូរត្រីទៅហើយ មិនអាចកំណត់ថាទីតាំងណាមួយកាប់ឈើខ្លាំងឬក៏តិចនោះទេ គឺគេកាប់ពេញផ្ទៃប្រទេសតែម្តង ឲ្យតែតំបន់ណាមានឈើ។
លោកថា៖ «ពីមុនខ្ញុំដាក់កំហុសទៅលើឧកញ៉ា ឈ្មួញនិងមន្ត្រីប៉ុន្តែបន្ទាប់ពីយើងធ្វើការស្រាវជ្រាវរកហេតុផលពិតប្រាកដគឺជាកំហុសរដ្ឋាភិបាលតែម្តងបើរដ្ឋាភិបាលមិនមានចេតនាឲ្យមានការនាំឈើចេញពីស្រុកខ្មែរគឺឈ្មួញមិនអាចធ្វើបានទេ»។
លោកឲ្យដឹងទៀតថា បើរដ្ឋាភិបាលចង់ទប់ស្កាត់បទល្មើសព្រៃឈើគឺងាយស្រួលបំផុត ប៉ុន្តែគាត់មិនធ្វើ យើងក្រឡេកមើលចៅហ្វាយខេត្ត ស្នងការនិងមេបញ្ជាការខេត្តណាដែលមិនមានពាក់ព័ន្ធជនប្រព្រឹត្តបទល្មើសព្រៃឈើ ឲ្យតែខេត្តណាមានព្រៃគឺពាក់ព័ន្ធទាំងអស់ ហើយការចរាចរឈើនាំចេញច្រើនបំផុតតាមច្រក ដូង៧ដើម ក្នុងមួយយប់មិនក្រោមពី ៣០០ រថយន្តនោះទេ គឺគេដឹកចាប់ពីម៉ោង ៧ យប់រហូតដល់ម៉ោង ៤ ភ្លឺ។ លោកថា៖ «សមត្ថកិច្ចនៅតាមផ្លូវស្អេកស្កះស្ទើរតែរុយមួយហើរមិនរួច ចុះហេតុអីបានជាគេចាប់ឈ្មួញឈើមិនបានគឺដោយសារតែគេគ្រាន់តែដាក់ដើម្បីឃុបឃិតគ្នាយកលុយពីឈ្មួញ»។
លោកថា ឈើធ្នង់នៅក្នុងស្រុកខ្មែរ ៩០ ភាគរយនាំទៅ ប្រទេសចិន ហើយនៅសល់តែ ១០ ភាគរយប៉ុណ្ណោះដែលធ្វើគ្រឿងសង្ហារិមនៅក្នុងស្រុក ប៉ុន្តែលោកមិនដឹងប្រាកដថាបន្ទាប់ពី ប្រទេសចិន គេដឹកបន្តទៅណានោះទេ។ តម្លៃឈើធ្នង់នៅក្នុងស្រុកខ្មែរលក់ឲ្យឈ្មួញ ចិន នៅតាមព្រំដែន វៀតណាម ប្រភេទលេខ ១ តម្លៃ ៣៥០០ ដុល្លារដល់ ៣៨០០ ដុល្លារក្នុងមួយម៉ែត្រគុប ចំណែកប្រភេទលេខ ២ ចាប់ពី ២០០០ ដុល្លារទៅ ២៥០០ ដុល្លារក្នុងមួយម៉ែត្រគុប។ នៅ ប្រទេសចិន សព្វថ្ងៃនេះបើមានប្រភេទឈើ គ្រញូង ដែលមានកម្រាស់មួយតឹក ទទឹងមុខកាត់ពី ៨ តឹកទៅ ១ ម៉ែត្រ និងបណ្តោយពី ២ ម៉ែត្រទៅ ២ ម៉ែត្រកន្លះនោះ អាចមានតម្លៃរហូតទៅដល់ ១២ ម៉ឺនដុល្លារ ដូច្នេះក្នុងមួយគុបមានតម្លៃរាប់លានដុល្លារ។
លោកថ្លែងថា៖ «ឈ្មួញចិនគេមិនមែនមកទិញហើយដឹកជញ្ជូនទៅប្រទេសគេដោយខ្លួនឯងទេគឺគេឲ្យឈ្មួញ វៀតណាម ដឹកទៅដល់ កំពង់ផែ ប្រទេសគេ ដោយគេឲ្យតម្លៃទៅឈ្មួញ វៀតណាម ចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រគុប។ ចំណែកឯនៅប្រទេសយើងរាល់ឈ្មួញទាំងឡាយដែលចង់ដឹកឈើតាមច្រក កំពង់ចាម តាម ដូង៧ ដើម ត្រូវបង់លុយឲ្យឧកញ៉ា ១១០០ ដុល្លារក្នុងមួយម៉ែត្រគុបទើបអាចនាំចេញបាន ហើយលុយទាំងនោះមិនចូលរដ្ឋទេគឺចូលហោប៉ៅគេ។ ចំណែកឈើដែលមានពន្ធគេដឹកតាមច្រកកំពង់ផែ ភ្នំពេញ និងកំពង់ផែ ក្រុងព្រះសីហនុ»។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលធ្វើការប្រឆាំងនឹងបទល្មើសព្រៃឈើបានថ្លែងថា ក្រុមហ៊ុនដែលបំផ្លាញព្រៃឈើស្រុកខ្មែរខ្លាំងជាងគេគឺក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដោយជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ចដើម្បីដឹកជញ្ជូនឈើ ចេញទៅលក់នៅ ប្រទេសចិន តាមរយៈ ប្រទេសវៀតណាម។
លោកថា៖ «អ្វីដែលរដ្ឋបាលព្រៃឈើចាប់គឺគ្រាន់តែជួយសម្រួលដល់ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក្នុងការដឹកជញ្ជូនពីព្រៃពីព្រោះក្រុមហ៊ុននេះមានសិទ្ធិទិញឈើពីរដ្ឋបាលព្រៃឈើ។
កាលពីថ្ងៃ ទី២៣ ខែឧសភា អតីតអភិបាល ខេត្តស្ទឹងត្រែង លោក ឡូយ សូផាត បានរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ព្រៃឈើមិនបានត្រឹមត្រូវ បណ្តាលឲ្យមានបទល្មើសព្រៃឈើកើតឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋក្លាយជាអ្នករងគ្រោះ។ លោកថា៖ «អ្នកអនុវត្តច្បាប់គឺរាជរដ្ឋាភិបាលមិនបានអនុវត្តច្បាប់ទេ»។
លោក ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តល់បទសម្ភាសដល់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ខែឧសភា ថា ចំពោះការទប់ស្កាត់បទល្មើសព្រៃឈើនោះគឺត្រូវការចូលរួមគ្រប់ភាគីទាំង ហើយរដ្ឋាភិបាលបានកំណត់ឲ្យចូលរួមនៅថ្នាក់ខេត្ត ស្រុក ទាំងរដ្ឋបាលព្រៃឈើក៏ដូចជាជលផលស្ថិតនៅក្រោមបញ្ជាការឯកភាពរបស់ខេត្ត-ស្រុក ដូច្នេះគាត់មានកម្លាំងដើម្បីអនុវត្តការងារ។
លោកថា៖ «បញ្ហាព្រៃឈើកំពុងជំរុញឲ្យមានការបង្កើតសហគមន៍ព្រៃឈើដើម្បីឲ្យមានការចូលរួមពីប្រជាជនហើយអាជ្ញាធរត្រូវតែមានការចូលរួមមិនអាចថា មិនចូលរួមទប់ស្កាត់បទល្មើសនោះទេ»។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានកាលពី ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីស៊ើបអង្កេតអស់រយៈពេលមួយទសវត្សរ៍ឲ្យដឹងថា ឈើប្រណីត ដែលកំពុងជិតផុតពូជត្រូវបានកាប់ជិតអស់ហើយនៅក្នុងតំបន់ទន្លេមេគង្គ ដែលជំរុញដោយតម្រូវការចង់បានគ្រឿងសង្ហារិមតាមបែបបុរាណរបស់ ចិន។ ឈើប្រណីតបានក្លាយជាឈើកម្រ និងមានតម្លៃ ដែលការកាប់ឈើឥឡូវនេះ មានលក្ខណៈដូចជាការប្រមាញ់សត្វព្រៃ៕
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
បើមិនរកអ្នកទទួលខុសត្រូវយកមកដាក់ទោសតាមច្បាប់ទេនោះកម្ពុជាំនឹងក្លាយជាប្រទេសនិទណ្ឪ
ធំបំផុតក្នុងលោកយើងនេះ។តើនរណាជាអ្នកទទួលខុសត្រូវការបំផ្លិចបំផ្លាញក្នុងប្រទេសកម្ពុជា??
គឺថ្នាក់ដឹកនាំសព្វថ្ងៃនេះ??
O
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
It’s a pity. The forest will be gone forever and the animals will be gone too. After the forest and the animals are gone the Cambodian people will be gone too.
Only every Cambodian can stop the logging. How? Kick out the current administrators.
អាខ្វាក់ឧទ្ទាម ហ៊ុន សែន និងហ្វូងមន្រ្តីឧទ្ទាមក្នុងបក្សប្រជាជន ត្រូវតែទទួលខុសត្រូវលើវិនាសកម្មព្រៃឈើ !
អាចោរអន់ជាងសត្វតិរច្ឆាន ហ៊ុនសែន បើការពារគ្រប់គ្រងសម្បត្តិធម៏ជាតិមិនបាននៅខំដណ្ដើមអំណាចស្អីទៀត ?
អាចោរឈាមខ្មៅ អាចោរឈាមថោក ខួរក្បាលចោរក្បត់ជាតិ ចោរលួចសម្បតិ្តជាតិពូជត្រកូល ហ៊ុន ពិតជាអាក្រក់
ខ្លាំងណាស់ ពួកយើងប្រជាជនខ្មែរចង់ឱ្យប្រទេសជាតិខ្មែររុងរឿងថ្កុំថ្កើង មិនត្រូវការអាចោរបំផ្លាញជាតិ ព្រៃឈើ
ដូចអ្ហែង មកធ្វនាយករដ្ឋមន្រីចោរអញ្ចឹងទេ ។
អាចោរអន់ជាងសត្វតិរច្ឆាន ហ៊ុនសែន បើការពារគ្រប់គ្រងសម្បត្តិធម៏ជាតិមិនបាននៅខំដណ្ដើមអំណាចស្អីទៀត ?
អាចោរឈាមខ្មៅ អាចោរឈាមថោក ខួរក្បាលចោរក្បត់ជាតិ ចោរលួចសម្បតិ្តជាតិពូជត្រកូល ហ៊ុន ពិតជាអាក្រក់
ខ្លាំងណាស់ (ពួកយើងប្រជាជនខ្មែរចង់ឱ្យប្រទេសជាតិខ្មែររុងរឿងថ្កុំថ្កើង) មិនត្រូវការអាចោរបំផ្លាញជាតិ ព្រៃឈើ
ដូចអ្ហែង មកធ្វើនាយករដ្ឋមន្រីមេចោរអញ្ចឹងទេ ។
បើរាជរដ្ឋាភិបាលមិនបើកដៃឬអនុញ្ញាតជាដាច់ខាត ព្រៃឈើដែលនៅមានសល់ទូទាំងប្រទេស
ពិតជានៅសល់ដដែល តែផ្ទុយទៅវិញបើនៅតែបណ្ដោយបំផ្លាញរបៀបតទៅទៀត ព្រៃឈើពិតជា
អស់ក្នុងពេលឆាប់ៗមិនខាន។
Hun Sen must be responsible for the catastophe of the forest, please keep your word as a so-call
strong man what you promise, if can not protect forest you will cut your head , it’s time for you to show- come on … coward
គួរឲ្យស្តាយៗៗៗ! កម្ពុជាយើងអភ័ព្វខ្លាំងណាស់ដែលមានរដ្ឋាភិបាលខ្វះការទទួលខុសត្រូវ ហើយចេះតែបំផ្លិចបំផ្លាញបែបនេះ។ ឧក្រិដ្ឋកម្មព្រៃឈើ ដីធ្លី សត្វព្រៃ និងជីវិតប្រជាពលរដ្ឋខ្មែរ ជាពិសេសសហគមន៍រស់នៅពឹងអាស្រ័យលើព្រៃឈើ គឺជាទង្វើរបស់រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ.ស. ទាំងស្រុង ដូចដែលបានលើកឡើងដោយសកម្មជនសិទ្ធិមនុស្ស និងការពារព្រៃឈើប្រាកដណាស់។ បើនិយាយពីរឿងនេះ កម្ពុជាហួសពីចំណុចដែលត្រូវប្រកាសអាសន្នហើយ តើបងប្អូនប្រជាជនខ្មែែរទាំងអស់សុខចិត្តរង់ចាំសេចក្តីស្លាប់ ក្រោមស្នាដៃរដ្ឋាភិបាលមិនគ្រប់ទឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ. ស. ដូចលោកបណ្ឌិត កែម ឡី លើកឡើងក្នុងនាទីអ្នកស្តាប់វិទ្យុអាស៊ីសេរី ឬយ៉ាងណា? ខ្ញុំពិតជាមានការសោកស្តាយ និងអស់សង្ឃឹមខ្លាំងណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ជាពិសេសបញ្ញាវន្ត និស្សិត និងអ្នកចេះដឹងទាំងឡាយដែលស៊ូទ្រាំឈរមើលការប្រព្តឹត្តវិនាសកម្ម និងអំពីអមនុស្សធម៌កើតឡើងជារៀងរាល់ថ្ងៃដែលប្រព្រឹត្តដោយមន្ត្រីល្ងង់ខ្លៅរបស់រដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេកជោ ហ.ស. ។ ពិតជាគួរឲ្យខ្មាស់គេណាស់! ពិតជាគួរឲ្យសោកស្តាយណាស់!!!
people need to stand up against the dictator and corruption like the people who beat the the wall of borei peng hout.people who illegally own these logges must face justic.
គេហៅថារដ្ឋាភិបាលដេកសង្ងំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ត្រជាក់ពង ធ្វើនេះធ្វើនោះបន្តិចបន្តួច រួចជិតដល់បោះឆ្នោត ក៏ខំស្រែកឃោសនា ដូចគីង្គគ់លក់ថ្នាំស្រែង ។ មិនត្រឹមតែព្រៃឈើទេ សូម្បីតែដីរាស្រ្ត ដីរដ្ឋ ក៏រដ្ឋាភិបាលនេះលក់យកលុយចូលហោបៅផ្ទាល់ខ្លួន អោយមន្រ្តី នឹងមនុស្សក្រោមក្លៀករំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដែរ។
សូមអោយខ្មែរគ្រប់រូបភ្ញាក់ខ្លួនឡើង ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយជាតិ ជាពិសេសគឺប្រាជ្ញាស្មារតី។
តិចលោក នាយករដ្ឋមន្ត្រី លោកបដិសេធ មិនទទួលខុសត្រូវរឿង ហិនហោចព្រៃឈើទៀតទៅ ព្រោះគាត់ប្រាកដនិយាយថា មិនមែនគាត់ជាអ្នកកាប់ឯណា គឺ ប្រជាជនខ្លួនឯងហ្នឹងជាអ្នកបំផ្លាញព្រៃឈើ ហ្នឹង បងប្អូនប្រយត្ន័គាត់ឆ្លើយដោះសាររបៀបនេះ។
I am so sad for this thing. I love khmer and also want to see khmer love khmer and khmer help khmer
បើមានបែបនេះគ្រប់ទីកន្លែងតើសល់ប៉ុន្មានថ្ងៃទៀត?ប្រាកដណាស់គឺកូនខ្មែរនឹងលែងស្គាល់ឈ្មោះឈើស្រុកខ្មែរអស់ហើយ។ I really want we live in the pease and share what we have to other people alover the world. I want to see khmer love khmer and help to each other.
បើចាប់ឈើបានហើយ ហេតុអ្វី ក៏ដុតចោល? អត់យល់ពីចំណាត់ការនេះទេ
បើចាប់ឈើបានហើយ ហេតុអ្វី ក៏ដុតចោល? អត់យល់ពីចំណាត់ការនេះទេ
ទាល់តែអាសែន និងមី សាម ហ៊ាង វាកាត់ក្បាលវា
ទើបវិនាសកម្មព្រៃឈើត្រូវបានបញ្ចប់។
ចាំអាសែន និងមីសាំហ៊ាងវាកាត់ក្បាលវាសិនទើបគ្មានវិនាសកម្មព្រៃឈើ។