រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា ដែល​ជា​ថ្ងៃ​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះបរមរូបសម្តេចឪនៅខាងកើតវិមានឯករាជ្យ (រូបថតដោយ តាំង វីដា)

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រឈប់​សម្រាក​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​១១​ខែកក្កដា ដែល​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​។​

​សារាចរ​ណែនាំ​ស្តីពី​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី​១២​ខែមិថុនា ឲ្យដឹងថា ការ​ដង្ហែ​ព្រះបរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ នឹង​ត្រូវ​ប្រព្រឹត្តទៅ​រយៈពេល៣ថ្ងៃ គឺនៅ​ថ្ងៃទី​១០,១១​និង​១២​ខែកក្កដា​ឆ្នាំ​២០១៤​។ សារាចរ​បន្តថា​ដើម្បីឲ្យ​មានឱ​កាសចូល​រួម​ស​ម្តែង​​ការគោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ បុគ្គលិក និយោជិត កម្មករ ឈប់សម្រាក​មួយថ្ងៃគឺ​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែកក្កដា​។​

​សារាចរ​ឲ្យដឹង​ទៀតថា គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កំសាន្ត​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយភាព​ការសម្តែង និង​ការប្រគំ​តន្ត្រី​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​ក្នុង​ថ្ងៃទី​១១​ខែកក្កដា ដែល​ជា​ថ្ងៃ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ​។​សារាចរ​ឲ្យដឹងទៀតថា នៅ​រាជធានី​ភ្នំពេញ គ្រប់​ខេត្ត និង​គ្រប់​ទីប្រជុំជន និង​គ្រប់​វត្ត​អារាម ត្រូវ​ចាត់តាំង​ដោត​ទង់ជាតិ ទង់​សាសនា ទង់​ជ្វាលា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​តាម​ប្រពៃណី និង​ថ្វាយ​ព្រះ​រាជកុសល និង​គោរព​វិញ្ញាណក្ខ័ន្ធ​ព្រះ​បរ​មរតន​កោដ្ឋ​។

​ក្បួន​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ​«​ព្រះ​បរម​រតន​កោដ្ឋ​» នឹង​ចាប់ផ្តើម​ដោយ​ថ្មើរជើង​ពី​ចំណុច​ទ្វារ​ជ័យ បត់​ឆ្វេង​តាម​មហាវិថី​សុធា​រស បត់​ឆ្វេង​តាម​វិថី​សម្តេចព្រះ​ធម្មលិខិត​អ៊ុក បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​នរោត្តម ព័ទ្ធ​ខាងលិច​វិមានឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​សម្តេច​ព្រះសីហនុ បត់​ឆ្វេង​តាម​មហាវិថី​សម្តេច​សុធារស និង​ចូល​ព្រះ​ឧបោសថរតនារាម​តាម​ទ្វារធំ​ខាងកើត​។​

​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ នឹង​ត្រូវ​ប្រារព្ធ​នៅ​ទីតាំង​នៅ​ព្រះ​ចេតិយ​នៃ​បរិវេណ​ព្រះវិហារ​ព្រះ​កែវ​មរកត​។​

​ព្រះបាទ​នរោត្តម​សីហនុ ប្រសូត្រ​នៅ​ថ្ងៃ​អង្គារទី​៣១​ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ខែតុលាឆ្នាំ ២០១២ វេលា​ម៉ោង១និង២០នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះរោគ​គា​ពាធ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា ដែល​ជា​ថ្ងៃ​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. 18 Mina says:

    នាំគ្នាគោរពខ្មែរក្រហម ចាប់ផ្តើមឡប់មែនទែន។

  3. beloved khmer says:

    Who was the father of the killing field? It was sihaknok.

  4. beloved khmer says:

    According to the lessions we learned in the classroon in 1979-1989 that sihaknok

    Is one of the khmer genercide leader during the killing field.

    Now the story has been changed .

  5. Kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    អាខ្មោចស្តេចមេឃាតករឈាមត្រជាក់!!!!
    ហស=ហ៊ុនសែន=ហុតស៊ី
    សហ=ស៊ិហនុ=ស៊ីហុត
    បំផ្លាញខ្មែរដូចគ្នា!!!

  6. people says:

    sihanouk leave the bad name for cambodian people ‘we never forget that he alway love communist and help communist and kill khmer for his own power.please learn about history of this king distroyed evrything and gave hun-sen power to finish cambodia .he the bloody bad king in history of cambodia.GOD bless all cambodian people’