ថៃ​រៀបចំ​ចុះបញ្ជី​ពលករ​ខ្មែរ​ខុសច្បាប់​ឲ្យ​ស្រប​ច្បាប់​វិញ

ដោយ វោហារ ជាតិ
2014-06-16
RFA

ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ដឹក​ជញ្ជូន​មក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៤។ RFA/Uon Chhin

មន្ត្រី​ក្រសួង​ការ​បទេស​ថៃ នៅ​ថៃ​អង្គារ​ទី​១៧ មិថុនា នេះ បាន​កោះហៅ​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​បាងកក ដើម្បី​សង្ខេប​ព័ត៌មាន​ប្រាប់​អំពី​​គោលនយោបាយ​​ផ្ដល់​ការងារ​ឲ្យ​ពលករ​ខ្មែរ​​។

ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​បដិសេធ​ជា​ផ្លូវការ​ទៅ​កាន់​ភាគី​កម្ពុជាដែរ​​ថា ថៃ​មិន​បាន​បណ្ដេញ​ពលករ​ខ្មែរ​ចេញ​ទាំង​បង្ខំ​ដូច​ពាក្យ​ចចាមអារ៉ាម និង​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន កន្លងមក​​នោះ​ទេ។

កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ មិថុនា បាន​ស្រង់​ប្រភព​ អគ្គ​លេខា​អចិន្ត្រៃយ៍ នៃ​ក្រសួង​ការបរទេស​ថៃ គឺ​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​បទ​បញ្ជា បាន​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៧ របស់​ថៃ ដើម្បី​ផ្លាស់ប្ដូរ​វិធានការ​គ្រប់​គ្រង​ពលករ​បរទេស ដែល​ចូល​ធ្វើ​ការ​នៅ​ថៃ ​មិន​មាន​ឯកសារ​ស្រប​ច្បាប់ ឲ្យ​ចុះបញ្ជី​ការងារ​​ស្របច្បាប់ ដើម្បី​ជៀសវាង ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ម្ចាស់ក្រុមហ៊ុន និង​ថៅកែ​នានា ឬដើម្បី​​ចាក​ផុត​ពី​ការ​ជួញដូរ​មនុស្ស​ជាដើម ហើយ​ពលករ​ទាំងនោះ​​នឹង​អាច​មាន​សិទ្ធិ​ទួល​ផលប្រយោជន៍​បាន​ពី​ច្បាប់​ថៃ ដោយ​យុត្តិធម៌​គ្រប់ៗ​គ្នា។

ការ​កោះហៅ​​ឯកអគ្គរាជទូត​ខ្មែរ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលករ​ខ្មែរ​ជាង ១៦ ម៉ឺន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​​វិញ ​យ៉ាង​តក់ក្រហល់ នៅ​អំឡុង​ខែ​​មិថុនា នេះ។ ក្នុង​នោះ​មាន​ពលករ​ខ្មែរ យ៉ាងហោចណាស់ ៨ នាក់ បាន​ស្លាប់ និង​ខ្លះ​ទៀត​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ថៃ​ដឹក​ជញ្ជូន​មក​កម្ពុជា​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៧ មិថុនា ដើម្បី​សុំ​បញ្ជាក់​បន្ថែម៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ថៃ​រៀបចំ​ចុះបញ្ជី​ពលករ​ខ្មែរ​ខុសច្បាប់​ឲ្យ​ស្រប​ច្បាប់​វិញ"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  2. អ្នកស្រែ says:

    ហេតុអ្វីមិនបញ្ជូនពួកគាត់មកកាលពីមុនបោះឆ្នោតសភាអណត្តិនេះបន្តិច ដើម្បីឱ្យពួកគាត់ជួយវាស់ស្ទង់សមត្ថភាពរបស់រដ្ឋាភិបាលអំណួតក្អេងក្អាងក្នុងការរកការងារឱ្យធ្វើ ។
    ពេលនេះគ្មាននាយករដ្ឋមន្ត្រីហ៊ានធានាថា ខ្លួនអាចរកការងារបានដល់កម្មករឡើយ ។

    សៀមគេកំពុងតែរៀបចំសណ្តាប់ធ្នាប់កម្មករសម្រាប់សមាហរណកម្ម ចំណែកកម្ពុជា កំពុងតែខាំគ្នាមិនដែលហ៊ានដេញយួនឡើយ !!!!! គួរឱ្យខ្មាសពិភពលោកណាស់!!!!

  3. Chourn says:

    បើហ៊ុនសែនហ៊ានដេញយួនមិនស្របច្បាប់ដែលកំពុងរស់នៅកម្ពុជា
    ហ៊ានភ្នាល់។ ព្រោះយួនជាអ្នកមានគុណហ៊ុនសែនហើយយួននៅ
    ស្រុកខ្មែរកំពុងតែក្លាយជាអាទិទេពរបស់ហ៊ុនសែនហើយ។

  4. The Vietnamese people have all the rights they need in Cambodia. They certainly have more right than the Cambodian people. They are well protected by the Cambodian authorities, NGOs and the international communities.

    Cambodian people must fight to the end to win their rights in their own land.