ដោយ ហង្ស សាវយុត
2014-06-16
RFA

ក្រុមកម្មករច្រើនរយនាក់ដែលប៉ូលិសថៃ ដឹកជញ្ជូនយកមកដាក់នៅច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រូបថតថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៤។ Photo Provided
ស្របពេលដែលប្រទេសថៃ កំពុងបញ្ជូនកម្មករខ្មែរជាច្រើនម៉ឺននាក់ ត្រឡប់មកប្រទេសវិញនៅតាមដងផ្លូវខ្លះក្នុងទីរួមខេត្តសៀមរាប មានមនុស្សប្រុសស្រីមួយចំនួននាំគ្នាដើរសុំទាន ដោយអះអាងថា ពួកគេគឺជាកម្មករមកពីថៃ ហើយគ្មានលុយជិះឡានត្រឡប់ទៅស្រុកកំណើតវិញទេ។ បញ្ហានេះ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងខ្លះ សំដែងទឹកចិត្តអាណិតអាសូរ ហើយនាំគ្នាផ្ដល់លុយបន្តិចបន្តួចទៅឱ្យអ្នកដើរសុំទានទាំងនេះ។
អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថា ចាប់តាំងតែពីប្រទេសថៃ បានបញ្ជូនកម្មករខ្មែរត្រឡប់មកវិញរយៈពេល ១០ថ្ងៃមកនេះ គេបានទទួលប្រជាពលរដ្ឋខ្មែរដែលមានទីលំនៅក្នុងខេត្តសៀមរាប ចំនួនជាង ១ម៉ឺន ៦ពាន់នាក់ហើយ។ ក៏ប៉ុន្តែចំនួនប្រជាពលរដ្ឋដែលចាកចេញពីស្រុកកំណើតទៅធ្វើកម្មករឯប្រទេសថៃ គឺនៅតែកំពុងបញ្ជូនមកថែមទៀតជាបន្តបន្ទាប់។
នាយករងខុទ្ទកាល័យសាលាខេត្តសៀមរាប គឺលោក សុខ ថុល។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ថា គិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៤ ខែមិថុនា អាជ្ញាធរខេត្តសៀមរាប បានទទួលកម្មករពីប្រទេសថៃ មកវិញ បានចំនួនជាង ១៤.០០០នាក់ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក សុខ ថុល៖ «ម្សិលមិញនេះ ក្រុមការងាររបស់ខេត្តចាំទទួលនៅទល់ដែននោះ គឺយើងបានបញ្ជូនមក។ ម្សិលមិញ១ថ្ងៃហ្នឹង បាន ២.៩៣០នាក់ ប្រើមធ្យោបាយអស់ឡាន ៣៨គ្រឿង។ គ្រាន់តែប្រចាំការនៅទីនោះរហូតដល់ម៉ោង ១១យប់ ប៉ុន្តែគ្រាន់តែច្រកអូរស្មាច់ យើងក្ដាប់មិនបានទេ។ កម្មករជាច្រើននាក់ដែលទើបត្រឡប់ពីប្រទេសថៃ អះអាងប្រហាក់ប្រហែលគ្នាថា ក្រុមតម្រួត និងទាហានថៃ មិនបានវាយធ្វើបាបពួកគេទេ ក៏ប៉ុន្តែពួកគេមិនមានសល់លុយកាក់ច្រើនឡើយ ពីព្រោះតែពេលដឹកជញ្ជូនមក តម្រួតថៃខ្លះបានយកលុយពីពួកគេម្នាក់ៗ ៣០០បាត ស្មើនឹងជាង ៣ម៉ឺនរៀល»។
អ្នកភូមិរកា ស្រុកអង្គរជុំ ខេត្តសៀមរាប ម្នាក់ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលទើបវិលត្រឡប់ពីប្រទេសថៃ គឺយុវជន អឿត អ៊ុល។ គាត់មានប្រសាសន៍ថា គាត់ទើបតែទៅរកការងារធ្វើឯប្រទេសថៃ បានរយៈពេលកន្លះខែ ក៏ត្រូវត្រឡប់មកវិញ។
យុវជនដដែលបញ្ជាក់ថា ពេលវិលត្រឡប់មកផ្ទះវិញ គឺគាត់កំពុងប្រឈមមុខនឹងភាពគ្មានការងារធ្វើទេ៖ «មិនដឹងថា ទៅមានមុខរបរឯណារកស៊ី? ស្រែចម្ការជួលឱ្យគេអស់ហើយមិនដឹង។ បើមានក្រុមហ៊ុនគេបើកធ្វើនៅស្រុកខ្មែរយើង ក៏ចេះតែមានការងារធ្វើទៅ»។
រយៈពេល២-៣ថ្ងៃកន្លងមកនេះ បន្ទាប់ពីថៃ បានបញ្ជូនកម្មករខ្មែរត្រឡប់មកវិញកាន់តែច្រើនឡើងៗ គឺមានមនុស្សប្រុសស្រីពេញកម្លាំងមួយចំនួននាំគ្នាដើរសុំទានប្រជាពលរដ្ឋនៅក្នុងទីក្រុងសៀមរាប។អ្នកសុំទានទាំងនោះប្រាប់ថា ពួកគេគឺជាកម្មករដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ហើយមិនមានលុយជិះឡានត្រឡប់ទៅផ្ទះ។
អាជ្ញាធរខេត្តសៀមរាប បានបដិសេធថា អ្នកដើរសុំទានទាំងនោះអាចមិនមែនជាកម្មករដែលមកពីថៃ ពិតប្រាកដទេ គ្រាន់តែជាជនឆ្លៀតឱកាស ដោយសារតែរាល់ការទៅទទួលយកកម្មករពីច្រកទ្វារប៉ោយប៉ែត មក គឺគេបានរៀបចំឡានឱ្យជិះ ព្រមទាំងដឹកយកទៅដាក់ដល់កន្លែងស្រុកដែលពួកគេរស់នៅទៀតផង។
នាយករងខុទ្ទកាល័យសាលាខេត្តសៀមរាប លោក សុខ ថុល អះអាងថា ថ្មីៗនេះ អភិបាលខេត្តបានចេញសេចក្ដីណែនាំដល់អាជ្ញាធរឃុំស្រុក ក្រុងទាំងអស់ឱ្យតាមពិនិត្យមើលស្ថានភាពកម្មករដែលទើបតែវិលត្រឡប់ទាំងនោះ ព្រមទាំងចាត់ចែងឱ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើទៀតផង។
ចំណែកនៅច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ វិញ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស្រី ណារ៉េន រាយការណ៍ថា ចាប់តាំងពីថ្ងៃទី៤ រហូតដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា គឺអាជ្ញាធរថៃ បានបញ្ជូនកម្មករខ្មែរជិត ៩ពាន់នាក់ត្រឡប់មកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពាណិជ្ជករនិងមន្ត្រីថៃចង់ឲ្យពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃវិញជាបន្ទាន់
- សាលាដំបូងកោះហៅលោក អាត់ ធន់ ទៅបំភ្លឺនៅរសៀលថ្ងៃនេះ
- ពលករជាង៣ពាន់នាក់វិលពីថៃដល់ស្រុកកំណើតក្នុងខេត្តពោធិ៍សាត់
- សពពលករខ្មែរ៦នាក់ស្លាប់នៅថៃបានបញ្ជូនមកដល់ប៉ោយប៉ែត
- មន្ត្រីរដ្ឋាភិបាលថៅកែរោងចក្រនិងតំណាងសហជីពពិភាក្សាពីប្រាក់ខែគោលកម្មករ
- ពលករនៅព្រៃវែងរៀបរាប់ពីបទពិសោធន៍ក្នុងដំណើរវិលត្រឡប់ពីប្រទេសថៃ
- វិធានការរបស់រដ្ឋាភិបាលចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមកវិញ
- ស្ថានភាពលំបាករបស់ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនមកកម្ពុជាវិញ
- ពលករខ្មែរ៦នាក់ស្លាប់ខ្លះរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
សូមអជ្ញាធរចេះទទួលខុសត្រូវផង ។ តើ អាជ្ញាធរបានជួយអ្វីឱ្យពិតប្រាកដ កុំទម្លាប់ដោះសារតាមមេ ។