កម្ពុជា​ទទួល​បាន​គ្រូ​បន្ត​វេន​ខាង​ស្ថាបត្យករ​បេតិកភណ្ឌ​ថ្នាក់​តំបន់​៦​រូប

ដោយ ហង្ស សាវយុត
2014-06-15
RFA

ភឿង សកុណា 610
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចែក​​​សញ្ញាបត្រ​ដល់​គ្រូ​បន្ត​វេន​ជំនាញ​ស្ថាបត្យករ​បេតិកភណ្ឌ​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៤។ RFA/Hang Savyouth

រយៈពេល ៧​ឆ្នាំ​មក​ហើយ មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ  បាន​សហការ​ជាមួយ​សាលា​អេកូសៃយ៉ូ នៃ​ប្រទេស​បារាំង បង្កើត​បាន​សាលា​បេតិកភណ្ឌ​មួយ ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ស្ថាបត្យករ​បេតិកភណ្ឌ​នៅ​កម្ពុជា វៀតណាម និង​ឡាវ។

ការ​ខិតខំ​ប្រឹងប្រែង ៧​ឆ្នាំ​មក​នេះ សាលា​បេតិកភណ្ឌ​ថ្នាក់​តំបន់ បាន​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ស្ថាបត្យករ សំណង់​បូរាណ​កម្ពុជា បាន​ចំនួន ២៥​រូប វៀតណាម ២៥​រូប និង​ឡាវ ១២​រូប។

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​អះអាង​ថា ប្រទេស​កម្ពុជា ទើបតែ​ទទួល​បាន​គ្រូ​បន្ត​វេន​ខាង​ជំនាញ​ស្ថាបត្យករ​បេតិកភណ្ឌ​ថ្នាក់​តំបន់​ចំនួន ៦​រូប សម្រាប់​ជួយ​បង្ហាត់​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ចេះ​ជំនាញ​ជួសជុល និង​អភិរក្ស​ប្រាសាទ និង​សំណង់​បូរាណ ឱ្យ​កាន់តែ​ច្រើន​ឡើងៗ នៅ​ពេល​អនាគត។

អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យករ​បេតិកភណ្ឌ​នេះ គឺ​ប្រទេស​កម្ពុជា ត្រូវការ​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​ទៅ​លើ​ប្រាសាទ​បុរាណ​នានា ដែល​កំពុង​ត្រូវការ​អភិរក្ស​និង​ជួសជុល ព្រមទាំង​សំណង់​និង​ទីក្រុង​បូរាណ​ជា​ច្រើន​ទៀត។

នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ គឺ​។ អ្នក​ម្នាង​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា ថា ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គ្រូ​បន្ត​វេន​ផ្នែក​ស្ថាបត្យករ​បេតិកភណ្ឌ​ថ្នាក់​តំបន់ បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា កន្លង​ទៅ នៅ​កន្លែង​អភិរក្ស​អង្គរ។ ក្នុង​ចំណោម​គ្រូ​បន្ត​វេន​ថ្នាក់​តំបន់​ទាំង​នោះ គឺ​មាន​ជនជាតិ​ខ្មែរ​ចំនួន ៦​រូប វៀតណាម​ចំនួន ៥​រូប និង​ឡាវ ចំនួន ៣​រូប។

អ្នកម្នាង ម៉ែន ច័ន្ទទេវី៖ «នៅ​ក្នុង​ហ្នឹង គឺ​យើង​បាន​រៀន​ផ្នែក​ស្ថាបត្យករ ដោយ​សិក្សា​ពី​ប្រាសាទ​បុរាណ ពី​សំណង់​ផ្ទះ​បូរាណ ហើយ​សិក្សា​ពី​ទីក្រុង តើ​ការ​រៀបចំ​ទីក្រុង​យ៉ាង​ម៉េច​ខ្លះ? ទីក្រុង​ចាស់​យ៉ាង​ម៉េច ប្រៀប​ធៀប​ទៅ​នៅ​ក្នុង​សំណង់​ចាស់​យ៉ាង​ម៉េច? បរិស្ថាន​ជុំវិញ​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ? ទេសភាព​យ៉ាង​ម៉េច​ខ្លះ? ដូច្នេះ​អ្នក​ទាំង​អស់​ហ្នឹង គឺ​ជា​អ្នក​ជំនាញ គេ​មាន​សមត្ថភាព​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​វ័យ​ក្មេង។ យើង​អាច​ហៅ​ថា អ្នក​ជំនាញ​ថ្មីៗ»

ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បារាំង បាន​ផ្ដល់​ជំនួយ​ឱ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​សាលា​បារាំង អេកូសៃយ៉ូ បង្កើត​បាន​ជា​សាលា​បេតិកភណ្ឌ​ថ្នាក់​តំបន់​នៅ​កម្ពុជា។

ក្នុង​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១០ សាលា​បេតិកភណ្ឌ​ថ្នាក់​តំបន់ បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ខាង​ស្ថាបត្យករ បេតិកភណ្ឌ​បាន​ចំនួន ៦២​នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន ២៥​រូប វៀតណាម ២៥​រូប និង​ឡាវ ១២​រូប។ ក៏​ប៉ុន្តែ​ជំនាញ​នេះ កំពុង​ជួបប្រទះ​លើ​បញ្ហា​ខ្វះ​គ្រូ​បង្រៀន​បន្ត​វេន​ជា​ចាំបាច់ ពីព្រោះ​តែ​ជំនាញ​នេះ​ពិបាក​រើស​រក​និស្សិត ឬ​ក៏​បូរាណ​វិទូ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជា​ស្រេច​មក​បណ្ដុះបណ្ដាល ដោយ​ប្រើ​ភាសា​អង់គ្លេស និង​បារាំង។ ដូច្នេះ​នៅ​ក្នុង​គម្រោង​ថ្មី ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ គឺ​សាលា​បាន​សម្រេច​រើស​យក​សិស្ស​ពូកែ​ដែល​ធ្លាប់​បណ្ដុះបណ្ដាល​ពី​ជំនាន់​មុនៗ មក​ហ្វឹកហ្វឺន​បន្ថែម ឱ្យ​ក្លាយ​ទៅ​ជា​គ្រូ​បន្ត​វេន​បាន​ចំនួន ១៤​នាក់។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ មាន​ប្រសាសន៍​ថា ជា​ច្រើន​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ នៅ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ គឺ​មាន​ជនជាតិ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ដែល​កំពុង​ចូល​រួម​ធ្វើ​ការងារ​ជួសជុល​ប្រាសាទ​បូរាណ​ជា​ច្រើន​កន្លែង ជាមួយ​អ្នក​ជំនាញ​ជប៉ុន អាល្លឺម៉ង់ ចិន និង​ឥណ្ឌា ជាដើម។ ជនជាតិ​ខ្មែរ​ទាំង​នោះ​បាន​ទៅ​សិក្សា​ជំនាញ​ផ្នែក​ជួសជុល និង​ថែរក្សា​ប្រាសាទ​ផ្សេងៗ​ពី​គ្នា ក៏ប៉ុន្តែ​ស្ថាបត្យករ​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​តំបន់​នេះ គឺ​មាន​ជំនាញ​ទូលំទូលាយ​ជាង​អ្នក​ជួសជុល​ប្រាសាទ​ទាំង​នោះ។

លោក ប៊ុន ណារិទ្ធិ៖ «ខាង​ពួក​ខ្ញុំ​សិក្សា សំខាន់​គឺ​ខាង​ប្រាសាទ ប៉ុន្តែ​សំខាន់​ខាង​បេតិកភណ្ឌ​គេ​នេះ រៀន​ជំនាញ​ទូលំទូលាយ ដូច​គេ​សំដៅ​ទូទៅ ទាំង​បេតិកភណ្ឌ​ក្រុង។ នៅ​ក្នុង​ទីក្រុង​ដូច​ផ្ទះ​ចាស់ៗ​យូរ​មក​ហើយ​ក៏​ជា​បេតិកភណ្ឌ​ដែរ។ អ៊ីចឹង​សាលា​បេតិកភណ្ឌ​ហ្នឹង​គេ​បណ្ដុះបណ្ដាល ជំនាញ​មាន​រហូត​បេតិកភណ្ឌ​ក្រុង ដើម្បី​មាន​អ្នក​ជំនាញ​គិតគូរ​ពី​រឿង​បេតិកភណ្ឌ»

ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​សំបូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ និង​ទីក្រុង​ចាស់ៗ ជា​ច្រើន​កន្លែង ក៏ប៉ុន្តែ​បច្ចុប្បន្ន ធនធាន​មនុស្ស​ខាង​ស្ថាបត្យករ​សម្រាប់​ជួសជុល​ថែរក្សា និង​អភិរក្ស សំណង់​បុរាណ​នៅ​ខ្វះខាត​ជា​ច្រើន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "កម្ពុជា​ទទួល​បាន​គ្រូ​បន្ត​វេន​ខាង​ស្ថាបត្យករ​បេតិកភណ្ឌ​ថ្នាក់​តំបន់​៦​រូប"

  1. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ , ta-pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…