​អ្នក​មាន​ជម្លោះ​ដីធ្លី ទាមទារ​ឲ្យ World Bank ផ្អាក​ផ្តល់​ប្រាក់​កម្ចី​នានា រហូតដល់​មាន​ដំណោះស្រាយ​នៅ​បឹងកក់​​

ដោយ៖​ តាំង វីដា​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកមានជម្លោះដីធ្លីប្រមូលផ្តុំគ្នានៅមុខធនាគារពិភពលោក ដើម្បីឲ្យអង្គភាពមួយនេះផ្អាកប្រាក់កម្ចីដល់កម្ពុជា (រូបថត៖ តាំង វីដា)

​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៧០​នាក់ មក​ពី​បី​សហគមន៍ នាំគ្នា​ដាក់​ញត្តិ​នៅ​ធនាគារពិភពលោក (World Bank) ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​រតនាគារ​នៃ​សហរដ្ឋអាមេរិក ណែនាំ​ដល់​នាយក​ប្រតិបត្តិ​តំណាង​ឲ្យ​សហរដ្ឋអាមេរិ​ក​ប្រចាំ​ធនាគារពិភពលោក ផ្អាក​ផ្តល់​ប្រាក់​កម្ចី ឬ​ជំនួយ​ផ្នែក​គាំទ្រ​ហិរញ្ញវត្ថុ​នានា​ដល់​កម្ពុជា ដរាប​ណា​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ ទទួលបាន​ដំណោះស្រាយ និង​សំណង​សមរម្យ​។​

នៅ​ម៉ោង​ជិត​៩​ព្រឹក​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​តំបន់​បឹងកក់ អតីត​អ្នក​បឹងកក់ និង​អ្នក​បុរី​កីឡា បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ធនាគារពិភពលោក ដើម្បី​ដាក់​ញត្តិ ក្រោម​ការឃ្លាំមើល​របស់​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ប្រមាណ​២០​នាក់​។​

នៅក្នុង​ញត្តិ​នោះ អ្នក​មាន​ជម្លោះ​ដីធ្លី បានទាមទារ​ឲ្យ​រដ្ឋមន្ត្រី​រតនាគារ​នៃ​សហរដ្ឋអាមេរិក ណែនាំ​ដល់​នាយក​ប្រតិបត្តិ​តំណាង​ឲ្យ​សហរដ្ឋអាមេរិ​ក​ប្រចាំ​ធនាគារពិភពលោក មិន​ឲ្យ​ផ្តល់​ប្រាក់​កម្ចី ឬ​ធ្វើ​អនុស្សារណៈ ឬ​ជំនួយ​ផ្នែក​គាំទ្រ​ហិរញ្ញវត្ថុ​នានា​ដល់​កម្ពុជា ដ​រាប​ណា​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​គម្រោង​គ្រប់គ្រង និង​រៀបចំ​រដ្ឋបាល​ដីធ្លី ត្រូវបាន​ទទួល​ដំណោះស្រាយ​សមរម្យ​ពី​ធនាគារពិភពលោក និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​ដោយ​ក្រុមអធិការកិច្ច​របស់​ធ​នាគារ​ពិភពលោក​។​

​តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វ​ន្នី អះអាងថា ការជំរុញ​ជាថ្មី​នេះ គឺ​បន្ទាប់ពី​ថ្មីៗ​នេះ ពួកគេ​បាន​លេចឮ​ដំណឹង​ថា ធនាគារពិភពលោក ចាប់ផ្តើម​សហកា​រណ៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឡើងវិញ ខណៈ​ដែល​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​។ ទង្វើ​នេះ អ្នកស្រី ចាត់ទុក​ធនាគារពិភពលោក ថា​ជា​ធនាគារ​ជញ្ជក់​ឈាម​ពលរដ្ឋ និង​រួមគំនិត​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​ក្នុង​ញត្តិ​ដដែល​នោះ ប្រជា​សហគមន៍​បឹងកក់​លើកឡើងថា ធនាគារពិភពលោក ហាក់​ព្រងើយកន្តើយ មិន​មាន​សកម្មភាព​ណាមួយ​ក្នុង​ការជំរុញ ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បឹងកក់​ឡើយ ទោះបីជា​មាន​ការអន្តរាគមន៍​ពី​សភា​សហរដ្ឋអាមេរិក ដែល​បាន​អនុម័ត​ច្បាប់​កញ្ចប់​ថវិកា កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ ឲ្យ​ធនាគារពិភពលោក រាយការណ៍​ពី​ការវិវឌ្ឍន៍​នៃ​ដំណោះស្រាយ​។​

​យ៉ាងណាក៏ដោយ នៅ​ម៉ោង​ជិត៩ និង៣០​នាទី លោក ប៊ូ សារឿ​ន មន្ត្រី​ព័ត៌មាន​ប្រចាំ​ការិយាល័យ​ធនាគារ​ពិភពលោក​នៅ​កម្ពុជា បាន​ទទួលយក​ញត្តិ​របស់​ប្រជា​សហគមន៍​បឹងកក់ ដោយ​សន្យា​ប្រគល់ជូន​នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​។

​លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ យល់ថា ការស្នើ​អន្តរាគមន៍​ជា​ថ្មី​នេះ គឺ​បណ្តាលមកពី​ប្រជា​សហគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ទាំងនេះ ព្រួយបារម្ភ​ពី​គម្លាត​នៃ​ការ​មិន​យកចិត្តទុកដាក់​របស់​ធនាគារពិភពលោក​។ លោកសង្ឃឹមថា ធនាគារពិភពលោក នឹង​ពិចារណាងាក​មក​ពន្លឿ​ន កិច្ច​អន្តរាគមន៍​បញ្ចប់​នូវ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំ​​រ៉ៃ​នេះ​។

​តំណាង​អ្នក​ភូមិ​បឹងកក់ ធ្លាប់​ឲ្យដឹង​ដែរថា អនុក្រឹត្យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី​នៅ​តំបន់​នោះ​១២.៤៤​ហិកតា តាំងពីឆ្នាំ​២០១១ សម្រាប់​ពលរដ្ឋ ជិត​១០០០​គ្រួសារ​នៅ​តំបន់​នោះ ប៉ុន្តែ​មក​ដល់ពេលនេះ​ពួកគេ​ប្រមាណ​៤០​គ្រួសារ​ទៀត នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ តាម​អនុក្រឹត្យ​នៅឡើយ ហើយ​ក្នុង​គ្រា​នោះ ធនាគារពិភពលោក បានសម្រេច​បង្កក​ប្រាក់កម្ចី និង​ជំនួយ​មក​កម្ពុជា​៕​

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នក​មាន​ជម្លោះ​ដីធ្លី ទាមទារ​ឲ្យ World Bank ផ្អាក​ផ្តល់​ប្រាក់​កម្ចី​នានា រហូតដល់​មាន​ដំណោះស្រាយ​នៅ​បឹងកក់​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…