ដោយ៖ ណាត សុភាព
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ព័ត៌មានចល័តចំនួន៣៨គ្រឹះស្ថាននៅតាមបណ្តា រាជធាណី-ខេត្ត សម្រាប់បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់កម្មករ-កម្មការិនីខ្មែរ ដែលទើបនឹងត្រឡប់មកពីប្រទេសថៃដើមសប្តាហ៍នេះ ឲ្យទទួលបានជំនាញពិតប្រាកដ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះផ្សាយនៅថ្ងៃ១៣ ខែមិថុនានេះថា វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ មានរយៈពេលចាប់ពី១សប្តាហ៍ ដល់៤ខែ លើជំនាញផ្នែក ឧស្សាហកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម ទេសចរណ៍ និងកសិកម្មជាដើម។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា សម្រាប់កម្មករ-កម្មការិនីដែលមានបំណងចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមទៅទំនាក់ទំនងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៨គ្រឹះស្ថាន នៅក្នុង២៤រាជធានី-ខេត្ត ដែលស្ថិតនៅក្បែរលំនៅដ្ឋានរបស់កម្មករ-កម្មការិនីទាំងនោះ។ សម្រាប់លេខទំនាក់ទំនងបន្ថែមតាមរយៈទូរស័ព្ទលេខ ០១២ ៦៧២ ៦៤៤/០១៧ ៨៥៥ ១៨៨/០១២ ២២៣ ១៨៩/០៧៨ ៦៦២ ២២៧ និង០៩៧ ៥៥៥៥ ៥៩៦។
សូមជម្រាបថា នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលយោធាថៃ បានដឹកជញ្ជូនពលរដ្ឋខ្មែរដែលស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ មកកម្ពុជាវិញប្រមាណ៥ម៉ឺននាក់គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ តាមព្រំដែនអន្តរជាតិ ដូចជា នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ខណៈស្ថានការណ៍នយោបាយនៅប្រទេសថៃកំពុងជម្រូងចម្រាស់៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
this reason that just happen to all these CAMBODIAN, it’s up to all CAMBODIAN to judge???????????????????????????????? this is one of the true situation that all of us seeing very clearly*********************************