​លោក​ សម រង្ស៊ី ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ​នៅ​ទីនោះ​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ការដឹកបញ្ជូនពលករខ្មែរមកកម្ពុជាវិញ (រូបតថ៖ បូ សាវី)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​អនុញ្ញាត ឲ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ​នៅលើ​ទឹកដី​ថៃ​បន្តទៀត ដោយ​មេដឹកនាំ​គណបក្ស​នេះ ធានាថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ទាំងនោះ​នឹង​មិន​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។

​លិខិត​ដែល​លោក​សម រង្ស៊ី ផ្ញើជូន​លោក sompung samquanbun ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំកម្ពុជា​នៅ​ថ្ងៃទី​១៣​ខែមិថុនា លោក​ស្នើ​ឲ្យ​លោកប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃអនុញ្ញាត​ឲ្យ ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើការ​លើ​ទឹកដី​ថៃ​បន្តទៀត​។ លោក សម រង្ស៊ី អះអាងថា ពលករ​ខ្មែរ​គ្រាន់តែ ធ្វើការ​ដោយ​ស្ងប់ស្ងាត់ និង​សន្តិភាព​លើ​ទឹកដី​ថៃ ព្រោះ​ពួកគេ​ជា​អ្នកក្រីក្រ​។ លោក​សម រង្ស៊ី ធានា​ពលករ​ខ្មែរ នឹង​មិន​ចូល​ពាក់ព័ន្ធ​និង​នយោបាយ​ថៃ​ដែល​កំពុង​មាន​វិបត្តិ​នេះ​ទេ​។

​លោក សម រង្ស៊ី សម្តែងការ​ឈឺចាប់ និង​តក់ស្លុត ពេលដែល​លោក​ទទួលបាន​ព័ត៌មាន​ថា ពលករ​ទទួលរង​នូវ​ហិង្សា និង មាន​ស្លាប់ ពេល​យោធា​ថៃ វាយឆ្មក់​ចូល​កន្លែង​ដែល​ពលករ ខ្មែរ​ស្នាក់នៅ ដើម្បី​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​នោះ​។

​លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ជួយ​ទំនុកបម្រុង​ប្រជា​ពលករ​ខ្មែរ​ជា​លក្ខណៈ​មនុស្សធម៌ តាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​។

​របាយការណ៍​របស់​សាលាខេត្ត​បន្ទាយ​មានជ័យបានឲ្យ​ដឹង ​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ ពលរដ្ឋ​ខ្មែរ​ប្រមាណ​៩​ម៉ឺន​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​។

សរសេរ​មកកាន់​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

2 Responses to "​លោក​ សម រង្ស៊ី ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ​នៅ​ទីនោះ​"

  1. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

  2. Anonymous says:

    ជាង៣០ឆ្នាំប្រែក្លាយប្រជាជនកម្ពុជាទៅជាទាសកនៃប្រទេសជិតខាងនៅពេលដែលពលរដ្ផខ្មែរគ្មានប្រវត្តិដើរធ្វើខ្ញុំគេពីមុនមកទាល់តែសោះ។តើខ្មែរធ្លាប់មានប្រវត្តិដើរធ្វើខ្ញុំគេពាសពេញពិភពលោកដូច
    សព្វថ្ងៃនេះដែរឬទេ??????????????????