NGOs ៖​ ការបញ្ជូន​ពលករ​ពី​ថៃ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ភាពអាម៉ាស់​របស់​កម្ពុជា​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com

សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ការងារ​នៅ​កម្ពុជា រិះគ​ន់ថា ការដឹក​បញ្ជូន​ពលក​រ​ខែ្មរ​ខុសច្បាប់ ពី​ប្រទេស​ថៃមក​កម្ពុជា​វិញ​នៅពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ភាពអាម៉ាស់​របស់​រដ្ឋាភិបាល​កម្ពុជា​។

​ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពីរដ្ឋាភិបាលយោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​យ៉ាង​តិច​ជាង​១០​ម៉ឺន​នាក់​មក​កម្ពុជា​វិញ ជា​បន្តបន្ទាប់​ក្នុង​រយៈ​កន្លះ​ខែ​មកនេះ​។  ប៉ុន្តែ​ក្នុងនោះ​មាន​៦​នាក់​ស្លាប់ និង​១៦​នាក់​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា បញ្ហា​នេះ​បាន​បង្ហាញ​ពី​ភាពកំសោយ ឬ​ភាពអាម៉ាស់ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​មិន​មាន​លទ្ធភាព​ផ្តល់​ការងារ និងភាពស្របច្បាប់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ លោក​ថា ក្រៅពី​នោះ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​មិន​បាន​ជជែក​ជាមួយ​ភាគី​ថៃ ដើម្បី​បង្ហាញ​ពី​តួនាទី​របស់​ខ្លួន ក្នុងការ​ដឹកបញ្ជូន​ព​ល​រដ្ឋមក​កម្ពុជា​វិញ​ដែរ​ «​កន្លង​មក​ភាគី ថៃ​បាន ផ្តល់ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ពលរដ្ឋ​ខ្លួន ឲ្យបាន​ចុះបញ្ជីរ​ស្របច្បាប់ ផ្ទេរ​ពី​អ្នក​គ្មាន​ឯកសារ​ឲ្យទៅ​ជា​អ្នក​ស្របច្បាប់​វិញ តាមរយៈ​ការចុះបញ្ជីរ ប៉ុន្តែ​រដ្ឋាភិបាល អត់​បាន​ជួយ​ឲ្យបាន​គាត់​ចុះបញ្ជីរ​បាន​គ្រប់ៗ​គ្នា​នោះ​ទេ​។  ក្នុង​កាលៈទេសៈ​នេះ ក៏​យើង​អត់​បាន​ជជែក​ជាមួយ​ភាគី​ថៃ​ថា​តើ បើ​អ្នកឯង​ត្រូវ​ការសំអាត យើង​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ក្នុង​ការដឹកជញ្ជូន​ពល​រដ្ឋ​របៀប​ណា​ខ្លះ យើង​អត់​បាន​ជជែក​គ្នា​នោះទេ​។​»

លោក មឿន តុលា បន្ថែមថា ក្រៅពី​នោះ​រដ្ឋាភិបាល​គួរតែ ផ្តល់​អ្នកជំនាញ​ចិត្តសាស្ត្រ ទៅ​អប់រំផ្តល់​កម្លាំងចិត្ត​ដល់​ពលករ ដែល​ត្រូវបាន​ចាប់បញ្ជូន​មក​វិញ​ក្នុង​ស​ភាពភ័យខ្លាច​។ លោក​ថា ពេល​មកដល់​កម្ពុជា​ហើយ រដ្ឋាភិបាល​ត្រូវ​ក៏​ដោះស្រាយ ឲ្យ​ពលករ​ទាំងនោះ​មាន​លទ្ធភាព​រក​ចំណូល​ផ្គត់ផ្គង់​ជីវៈភាព​របស់​ពួកគេ​។​

​លោក យ៉ា ណាវុ​ធ ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា រិៈគ​ន់ថា ការចាប់​បញ្ជូន​ពលក​រ​ខ្មែរ​ពី​រដ្ឋាភិបាល​យោធា​ថៃ​នេះ ជា​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​ផ្ទុយ​ពី​គោលការណ៍​អង្គការសហប្រជាជាតិ និង​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​។ លោក​ថា អាជ្ញាធរ​ថៃ​គួរតែផ្តល់​ដំណឹង​ទៅ​រដ្ឋ​ភាគី របស់​ពលករ​ទាំងនោះ​ជាមុនសិន​ ​«គួរតែ​ជំរាបជូន​ដល់​ប្រទេស​សាមី​ឲ្យគេ​មាន​មធ្យោបាយ  ដែល​ធ្វើ​មិច​ដើម្បី​ជម្លៀស​យក​ពលរដ្ឋ​របស់​ខ្លួន​ត្រលប់មកវិញ បើទោះបីជា គោល​ន​យោ​បាល​មិន​ទទួល​ពលករ​ចំណាកស្រុក​កម្ពុជា ឬក៏​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ឡាវ ឬ​ភូមា ត្រូវតែ ជំរាប​ជូន​គេ​ឲ្យ​ច្បាស់លាស់​ពី​បញ្ហា​ណឹង ដើម្បីឲ្យ​គេ ផ្តល់​មធ្យោបាយ​សម្រាប់​គេ​ដឹកជញ្ជូន​ពលរដ្ឋ​គេ​ត្រលប់​មកវិញ​។ តែ​ប្រសិន​ជា​យើង ដឹក​មនុស្ស​មក​ប្រើ​ឡាន​ទ្រុង​ដូច​ជ្រូក យក​ឡាន​បែន​ដឹក​ដី​មក​ដឹក​ចាក់​អីចឹង មើល​ទៅ​បង្ហាញ​រូបភាព​មិនល្អ និង​ទង្វើរ​អមនុស្សធម៌​»​។​

​នៅ​ថ្ងៃចន្ទ​នេះ VOD មិនអាច​សុំ​ការអធិប្បាយ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​នៅឡើយ​ទេ​។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១៤​ខែមិថុនា បាន​ហៅ​ការចាប់​បញ្ជូន​ពលករ​កម្ពុជា​របស់​អាជ្ញាធរ​ថៃ​ថា បាន​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​បំផុត និង​ពុំ​បាន​យកចិត្តទុកដាក់​លើ​សុវត្ថិភាព និង​សុខភាព​របស់​ពលករ​ខ្មែរ​នោះ​ទេ​។ លិខិត​នេះ ក៏​អំពាវនាវដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​កម្ពុជា តាម​ព្រំដែន​កម្ពុជា​-​ថៃ ស្នើរ​សុំ​កិច្ចសហការ និង​ការសម្របសម្រួល​ពី​អាជ្ញាធរ​ខេត្ត​នៃ​ប្រទេស​ថៃ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ជួយ​សំរួល​ដល់​ការដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​គិតគូរ​ពី​សុវត្ថិភាព លក្ខណៈ​មនុស្សធម៌ និង​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ​។

បើ​តាម​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ  ឲ្យដឹងថា រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​វិញ សរុប​មាន​ប្រមាណ​១៨​ម៉ឺន​នាក់ ខណៈ គ្រាន់តែ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​ចំនួន​១៤ ម៉ឺន​នាក់​ហើយ​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

11 Responses to "NGOs ៖​ ការបញ្ជូន​ពលករ​ពី​ថៃ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ភាពអាម៉ាស់​របស់​កម្ពុជា​​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. Vanda says:

    Where is Mr Phai Si Phan? You have any idea to reaction to Thai Army. Because you are a spokesman of Cambodian Government. You must strong with Thai. Don’t only strong with your own people. Now Thai look down us. They keep UN truck like a pig.

  3. តាកំសត់ says:

    នេះពិតមោទនភាពរបស់រាជរដ្ឋភិបាលដ៌មហិមា ដែលមានកម្មករទៅធ្វើការនៅបរទេសបែបនេះ​៕
    ជយោ ជយោ ជយោ។។។។។

  4. pp011 says:

    a big shame!

  5. Anonymous says:

    Hun sen is a great leader in southest asia, his people migrant to many counties for working , wonderful kingdom of cambodia

  6. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ហ៊ុន សែន ពូជថោកទាបនិងរដ្ឋាភិបាលមន្រីមុខឆ្កែអង្គែស៊ី ពួកវាមិនចេះឈឺចុកចាប់ទេ
    ព្រោះខួរក្បាលលាមកពួកវា ធ្លាប់ធ្វើឆ្កែយួន ធ្លាប់គេជេតិះដៀលប្រមាថឡើងស្ពឹកខួរ ស្ពឹកគ្រប់សរសៃ
    ជាង៣០ឆ្នាំមកហើយ ហើយក៍ជារដ្ឋាភិបាលអន់មិនស្មើរនិងសត្វឆ្កួតតិរច្ឆានផង !
    បើពួកវាជាមនុស្ស ម្លេះពួកវាចេះឈឺចុកចាប់ចំពោះការប្រមាថមើលងាយរបស់សៀមហើយ !

  7. ណាល់ ☚ ☭ ☛ សែន says:

    សៀមវាចង់ឱ្យ ហ៊ុន សែនខ្វាក់ អាម៉ាស់មុខយ៉ាងចុកចាប់ !
    រួចវាយកឡានទ្រុងដឹកក្រឡុកប្រជាជនខ្មែរ ខ្លះអត់មានកៅអីអង្គុយ ឈរពុល
    ព្រោះវាដឹងថា ហ៊ុន សែនខ្វាក់ បានតែព្រុសគំរាមប្រជាជនខ្មែរអត់អាវុធតែប៉ុណ្ណោះ
    ប៉ុន្តែ ហ៊ុន សែនខ្វាក់ វាគ្មានការងារឱ្យប្រជាជនខ្មែរធ្វើទេ ! ហើយក៍គ្មានអ្វីតបតដៃនិង
    ពួកសៀមដែលកំពុងដឹកប្រជាជនជាតិសាសន៍ខ្លួនមកចាក់ចោលដែរ ។
    នេះជាកំហុសអាខ្វាក់ ចង់កាន់អំណាចកាន់កាប់ឈ្លាំងលុយរដ្ឋ ដើម្បីលួចជាតិ
    ធ្វើមេដឹកនាំមិនជួយដល់ប្រជាពលរដ្ឋខ្លួន យកតម្លៃលិខិតឆ្លងដែនខ្ពស់ជាងគេក្នុងអាស៊ាន
    បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រធ្វើចំណាកស្រុកខុសច្បាប់ ដោយសាតែរដ្ឋាភិបាលពុករលួច
    របស់អាខ្វាក់ហ៊ុនសែនក្បត់ជាតិ ប្លន់លេបត្របាក់ ហុតឈាមប្រជាពលរដ្ឋខ្មែរពិតៗ
    មិនអាចប្រកែកបានឡើយ !!!

  8. ណាល់ ☚ ☭ ☛ សែន says:

    សៀមវាចង់ឱ្យ ហ៊ុន សែនខ្វាក់ អាម៉ាស់មុខយ៉ាងចុកចាប់ !
    រួចវាយកឡានទ្រុងដឹកក្រឡុកប្រជាជនខ្មែរ ខ្លះអត់មានកៅអីអង្គុយ ឈរពុល
    ព្រោះវាដឹងថា ហ៊ុន សែនខ្វាក់ បានតែព្រុសគំរាមប្រជាជនខ្មែរអត់អាវុធតែប៉ុណ្ណោះ
    ប៉ុន្តែ ហ៊ុន សែនខ្វាក់ វាគ្មានការងារឱ្យប្រជាជនខ្មែរធ្វើទេ ! ហើយក៍គ្មានអ្វីតបតដៃនិង
    ពួកសៀមដែលកំពុងដឹកប្រជាជនជាតិសាសន៍ខ្លួនមកចាក់ចោលដែរ ។
    នេះជាកំហុសអាខ្វាក់ ចង់កាន់អំណាចកាន់កាប់ឈ្លាំងលុយរដ្ឋ ដើម្បីលួចជាតិ
    ធ្វើមេដឹកនាំមិនជួយដល់ប្រជាពលរដ្ឋខ្លួន យកតម្លៃលិខិតឆ្លងដែនខ្ពស់ជាងគេក្នុងអាស៊ាន
    បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រធ្វើចំណាកស្រុកខុសច្បាប់ ដោយសាតែរដ្ឋាភិបាលពុករលួយហួសខ្នាត
    របស់អាខ្វាក់ហ៊ុនសែនក្បត់ជាតិ ប្លន់លេបត្របាក់ ហុតឈាមប្រជាពលរដ្ឋខ្មែរពិតៗ
    មិនអាចប្រកែកបានឡើយ !!!

  9. war says:

    មនុស្សរាប់សិបមឺុននាក់ធ្វើការមិនទាន់ទទួលកំរៃ !ម្តេចអានរកប្រាយុទ្ធអែង ប្រព្រឹត្តអមនុស្សធម៌ដូចនេះ ?អាអែងថាមិនដឹង អាពូជពុតត្បុតថោកទាប !ពូជអាអែងធ្លាប់សុំដីគេនៅ កុំភ្លេច !!!!

  10. ((●益●)) says:

    Mother fucker Pra Yut Chan Ocha ,
    you are son of Thai bitch !
    I hope bastard like you will die like a dog soon as soon.

  11. Anonymous says:

    This latest event regarding to the Human Right violation from Prayuth Chan Ocha the Siam Military Government that treats Khmer People like animals reminding us that they the Siam still consider us as their enemy. He gets the order from the king because the king of Thailand is the real power and the commander of the Siam Army for along time.
    In Thai politics , the Thai king is the one who is running the country behind the scene. The Thai Prime Minister has no power to make any decision.
    Everything that Thai plays is a motivation that ends up with one thing :Preah Vihear Temple.
    The Siam King, the Siam Army and the Yellow Shirts are trying to cling the temple into their possession at all cost. They violate the International Law by not accepting the verdict of the International Court of Justice in the favor for Cambodia.
    I appeal to all the Khmer People to united and fight against this Devil Siam.
    Please , stop buying their products. Any product made in Thailand that you buy in return they use their profits to hurt our fellow Cambodians.
    I appeal to the Cambodian Government to ban the Siam products and not allow them to the Cambodia’s markets. The Siam action that treat our fellow Khmer Workers like animals is not acceptable.

    Khmer USA