ព្រះសង្ឃនិងអ្នកភូមិប្រហែល៤០០អង្គ-នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញនៅខាងក្រៅវត្តកោះពោធិវង្ស ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញចំពោះអ្វីដែលព្រះសង្ឃនិងអ្នកភូមិលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យមួយបានរំលោភយកដីវត្ត រួមទាំងកោះមួយដែលព្រះសង្ឃចាត់ទុកជាកន្លែងស័ក្តិសិទ្ធិ។
អ្នកតវ៉ាម្នាក់កំពុងវាយកម្ទេចរបងអាគារមួយកន្លែង ដែលក្រុមហ៊ុនអចលនទ្រព្យនេះបានរំលោភលើដីវត្តស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម្សិលមិញ ។ ម៉ិច ដារ៉ា/ខេមបូឌា ដេលី
អំឡុងការតវ៉ា យុវជនជាច្រើននាក់បានប្រើញញួរធំៗវាយកម្ទេចរបងមួយផ្នែករបស់ក្រុមហ៊ុនសាងសង់លំនៅដ្ឋានសម្រាប់លក់ដ៏ធំមួយ មុនពេលបាញ់ថ្នាំកំណត់ព្រំប្រទល់ដីវត្ត។
ព្រះតេជគុណ ពឿយ មេត្តា ជាព្រះគ្រូចៅអធិការបានមានសង្ឃដីកាថា “ប្រសិនបើយើងមិនចាត់វិធានការទេនោះ យើងនឹងបាត់បង់ដីនេះមិនខាន ពីព្រោះក្រុមហ៊ុនបានបន្តសាងសង់ បើទោះជាដឹងថា ដីនេះមានវិវាទជាមួយវត្តក៏ដោយ”។ ព្រះតេជគុណ ពឿយ មេត្តា បានមានសង្ឃដីកាថា ដីទំហំ៥.១០០ម៉ែត្រក្រឡាដែលមានវិវាទនេះ ត្រូវបានកាត់ចេញពីវត្តកាលពីឆ្នាំ២០១៣ ដោយអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា នឹងសាងសង់អាងស្តុកទឹកដោយការពង្រីកបឹងតូចដែលមានស្រាប់។ ផ្ទុយទៅវិញ បឹងនេះត្រូវបានចាក់ដីលុប ហើយ បុរី ប៉េង ហួត បានចាប់ផ្តើមសាងសង់នៅកន្លែងនេះ។
ព្រះគ្រូចៅអធិការបានមានសង្ឃដីកាថា វត្តបានដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ ព្រះតេជគុណមានសង្ឃដីកាថា “ដំបូង ពួកគេបានបង្ខំព្រះសង្ឃឲ្យចុះហត្ថលេខាដើម្បីសាងសង់អាងស្តុកទឹក ប៉ុន្តែពួកគេបែរជាចាក់ដីលុបកាន់តែច្រើនឡើងៗ ហើយសាងសង់លំនៅដ្ឋានទៅវិញ។ ហេតុដូចនេះហើយ យើងមិនសប្បាយចិត្តឡើយ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីរកយុត្តិធម៌ជូនពួកយើងដើម្បីរក្សាទុកដីសម្រាប់កូនចៅជំនាន់ក្រោយ”។
តាមរឿងដំណាលថា មុនពេលចាក់ដីខ្សាច់លុបបឹងនេះ កោះតូចមួយស្ថិតនៅចំកណ្តាលដែលព្រះសង្ឃនិងអ្នកស្រុកចាត់ទុកថា ជាកន្លែងស័ក្តិសិទ្ធិ និងបានយកតង្វាយទៅដាក់នៅចេតិយដែលត្រូវបានសាងសង់នៅទីនោះដោយទាហានម្នាក់ដែលបានលាក់ខ្លួនក្នុងតំបន់នោះ មុនពេលចេញមកវាយយកឈ្នះសត្រូវរបស់ខ្លួន។
នៅក្នុងពាក្យបណ្តឹងផ្ញើជូនលោក ហ៊ុន សែន ព្រះសង្ឃបានចោទលោក ជា ខេមា អភិបាលរងខណ្ឌសែនសុខ ថាបានឃុបឃិតជាមួយឈ្មួញម្នាក់ឈ្មោះ ឈាង ប៉ាក់សួរ លក់ដីនេះទៅឲ្យបុរី ប៉េង ហួត។លោក ខេមា បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
យោងតាមគេហទំព័ររបស់បុរី ប៉េង ហួត បានឲ្យដឹងថា ការអភិវឌ្ឍថ្មីនេះឈ្មោះថា ឌឺស្តារ ខ្វតធឺរៀ ហើយក្រោយមកបានសាងសង់វីឡាទោល វីឡាភ្លោះ និងផ្ទះល្វែង ជាមួយនឹងកន្លែងកម្សាន្តនានាដូចជាសួនកម្សាន្ត អាងហែលទឹក និង “ស្ទីម សូណា និងអាងងូតទឹកក្តៅជាដើម”។
អ្នកស្រី ស មាស អាយុ៤០ឆ្នាំ ជាអ្នកភូមិម្នាក់ដែលបានចូលរួមក្នុងការតវ៉ាកាលពីម្សិលមិញដើម្បីគាំទ្រព្រះសង្ឃបាននិយាយថា អ្នកភូមិមិនសប្បាយចិត្តដោយសារអាជ្ញាធរមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវឲ្យជួយសង្គ្រោះដីវត្តនេះ។ អ្នកស្រីបាននិយាយថា “យើងនឹងបន្តតវ៉ាជាមួយព្រះសង្ឃដើម្បីយកដីមកវិញ។ យើងមិនអាចបណ្តោយឲ្យគេយកដីវត្តឡើយ”។
អ្នកស្រី ជាវ សម្បត្តិ ប្រធានផ្នែកបម្រើអតិថិជននៅបុរី ប៉េង ហួត បាននិយាយថា ក្រុមហ៊ុនមានឯកសារស្របច្បាប់និងលិខិតអនុញ្ញាតត្រឹមត្រូវក្នុងការសាងសង់លំនៅដ្ឋានលើដីដែលមានវិវាទនេះ។ អ្នកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ៕សារុន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…