​ពលករ​ខ្មែរ​ដែល​ថៃ​ដឹកជញ្ជូន​មក​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​ការងារ​ឲ្យធ្វើ​ក្នុងស្រុក​

ដោយ៖​ បូ សាវី​
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករមកដែលត្រូវបានបញ្ជូនកម្ពុជាវិញ(រូបថតដោយបូ សាវី)

ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ដែល​ទើប​ត្រូវបាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​សៅរ៍​នេះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​រក​ការងារ​ឲ្យធ្វើ​នៅក្នុង​ស្រុក និង​មាន​ប្រាក់​ឈ្នួល​ដូច​បណ្ដា​ប្រទេស​ជិតខាង​។​

​ពលករ​ខ្មែរ​មួយចំនួន​ដែល​ទៅ​ធ្វើ​ការខុសច្បាប់ និង​ត្រូវបាន​បញ្ជូន​មក​វិញ ប្រាប់​VOD​ដូចៗ​គ្នា​បន្ទាប់​ពី​រថយន្ដ​ថៃ​ដឹក​ទម្លាក់​នៅ​ក្រុង​ប៉ោយប៉ែ​ត​ថា ពួកគេ​មិន​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះទេ ប៉ុន្ដែ​ដើម្បី​ក្រពះ និង​ជីវភាព​គ្រួសារ បង្ខំ​ឲ្យ​ពួកគាត់​ធ្វើ​ជា​ចំណាកស្រុក​ទាំង​ខុសច្បាប់ និង​ភ័យខ្លាច​។ ក្រុម​ពលករ​ខ្មែរ​ទាំងនោះ​បន្ដ​ថា ពួកគាត់​ត្រូវបាន​ទាហាន​ថៃ ដេញចាប់ និង​បញ្ជូន​មក​ស្រុកកំណើត​វិញ​។​

​ពលករ​មួយ​រូប​មក​ពី​ខេត្ដ​ព្រៃវែង លោក ហ៊ុត រឿន ឲ្យដឹងថា  លោក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​កម្មករសំណង់ ជាង​១​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ​ជាង​៣០០​បាត ដើម្បី​ដោះស្រាយ​បំណុល​នៅ​ស្រុកកំណើត​។ លោក​បារម្ភ​ថា ម្ចាស់បំណុល​អាច​នឹង​រឹបអូស​ទ្រព្យសម្បត្ដិ ដោយសារ​មិន​មាន​លុយ​បង់​សង​។​លោក​បញ្ជាក់ថា គាត់​មិន​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចោល​ក្រុមគ្រួសារ​នោះទេ ប៉ុន្ដែ​ការងារ​នៅក្នុង​ប្រទេស​របស់​ខ្លួន ទទួលបាន​ប្រាក់​ឈ្នួល​មិន​សម​នឹង​កម្លាំង​។ 

VOD​មិនទាន់​អាច​ទាក់ទង​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ការឆ្លើយតប​លើ​ករណី​នេះ​បានទេ​។ ប៉ុន្ដែ​អភិបាលខេត្ដ​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ពង្រីក​ប្រព័ន្ធ​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​ប្រភេទ ដែល​អាច​ឲ្យ​ពលរដ្ឋ​ធ្វើការ​បាន ប៉ុន្ដែ​លោក​ទទួលស្គាល់​ប្រាក់​ឈ្នួល​ទាប​ជាង​ប្រទេស​ថៃ​។​

ពលករខ្មែរ ត្រូវបានបញ្ជូនមកកម្ពុជាវិញនៅជិត៩យប់ថ្ងៃសៅរ៍នេះ

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ស្តង់​ព័ត៌មាន​ចល័ត​ចំនួន​៣៨​គ្រឹះស្ថាន​នៅតាម​បណ្តា​រាជធានី​-​ខេត្ត  សម្រាប់​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ជូន​ដល់​កម្មករ​-​កម្មការិនី​ខ្មែរ ដែល​ទើបនឹង​ត្រឡប់មក​ពី​ប្រទេស​ថៃ ដើម្បីឲ្យ​ពួកគេ​ទទួលបាន​ជំនាញ​ពិតប្រាកដ​។​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ឲ្យដឹងថា វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នេះ មាន​រយៈពេល​ចាប់ពី​១​សប្តាហ៍ ដល់​៤​ខែ លើ​ជំនាញ​ផ្នែក ឧស្សាហ៍កម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម ទេសចរណ៍ និង​កសិកម្ម​ជាដើម​។​

​អាជ្ញាធរ​ថៃ បាន​ប្រើ​រថយន្ដ​ជាច្រើន​ប្រភេទ​ដឹក​បញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​១០​ម៉ឺន​នាក់​រយៈពេល​៧​ថ្ងៃនេះ ប្រគល់​ឲ្យ​កម្ពុជា​វិញ​ជា​បន្ដបន្ទាប់​៕

What Next?

Recent Articles

10 Responses to "​ពលករ​ខ្មែរ​ដែល​ថៃ​ដឹកជញ្ជូន​មក​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​ការងារ​ឲ្យធ្វើ​ក្នុងស្រុក​"

  1. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

  2. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

  3. ?? says:

    this is a disaster for CAMBODIA for so long we did not know that much. now every CAMBODIAN is very well know how bad this HUN SEN government is that not including a whole lot of the bad thin inside the country. how can HUN SEN not taking his responsibility to our nation, all CAMBODIAN see the true color of this leader. the question is can HUN SEN come up and saying in front of our nation and telling all the true what wrong to his leadership . for long time I said this government have no ability to make this nation living in peace no matter how much monies that international community gave it to support this nation. it gone down the drain like your poring water into the river. my request to HUN SEN please get down you can not do it. that is enough please do not go too fare if you think about your nation. stop it right now????????????????????????????????????????????

  4. មោឃសែន says:

    នេះមកពីនយោបាយ ហ៊ុន សែន ឈ្នះៗហុតឈាមប្រជាជនខ្មែរក្រីក្រឱ្យបង់ថ្លៃលិខិតឆ្លងដែន
    ថ្លៃហួសពីសម្ថភាពប្រជាជនក្រីក្រអាចបង់បាន នេះជាមូលហេតុដ៍ធំមួយនៃរដ្ឋាភិបាល ហ៊ុន សែន
    បំផ្លាញសេចក្ដីសុខប្រជាជនក្រីក្រដែលមិនអាចមានលិខិតឆ្លងដែនកាន់ស្របច្បាប់ចេញចូលប្រទេសក្រៅ !

  5. K.H ! says:

    What s that ! So sad to c this.

  6. VengSreng(ChongAkheat) says:

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  7. Anonymous says:

    ជាង៣០ឆ្នាំប្រែក្លាយប្រជាជនកម្ពុជាទៅជាទាសកនៃប្រទេសជិតខាងនៅពេលដែលពលរដ្ផខ្មែរគ្មានប្រវត្តិដើរធ្វើខ្ញុំគេពីមុនមកទាល់តែសោះ។តើខ្មែរធ្លាប់មានប្រវត្តិដើរធ្វើខ្ញុំគេពាសពេញពិភពលោកដូច
    សព្វថ្ងៃនេះដែរឬទេ??????????????????

  8. K.H ! says:

    Anonymous,u r right !

  9. Kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    យុត្តិសាស្ត្រលក់កូនស៊ីរបស់រដ្ឋាភិបាលមហាចោរ!!!

  10. Anonymous says:

    និងហើយនិយាយត្រិមត្រូវហើយមានបើកភ្នែកឆ្កែរបស់ពួគអាអែងមើលទេថាសម័យឥឡូវពិភពលោកមានការផ្លាស់ផ្តូច្រើនណាស់កុំថាប្រជាពលរដ្ឋខ្មែរសូម្បីតែនៅសហរដ្ឋអាមេរិកក៏ដូចគ្នាឲតែបានកម្រៃខ្ពស់កុំចេះតែព្រុសនោះអាក្រពើអើយហើយម្យា៉ងវិញទៀតប្រជារាស្ត្រខ្មែរមិនមែនជាទាសកដាច់ថ្លៃរបស់នាក់ណាម្នាក់នោះទេជាពលកមិនមែនទាសកដូចអាក្រពើខាងលើដែលខំព្រុសដូចឆ្កែនោះទេពួគអាបក្ស
    សង្រ្គោះជាត្តិអែងបានតែព្រុសដូចឆ្កែអង្កេសុីតាមផ្លូវអញ្ចិងទាំងមេបក្សទាំងកូនចៅឥឡូវពួគសៀមវាដិកប្រជាពលរដ្ឋខ្មែររាប់មុឺននាក់មកចាក់នៅព្រុំដែនម្តិចក៏មិនបក្សអាក្រពើសង្រ្គោះជាត្តិអែងណាម្នាក់អើតក្បាលទៅជួយផងទៅតាំងខ្លួនថាបក្សសង្រ្គោះជាត្តិ(MY ASS ស្អី)ខ្ពើម។