
សំណង់ថ្មីមួយនៅកោះពេជ្រ។ (ឃួន ធារ៉ា/វីអូអេ)
ឃួន ធារ៉ា
17 មិថុនា 2014
វីអូអេខ្មែរ
ភ្នំពេញ — តំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅដ្ឋាននិងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់នោះ ឥឡូវនេះបានប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសំណង់ដ៏លេចធ្លោមួយរបស់កម្ពុជា។
កោះទំហំ១០០ហិកតាដែលនៅប្រសព្វនឹងទន្លេបួនមុខនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៦ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់ធនាគារកាណាឌីយ៉ា បន្ទាប់ពីក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារនៅទីនោះលក់ដីទៅឱ្យក្រុមហ៊ុនក្នុងតម្លៃដ៏ទាបមួយ។
ក្រុមហ៊ុនកម្ពុជាដ៏ធំមួយនេះបានលក់ដីមួយចំនួនបន្តឬវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយចំនួនទៀត ដើម្បីសាងសង់សំណង់ទំនើបៗដែលមានតម្លៃសរុបជាច្រើនពាន់លានដុល្លារ។ គម្រោងធំៗទាំងនោះមានដូចជាគម្រោងRiviera ដែលមានតម្លៃ៧០០លានដុល្លារ ដែលមានខុនដូ៣៣ជាន់ចំនួន៣អគារ ខុនដូ២៩ជាន់ចំនួន២អគារ អាងហែលទឹក ផ្សារទំនើប មន្ទីរពេទ្យ និងសាលារៀនលំដាប់អន្តរជាតិ និងដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៧ គម្រោងខុនដូ Casa Meridian គម្រោងផ្សារទំនើបLa Siene គម្រោងបុរីវរជនជាដើម និងគម្រោងសំណង់អគារពេជ្រដែលមានកម្ពស់រហូតដល់៥៥៥ម៉ែត្រជាដើម។

គម្រោងសំណង់ Riviera នៅកោះពេជ្រ
លោកស្រី អ៊ុំ ប៊ុនអាន អ្នកគ្រប់គ្រងផ្នែកលក់របស់អគារខុនដូ Casa Meridian ដែលទើបតែបើកការដ្ឋានសាងសង់នៅផ្នែកខាងលិចកោះនេះ ថ្លែងថាសំណង់ខុនដូភ្លោះកម្ពស់៣៣ជាន់នេះ ជាការវិនិយោគរបស់ក្រុមហ៊ុនហុងកុងមួយក្នុងទឹកប្រាក់៧៥លានដុល្លារ លើទំហំដី៥.០០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។
លោកស្រី អ៊ុំ ប៊ុនអាន បន្ថែមថាក្រុមហ៊ុននេះបានលក់អគារអស់ប្រមាណ៧៥ភាគរយហើយ ក្នុងតម្លៃចាប់ពី៨ម៉ឺនទៅដល់៥៥ម៉ឺនដុល្លារក្នុងមួយល្វែង ក្រោយពីបានបើកលក់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលខ្ពស់ជាងការរំពឹងទុកឆ្ងាយ។ អ្នកទិញទំាងនោះ៧០ភាគរយជាជនជាតិខ្មែរ និងផ្សេងទៀតជាជនបរទេសដូចជាជនជាតិចិន ជប៉ុន និងជនជាតិអូស្ត្រាលីជាដើម។
«ចំពោះអតិថិជនមានលក្ខណៈចម្រុះ។ ខ្មែរយើងក៏មាន ភាគច្រើនគាត់ទិញសម្រាប់ជួលឬឱ្យកូនសម្រាប់រស់នៅ។ ឯចំណែកបរទេសវិញគាត់មិនអាចទិញផ្ទះល្វែងឬផ្ទះវីឡាអ្វីបានទេ។ អញ្ចឹងនេះជាជម្រើសទីមួយរបស់គាត់ហើយ។ ហើយដីនេះពេលគាត់ទិញហើយគាត់មានសិទ្ធិធ្វើប្លង់រឹងបានហើយ»។
ស្របពេលដែលសំណង់ធំៗទាំងកំពុងសាងសង់ សំណង់មិនមែនជាលំនៅដ្ឋានជាច្រើនបានដាក់ឱ្យដំណើរការហើយ ក្នុងនោះមានដូចជាសាលរៀបមង្គលការ កន្លែងវាយកូនហ្គោល ស្ថានីយ៍ពន្លត់អគ្គិភ័យ និងសាលតាំងពិពណ៌កោះពេជ្រ និងភោជនីយដ្ឋានជាប់មាត់ទន្លេជាដើម ដែលបានទាក់ទាញយុវជននិងប្រជាពលរដ្ឋជាច្រើនក្នុងក្រុងភ្នំពេញសម្រាប់ជិះកម្សាន្តនិងសម្រាកលំហែកាយនៅទីនេះ។
កំពុងអង្គុយលើបង់មួយជាមួយមិត្តភក្តិ កញ្ញា អ៊ាន សុគន្ធារី អាយុ១៨ឆ្នាំ ជាសិស្សក្នុងវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ ថ្លែងថា គេបានមកលំហែនៅទីនេះពីរទៅបីដងក្នុងមួយខែ។
«យូរៗមកម្តង។ ពេលខ្លះចេញពីរៀន ចេះតែជិះលេងជុំវិញហ្នឹងហើយទៅវិញ។ មកលក្ខណៈលំហែកាយជាមួយមិត្តភក្តិហើយជាមួយគ្រួសារពេលខ្លះ។
លោក លីវ អាន ជាម្ចាស់ភោជនីយដ្ឋានតូចមួយនៅទីនោះ។
«ល្ងាចឡើងត្រជាក់គេជិះមកលំហែកាយឬក៏មកមើលអ្វីទៅ ហើយអ្នកខ្លះគេចូលហូបអ្វីបន្តិចបន្តួចក៏ត្រឡប់ទៅវិញទៅ»។
លោក ទូច សំណាង នាយកប្រតិបត្តិរងនៃក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជាមិនអាចទំនាក់ទំនងសូមអត្ថាធិប្បាយជុំវិញគម្រោងអភិវឌ្ឍន៍និងទឹកប្រាក់វិនិយោគលម្អិតបានទេជាច្រើនថ្ងៃមកនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា លោកមិនបានដឹងពីលក្ខខណ្ឌចរចានៅតំបន់កោះពេជ្រនោះទេ។
«ខ្ញុំមិនអាចជម្រាបជូនបានទេ។ ខ្ញុំអត់ដឹងរហូតដល់រឿងចំនួនទឹកប្រាក់អ្វីនោះទេ»។
លោក បេង សុជាតិខេមរ៉ូ អ្នកនាំពាក្យនៃក្រសួងនគរូបនីយកម្មនិងសំណង់ ថ្លែងថាតំបន់កោះពេជ្រកំពុងដើរតួជាតំបន់សេវាពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។
«កោះពេជ្រជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាការតាំងពិព័រណ៍និងពិធីផ្សេងៗដូចជាពិធីការអញ្ចឹងនៅកោះពេជ្រនេះប្រមូលផ្តុំ។ វានឹងក្លាយជាតំបន់សេវាពាណិជក្មមួយទៅថ្ងៃអនាគតប្រសិនបើគម្រោងទាំងអស់នេះបានទទួលជោគជ័យ»។
វិស័យសំណង់ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីវិស័យកាត់ដេរនិងទេសចរណ៍។ ហើយការសាងសង់សំណង់ខ្ពស់ៗក្នុងទីក្រុងភ្នំពេញជាពិសេសសំណង់នៅតំបន់កោះពេជ្រមានកំណើនខ្ពស់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរបាយការណ៍របស់ក្រសួងនគរូបនីយកម្មនិងសំណង់ ត្រឹម៤ខែដើមឆ្នាំ២០១៤ ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានតម្លៃ១,៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៣០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៣។
លោក នួន ឬទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ប៊ុនណា គ្រុប ឱ្យដឹងថាដីនៅតំបន់កោះពេជ្រមានតម្លៃថ្លៃជាងគេនៅប្រទេសកម្ពុជា ដែលមានតម្លៃចន្លោះពី២.៥០០ដុល្លារទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារទីតាំងភូមិសាស្ត្រល្អនិងមានតម្រូវការខ្ពស់ ដែលធ្វើឱ្យកោះពេជ្រក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឈានមុខមួយរបស់ក្រុងភ្នំពេញ។
«វាកំពុងក្លាយជាតំបន់ឈានមុខគេក្នុងកណ្តាលទីក្រុង ជាបេះដូងហើយបើយើងធៀបទៅថ្ងៃអនាគត។ បើប្រៀបធៀបប្រទេសជិតខាង យើងនៅគ្រាន់បើជាងគេច្រើនបើនិយាយពីតម្លៃ ហើយក្នុងតំបន់អាស៊ាន យើងមានទីតាំងចំកណ្តាលបេះដូងនៃអាស៊ាន បើនិយាយពីការហោះហើរពីកម្ពុជាទៅប្រទេសក្នុងតំបន់អាស៊ានមិនលើសពី២ម៉ោងទេ។ ហើយបើនិយាយពីអាកាសធាតុយើងក្តៅល្មម ហើយមិនមានគ្រោះធម្មជាតិធ្ងន់ធ្ងរ»។
កាលពីឆ្នាំ២០១០ កម្ពុជាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យជនជាតិបរទេសទិញផ្ទះចាប់ពីជាន់ទីមួយឡើងទៅ ដែលនាំឱ្យការសាងសង់ខុនដូនិងសំណង់ខ្ពស់ៗជាបន្តបន្ទាប់។ មកដល់ឆ្នាំ២០១៤ មានខុនដូជាង២០អគារហើយដែលបានសាងសង់រួចនិងកំពុងសាងសង់នៅក្រុងភ្នំពេញ ហើយយ៉ាងហោចណាស់មានខុនដូចំនួន៥អគារទៀតគ្រោងនឹងបើកការដ្ឋានសាងសង់រួមទាំងខុនដូនៅតំបន់កោះពេជ្រផងដែរ។

ដៃទន្លេបាសាក់ហូរកាត់កោះពេជ្រ
យ៉ាងណាក៏ដោយ ការអភិវឌ្ឍតំបន់កោះពេជ្រក៏កំពុងតែស្ថិតក្រោមការរិះគន់ពីអ្នកបរិស្ថាននិងគណបក្សប្រឆាំងផងដែរ បន្ទាប់ពីមានការចាក់ដីខ្សាច់ដើម្បីពង្រីកកោះដ៏មានតម្លៃមួយនេះទៅផ្នែកខាងជើងប្រវែង៥០០ម៉ែត្រ។
លោក Ian Baird សាស្ត្រាចារ្យជំនួយផ្នែកភូមិសាស្ត្រនៅសកលវិទ្យាល័យ Wisconsin-Madison នៃសហរដ្ឋអាមេរិក និងជាអ្នកឯកទេសផ្នែកបរិស្ថានក្នុងតំបន់ទន្លេមេគង្គអះអាងតាមសារអេឡិចត្រូនិកមកកាន់វីអូអេ សំឡេងសហរដ្ឋអាមេរិកថាកោះពេជ្រជាតំបន់ត្រីបម្លាស់ទីដ៏សំខាន់រវាងបឹងទន្លេសាបនិងទន្លេមេគង្គ ហើយត្រីផ្លាស់ទីក្នុងចំនួនយ៉ាងច្រើនពីបឹងទន្លេសាបនៅចុងរដូវវស្សានិងត្រឡប់ទៅបឹងទន្លេសាបវិញនៅដើមរដូវវស្សា។ ដូច្នេះលោកទទូចឱ្យរដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាឱ្យបានថាការពង្រីកដីនៅទីនោះមិនប៉ះពាល់ដល់ធនធានត្រីនិងការបម្លាស់ទីរបស់ត្រី។
កាលពីដើមឆ្នាំ២០១៣ គណបក្សប្រឆាំងក៏បានសរសេរលិខិតសូមការឆ្លើយបំភ្លឺអំពីការចាក់ដីពង្រីកកោះពេជ្រទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងក្រសួងរដ្ឋាភិបាលពាក់ព័ន្ធផងដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតប។
លោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិអះអាងថាការពង្រីកដីនៅទីនោះកំពុងប៉ះពាល់ដល់បរិស្ថានដែលនៅជុំវិញនោះ។
«ការពង្រីកបន្ថែមនេះប៉ះពាល់លើបរិស្ថានពីរយ៉ាង។ ទីមួយគឺចរន្តទឹកទន្លេមេគង្គដែលធ្លាក់មកហើយត្រូវស្ទះដោយសារការពង្រីកកោះនេះ ធ្វើឱ្យច្រកចុះទៅក្រោមគឺចង្អៀតអាចនាំឱ្យបាក់ដីនៅត្រើយម្ខាងដែលមានពលរដ្ឋរស់នៅជាច្រើន។ ទីពីរវាធ្វើឱ្យចរន្តទឹកហូរមានការប្រែប្រួលដែលធ្វើឱ្យប៉ះពាល់ដល់ធនធានត្រី»។
យ៉ាងណាក៏ដោយ លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យនៃក្រសួងនគរូបនីយកម្មនិងសំណង់ អះអាងថា ការអភិវឌ្ឍតំបន់កោះពេជ្រមានការសិក្សាយ៉ាងល្អិតល្អន់ពីផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានមុននឹងដាក់ឱ្យធ្វើការអភិវឌ្ឍនិងពង្រីកដីនៅទីនោះ៕
អត្ថបទព័ត៌មានទាក់ទង
- អ្នកវិភាគ៖ ការរុះរើរបងពុទ្ធសាសនបណ្ឌិត្យបង្ហាញការមានប្រៀបរបស់ស្ថាប័នឯកជនលើស្ថាប័នរដ្ឋ
- សាលារាជធានីភ្នំពេញចាប់សង់ស្តូបរំលឹកពីសោកនាដកម្មកោះពេជ្រ
- អាជីវកម្មតំបន់កោះពេជ្រត្រូវប៉ះពាល់បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នា
- របាយការណ៍ជំហានដំបូងបង្ហាញថាមានការភ័យខ្លាចបណ្តាលមកពីស្ពានយោល
ពួកអាខ្មោចទាំងនោះវាមិនខ្វល់ត្រីត្រោញស្អីទេ វាគឹតតែពីក្រដាស់ខៀវប៉ុណ្ណោះ។
CPP…You all so dumb!!! Why do you have to lease Koh Pich to that fucking Korean investment group for 99 years??? Mother fucker, couldn’t do it yourself???… “Kingdom of incapable and Dumb Khmer CPP!!!” lead by the three STOOGES…..
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…