ដោយ សួន សុផលមុន្នី
2014-06-16
RFA

សពពលករខ្មែរដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថៃ ដឹកជញ្ជូនមកដល់កម្ពុជានៅយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤។ RFA/Suon Sophalmony
ពលរដ្ឋខ្មែរប្រុសស្រីចំនួន ៨នាក់ និងជនជាតិថៃម្នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅក្នុងប្រទេសថៃ។ គ្រោះថ្នាក់នេះកើតមានឡើង ខណៈដែលពលរដ្ឋខ្មែរទាំងនោះបាននាំគ្នាជិះរថយន្តវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺករណីទី១ បណ្ដាលមកពីរថយន្តបែកកង់ និងករណីទី២ ដោយសារទាហានថៃ បាញ់បំបែកកង់រថយន្ត។
អាជ្ញាធរថៃ បានបញ្ជូនសាកសពពលករខ្មែរចំនួន ៦នាក់ មកឲ្យអាជ្ញាធរកម្ពុជា ប៉ុន្តែនៅសល់សាកសពពលរដ្ឋខ្មែរពីរនាក់ផ្សេងទៀត កំពុងឋិតនៅក្នុងប្រទេសថៃ នៅឡើយ។ សាកសពពលរដ្ឋខ្មែរទាំង ៨នាក់នោះ បានរងគ្រោះថ្នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរពីរករណីផ្សេងគ្នានៅក្នុងប្រទេសថៃ។
គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ បានកើតមានឡើងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា នៅលើទីតាំងពីរកន្លែងផ្សេងគ្នាដែលបណ្ដាលឲ្យមនុស្ស ៩នាក់ស្លាប់។ ក្នុងនោះមានពលរដ្ឋខ្មែរ ៨នាក់ និងជនជាតិថៃ ១នាក់។ ក្រៅពីនេះ នៅមានពលរដ្ឋខ្មែរប្រហែល ២០នាក់ទៀតរងបួស។ អ្នកខ្លះកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងអ្នកខ្លះទៀតត្រូវបានគេបញ្ជូនមកកម្ពុជា។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍កាលពីថ្ងៃទី១៦ មិថុនា ថា សាកសពពលរដ្ឋខ្មែរចំនួន ៦នាក់ ត្រូវបានភាគីថៃ ដឹកបញ្ជូនមកកាលពីយប់ថ្ងៃទី១៥ មិថុនា។ នៅមានសាកសពពលរដ្ឋខ្មែរពីរនាក់ មិនទាន់បានបញ្ជូនមកឲ្យកម្ពុជាទេ៖ «គ្រោះថ្នាក់ចរាចរណ៍មានពីរកន្លែង មួយនៅពាក់កណ្ដាលពីបាងកកមកយើង ប៉ុន្តែមានគ្រោះថ្នាក់មួយទៀតនៅក្បែរក្រុងបាងកក មានស្លាប់ពីរនាក់ សុទ្ធតែជាអ្នករស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយនឹងបញ្ជូនមកថ្ងៃនេះបន្ថែមទៀត»។
ក្នុងចំណោមសាកសពពលរដ្ឋខ្មែរទាំង ៦នាក់នោះ មាន ៤នាក់នៅខេត្តកំពង់ចាម ដែលមានឈ្មោះ សុត ឃៀង ភេទស្រី អាយុ ១៨ឆ្នាំ ឈ្មោះ ឱក ស្រី ភេទស្រី អាយុ ៣១ឆ្នាំ ឈ្មោះ ចេក បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ រឿន ណារ៉ាក់ ភេទស្រី អាយុ ១៨ឆ្នាំ។ ចំណែកសាកសពឈ្មោះ អេង សុគា ភេទស្រី អាយុ ២២ឆ្នាំ រស់នៅខេត្តព្រៃវែង និងសាកសពឈ្មោះ រាប ភេទស្រី អាយុ ២៦ឆ្នាំរស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា ក្រុមអាជ្ញាធរបានអន្តរាគមន៍ទាំងយប់ក្រោយភាគីថៃ ដឹកបញ្ជូនសាកសពមកដល់ភ្លាមៗ៖ «ក្នុង៦សាកសពហ្នឹង មួយនៅខេត្តបន្ទាយមានជ័យ យើងឡានស្នងការប៉ូលិសដឹកទាំងយប់ ទៅដល់ផ្ទះហើយ មួយទៀតនៅខេត្តព្រៃវែង អ៊ីចឹងស្នងការនគរបាលខេត្តយើងដឹកទៅទាំងយប់ដែរ។ បួនសាកសពទៀតខាងខេត្តកំពង់ចាម គាត់ឲ្យរថយន្តរបស់ខេត្តមកទទួល ប៉ុន្តែឡានហ្នឹងមកខូចតាមផ្លូវ អត់បានចេញទាំងយប់ ព្រឹកឡើងបានគេជួសជុលរថយន្តហ្នឹងរួចបានត្រឡប់ទៅវិញ»។
នៅមានសាកសពពលរដ្ឋខ្មែរពីរនាក់ផ្សេងទៀត កំពុងឋិតក្នុងប្រទេសថៃ នៅឡើយ។ អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ក្រុមអាជ្ញាធរខ្មែរនិងថៃ កំពុងសហការគ្នាក្នុងការបញ្ជូនសាកសពជនរងគ្រោះទាំងពីរនាក់មកកម្ពុជាថែមទៀត។ ទន្ទឹមគ្នានេះ ក្រុមអាជ្ញាធរខ្មែរកំពុងសិក្សាពីមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនៅក្នុងប្រទេសថៃនេះ។
ប្រជាពលរដ្ឋឈ្មោះ សាយ ស៊ឹង ត្រូវជាសាចញាតិជនរងគ្រោះបញ្ជាក់ថា សាកសពទាំងពីរនាក់ដែលកំពុងឋិតនៅក្នុងប្រទេសថៃនោះ ត្រូវជាបងថ្លៃរបស់ខ្លួន។ លោកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ គឺដោយសារកងតម្រួតថៃ បាញ់បំបែកកងរថយន្ត៖ «ជិះឡានម៉ៅមកក៏ប៉ះតម្រួត តៃកុងឡានអត់ឈប់ អ៊ីចឹងទៅក្រុមការងារគេបាញ់កង់ឡានបំបែកទៅ ក្រឡាប់គ្រោះថ្នាក់ទៅ»។
ប្រភពមន្ត្រីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គ្រោះថ្នាក់ទី១ កើតឡើងយប់ថ្ងៃទី១៤ មិថុនា នៅខេត្តឆាក់ឆឹងសៅ និងគ្រោះថ្នាក់ទី២ កើតឡើងនៅព្រឹកថ្ងៃទី១៥ មិថុនា នៅខេត្តឈុនបូរី ប្រទេសថៃ។
ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណី ក្នុងប្រទេសថៃ នៅពេលនេះទំនងពុំមានភាគីថៃ ចេញមុខមកទទួលខុសត្រូវនោះឡើយ។ មូលហេតុដោយសារស្ថានការណ៍ប្រទេសថៃ នៅពេលនេះ គ្រប់គ្រងដោយសាររបបសឹកយោធា។ ជាក់ស្ដែងកងយោធាថៃ កំពុងបង្កើតកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការបោសសំអាតពលរដ្ឋខ្មែរខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពាណិជ្ជករនិងមន្ត្រីថៃចង់ឲ្យពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃវិញជាបន្ទាន់
- ពលករជាង១ម៉ឺន៦ពាន់នាក់បានមកដល់ខេត្តសៀមរាប
- សាលាដំបូងកោះហៅលោក អាត់ ធន់ ទៅបំភ្លឺនៅរសៀលថ្ងៃនេះ
- ពលករជាង៣ពាន់នាក់វិលពីថៃដល់ស្រុកកំណើតក្នុងខេត្តពោធិ៍សាត់
- មន្ត្រីរដ្ឋាភិបាលថៅកែរោងចក្រនិងតំណាងសហជីពពិភាក្សាពីប្រាក់ខែគោលកម្មករ
- ពលករនៅព្រៃវែងរៀបរាប់ពីបទពិសោធន៍ក្នុងដំណើរវិលត្រឡប់ពីប្រទេសថៃ
- វិធានការរបស់រដ្ឋាភិបាលចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមកវិញ
- ស្ថានភាពលំបាករបស់ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនមកកម្ពុជាវិញ
- ពលករខ្មែរ៦នាក់ស្លាប់ខ្លះរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
ក្រោមការដឹកនាំរយពេល30ឆ្នាំខែ្មរសំបូរមែន ជឿមិនជឿឃើញហើយតើ៕
មិនឃើញបណ្ឌិត ផលភិរុណ តាផែសុីផាន តាវុន តាលាប ចេញមុខបកស្រាយ ហេតុអ្វីខ្មែរទៅ កញ្ចស់គេបែបនេះ នេះជាមោទនភាពរបស់អ្នកដឹកនាំរឺ សូមសរសើរការដឹកនាំរបស់ពួកលោកបែបនេះ ជយោ ជយោ ជយោ
បណ្ឌឹតៗមិនដឹងថាងាប់អស់ឬយ៉ាងណាទេ ស្ងាត់ឈឹងពេលនេះ ។
នេះជារឿងជាក់ស្តែងពិតៗមិនមែនជាឆាកល្ខោនទេ!!
ដោយសារពួកបណ្ឌិតទាំងនេះហើយទើបនាំអោយមានលទ្ធផលបែបនេះ
ប្រជារាស្រ្តពឹងអ្នកណា?? ស្តាប់អ្នកណា??
គ្មានដំណោះស្រាយឡើយ។
what can this HUN SEN government say to all Cambodian. as all of us knew for the last thirty years, this CPP that getting powers from Cambodian best neighbor country VEITNAM that always wanted to swallow this nation alive. even right now the secret agent of VEITNAME are still doing their HOCHIMIN policy behind the close door. VEITNAME policy stared from 1952. in 1979 they are starting putting their stick and stared this nation to fit again each other. they painted Cambodian face by using them to fitting among their brothers and sisters. until now they used this PAGODA kid to worked for them. whit his luck that cam from his masters HUN SEN using every mean to stay in powers event he knew himself that he have not enough education and ability to worked for his nation. now it come to conclusion from HUN SEN .CPP acknowledge every thing was a mas in the whole country. for my understanding if HUN SEN stay in powers our nation future will be end in the next few decade . please wakeup do not wait until you see coffin coming and then you cry it will be too late?????????????????????????????????????????????????
អាប្រាយុទ្ធ អាងាប់នឹងBM21 មនុស្សរាប់សឹបមុឺននាក់ បានធ្វើការមិនទាន់ទទួលកំរៃ សោះ !អានរក តិរច្ឆាន !ម្តេចអាឆ្លើយថាមិនដឹង តើអាខ្មោចឆ្កួតកុហកធ្វើអ្វី ?អាពូជពុតត្បុត !
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…