ពលករ​ខ្មែរ​៖ ​តម្រួត​និង​យោធា​ថៃ បង្ខំ​ឲ្យ​ពលករ​ខ្មែរបង់ប្រាក់​ជា​ថ្នូរ​បាន​វិល​មក​ស្រុកកំណើត​​

ដោយ៖​ បូ​ សាវី​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពលករខ្មែរដែលបញ្ជូនមកតាមរថយន្តមកពីប្រទេសថៃ (រូបថត៖ បូ សាវី)

​​ពលករ​ខ្មែរ​ជាច្រើន​នាក់ ឲ្យដឹងថា ក្រុម​តម្រួត និង​យោធា​ថៃ បាន​បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​បង់ប្រាក់ជា​ថ្នូរ​នឹង​បាន​វិល ត្រឡប់​​មក​ស្រុក​កំណើត​វិញ ខណៈ​ពួកគេ​ភ័យខ្លាច នៅពេល​អាជ្ញាធរ​ថៃ បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​ផ្សេង​ទៀត​បញ្ជូន​​​មក​កាន់​កម្ពុជា​ជា​បន្ដបន្ទាប់​។​

​​ពលករ​មកពី​ស្រុក​បាកានខេត្ដ​ពោធិ៍សាត់ លោក រិទ្ធី ដែន ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពលករ​ដែល អាជ្ញាធរ​ថៃ​ដឹក​មក​ស្រុក​កំណើត តាម​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ត្រូវ​ក្រុម​តម្រួត​ថៃ បង្ខំ​ឲ្យ​បង់​ប្រាក់​ម្នាក់ៗពី​៣០០​ទៅ​៥០០​បាត ខណៈ​ដែល​​លោក ​និង​ភរិយា​មាន​លុយ​ជាប់​ខ្លួន​តែ​១០០០​បាត «​តាម​ការពិត​ខ្ញុំ​លឺថា​គេ​មិន​ឲ្យ​យក​អ្វី​ទាំងអស់ ប៉ុន្តែ​តម្រួត​មក​តាំងពី​ម៉ោង​បួន យក​ក្នុង​ម្នាក់​បី​រយ បាទចឹង​ខ្ញុំ​ចង់​និយាយ​ថា រាជរដ្ឋាភិបាល​យើង​ជួយ​ជ្រែ​មើល​កូនចៅ​មើល កុំ​ឲ្យ​ដើ​រកស៊ី​ក្រៅប្រទេស ដូច​ជនអន្តោប្រវេសន៍ ក្រោម​យើង​ទៅ​ក្រោម​កា​គាបសង្កត់​របស់​ពួកគេ គេ​ចង់​ធ្វើ​អ្វី​លើ​យើង​ក៏​បាន ខ្ញុំ​សូម​អ្នក​ដឹកនាំ​ប្រទេស​ខ្មែរ​តម្លើង​ប្រាក់ខែ​កម្មករ​នៅ​ស្រុក​ខ្មែរ​ទៅ កុំ​ឲ្យ​ជន​ខ្មែរ​យើង​ទៅ​រកស៊ី​ស្រុក​គេ​វា​ថោកទាប​ណា​ស់បង »។​

​លោក រិទ្ធី ដែន បន្ដថា ពួកគាត់​ប្រមាណ​៥​នាក់ បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទៅប្រទេស​ថៃ​១០​ឆ្នាំ​ហើយ និង​បាន​លួច​រត់​ចេញ​ពី​កន្លែងធ្វើការ ទាំង​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​នៅឡើយ ដោយសារ​មេការ​ខ្មែរ និង​ថៅកែ​ពួកគាត់គំរាមកំហែង​។​

​ពលករ​មួយរូប​ទៀត មកពី​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ លោក ម៉ែន ឌឿ​ន ឲ្យដឹងថា ទាហាន​ថៃ​បាន​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​បង់ប្រាក់​៥០០​បាត និង​ថ្លៃ​រថយន្ដក្រុង​២០០​បាត ថែម​ទាំង​ថ្លៃ​ធ្វើឯកសារ​៥០​បាត​ទៀត ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នោះទេ​។ លោក​បន្ដថា ក្រុម​ពលករ មាន​ការភ័យខ្លាច ដោយសារ​ឃើញ​សមត្ថកិច្ច​ថៃ​ធ្វើបាប​ពលករ​ខ្មែរខុស​ច្បាប់​​ដូច​អ្នកទោស​ទើប​ពួកគាត់​បង់​ឲ្យ​យោធា​ថៃ​នោះ​ទាំង​បង្ខំ​ «​គ្មាន​បាយ​ទេ​ឡើងមក យក​ម្នាក់​ប្រាំ​រយៗ អត់​មាន​ប្រាប់​អី​ផង គ្រាន់​ប្រាប់ថា​ឡើង​ឡាន​ជូន​មក​ដល់​ខ្មែរ ហើយ​គេ​យក​សម្រាប់​ទឹកប៊ិច​របស់គេ​នោះ ម្នាក់​ហាសិប​បាត​»។​

​ប៉ុន្ដែ​ករណី​នេះ នាយករង​ទីចាត់ការការងារ​ព្រំដែន នៃ​អគ្គបញ្ជាការ​យោធា និង​ប្រធាន​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​​កម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណា មានប្រសាសន៍ថា អាជ្ញាធរ​ថៃ​មិនបាន​ធ្វើ​ដូច​ពលករ​លើកឡើង​នោះ​ទេ​។ ​លោក​ថា អ្នក​ដែល​យក​លុយ​ពី​ពលករ​ជា​មេការ​ខ្មែរ​ «​អ្នក​អូសទាញ​មក គាត់​ធានា​ខុស​ត្រូវ គាត់​យក​មក​ដាក់​គោ​កដៅ​នេះ ឬ​គាត់​យក​មក​ប្រគល់ឲ្យ​សម្ថកិច្ច ប៉ូលិលអន្តោប្រវេស​ន៍ខា​ង​ភាគី​ថៃ​ហ្នឹង គាត់​ទាព​លករ​គឺ ប្រាំ​រយ​ម្នាក់ នេះ​គឺ​ការពិត​មិនមែន ខាង​សម្ថ​កិច្ច​របស់​ភាគី​ថៃ​ទេ »​។

​​កាល​ពី​ថ្ងៃ​ទី​១៤​ខែមិថុនា ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិតបញ្ជាក់​ថា ការចាប់​បញ្ជូន​ពលក​រ​ខ្មែរ​របស់​អាជ្ញាធរ​ថៃធ្វើ​ឡើង​​ដោយ​តក់ក្រហល់ និង​មិន​បាន​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ពលករ និង​ធ្វើ​ជា​លក្ខណៈ​អមនុស្សធម៌។​

​មន្ដ្រី​​ការងារ​ព្រំដែន កម្ពុជា-ថៃ បានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៥​ខែ​មិថុនា​នេះ ពលក​រឆ្លងដែន​ខុសច្បាប់ដែល​​យោធា​​ថៃ​ដឹក​បញ្ជូន​មក​វិញ តាម​ច្រក​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ចំនួន​១៨​ម៉ឺន​នាក់ ៕

សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "ពលករ​ខ្មែរ​៖ ​តម្រួត​និង​យោធា​ថៃ បង្ខំ​ឲ្យ​ពលករ​ខ្មែរបង់ប្រាក់​ជា​ថ្នូរ​បាន​វិល​មក​ស្រុកកំណើត​​"

  1. war says:

    អាប្រាយុទ្ធមើលកូនចៅចោរអាឯង ប្លន់លុយពលករ !អាងាប់រន្ទះបាញ់ ពូជចោរប្លន់ដី! សមាគមន៍អាស៊ានដែលពួកអាឯង ចូលរួមបង្កើត គឺខ្លាចប្រទេសជិតខាង ច្បាំងទាមទារទឹកដី ដែលអាចោរឯងបានប្លន់តែប៉ុណ្ណោះ វាគ្មានប្រយោជន៍អ្វីទេ។ នាំគ្នាចាញ់បោកចោរថៃ !!!!!!

  2. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…