ដោយ សួន សុផលមុន្នី
2014-06-15
RFA

ស្ថានភាពពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ កំពុងកកស្ទះនៅចំណុចរង្វង់មូល ខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៤ មិថុនា ២០១៤។ RFA/Soun Sophalmony
ពលករខ្មែរខុសច្បាប់ជាច្រើនម៉ឺននាក់ បានជួបប្រទះផលលំបាក និងរឿងរ៉ាវអាក្រក់យ៉ាងច្រើនដោយសាររបបសឹកយោធានៅក្នុងប្រទេសថៃ។
កងយោធាថៃ បន្ទាប់ពីបានក្ដោបក្ដាប់អំណាចនិងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅក្រោយការធ្វើរដ្ឋប្រហាររួចមក ក៏ផ្ដើមអនុវត្តវិធានរដ្ឋបាលក្នុងការបោសសំអាតជនអន្តោប្រវេសន៍ខុសច្បាប់។
ចាប់ពីដើមខែមិថុនា ឆ្នាំ២០១៤ នេះ ពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីជាច្រើនម៉ឺននាក់ ភាគច្រើនត្រូវបានកងទាហានថៃ ចាប់ដាក់ឲ្យឈរប្រជ្រៀតគ្នាក្នុងរថយន្តទ្រុងដែលមានសំណាញ់ដែកព័ទ្ធជុំវិញ ដើម្បីដឹកយកមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា នៅក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ។
ការស្រេកឃ្លាននិងការឈឺចាប់ដោយរូបភាពផ្សេងៗកំពុងកើតមានផ្ទួនៗទៅលើប្រជាពលករខ្មែរខុសច្បាប់ ក្មេងចាស់ប្រុសស្រីជាច្រើនម៉ឺននាក់ នៅគ្រាដែលពួកគាត់ទាំងនោះត្រូវបានកងទាហានថៃ ចាប់ខ្លួននិងដឹកជញ្ជូនជាបន្តបន្ទាប់មកប្រទេសកម្ពុជាវិញ។ ជនចំណាកស្រុកខ្មែរទាំងនោះត្រូវរងគ្រោះដោយសារកងទាហានថៃ ចាប់ឃុំខ្លួន ត្រូវមេខ្យល់ជំរិតយកប្រាក់ដែលមានបន្តិចបន្តួច ហើយមួយចំនួនទៀតអាចរងការធ្វើទារុណកម្ម។
គិតមកដល់ថ្ងៃទី១៥ ខែមិថុនា គេសង្កេតឃើញថា កំណើននៃការចាប់បញ្ជូននៅពុំទាន់បានវិលទៅរកស្ថានភាពធូរស្បើយនៅឡើយ។ ពលករខ្មែរជាច្រើនម៉ឺននាក់ ត្រូវបានទាហានថៃ ចាប់ខ្លួនដឹក តាមរថយន្តបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅច្រកអន្តរជាតិ និងនៅច្រកតំបន់តាមបណ្ដាខេត្តនានារបស់ប្រទេសកម្ពុជា ដែលព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។
ច្រកទ្វារអន្តរជាតិ និងច្រកតំបន់ដែលទាហានថៃ ដឹកពលរដ្ឋខ្មែរប្រគល់ឲ្យអាជ្ញាធរកម្ពុជានោះ មាននៅខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានគេមើលឃើញថា ជាច្រកមួយដែលកងទាហានថៃ ចាប់បញ្ជូនពលករខ្មែរមកច្រើនជាងគេ។
ក្រៅពីការជួបប្រទះស្ថានភាពអាក្រក់លាយឡំនិងការភ័យខ្លាចនៅស្រុកថៃ ពលករខ្មែរទាំងនោះ អ្នកខ្លះបានរងគ្រោះបន្ត ដោយសារក្រុមមេខ្យល់ខ្មែរថៃ។ ក្រុមមេខ្យល់បានឃុបឃិតគ្នាជំរិតទារប្រាក់និងនិយាយបំភិតបំភ័យនៅពេលពលរដ្ឋខ្មែរទាំងនោះ ព្យាយាមរកមធ្យោបាយធ្វើដំណើរវិលត្រឡប់មកស្រុកខ្មែរវិញ។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ចំនួនពលរដ្ឋខ្មែរដែលរដ្ឋអំណាចយោធាថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមបណ្ដាច្រកអន្តរជាតិនិងច្រកតំបន់នានា បានកើតឡើងជាង ១៣ម៉ឺននាក់។ ច្រកអន្តរជាតិប៉ោយប៉ែត ទទួលបានចំនួនពលករខ្មែរដែលថៃ ចាប់បញ្ជូនមកវិញច្រើនជាងគេ។ ចំនួនពលករដ៏ច្រើនលើសលប់នេះ បានបង្កឲ្យមានផលលំបាកច្រើនធ្លាក់ទៅពលរដ្ឋខ្មែរដែលជាជនចំណាកស្រុក និងក្លាយជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរចំពោះអាជ្ញាធរមូលដ្ឋាន។
នៅជិតរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រៅពីសកម្មភាពមនុស្សធម៌នានា គេសង្កេតឃើញក្រុមអាជ្ញាធរខេត្តបានដាក់ក្រុមគ្រូពេទ្យប្រចាំចំនួនបីកន្លែង ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងនេះក្ដីក្នុងរយៈពេលកន្លងមក មានប្រជាពលរដ្ឋខ្មែរដែលទាហានថៃ ចាប់បញ្ជូនមកវិញនោះ ជាច្រើននាក់ បានដួលសន្លប់ដោយសារមេឃក្ដៅខ្លាំង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ទោះជាមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធររដ្ឋាភិបាលក៏ដោយ ប៉ុន្តែបញ្ហាប្រឈមរបស់ពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញនោះនៅតែមាន ដោយសារតែចំនួនមនុស្សមានច្រើនម៉ឺននាក់ ហើយមធ្យោបាយដឹកបញ្ជូនពួកគាត់ទៅស្រុកកំណើតនៅតាមខេត្តក្រុងនានា មានមិនគ្រប់គ្រាន់។ ទន្ទឹមគ្នានេះ ក្រុមអាជ្ញាធរត្រូវបានគេមើលឃើញថា នៅមានចន្លោះប្រហោងទាក់ទិនទៅនឹងការរៀបចំទុកដាក់ឲ្យពលករទាំងនោះឡើងជិះរថយន្ត ហើយបញ្ហានេះត្រូវរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នករស់នៅក្រុងប៉ោយប៉ែត។
សំឡេងពលរដ្ឋ៖ «ឡាននៅព្រៃវែង ស្វាយរៀង គាត់គួរតែមានស្លាកធំមួយគ្រប់ខេត្តក្រុងដែលគាត់ត្រូវដាក់ហ្នឹងបិទនឹងឡាន ពេលឡានចេញ យើងដកចេញ តែនេះអត់ទេ។ គាត់ស្ដួចដាក់ក្នុងឡានស្រែកមីក្រូព្រៃវែង ខាងលិច ខាងជើង អ៊ីចឹងហើយពលករគាត់វិលមុខ គាត់ខ្លះត្រូវបានថៃ ឃុំខ្លួនមួយយប់ពីរយប់ មួយផ្នែកទៀត គាត់តក់ស្លុតនៅពេលដែលថៃ សម្លុត ហើយអ៊ីចឹងមកដល់នេះវិល ហើយឡានដាក់ជិះច្រើនផង ហើយថៃដាក់ច្រើនជាងខ្មែរ»។
ក្រៅពីនេះ នៅមានរឿងខ្វះខាតបង្គន់អនាម័យ និងកន្លែងស្នាក់អាស្រ័យនាពេលយប់ថែមទៀត។
កន្លងមកនេះ អង្គការទស្សនៈពិភពលោក (World Vision) មានគម្រោងជួយសាងសង់បង្គន់អនាម័យចល័តមួយចំនួនដែរ ប៉ុន្តែក្រុមអាជ្ញាធរមិនអាចរកទីតាំងអោយបាន។ ក្រុមពលករទាំងនោះ ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ បាននាំគ្នាសុំបង្គន់អនាម័យប្រជាពលរដ្ឋជាអ្នកលក់ដូរនិងមានលំនៅឋាននៅក្រុងប៉ោយប៉ែត ប្រើជាបណ្ដោះអាសន្ន។
នៅពេលយប់ ពួកគាត់ប្រឈមទៅការខ្វះខាតកន្លែងស្នាក់អាស្រ័យ។ អ្នកខ្លះបានចូលទៅស្នាក់តាមទីផ្សារនានាក្នុងក្រុងប៉ោយប៉ែត និងអ្នកខ្លះទៀត បានស្នាក់នៅតាមចិញ្ចឹមផ្លូវដដែល ហើយបញ្ហានេះ បានធ្វើឲ្យមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ពួកគាត់។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៧ ខែមិថុនា មក ក្រុមអាជ្ញាធរបានខិតខំប្រឹងប្រែងជួយដល់ជនចំណាកស្រុកកម្ពុជា។ ក្រុមអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋជាសប្បុរសជនរស់នៅក្រុងប៉ោយប៉ែត បានចូលរួមយ៉ាងសកម្ម ទាំងការរៀបចំសណ្ដាប់ធ្នាប់ និងការឧបត្ថម្ភបាយទឹកដល់ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ។
លោក ង៉ោ ម៉េងជ្រួញ៖ «យើងបានឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋយើងនូវម្ហូបអាហារ ទឹកសុទ្ធ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរទៅនេះ ហើយយើងទទួលខុសត្រូវចំពោះបញ្ហាពីរដែលបានដឹកប្រជាពលរដ្ឋយើងមិនទាន់អស់ គឺយប់ឡើងយើងរៀបចំទីកន្លែងស្នាក់នៅឲ្យគាត់បានដោយសមរម្យ នេះគឺដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសគឺអាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ដើម្បីជួយបងប្អូន»។
រហូតមកថ្ងៃទី១៥ ខែមិថុនា ការដឹកជញ្ជូនពលករខ្មែរពីប្រទេសថៃ មកកម្ពុជាវិញ នៅតែបន្តមានច្រើននៅឡើយ។
ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ពេជ្រ វណ្ណា ថ្លែងថា ចំនួនពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញមានការកើនឡើងទៅដល់ជាង ១៣ម៉ឺននាក់។ ចំនួននេះ អាចមានកំណើនខ្ពស់ជាងនេះទ្វេដងថែមទៀតនៅថ្ងៃខាងមុខ។
ក្នុងរយៈពេលកន្លងមកនេះ ទាហានថៃ ដឹកបញ្ជូនពលករខ្មែរពីទឹកដីថៃ ឆ្លងកាត់ច្រកទ្វារជាច្រើន។ ក្នុងនោះមានច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិន ច្រក អន្តរជាតិដូង ច្រកតំបន់ភ្នំដី ក្នុងខេត្តបាត់ដំបង ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកតំបន់បឹងត្រកួន ច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
លោក ពេជ្រ វណ្ណា៖ «សរុបមកដល់ថ្ងៃទី១៤ នេះ វាឡើង ១៣ម៉ឺន ៥ពាន់នាក់ជាង។ ច្រកប៉ោយប៉ែត មួយវា ១១ម៉ឺននាក់ជាងហើយនៅតែមានបន្តបន្ទាប់តាំងពីព្រឹកព្រលឹមមករហូតឥឡូវនេះ ភាគច្រើនមកពីក្រុងបាងកក ជាយក្រុង តាមបណ្ដាលរោងចក្រ និងខេត្តជាប់ៗក្រុងហ្នឹងប្រមូលគ្នាមកមួយកន្លែងដើម្បីឲ្យសមត្ថកិច្ចថៃ គាត់រៀបចំដឹកតាមច្រកព្រំដែនកម្ពុជា។ អាជ្ញាធរដែនដីដូចជាសមត្ថកិច្ច នៅច្រកហ្នឹងបានប្រមូលគ្នា រៃគ្នាយកថវិកាហ្នឹងដើម្បីជួលឡានសម្រាប់ដឹកពួកគាត់ទៅតាមបណ្ដាលខេត្ត ប៉ុន្តែឥឡូវនេះភាគច្រើនឡានតាមបណ្ដាលអង្គភាពក្រសួងឧបត្ថម្ភមក»។
រយៈពេលជាបន្តបន្ទាប់មកនេះការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅសិក្សាពីចំនួនពលរដ្ឋខ្មែរដែលកំពុងស្នាក់មិនស្របច្បាប់នៅក្នុងប្រទេសថៃ។
លោក ពេជ្រ វណ្ណា បញ្ជាក់ថា ក្រៅពីចំនួនពលករខ្មែរជាង ១៣ម៉ឺននាក់ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដល់កម្ពុជា រួចហើយនោះ នៅសល់ពលករខ្មែរមិនស្របច្បាប់ប្រហែល ២០ម៉ឺននាក់ទៀតដែល កំពុងជាប់នៅក្នុងប្រទេសថៃនៅឡើយ។ ចំនួនពលរដ្ឋខ្មែរនេះ នឹងត្រូវកងទាហានថៃ ចាប់បញ្ជូននិងដឹកបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា ជាបន្តបន្ទាប់ថែមទៀត៖ «ខ្លះគាត់នៅចាំបើកប្រាក់ខែ ខ្លះគាត់នៅចាំ ព្រោះមិនទាន់មធ្យោបាយដឹកជញ្ជូនមក អ៊ីចឹងនៅមានការកកស្ទះច្រើន ហើយតាមការកំណត់ថ្ងៃឲ្យឈប់ ឬឲ្យអស់ថ្ងៃណានោះមិនទាន់ជាក់លាក់ទេ។ ខ្ញុំបានទៅសួរខាងភាគីថៃ ហើយដូចជាកងកម្លាំងឈុតខ្មៅគាត់ថា ផែនការរបស់ថ្នាក់លើ គឺអត់មានកំណត់ថា ថ្ងៃទីប៉ុន្មានឲ្យពលករកម្ពុជា ចូលឲ្យផុតជាក់លាក់ទេ»។
ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានសន្និដ្ឋានថា ចំនួនពលករខ្មែរដែលចូលទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ មិនស្របច្បាប់មានចំនួនច្រើនជាង ៤០ម៉ឺននាក់។ ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជូនមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យគ្រប់បណ្ដាច្រកអស់ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរដែលទាហានថៃ ចាប់បញ្ជូនមកវិញ។ ទន្ទឹមគ្នានេះ លោក ពេជ្រ វណ្ណា បញ្ជាក់ថា ភាគីកម្ពុជា កំពុងសហការជាមួយអាជ្ញាធរថៃ ចុះស្រាវជ្រាវនៅក្នុងប្រទេសថៃ រកមើលប្រជាពលរដ្ឋខ្មែរដែលត្រូវគេឃុំឃាំង ឬជួបការលំបាកអត់ថវិកាដើម្បីជួយអ្នកទាំងនោះឲ្យវិលមកប្រទេសកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលថៅកែរោងចក្រនិងតំណាងសហជីពពិភាក្សាពីប្រាក់ខែគោលកម្មករ
- វិធានការរបស់រដ្ឋាភិបាលចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមកវិញ
- ពលករខ្មែរ៦នាក់ស្លាប់ខ្លះរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ
- ពលករខ្មែរកើនឡើងជិត៩ម៉ឺននាក់ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជា
- មូលហេតុនៅពីក្រោយនៃការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃមកកម្ពុជា
- មន្ត្រីទូតថៃបដិសេធថាអាជ្ញាធរមិនបានប្រើហិង្សាក្នុងការបញ្ជូនពលករខ្មែរខុសច្បាប់
- កម្មកររោងចក្រស៊ីម៉ងត៍ខេត្តកំពតព្រមចូលធ្វើការវិញរង់ចាំដំណោះស្រាយនៅថ្ងៃ១៩មិថុនា
- កម្មកររោងចក្រអូសេអង់ព្រមផ្អាកតវ៉ាបណ្ដោះអាសន្នរង់ចាំដំណោះស្រាយ
- ពលករខ្មែរមកពីថៃកាន់តែច្រើនឡើងនិងពលករមួយចំនួនដួលសន្លប់
-មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ , ta-pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
ផ្តើមឡើងពីស្ថានភាពលំបាកនេះហើយ ដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាបន្ទាន់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋជាពលកររបស់យើង ឲ្យបានធូរស្រាលពីការលំបាក ដែលអាចធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើគ្មានជំនួយពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល ប្រាកដជាដឹងណាស់ថា ចំណាត់ការនេះ មិនអាចឆ្លើយតបឲ្យល្អបំផុតសម្រាប់អ្វីដែលពលករផ្ទាល់ ឬក៏ភ្នែកអ្នកឈរមើល និងទទួលបានការវាយតម្លៃថា ល្អឥតខ្ចោះនោះបានទេ។ តែទោះជាយ៉ាងណា ក៏រាជរដ្ឋាភិបាលបានប្រឹងប្រែងណាស់ ដើម្បីជួយប្រជាពលកររបស់យើង។
វាពុំមែនជាការងាយស្រួលនោះឡើយក្នុងការដោះស្រាយសភាពការណ៍មួយដ៏គំហុក និងជាបន្ទាន់ ដោយគ្មានដំណឹងជាមុនយ៉ាងនេះ។ គួរតែគិតថា កិច្ចការអ្វីក៏ដោយ ដែលត្រូវធ្វើ ទោះតូច ឬក៏ធំ ត្រូវតែមានផែនការជាមុន និងត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីដោះស្រាយឬដំណើរការ។ ឧទាហរណ៍ សូម្បីតែការទទួលភ្ញៀវតែមួយនាក់ ឬក៏សូម្បីតែយើងគ្រោងធ្វើដំណើរទៅណា តែបន្តិច ក៏ត្រូវតែមានផែនការដោះស្រាយដែរ។
ចុះទម្រាំការទទួលប្រជាពលកររាប់ម៉ឺននាក់ នោះ ក៏ពុំងាយស្រួល ឡើយ។
យើងគួរយល់ដល់ការប្រឹងប្រែងនេះ និងគួរតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណោះស្រាយនេះ ។ ឧទាហរណ៍ថា បើឃើញថា ខ្វះបង្គន់ គួរតែរកបង្គន់, ខ្េះរថយន្ត យើងត្រូវជួរថយន្ត។ តែបើយ៉ាងហោចណាស់ ក៏ជួយបាន នូវ អាហារឬក៏ទឹកស្អាតឲ្យបងប្អូនពិសារ គឺគ្រប់គ្រាន់ណាស់។
សូមសរសើរសណ្តានចិត្តដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរនៅក្រុងប៉ោយប៉ែត ក៏ដូចជាទូទាំងប្រទេស ដែលបានបរិច្ចាគធនធាន ចូលរួមជួយបងប្អូនយើងឲ្យបានធូរស្រាលមួយគ្រា។
នេះ ទើបជាបេះដូងខ្មែរ!!
PEAK CHAS BANNEYAY THA KAPEAR CHES CHEANG PHYABAL how many more lesson can this CPP that lead by Mr strong man HUN SEN want to learn???????????????????????????????????????????????????????????????????????????????