​វិភាគ​៖ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​អតីតរដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បញ្ជាក់​ពី​ការបាត់​កោះត្រល់​​

ដោយ៖​ ណុល ដា​រ៉ា​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ផែនទីកោះត្រល់ (រូបភាពពី ៖ Google Map)

​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ កោះត្រល់​ នៅតែ​ជា​កម្មវត្ថុ​នៃ​ការខ្វែងគំនិត​គ្នា​នៃ​អ្នកនយោបាយ​ខ្មែរ រវាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ចាត់ទុកថា​ជា​បក្សប្រឆាំង​។​

កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កែប​ថា កោះត្រល់​បាន​របូត​ទៅ​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​របស់​លោក​ហ៊ុន  សែន​។ លោក​មានប្រសាសន៍​បន្ត​ថា កោះត្រល់​ជា​របស់​ខ្មែរ ហើយក៏​មិន​ធ្លាប់​មាន​មេដឹកនាំ​ខ្មែរ​ណា​ម្នាក់​ចុះហត្ថលេខា​ប្រគល់​កោះត្រល់​ឲ្យទៅ​យួន​នោះទេ​។ ប៉ុន្តែ​នៅ​សម័យ​រដ្ឋ​កម្ពុជា សម័យ​លោក​ ហ៊ុន សែន កោះត្រល់​ត្រូវបាន​យួន​កាន់កាប់​ទាំងស្រុង​។​

​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែមិថុនា ឆ្នាំ​២០១៤ តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឈាង វុន បានបង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ច្បាប់ ដែល​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​វិច្ឆិកា​ឆ្នាំ​២០១២ ដោយ​ច្រាន​ចោល​ការបាត់បង់​កោះត្រល់​ថា ​ជា​កំហុស​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន​។​

​នៅក្នុង​សេចក្តី​ជម្រាប​ជូន​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ឈាង វុន​ សមាជិក​គណៈកម្មាធិកា​រ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​រួម​ទាំង​ខ្មែរ​កម្ពុជា​ក្រោម​អាន​អត្ថបទ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​លោក​ភ្ជាប់​មក​ជាមួយ ហើយ​ធ្វើ​ការវិនិច្ឆ័យ​ថា​តើ​ការបាត់បង់​កោះត្រល់​ ជា​កំហុស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​កំហុស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឬ​ក៏​ជា​កំហុស​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៤៩។​​

តប​ទៅ​នឹង​សេចក្ដី​ជូន​ព័ត៌មាន​របស់​លោក​ ឈាង វុន និង​សង្កត់​បន្ថែម​ទៅ​លើ​ការ​ថ្លែង​របស់​ខ្លួន​នៅ​ខេត្ត​កែប​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា នៅ​ថ្ងៃ​អង្គារ​ ទី១០ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ បាន​បង្ហាញ​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​៧​មួយ​ក្បាល បោះពុម្ភ​ឆ្នាំ​១៩៨៣ ដោយ​លើកឡើង​ថា​កោះត្រល់​ដែល​វៀតណាម​កំពុងតែ​គ្រប់គ្រង​បាន​បាត់បង់​ដោយ​ការដឹកនាំ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​តាម​ខ្លឹមសារ​នៃ​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​លោក​ ឈាង វុន ភ្ជាប់​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​លោក​នោះ បញ្ជាក់ថា កោះត្រល់​ត្រូវបាន​វៀតណាម​កាន់កាប់​មុនពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ទៅទៀត​។​

​តាម​សៀវភៅ “​សត្រូវ​បងប្អូន​ឯង​” របស់​អ្នកនិពន្ធ ណា​យ៉ាន់ ចាន់​ដា ឲ្យដឹងថា នៅ​ថ្ងៃ​៤ ខែ​ឧសភា ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​វាយ​ចូល​កាន់កាប់​កោះត្រល់ និង​កោះ​ផ្សេងៗ​ទៀត ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។

ផ្អែកលើ​អត្ថបទ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​លោក​ឈាង វុន ភ្ជាប់​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​គាត់ និង​ផ្អែកលើ​សៀវភៅ “​សត្រូវ​បងប្អូន​ឯង​” របស់​អ្នកនិពន្ធ ណា​យ៉ាន់ ចាន់​ដា បញ្ជាក់​ថា​កោះត្រល់​ជា​កោះ​ដែល​នៅ​មាន​ជម្លោះ មិន​ទាន់​ដាច់​ស្រេច​ថា​បាន​ទៅ​ប្រទេស​ណា​ឡើយ​។

​អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋ នៃ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ជា​អ្នកដឹកនាំ​កងកម្លាំង​ផ្ដួលរំលំ​កងទ័ព​ខ្មែរក្រហម​ផង​នោះ លោក​ប៉ែន សុវណ្ណ ដែល​ជា​សាក្សី​នៅរស់ មានប្រសាសន៍ថា វៀតណាម​បាន​កាន់កាប់​កោះត្រល់​មុន​ឆ្នាំ​១៩៧៩ ប៉ុន្តែ​លោក​ដឹង​ថា​កោះត្រល់​ជា​របស់​ខ្មែរ ហើយ​លោក​ខំ​ទាមទារ​មកវិញ​ដែរ ប៉ុន្តែ​បាន​កោះ​ប៉ូ​លូ​វ៉ៃ​មួយ​ «​ខ្ញុំ​ជា​អ្នកដឹកនាំ ក៏​ប៉ុន្តែ​វៀតណាម​គេ​ប្រុងប្រយ័ត្ន​ណាស់​។ ខ្ញុំ​ទាមទារ​បាន កោះ​ពូ​លូ​វ៉ៃ​ទេ​»។​

​លោក​ប៉ែន សុវណ្ណ មានប្រសាសន៍​បន្ថែម​ថា ដោយសារ​លោក​ធ្វើ​ការរើបម្រាស់ ទាមទារ​នូវ​អ្វី​ដែល​វៀតណាម​ដណ្ដើម​យក​កម្ពុជា​មក​វិញ​ច្រើនពេក ខាង​វៀតណាម​បាន​ចាប់​លោក​យក​ទៅ​ដាក់គុក​ងងឹត​នៅ​ស្រុក​យួន​អស់​រយៈពេល១០​ឆ្នាំ និង​៥២​ថ្ងៃ​។​

​អតីត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ឆ្នាំ​១៩៨០ លោក​ គង់ គាំ ដែល​ជា​សាក្សី​នៅរស់​ម្នាក់ទៀត មានប្រសាសន៍ថា សន្ធិសញ្ញា​វៀតណាម កម្ពុជា ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ ធ្វើឲ្យមាន​បញ្ហា​ដល់​បន្ទាត់​ព្រំដែន និង​បូរណភាព​សមុទ្រ និង​កោះ​កម្ពុជា​។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា ១៩៩១ បានសម្រេច​លុបចោល ឬ​ទុកជាមោឃៈ នូវ​សន្ធិសញ្ញា​ទាំងឡាយណា ដែល​បាន​ចុះហត្ថលេខា​ក្រោយ​ឆ្នាំ​១៩៧៩ រវាង​វៀតណាម និង​កម្ពុជា ព្រោះ​វា​បាន​ធ្វើឲ្យ​ខូច​ផលប្រយោជន៍​របស់ក​ម្ពុ​ជា​។​

ចំពោះ​ករណី​កោះត្រល់ លោក​គង់ គាំ មានប្រសាសន៍ថា បើ​តាម​ឯកសារ គឺ​មិន​ដូច​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បកស្រាយ​នោះទេ មិនមែន​ដោយសារ​សម្ដេច​នរោត្តម សីហនុ នាំយក​ផែនទី​ដែល​មាន​ខ្សែបន្ទាត់​ប្រេវី​យ៉េ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នាំឲ្យ​បាត់បង់​កោះត្រល់​ទេ​។ ព្រោះ​ខ្សែបន្ទាត់​ប្រេវី​យ៉េ មិនមែន​ជា​ខ្សែ​កំណត់​បន្ទាត់​ព្រំដែន​ខ្មែរ​យួន​នោះឡើយ​។​

លីង​ប្រេវី​យ៉េ​ហ្នឹង គឺ​ប្រេវី​យ៉េ​ជា​រដ្ឋាភិបាល​គ្រប់គ្រង​ឥណ្ឌូចិន គេ​គ្រាន់តែ​គូស​ខ្សែ​ប្រេវី​យ៉េ​ហ្នឹង ដើម្បី​កិច្ចការរដ្ឋបាល ខាង​សន្តិសុខ ខាង​ពន្ធដារ​អី​ទេ មិនមែន​ជា​ខ្សែបន្ទាត់​ព្រំដែន​ខណ្ឌ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ទេ​៕

សូមកសរសេរមកលោក​ ​ណុល ដា​រ៉ា​ តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

11 Responses to "​វិភាគ​៖ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​អតីតរដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បញ្ជាក់​ពី​ការបាត់​កោះត្រល់​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. Neakta Angkor says:

    ហេតុអ្វីក៏ខ្មេរយើងមិនសាកល្បងទាមទារកោះនោះមកវិញ​ដោយប្តឹងទៅអង្គការសហប្រជាតិជួយដោះស្រាយ៕
    សូមខ្មែរគ្រប់និន្នាការរួបរួមគ្នាឡើងដើម្បីបុព្វហេតុជាតិ

  3. people says:

    hun-sen perfer to loose everything as long as he in the power even he betray the nation or people when he die he leave the name like jey jatta2.GOD will punish him soon.GOD bless all cambodian people’

  4. meta says:

    សូមគាំទ្រអ្នកតាអង្គ!!​ រួមគ្នាទាមទារដែនដីរបស់យើង ។​មិនត្រូវសង្ងំព្រោះតែផលប្រយោជន៍
    បន្តិចបន្តួចពេលនេះនាំអោយបាត់បង់ប្រយោជន៍ធំធាងជារៀងរហូតឡើយ!!

  5. មោឃសែន says:

    ថាអាខ្វាក់ ហ៊ុន សែន ចាស់ក្បាលឆ្កួតក្បត់ជាតិកាត់កោះត្រល់ឱ្យយួន គឺអាខ្វាក់ហ៊ុនសែនក្បត់ជាតិខ្មែរពិតណាស់
    អាចាស់ឆ្កួត ឈាង វុន ឆ្កែអាក្បត់ជាតិ ហ៊ុន សែន មិនបាច់មកព្រុសបំភាន់មតិប្រជាជនខ្មែរទេ អាចោរក្បត់ជាតិ ។

  6. ស្រីនោ says:

    រឿងបញ្ហាកោះត្រល់​​ ទោះក្នុងសម័យណា ក៍អ្នកដឹកនាំសម័យនោះទាមទារដែល លើកលែងតែសម័យ លោក តេជោហ៊ុន សែន តែប៉ុណ្ណោះ ដែលមិនបានទាមទារ មានតែ សុីញេ បន្ថែម អោយ ប៉ុណ្ណឹងហើយនៅប្រកែកទៀត ចុះទំរាំអត់ដឹងទៅ ប្រកែកយ៉ាងណា អញ្ជឹងគេជេកុំខឹង ពីព្រោះយើងសុីញេ អោយទៅយួនមែន។

  7. ស្រីនោ says:

    អស់លោកគិតខ្លួនឯងមើល តាំងពីរបារាំង ប្រគល់ដែនដីកម្ពុជាក្រោមទៅអោយយួននោះតើមានអ្នកដឹកនាំ សម័យណាខ្លះដែលមិនទាមទារនោះ គឺអ្នកដឹកនាំខ្មែរទាមទារហូត អត់មានអ្នកដឹកនាំណាគេមិនទាមទា ដូចលោក ហ៊ុន សែន ទេ?

  8. ស្រីនោ says:

    សូមលោកទទួលយកការពិតខ្លះផង រាស្រ្តខ្មែរអីឡូវ លែងល្ងង់ដូចអ្នកជំនាន់មុនបានទៀតឡើយ។

  9. eclipse says:

    កោះត្រល់កំពុងតែត្រូវបាត់បង់នៅក្នុងគ្រាដែលព្រះអង្គ សីហនុ ចាប់ផ្តើមឈឺធ្ងន់ បានឱកាស

    ល្អអាគាត់ ហ៊ុន សែន ក៏ចាប់ផ្តើមប្រកាសកាត់កោះត្រល់របស់ខ្មែរឲ្យទៅមេដឹកនាំប្រទេសយួន

    ភ្លាមៗ។ តើអាគាត់ហ្នឹងវាបានទទួលស៊ីសំណូកពីមេដឹកនាំប្រទេសយួនមានចំនួនទឹកប្រាក់

    ប៉ុន្មានដែរ ?។ គាត់ជាអ្នកកាន់អំណាចដ៏ស្មោកគ្រោកបំផុត។

  10. ?? says:

    whit this problem had happen that made king father NORODAM SIHANUO past the way . king father knew every thing about HUN SEN? that right he gave his name as SDACH PEAL??? please take your consideration and keep your nation as your top priority…………

  11. ?? says:

    VEITNAME had change every name in CAMBODIA . VEITNAME name island even CAMBODIA capital PHNOM PHEN>>>>>>>>>>>>>>>> NAMYANG??????? HOR NAMHONG ??????????????>>CHOYDOC>>>POCOK>>>exct>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>I WILL GET ALL THE NAME THAT VIETKONG GAVE IT IN INTERNET FOR YOU????????????????