ដោយ ម៉ម មុនីរតន៍
2014-06-15
RFA

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (RFA/Yeang Socheametta)
ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ គឺច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តដោយឯកច្ឆន្ទចេញពីគណបក្សប្រជាជន តែម្ខាង ឥឡូវនេះបានចូលដល់ដៃនៃស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញហើយ។
អង្គការលីកាដូ បានស្នើឲ្យស្ថាប័នកំពូលនេះ ច្រានចោល និងបដិសេធជាដាច់ខាតចំពោះច្បាប់ថ្មីទាំងបីនេះ ដោយចាត់ទុកថា ច្បាប់ទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឯករាជភាពនៃប្រព័ន្ធតុលាការ។
ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលសម្រាប់ដោះស្រាយបណ្ដឹង និងបិទផ្លូវតវ៉ានេះ បញ្ជាក់ឆន្ទៈរួចហើយថា បើទោះជាមានលិខិតស្នើសុំដែលចេញដោយអង្គការលីកាដូ មិនពេញចិត្តច្បាប់ថ្មីទាំងបីនេះយ៉ាងណាក៏ដោយចុះ តែក្រុមប្រឹក្សាធម្មនុញ្ញនៅតែបន្តនីតិវិធីរបស់ខ្លួន ដូចដែលបានគ្រោងទុករួចទៅហើយ នៅថ្ងៃច័ន្ទ ទី១៦ មិថុនា។
ការជំទាស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅពេលនេះ គឺនៅចំពេលខួបគម្រប់ ១៦ឆ្នាំ នៃការបង្កើតឲ្យមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនេះឡើង កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៨២ មក។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៥ មិថុនា អង្គការលីកាដូ ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញគប្បីបដិសេធច្បាប់ថ្មីទាំងបីនេះ ដោយហេតុថា ច្បាប់ដែលឆ្លងដោយរដ្ឋសភា និងព្រឹទ្ធសភាចេញពីបក្សតែម្ខាងរួចហើយនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឯករាជភាពនៃប្រព័ន្ធតុលាការ ជាពិសេសនោះ ច្បាប់ថ្មីទាំងបីនេះ ផ្ទុយស្រឡះពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
រដ្ឋធម្មនុញ្ញបានបញ្ញត្តហើយថា អំណាចតុលាការត្រូវតែជាអំណាចដែលឯករាជ្យ។ បន្ថែមពីលើនេះ អង្គការលីកាដូ យល់ឃើញថា មាត្រានៃច្បាប់ទាំងបីនេះមួយចំនួននឹងបង្កើនឲ្យមានភាពខ្វះខាតឯករាជ្យកាន់តែខ្លាំងឡើង ហើយនិងធ្វើឲ្យប្រព័ន្ធតុលាការប្រទេសកម្ពុជា កាន់តែអាក្រក់ថែមទៀត។ ជាងនេះទៅទៀតនោះ រឹតតែខុសស្រឡះគឺរដ្ឋធម្មនុញ្ញបានចែងហើយថា ប្រព័ន្ធតុលាការដែលឯករាជ្យ ត្រូវតែធានាថា ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតុលាការ ពិតជាមានភាពឯករាជ្យទាំងស្រុង និងមិនស្ថិតនៅក្រោមសម្ពាធខាងផ្នែកនយោបាយទេ។
ក៏ប៉ុន្តែច្បាប់ដែលបានស្នើឡើងនៅពេលនេះ មិនបានបំពេញតាមលក្ខខណ្ឌទាំងអស់នេះ ណាមួយឡើយ។ ផ្ទុយទៅវិញ បែរជាមានចេតនាក្នុងការព្យាយាមធ្វើឲ្យការគ្រប់គ្រងរដ្ឋាភិបាលទៅលើតុលាការគ្រប់ជាន់ថ្នាក់ កាន់តែមានភាពស្របច្បាប់ទៅវិញ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ឲ្យដឹងនៅថ្ងៃទី ១៥ មិថុនា ថា លោកបានឃើញសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ នេះរួចហើយដែរ។
លោកបញ្ជាក់ថា បើទោះជាយ៉ាងនេះក្ដី ស្ថាប័នជំនាញនេះនឹងនៅតែបន្តកិច្ចការរបស់ខ្លួនដោយផ្អែកលើនីតិវិធីដែលមានស្រាប់ និងមិនរារែកទេ៖ «ខ្ញុំសូមជម្រាបចេះថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមានការបកស្រាយយ៉ាងណាទេ។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញបានទទួលច្បាប់ទាំងបីហ្នឹងកាលពីល្ងាចថ្ងៃសុក្រ ម៉ោង ៤ទៅហើយ យើងបន្ទាប់មកថ្ងៃសុក្រជាថ្ងៃចំចុងសប្ដាហ៍។អ៊ីចឹងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គេឥតធ្វើការទេ។ ដល់ថ្ងៃច័ន្ទ ស្អែកហ្នឹង បានគេធ្វើការ ហើយច្បាប់ហ្នឹងតាមការឯកភាព និងការព្រមព្រៀងគឺប្រធានបានចាត់ចែងកម្លាំងដែលត្រូវទទួលការងារចាប់ផ្ដើមធ្វើពីថ្ងៃច័ន្ទទៅហើយ»។
បន្ថែមពីលើថ្លែងការណ៍នេះ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ យល់ឃើញថា ថ្វីបើនេះជាកាតព្វកិច្ចដែលចាំបាច់ត្រូវតែបំពេញពិតមែន តែថា ស្ថាប័នកំពូលនេះ គប្បីទម្លាក់ចោលច្បាប់ថ្មីនេះចេញ ប្រសិនបើរកឃើញថា មានកំហុសដូចការរិះគន់ ថាជាច្បាប់ដែលបានប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌នោះ។
យ៉ាងណាលោក អំ សំអាត ហាក់នៅមិនទុកចិត្តលើឆន្ទៈនៃស្ថាប័ននេះប៉ុន្មានឡើយ ដោយហេតុថា សមាជិកភាគច្រើននៃក្រមប្រឹក្សាធម្មនុញ្ញទំនងជាមានចេតនាមិនខុសអ្វីពីស្ថាប័នដទៃទៀតទេ ដែលត្រូវមើលឃើញថា ហាក់ស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលទៅហើយនោះ។
លោកបន្តថា៖ «ខ្ញុំគិតថានេះហើយដែលវាជាការ បង្ហាញនៅជំហរនិយាយអំពីឯករាជ្យភាព ប្រព័ន្ធតុលាការនោះ។បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល ដែលពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់ទាំងឡាយ ដែលបានអនុម័តដោយរដ្ឋសភា និង ព្រឹទ្ធសភា ហើយបើសិនជាមើលឃើញហើយថា មិនធានាឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមិនបានធ្វើការច្រានចោល នូវមាត្រាខ្លះឬក៏មិនបានច្រានចោលនៃច្បាប់នេះទេ នោះគឺបង្ហាញយ៉ាងច្បាស់ហើយថា យើងក៏មិនទាន់អាចរកភាពឯករាជ្យភាព របស់ស្ថាប័នឬក៏របស់តុលាការនោះបានដែរ»។
ក្រោយពីច្បាប់នេះ អនុម័តដោយរដ្ឋសភាដែលមានតែសមាជិកមកពីខាងគណបក្សប្រជាជនកម្ពុជា ដោយមិនមានការពិគ្រោះពិភាក្សាពីគណបក្សប្រឆាំង និងពុំមានការចូលរួមពីអ្នកជំនាញផង កាលពីថ្ងៃទី២២ និង ថ្ងៃទី២៣ ខែឧសភា ហើយក្រោយមកទៀត កិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា កាលពីថ្ងៃទី១២ មិថុនា។
ច្បាប់ថ្មីទាំងបីនេះ បានក្លាយជាគោលដៅនៃការរិះគន់មិនសំចៃមាត់ពីខាងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដោយពួកគេចាត់ទុកថា ច្បាប់ទាំងបីនេះ ត្រូវតែធ្វើវិសោធនកម្មជាចាំបាច់ ដោយហេតុថាក្រោយច្បាប់នេះចូលជាធរមានហើយ គឺអំណាចតុលាការស្ថិតនៅក្រោមឥទ្ធិពលដែលក្រសួងយុត្តិធម៌គឺជាអ្នកសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រឹទ្ធសភាអនុម័តជាស្ថាពរសេចក្ដីព្រាងច្បាប់ចំនួន៣ពាក់ព័ន្ធនឹងវិស័យតុលាការ
- អង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យព្រឹទ្ធសភាផ្អាកពិនិត្យច្បាប់ពាក់ព័ន្ធកំណែទម្រង់តុលាការ
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំឆ្លងច្បាប់ថ្មីបីពាក់ព័ន្ធតុលាការ
- ព្រឹទ្ធសភានឹងប្រជុំពិនិត្យលើច្បាប់៣ពាក់ព័ន្ធវិស័យតុលាការនៅថ្ងៃ១២ មិថុនា
- សំណុំរឿងប្ដឹងលោក ហ៊ុន សែន ទាក់ទងរឿងកោះត្រល់ត្រូវបញ្ជូនដល់សាលាឧទ្ធរណ៍
- ស្ត្រីជនជាតិដើមភាគតិចព្រមានប្ដឹងរដ្ឋាភិបាលពីបញ្ហាបំផ្លាញធនធានធម្មជាតិ
- សម្ភាសតំណាងរាស្ត្របក្សប្រឆាំងប្ដឹងរដ្ឋាភិបាលកម្ពុជាទៅ FBI
- តុលាការកោះកុងកោះហៅតំណាងពលរដ្ឋម្នាក់ចូលបំភ្លឺរឿងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
- អាជ្ញាធរនៅកំពង់ចាមរងការចោទថាឃាត់ខ្លួនមនុស្សវិកលចរិតខុសនីតិវិធី
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…