
បេក្ខនារីចូលរួមក្នុងវគ្គជម្រុះនៃកម្មវិធីប្រកួតកំពូលតារាបង្ហាញម៉ូដកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ហុង មិនា
Tue, 17 June 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បេក្ខនារីដ៏ស្រស់សោភាម្នាក់នឹងត្រូវបានជ្រើសរើសនៅក្នុងចំណោមបេក្ខនារីរាប់រយនាក់ ដើម្បីលើកមកុដកំពូលតារាបង្ហាញម៉ូដកម្ពុជា ឬក៏ Cambodia’s Next Top Model ជាមួយនឹងពានរង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយម្ចាស់ជ័យលាភីរូបនោះនឹងអាចចូលខ្លួនទៅបង្ហាញរាងនៅលើឆាកអន្តរជាតិយ៉ាងភ្ញាក់ផ្អើលក្នុងនាមប្រទេសកម្ពុជាទៀតផង។
តាប៊ុយ ប្រធានផលិតកម្មវិធីរបស់ទូរទស្សន៍ My TV បាននិយាយថា៖ «ខេមបូឌានប្រតឃែសស្ទីងសិវីស (CBS) បាននាំមកនូវកម្មវិធីថ្មីមួយ សម្រាប់យុវតី អាយុចាប់ពី១៨ ដល់ ២៧ឆ្នាំ ទូទាំងប្រទេសកម្ពុជា ដែលមានសុបិនចង់ក្លាយជាកំពូលតារាបង្ហាញម៉ូដលក្ខណៈអន្តរជាតិ ឲ្យចូលរួមប្រកួតដណ្តើមជ័យលាភី ក្នុងកម្មវិធី កំពូលតារាបង្ហាញម៉ូដកម្ពុជា»។
ផ្តោតលើជីវិតពិតរបស់បេក្ខនារី កម្មវិធី កំពូលតារាបង្ហាញម៉ូដកម្ពុជា ទទួលបានសិទ្ធិពេញលេញពីកម្មវិធីដ៏ល្បីល្បាញក្នុងពិភពលោក America’s Next Top Model ដែលបង្កើតឡើងដោយអតីតកំពូលតារាបង្ហាញម៉ូដ ថៃរ៉ា ប៊ែង។ កម្មវិធីនឹងចាប់ផ្តើមចាក់បញ្ចាំងក្នុងខែសីហាឆ្នាំនេះលើកញ្ចក់ទូរទស្សន៍ My TV។
តាប៊ុយ បានឲ្យដឹងថា ក្នុងចំណោមបេក្ខនារីខ្មែររាប់រយនាក់ ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី បេក្ខនារី៧៥រូប ត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះសម្រាប់ការសម្ភាស និងការថតរូបជាលើកដំបូង។ មានតែបេក្ខនារី៣៥រូបទេដែលមានឱកាសជួបគណៈកម្មការផ្ទាល់ដើម្បីបង្ហាញសមត្ថភាពនៅឯសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី១៥ និង១៦ខែមិថុនាកន្លងមកនេះ។ គណៈកម្មការនឹងធ្វើការជ្រើសរើស បេក្ខនារី៥រូប ដោយផ្អែកទៅលើប្រវត្តិការតស៊ូ ជំនាញបង្ហាញម៉ូដ និងបុគ្គលិកលក្ខណៈរបស់បេក្ខនារីនីមួយៗនៅវគ្គបន្ត។
ប្រធានផលិតកម្មវិធីរូបនេះបញ្ជាក់ថា៖ «មានតែបេក្ខនារីមួយរូបប៉ុណ្ណោះនឹងឈ្នះដោយទទួលរង្វាន់សរុបជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ និងឱកាសការងារក្នុងវិស័យដើរម៉ូដ»។
កម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា នឹងធ្វើដំណើរតាមជីវិតបេក្ខនារី ទាំង១៥រូប ដែលពួកគេត្រូវរស់នៅក្រោមដំបូលផ្ទះតែមួយចំនួន១៦សប្តាហ៍។ ពួកគេនឹងទទួលបានចំណេះដឹងពីអ្នកជំនាញល្បីៗទាក់ទងវិស័យបង្ហាញម៉ូដ និងការរចនាសម្លៀកបំពាក់ ហើយអ្វីដែលសំខាន់បំផុតក្នុងកម្មវិធីនោះ គឺការថតរូប ឬការថតពាណិជ្ជកម្មលើប្រធានបទ និងគំនិតច្នៃប្រឌិតផ្សេងៗគ្នា។ ជារៀងរាល់សប្តាហ៍ បេក្ខនារីមួយរូបនឹងត្រូវជម្រុះចេញពីកម្មវិធីតាមរយៈការសម្រេចចិត្តរបស់គណៈកម្មការ។ ឆ្លងកាត់បទពិសោធ ឧបសគ្គ និងការជម្រុះជាច្រើនក្នុងកម្មវិធី បេក្ខនារី នឹងប្រែខ្លួនពីនារីសាមញ្ញ ទៅជាអ្នកបង្ហាញម៉ូដអាជីព។
លោក លី អុងម៉ារឌី អ្នកដឹកនាំកម្មវិធីបាននិយាយថា៖ «កម្មវិធីនឹងធ្វើឲ្យវិស័យ Fashion (ម៉ូដ) នៅកម្ពុជា មានការទទួលស្គាល់ច្រើន ហើយជាពិសេសទាំងបេក្ខនារីក្តី អ្នកទស្សនាក្តី នឹងស្វែងយល់ច្រើនអំពីជំនាញ និងចំណេះដឹងខាងវិស័យនេះ»។
លោកបន្ថែមទៀតថា៖ «បេក្ខនារីនឹងមានឱកាសធ្វើការក្នុងបរិយាកាសការងារ លំដាប់អន្តរជាតិពិតៗ ជាមួយអ្នករចនាម៉ូដ និងអតិថិជន អ៊ីចឹងក្រោយកម្មវិធីពួកគេនឹងទទួលបានឱកាសការងារ មិនថាតែក្នុងជំនាញបង្ហាញម៉ូដមួយប៉ុណ្ណោះទេ»។
គណៈកម្មការដែលនឹងធ្វើការសម្រេចចិត្តជម្រុះបេក្ខនារី និងជ្រើសរើសជ័យលាភីមាន ពិធីការីនី អ្នកនាង យុគ ចិន្តា អ្នកច្នៃម៉ូដលំដាប់អន្តរជាតិ លោក ហ៊ូ រ៉េមី តារាបង្ហាញម៉ូដ និងគ្រូបង្រៀនដើរម៉ូដអ្នកនាង គួយ ច័ន្ទដានិច និងអ្នកជំនាញថតរូបអាជីពផ្នែកម៉ូដ លោក ចែម វុឌ្ឍសុវិន្ទ។
លោក សុវិន្ទ បានលើកឡើងថា៖ «ការប្រកួតនេះ នឹងធ្វើឲ្យបេក្ខនារី ស្វែងយល់ពីវិស័យបង្ហាញម៉ូដជាលក្ខណៈអន្តរជាតិ ហើយពួកគេនឹងរៀនសូត្រច្រើនទាំងផ្នែកអាជីព និងអត្តចរិតផ្ទាល់ខ្លួនតាមរយៈវិញ្ញាសារប្រកួតផ្សេងៗ។ ក្នុងនាមខ្ញុំជាអ្នកថតរូបម៉ូដជំនាញ និងគណៈកម្មការដទៃទៀត ដែលមានបទពិសោធច្រើន ធ្វើការក្នុងវិស័យម៉ូដកម្រិតជាតិ និងអន្តរជាតិនឹងផ្តល់នូវមតិ និងការរិះគន់បែបស្ថាបនាដើម្បីឲ្យពួកគាត់អាចចាប់យកអាជីពបង្ហាញម៉ូដនេះ បើទោះជាពួកគាត់ជាប់ក្តី មិនជាប់ក្តី»៕
want to be a successful candidate must pray her virgin
Virginity, stands for an objective in your phrase, dummy !
You are all dickheads! Stop offend our Khmer women!
Ah Banh Bev wants to suck my dick now. How much do you charge for it ?