
លោក រៀល ខេមរិន្ទ្រ (បង់កក្រមា) ពេលចុះទៅព្រំដែនក្នុងឃុំដូងកាលពីសប្តាហ៍មុន។ រូបថត សហការី
Tue, 17 June 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ស្វាយរៀងៈ តំណាងរាស្រ្តគណបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើននាក់គ្រោងចុះទៅពិនិត្យមើលព្រំដែន កម្ពុជា-វៀតណាម នៅក្នុង ស្រុករមាសហែក នៅចុងខែនេះជាថ្មីទៀត ដោយសារតែប្រជាពលរដ្ឋបានប្តឹងតវ៉ាថា ទាហាន វៀតណាម បានហាមឃាត់ពួកគេ មិនឲ្យដើរលើដីស្រែកេរដូនតារបស់ខ្លួននៅជាប់ព្រំដែន។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត នៅមណ្ឌល ខេត្តស្វាយរៀង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅថ្ងៃ ទី៣០ ខែមិថុនា ខាងមុខនេះ លោកនឹងដឹកនាំអ្នកគាំទ្រគណបក្សប្រហែលជាង ១០០ នាក់ចុះទៅពិនិត្យមើលតំបន់ផ្ទះខ្មែរប្រាំមួយខ្នង ស្ថិតនៅក្នុង ឃុំដូង ស្រុករមាសហែក ដែលប្រជាពលរដ្ឋក្នុងតំបន់នេះ បានអះអាងថា វៀតណាម បានហាមមិនឲ្យពួកគាត់ ដើរលើដីស្រែរបស់ពួកគាត់។
លោកបានបញ្ជាក់ថា ពួកគេធ្លាប់ធ្វើស្រែនៅតំបន់នោះ តាំងពីដូនតាមក ប៉ុន្តែប្រហែលជាង ១ ឆ្នាំមកនេះ ទាហាន វៀតណាម បានហាមឃាត់ពួកគេ កុំឲ្យដើរ និងធ្វើស្រែចម្ការ នៅលើដីនោះទៀត។
លោក រៀល ខេមរិន្ទ្រ បន្ថែមថា៖ «យើងចង់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដី បង្ហាញយើងអំពីដីរបស់ពួកគេ។ យើងនឹងទាមទារឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ អំពីដីរបស់ប្រជាពលរដ្ឋ ដែលពួកគេធ្លាប់ធ្វើស្រែកន្លងមក»។
លោកបានបញ្ជាក់ថា កាលពីសប្តាហ៍មុន បន្ទាប់ពីប្រជាពលរដ្ឋ បានប្តឹងមកលោកក្នុងនាមជាតំណាងរាស្រ្តជាប់ឆ្នោត លោក និងសកម្មជនគណបក្ស បានចុះទៅកន្លែងនោះ ហើយបានដើរនៅលើដីនោះ ប៉ុន្តែពេលនោះ ទាហាន វៀតណាម បានមកហាមឃាត់លោក និងអ្នកទៅជាមួយលោកមិនឲ្យដើរនៅតំបន់នោះទេ។
ក្នុងអំឡុងពេលចុះទៅតំបន់ព្រំដែន និងបានប៉ះទង្គិចពាក្យសម្តីជាមួយនឹងទាហាន វៀតណាម ដែលឃើញបង្ហោះឃ្លីបវិដេអូ កាលពីសប្តាហ៍មុន លោក រៀល ខេមរិន្ទ្រ បានថ្លែងថា៖ «នៅតំបន់ស យួនអាចប្រើ និងធ្វើអ្វីក៏បាន គេហៅវាតំបន់ស ប៉ុន្តែនេះជាដីខ្មែរ ហេតុអ្វីខ្មែរមិនអាចដើរបាន? ខ្ញុំចង់ប្រាប់សាធារណជនថា ដីដែលខ្ញុំកំពុងដើរគឺជាដីខ្មែរ វាមិនមែនជារបស់ យួន ទេ ប៉ុន្តែ យួនមិនអនុញ្ញាតឲ្យយើងដើរលើដីយើងទេ។ ជាតំណាងរាស្រ្តជាប់ឆ្នោត ខ្ញុំត្រូវតែដឹងថា កន្លែងណាជាដីខ្មែរ ហើយខ្ញុំត្រូវតែមានសិទិ្ធឈរលើដីខ្មែរ វាមិនខុសទេ»។
នៅក្នុងវីដេអូឃ្លីបនោះគេឃើញ ទាហាន វៀតណាម ម្នាក់ បានព្រមានលោក ខេមរិន្រ្ទ កុំឲ្យនិយាយថា ដីនេះជាដីរបស់ខ្មែរ។ «ឥឡូវនេះ ខ្ញុំនិយាយជាមួយអ្នក អ្នកនិយាយថា នេះជាដីអ្នក ខ្ញុំមិនជឿថា ជាដីអ្នកទេ។ ឥឡូវនេះ ខ្ញុំប្រាប់ថា ដីកន្លែងណារបស់អ្នកណា…ត្រូវរង់ចាំរដ្ឋាភិបាលទាំងសងខាងដោះស្រាយសិន»។
អ្នកស្រី អ៊ុក យន ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុង ឃុំដូង បានអះអាងថា អ្នកស្រីមានដីប្រហែលកន្លះហិកតា ហើយអ្នកស្រីបានធ្វើស្រែនៅទីនោះអស់ជាង ១០ ឆ្នាំហើយ ចាប់តាំងពីឪពុកក្មេករបស់អ្នកស្រី បានចែកដីនោះមកអ្នកស្រីនិងប្តី ប៉ុន្តែ ឥឡូវនេះ អ្នកស្រីអាចធ្វើស្រែលើដីនេះបានតែមួយផ្នែកប៉ុណ្ណោះ ចំណែកមួយផ្នែកទៀតទាហាន វៀតណាម បានហាមឃាត់គ្រួសារអ្នកស្រីមិនឲ្យធ្វើស្រែទេ។
លោក ជៀង អំ អភិបាល ខេត្តស្វាយរៀង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែ លោក ពេញ ជា អភិបាល ស្រុករមាសហែក បានថ្លែងថា កន្លែងដែលទាហាន វៀតណាម ហាមឃាត់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនឲ្យដើរនោះ គឺជាតំបន់ស ហើយទាំង កម្ពុជា និង វៀតណាម ត្រូវបានហាមឃាត់ មិនឲ្យធ្វើស្រែចម្ការ និងដើរលើដីនោះទេ ហើយថា គ្មានអ្នកណាម្នាក់ ហាមឃាត់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនឲ្យដើរលើដីនោះទេ ប៉ុន្តែ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងក្រុមរបស់គាត់មិនបានសហការជាមួយនឹងអាជ្ញាធរ មុនពេលចុះទៅទីនោះ។ លោក ពេញ ជា បានលើកឡើងថា៖ «កុំជឿតែម្ខាង។ វាអាស្រ័យលើដំណោះស្រាយរបស់គណៈកម្មាធិការព្រំដែន។ យើងនិយាយថា ដីនោះជារបស់យើង គេថា ដីនោះរបស់គេ ប៉ុន្តែដីនោះនៅតែដដែល ហើយយើងរង់ចាំដំណោះស្រាយពីថ្នាក់លើ»។
នៅពេលសួរថា តើហេតុអ្វីទាហាន វៀតណាម ប្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថា ដីនោះមិនមែនជារបស់ខ្មែរ លោក ជា ពុំបានរៀបរាប់លម្អិតទេ ដោយគ្រាន់តែនិយាយថា គ្មានបញ្ហាធំទេ ចំពោះការប៉ះទង្គិចពាក្យសម្តីរវាងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងទាហាន វៀតណាម នោះ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់កាលពីម្សិលមិញថា គណៈកម្មាធិការព្រំដែន កម្ពុជា និង វៀតណាម នឹងចុះទៅវាស់វែងតំបន់នោះក្នុងពេលឆាប់ៗ ដើម្បីកំណត់ដីរបស់ប្រទេសនីមួយៗឲ្យបានច្បាស់ដើម្បីបោះបង្គោលព្រំដែន។
លោក វ៉ា គឹមហុង បានថ្លែងថា៖ «យើងនឹងចុះទៅនៅខែនេះ ដើម្បីវាស់វែង»។ នៅពេលសួរថា តើហេតុអ្វីបានជាទាហាន វៀតណាម មកហាមឃាត់តំណាងរាស្រ្តគណបក្សប្រឆាំងមិនឲ្យដើរនៅតំបន់នោះ លោក វ៉ា គឹមហុង ពុំបានធ្វើការអត្ថាធិប្បាយទេ ដោយលោកនិយាយថា លោកមិនដឹងថា តើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដើរលើដីកម្ពុជាឬអត់នោះទេ៕
all CCP officers should be sentenced when CNRP in Power because all these people who destroy its nationalities, lands and natural resources
ទៅភាគខាងលិចផងពួកអាមោក
some of those comment is not take full responsible to their own nation. my question is why can all of us see the danger situation of our nation. which one is more dangerous the west or the east?????????????? I knew they are not the best neighbor but which one that trying to swallow you alive????? did we are seeing our country getting smaller or still be the same????this is a simple question to all of us. in time that the whole world is in dangerous situation,that the world community focus on. they will not concentrate on our small nation that much. it’s time to think about our self to survive in the world uncertainty situation. please think fare ahead of you, be for it come ***************************