
Sat, 14 June 2014
ឈឹម ស្រីនាង
ភ្នំពេញប៉ុស្តិ៍
ខ្នើយដ៏ទន់ល្មើយស័ក្ដិសមនឹងបន្ទប់ពណ៌សក្បុសដូចសំឡី ដែលវិចិត្រករបានកែច្នៃគូរគំនូរបែបខ្វៀករំលេចនូវកាយវិការស្នេហាយ៉ាងស្អិតល្មួតរវាងបុរសភេទដូចគ្នាក្នុងស្ថានភាពននលគកគួរឲ្យស្រើបស្រាល។ រូបភាពទាំងនេះទទួលឥទ្ធិពលពីសិល្បករបារាំងលោក ហ្សង់ កុកតូ (Jean Cocteau)។ បន្ទប់ស្នាក់នៅដ៏រ៉ូមេនទិកទាំង១០នោះក៏ត្រូវបានដាក់ឈ្មោះរបស់គូស្នេហ៍បុរសស្នេហាភេទដូចគ្នា បានផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងរបស់កវីនិពន្ធបារាំងដ៏ល្បីល្បាញលោក អាកតួរ រីមបូដ និង ប៉ូល វែរឡែនន៍ (Arthur Rimbaud and Paul Verlaine) ដែលនាមរបស់អ្នកទាំងពីរបានក្លាយជានិមិត្តរូបនៃសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
ស្ថិតនៅម្ដុំបឹងកេងកង សណ្ឋាគារប៊ូទិក Arthur and Paul បានកែច្នៃអគារទសវត្សរ៍ឆ្នាំ១៩៣០ឲ្យទៅជាបន្ទប់ស្នាក់ កន្លែងស្ប៉ា ម៉ាស្សា បារ៍ និងភោជនីយដ្ឋានដ៏ទំនើបប្រកបដោយផាសុកភាព ដោយស្ថិតក្នុងបរិយាកាសធម្មជាតិពណ៌បៃតងអមដោយបុប្ផាស្រស់បំព្រង។ សណ្ឋាគារដំបូងបង្អស់នៅរាជធានីភ្នំពេញដែលបម្រើតែភ្ញៀវប្រុស និងបុរសស្រឡាញ់ភេទដូចគ្នានេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក មីស្ហែល កាំងដ៍បែតេ(Michel Kindbeiter) និងលោក ធីបូដ៍ ប៉ូត្យេ (Thibaud Pothier) ជាដៃគូស្នេហាផង និងជំនួញរបស់លោកផង។
អង្គុយក្បែរដៃគូក្នុងភោជនីយដ្ឋាននៃសណ្ឋាគារនគរប្រុសលវោដែលគ្មានស្រមោលនារីណាម្នាក់នោះ សហម្ចាស់សណ្ឋាគារលោក មីស្ហែល កាំងដ៍បែតេ បានរៀបរាប់ថា៖ «Arthur and Paul គឺជាកន្លែងលម្ហែកាយតែមួយគត់នៅភ្នំពេញដែលសម្រាប់តែបុរសសុទ្ធ និងប្រុសស្រឡាញ់ប្រុសដូចគ្នា។ ខ្ញុំបានស្វែងរកទីតាំងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់នៅម្តុំបឹងកេងកង១ដោយជួសជុលឡើងវិញនូវអគារឆ្នាំ១៩៣០ហើយប្រែក្លាយវាឲ្យទៅជាសំណង់មានលក្ខណៈទំនើបស្ទីលបារំាងមានអាងហែល ផ្កា និងដើមឈើត្រសុំត្រសាយ។ យើងធ្វើអ៊ីចឹងដើម្បីឲ្យភ្ញៀវចូលមកកន្លែងយើងមានអារម្មណ៍ស្រស់ស្រាយ និងភាពជាឯកជនមិនមានអ្នកមករំខាន»។
ក្រៅពីផ្ដល់នូវសេវាស្នាក់នៅ ភ្ញៀវបុរសទាំងឡាយក៏អាចទទួលនូវសេវាម៉ាស្សាពីអ្នកជំនាញរូបសង្ហា ដែលរុំបិទបាំងកាយដោយកន្សែងពោះគោដ៏សិចស៊ីផងដែរ។
លោក មីស្ហែល កាំងដ៍បែតេ បានពិពណ៌នាពីសេវានៃសណ្ឋាគាររបស់លោកទៀតថា៖ «ក្នុងកន្លែងសម្រាកលម្ហែកាយនៃសណ្ឋាគាររបស់យើងនេះក៏មានការស្វាគមន៍ដោយការថ្នាក់ថ្នមម៉ាស្សាពិសេសពីអ្នកជំនាញម៉ាស្សាប្រុសៗរាងសង្ហា និងមានការប្រុងប្រយ័ត្នខ្ពស់ និងជំនាញច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិផងដែរ»។
ក្រៅពីផ្ដោតសំខាន់លើការផ្ដល់សេវាឥតខ្ចោះដល់បណ្ដាភ្ញៀវបុរស សណ្ឋាគារក៏ប្រកាន់ខ្ជាប់នូវទំនោរស្នេហាធម្មជាតិ និងភាពស្ងប់ស្ងាត់លក្ខណៈឯកជនផងដែរ។ សូម្បីតែអាងហែលទឹកក៏មិនមានជាតិក្លរីន ឬអំបិលទេ ហើយសម្រាប់ការស្ទីមខ្លួនក្នុងបន្ទប់ ភ្ញៀវក៏អាចស្រាតដោយមិនមានការរំខានពីអ្នកដទៃឡើយ។
សហស្ថានិកលោក ធីបូដ៍ ប៉ូត្យេ ដែលមានបទពិសោធបម្រើការនៅសណ្ឋាគារលំដាប់ខ្ពស់ឯទីក្រុងប៉ារីសរបស់បារាំងនោះបាននិយាយថា៖ «គោលបំណងរបស់យើងគឺបង្កើតកន្លែងលម្ហែបែបស្ងប់ស្ងាត់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាឲ្យផ្សារភ្ជាប់មនោសញ្ចេតនាទៅនឹងកវីនិពន្ធបារាំងដ៏ល្បី។ ស្នាដៃរបស់ពួកគេត្រូវបានយកមករំលេចជាគំនូរតាមជញ្ជាំងពីបន្ទប់មួយទៅបន្ទប់មួយទៀតរហូតដល់កន្លែង ស្ប៉ា បន្ទប់ស្ទីម អាងងូតទឹកចាគូហ្ស៊ី អាងហែលទឹកធម្មជាតិ បារ៍ និងភោជនីយដ្ឋានជាដើមដើម្បីអន្ទងចិត្តអ្នកស្នាក់នៅពេញមួយថ្ងៃឲ្យផ្អែមល្ហែមស្រស់ស្រាយ»។
ក្រោយពីបើកដំណើរការទើបតែបានជាង១ខែ លោក មីស្ហែល កាំងដ៍បែតេបានកត់សម្គាល់ឃើញថា៖ «ភ្ញៀវភាគច្រើនជាបុរសខ្មែរ និងមានភ្ញៀវបរទេសខ្លះៗដែរ។ អ្វីដែលសំខាន់គឺកន្លែងខ្ញុំមិនអនុញ្ញាតឲ្យក្មេងក្រោមអាយុ១៨ឆ្នាំចូលនិងប្រព្រឹត្តអ្វីខុសច្បាប់នោះទេ»។
ការចូលហែលទឹកកម្សាន្តកន្លះថ្ងៃមានតម្លៃ៣ដុល្លារសម្រាប់ភ្ញៀវខ្មែរនិង៥ដុល្លារចំពោះជនបរទេស។ សេវាម៉ាស្សាមានតម្លៃចាប់ពី២០ដុល្លារក្នុង១ម៉ោង។ បន្ទប់ស្នាក់តម្លៃចន្លោះពី៨៨ដល់១៤៩ដុល្លារបូករួមអាហារពេលព្រឹក។ សណ្ឋាគារប៊ូទិក Arthur and Paul ស្ថិតនៅផ្ទះ លេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង១ ទូរស័ព្ទ ០២៣ ២១២៨១៤៕
Yes, uses Run Kout for……!
What’s the fuck are you faked thinking??? Try to spread HIV and AIDS to my Kingdom??? Our religion are Buddha man….not Jesus!?! We don’t eat SHIT like you guys westerners….we eat RICE and PRAHOK!!!
It’s alright; we all are human; all human are created equal; human is all kind and needed to respect each others right . I don’t see why we discriminate against gay. Gay is part of the world and society. I have some gay friends, they respect me; they are nice , smart and helpful
That one is not the first gay hotel in Cambodia, but the first gay hotel in Cambodia is in Siem Reap for years already.
នៅស្រុកខ្មែរមានតែខារាអូខេសំរាប់ប្រុសៗ គួរតែមានខារាអូខេសំរាប់ស្រី្តខ្លះផង ព្រោះសព្វថ្ងៃប្រុសៗសប្បាយមែន
Great to have such a romantic place for men, boys and males.
I hope they have a clearly sign posted that “for male only” or make sure the employees of that place inform their guests first, so non gay people could accidentally check in to the place.