ដោយ វោហារ ជាតិ
2014-06-16
RFA

សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
ពាណិជ្ជករ និងមន្ត្រីសេដ្ឋកិច្ចថៃ អះអាងថា ការបោសសម្អាតពលករខ្មែរ និងពលករខុសច្បាប់បរទេសដទៃទៀតនៅថៃ នាពេលនេះ ធ្វើឲ្យសេដ្ឋកិច្ចថៃ ដែលកំពុងតែងើបឡើងវិញនេះ ដាំក្បាលចុះទៅវិញយ៉ាងធ្ងន់ធ្ងរ ហើយចង់ពលករទាំងនោះ ត្រឡប់ទៅធ្វើការនៅថៃវិញ ជាបន្ទាន់។
កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយថ្ងៃទី១៦ មិថុនា ថា ការបោសសម្អាតពលករបរទេស របស់រដ្ឋាភិបាលយោធាថៃ លើកនេះ ធ្វើឲ្យប៉ះពាល់គម្រោងសាងសង់ផ្នែកអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទំនើបៗរបស់ថៃ ដែលមានគម្រោងទឹកប្រាក់សាងសង់រាប់ពាន់លានបាត ដោយសារតែខ្វះកម្លាំងពលកម្ម។
កាសែតដដែល បានស្រង់សម្ដីពាណិជ្ជករ និងមន្ត្រីសេដ្ឋកិច្ចថៃ ថា ដើម្បីកុំឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចថៃ និងកុំឲ្យប៉ះពាល់ដល់ដំណើរការ នៃគម្រោងសាងសង់ថៃទាំងនោះ រដ្ឋាភិបាលថៃគូរចាត់វិធានការបន្ទាន់ណាមួយ ធ្វើយ៉ាងណាទាក់ទាញពលករទាំងអស់ ឲ្យវិលទៅធ្វើការនៅថៃវិញ។ ជាពិសេសទាក់ទាញពលករខ្មែរ ដែលកំពុងនាំគ្នាសម្រុករត់គេចខ្លួនចេញមកពីប្រទេសថៃ។
ពាណិជ្ជករថៃខ្លះ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ស្រង់សម្ដីថា គ្រាន់តែនៅក្នុងទីក្រុងបាងកកតែមួយ ថៃត្រូវការពលករចំនួនប្រមាណ ៣ សែននាក់ទៅហើយ។
ការបោសសម្អាតពលករបរទេសខុសច្បាប់នៅថៃពេលនេះ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចខ្នាតធំថៃទេ តែប៉ះពាល់ដល់សហគ្រាស ពាណិជ្ជកម្មខ្នាតមធ្យម និងខ្នាតតូច ឬសូម្បីតែអ្នកស្រែចម្ការថៃ ក៏រងផលប៉ះពាល់ខ្លាំងដែរ ព្រោះពួកគេជួលពលករខ្មែរធ្វើកសិកម្ម។
ដើម្បីរក្សាដំណើរការនៃកំណើនសេដ្ឋកិច្ចថៃ ដែលកំពុងងើបឡើងវិញ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ លោក ធិរ៉ាឆៃ ភូវ៉ាណាត ណារ៉ារូបបាឡា (Thirachai Phuvanatnaranubala) បានព្រមានថា រដ្ឋាភិបាលថៃគូរធ្វើយ៉ាងណា ប្រមូលពលករបរទេស ដែលរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងបណ្ដេញចេញ ឲ្យទៅធ្វើការនៅថៃវិញ។
ជាពិសេស លោកបានជំរុញឲ្យរដ្ឋាភិបាលថៃ ប្រមូលពលករខ្មែរទៅធ្វើការវិញ ដោយកាសែតនេះបានស្រង់សម្ដីថា ៖ «យ៉ាងណាក៏ដោយ ការចរចានានា ត្រូវតែចាប់ផ្ដើមធ្វើដើម្បីយកពលករកម្ពុជាត្រឡប់មកវិញ ឲ្យបានឆាប់ដែលអាចធ្វើទៅបាន»។
នៅខែមិថុនា ឆ្នាំ២០១៤ នេះ រដ្ឋាភិបាលយោធាថៃ បានធ្វើការបោសសំអាត ពលករបរទេសខុសច្បាប់ចេញពីប្រទេសថៃ ក្នុងមូលហេតុរក្សាសន្តិសុខសណ្ដាប់ធ្នាប់។ មកទល់ពេលនេះ មានពលករខ្មែរប្រហែល ១៤ ម៉ឺន នាក់ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកស្រុកវិញ។
ដោយអត្រាគ្មនាការងារធ្វើនៅថៃ ស្ថិតនៅកម្រិតទាបគឺ ១ ភាគរយ បានធ្វើឲ្យប្រទេសថៃប្រឈមនឹងកង្វះកម្លាំងពលកម្ម ហើយប្រទេសនេះពឹងផ្អែកលើកម្លាំងពលកម្មមកពីប្រទេសជិតខាង ដូចជា៖ កម្ពុជា ឡាវ និងភូមា ឬមីយ៉ាន់ម៉ា ដែលមានកម្លាំងសរុបប្រហែល ៣ លាននាក់។
ក៏ប៉ុន្តែ ពលករបរទេសទាំងនោះ បានប្រឈមនឹងការរំលោភសិទ្ធិមនុស្ស និងប្រឈមនឹងលក្ខខណ្ឌការងារជាច្រើនដូចជា ការប្រឈមនឹងការចាប់ខ្លួន ទទួលប្រាក់ឈ្នួលថោក ឬត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយថៅកែមិនបើប្រាក់ឈ្នួលឲ្យ ហើយជួនកាល ថែមទាំងប្ដឹងប៉ូលិសថៃចាប់ខ្លួនតែម្ដងក៏មាន ដោយសារពលករទាំងនោះធ្វើការខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សប្រជាជនព្រមានឈប់ចរចាជាមួយបក្សប្រឆាំង
- ពលករជាង១ម៉ឺន៦ពាន់នាក់បានមកដល់ខេត្តសៀមរាប
- សាលាដំបូងកោះហៅលោក អាត់ ធន់ ទៅបំភ្លឺនៅរសៀលថ្ងៃនេះ
- ពលករជាង៣ពាន់នាក់វិលពីថៃដល់ស្រុកកំណើតក្នុងខេត្តពោធិ៍សាត់
- សពពលករខ្មែរ៦នាក់ស្លាប់នៅថៃបានបញ្ជូនមកដល់ប៉ោយប៉ែត
- មន្ត្រីរដ្ឋាភិបាលថៅកែរោងចក្រនិងតំណាងសហជីពពិភាក្សាពីប្រាក់ខែគោលកម្មករ
- ពលករនៅព្រៃវែងរៀបរាប់ពីបទពិសោធន៍ក្នុងដំណើរវិលត្រឡប់ពីប្រទេសថៃ
- វិធានការរបស់រដ្ឋាភិបាលចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមកវិញ
- ស្ថានភាពលំបាករបស់ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនមកកម្ពុជាវិញ
កុំទៅស្រុកសៀមវិញអី ទុកឱ្យសេដ្ឋកិច្ចស្រុកសៀមរលាយហិនហោចចុះ
Don’t go back to Thailand they treat us like animals. If you really want to work and make more money just do legal paper works through Cambodia Government. Go to South Korea , Malaysia , Singapore or other countries that their law can protect the workers from abusing by some bad companies.
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
Now, proper contract with appropriate documents ought to be organized. This would reduce labor exploitation.
Corruption or such as commission has integrated quite well in Cambodian system particularly where the power and money available.
Corrupt regime has to go, so the khmer suffering can be reduced.
Now, proper contract with appropriate documents ought to be organized. This would reduce labor exploitation.
Corruption or such as commission has integrated quite well in Cambodian system particularly where the power and money available.
Corrupt regime has to go, so the khmer suffering can be reduced.
Fucking Cambodia leader, uneducated , betray its own country, serve foreigner country, destroy everything.
ដេញក្បាលអាប្រាយុទ្ធ ឆ្កែឆ្កួតចេញទៅ ! ជើងខ្លាំងអាចន៍ស្អី!
ប្រសិនបើយោធាថៃនៅកាន់អំណាចនៅឡើយគួរតែកុំទាន់ត្រឡប់ទៅវិញពីព្រោះពួកយោធាថៃ
គ្មានស្អីគួរទុកចិត្តវាបានទេសូម្បីតែអ្នកនយោបាយឬប្រជាជនថៃក៏មិនទុកចិត្តវាដែរ។បន្តិចទៀត
ពួកអ្នកវិនិយោគទុនបរទេសក៏រើមកស្រុកខ្មែរឬភូមាដែរព្រោះនៅទីនេះសម្បូរកម្លាំងពលកម្ម
ហើយកំរៃទាបជាងនៅថៃ។
ទុកឲ្យគេរៀបរយប្រទេសរបស់គេទៅព្រោះប្រទេសណាក៍ដោយគេត្រូវការអ្នករស់នៅស្របច្បាប់ នៅស្រុកគេ។ កម្ពុជាគួរតែរៀនសូត្រប្រទេសថៃពេលនេះត្រូវតែហ៊ានដេញយួនរស់នៅកម្ពុជាមិន ស្របច្បាប់ត្រឡប់ទៅស្រុកវិញទៅ។ ការរស់នៅមិនស្របច្បាប់ធ្វើឲ្យប្រទេសជាតិខាតបង់ចំណូល ពីការបង់ពន្ធចូលរដ្ឋ។