ពលករ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​និង១៨​នាក់​​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

ក្មេងៗជនជាតិ​ខ្មែរទាំងនេះ ត្រូវបាន​យោធា​ថៃ​ដឹកបញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ជាមួយ​ពលករខ្មែរ​រាប់ម៉ឺននាក់ផ្សេងទៀត។ ម៉ៃ វីរៈ




ភ្នំពេញប៉ុស្តិ៍

បន្ទាយ​មាន​ជ័យៈ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​របប​យោធា​ថៃ​ចាប់​បញ្ជូន​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​មក​ប្រទេស​កំណើត​វិញ​ចំនួន ២ នាក់​ទៀត​បាន​ស្លាប់ និង ១៨ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង ខេត្ត​ឈុនប៊ូរី ប្រទេស​ថៃ កាល​ពី​ម៉ោង ១០ និង ៤៥ នាទី​ព្រឹក​ថ្ងៃ ទី១៥ ខែ​មិថុនា ស្រប​ពេល​ដែល​ចំនួន​ពលករ​បញ្ជូន​ត្រឡប់​មក​វិញ​នៅ​បន្ត​កើន​ឡើង។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ និង ៤៥ នាទី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ទៀត​នៅ ខេត្ត​ឈុនប៊ូរី ប្រទេស​ថៃ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​បាត់បង់​ជីវិត​ចំនួន ២ នាក់​ដែល​ក្នុង​នោះ​ស្រី​ម្នាក់​និង​មាន​ពលករ​ចំនួន ១៨ នាក់​ទៀត​បាន​រង​របួស។ លោក​ថ្លែង​ថា៖ «មន្ត្រី​ស្ថានទូត​កម្ពុជា​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​រក​ឃើញ​សាច់​ញាតិ​សព​ទាំង​ពីរ​នេះ​ហើយ ហើយ​កំពុង​រៀបចំ​បញ្ជូន​សាក​សព​មក​កម្ពុជា​វិញ»។

លោក​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​របួស​ចំនួន ១៨​នាក់ ក្នុង​នោះ​មាន ៩​នាក់ របួស​ស្រាល បាន​ចេញ​ពី​មន្ទីរពេទ្យ​មក​កម្ពុជា​វិញ​ហើយ។ ចំណែក​អ្នក​របួស​ធ្ងន់​ចំនួន ៩ នាក់​ទៀត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ចំនួន ២ ក្នុង ខេត្ត​ឈុនបុរី ដែល​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ កំពុង​មើល​ថែ។

លោក​បាន​បញ្ជាក់​ថា ក្រៅ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ក៏​មាន​ករណី​មួយ​ទៀត​កាល​ពី​ថ្ងៃ ទី១៤ និង ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៤ មាន​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​ចំនួន ៣៥​នាក់ បាន​ទៅ​សុំ​ជំនួយ​ពី​ស្ថានទូត​កម្ពុជា​ក្នុង ទីក្រុង​បាងកក ជា​បន្ត​បន្ទាប់ ដើម្បី​មក​កម្ពុជា​វិញ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ស្ថានទូត​បាន​ផ្តល់​ម្ហូប​អាហារ ការ​ស្នាក់នៅ ព្រម​ទាំង​អាហារ​សម្រន់​ក្នុង​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​ដល់​ពួក​គាត់​ទាំង​អស់»។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី​វេលា​យប់​ថ្ងៃ ទី១៤ មិថុនា ពលករ​ខ្មែរ​ដែល​របប​យោធា​ថៃ​ចាប់​បញ្ជូន​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​ចំនួន ៦​នាក់ បាន​ស្លាប់ និង ១៣ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​រថយន្ត​បែក​កង់​ក្រឡាប់​នៅ​លើ​ទឹក​ដី​ថៃ ស្ថិត​ក្នុង ខេត្ត​ឆាក់ឆឺនសៅ។

លោក គោ ស៊ុំសារឿត អភិបាល ខេត្ត​បន្ទាយ​មាន​ជ័យ ថ្លែង​ថា នៅ​ថ្ងៃ​ម្សិលមិញ​សព​ទាំង ៦​នាក់ ត្រូវ​បាន​ដឹក​មក​ដល់​ទឹក​ដី​កម្ពុជា​ហើយ នៅ​ម៉ោង ១១ យប់ ហើយ​ក៏​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត​របស់​គេ​ផង​ដែរ ដោយ​មាន​សព​ម្នាក់​នៅ ខេត្ត​ព្រៃវែង ម្នាក់​នៅ បន្ទាយ​មាន​ជ័យ និង ៤ នាក់​នៅ ខេត្ត​កំពង់ចាម។

លោ ជិន ពិសិដ្ឋ អនុ​ប្រធាន​ទំនាក់​ទំនង​ព្រំដែន កម្ពុជា-ថៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​តាម​តួលេខ​សរុប​នៅ​តាម​ច្រក​សំខាន់ៗ ដូចជា​នៅ​កោះកុង ច្រក​អន្តរជាតិ​ព្រំ ច្រក​អន្តរជាតិ​ដូង ច្រក​អន្តរជាតិ​កំរៀង ច្រក​អន្តរជាតិ​អូស្មាច់ ច្រក​អន្តរជាតិ​បឹង​ត្រកួន ច្រក​អន្តរជាតិ​ប៉ោយប៉ែត មាន​ពលករ​ខ្មែរ​សរុប​ជាង ១៧​ម៉ឺន នាក់​ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ។

លោក​ថា៖ «បើ​ទោះ​បី​ជា​ចំនួន​មាន​ច្រើន ប៉ុន្តែ​យើង​មាន​រថយន្ត​គ្រប់​គ្រាន់​សម្រាប់​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​លំនៅឋាន​របស់​គាត់​វិញ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ ហើយ​យើង​ក៏​មាន​ពេទ្យ​សម្រាប់​ព្យាបាល​ពួក​គាត់​ដែល​មាន​បញ្ហា​សុខភាព​ផង​ដែរ»។

ពលករ​ចំណាកស្រុក​ខុស​ច្បាប់​កម្ពុជា​ដែល​ថៃ​បាន​បញ្ជូន​មកត្រូវ​បាន​អាជ្ញាធរ​ជួយ​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​របស់​គេ​​​។ ម៉ៃ វីរៈ

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ បាន​ថ្លែង​ថា មាន​ពលករ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ចំនួន​ប្រហែល​ជា ២០ ម៉ឺន​នាក់​ហើយ​ចំនួន​ទឹក​ប្រាក់​ដែល​គេ​បាន​បញ្ជូន​ថវិកា​មក​គ្រួសារ​មាន​ចំនួន​ប្រហែល​ជា ២០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ លោក​ថា៖ «បញ្ហា​ពលករ​នេះ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា និង​ថៃ ប៉ុន្តែ​ការ​ដែល​គេ​បញ្ជូន​ពលករ​នេះ​គឺ​ជា​ការ​បញ្ជូន​ពលករ​មិន​ស្រប​ច្បាប់។ ក្នុង​នេះ​ដែរ​ខ្ញុំ​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​ពលករ​ដែល​មាន​គម្រោង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណា​ក៏​ដោយ​ត្រូវ​ទៅ​ដោយ​ស្រប​ច្បាប់។ ការ​ដែល​ទៅ​មិន​ស្រប​ច្បាប់​វា​នាំ​ឲ្យ​មាន​ភាព​ងាយ​រងគ្រោះ ហើយ​នឹង​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​មក​វិញ»។

កាល​ពី​ថ្ងៃ ទី១៤ ខែ​មិថុនា ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ហៅ​ការ​ចាប់​បញ្ជូន​ពលករ​កម្ពុជា​របស់​អាជ្ញាធរ​ថៃ​ថា បាន​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​បំផុត និង​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព និង​សុខភាព​របស់​ពលករ​ខ្មែរ​នោះ​ទេ។ លិខិត​នេះ ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​កម្ពុជា តាម​ព្រំដែន កម្ពុជា-ថៃ ស្នើរ​សុំ​កិច្ច​សហការ និង​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ខេត្ត​នៃ ប្រទេស​ថៃ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​នោះ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ ខ្មែរ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​គិត​គូរ​ពី​សុវត្ថិភាព លក្ខណៈ​មនុស្ស​ធម៌ និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា បញ្ហា​ពលករ​ត្រឡប់​មក​វិញ​នេះ​បាន​បង្ហាញ​ពី​ភាព​កម្សោយ ឬ​ភាព​អាម៉ាស់ របស់​រដ្ឋាភិបាល កម្ពុជា ដែល​មិន​មាន​លទ្ធភាព​ផ្តល់​ការងារ និង​ភាព​ស្រប​ច្បាប់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

លោក​ឲ្យ​ដឹង​ថា៖ «កន្លង​មក​ភាគី​ថៃ​បាន​ផ្តល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ពលរដ្ឋ​ខ្លួន ឲ្យ​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់ ផ្ទេរ​ពី​អ្នក​គ្មាន​ឯកសារ​ឲ្យ​ទៅ​ជា​អ្នក​ស្រប​ច្បាប់​វិញ តាម​រយៈ​ការ​ចុះ​បញ្ជី ប៉ុន្តែ​រដ្ឋាភិបាល​អត់​បាន​ជួយ​ឲ្យ​បាន​គាត់​ចុះ​បញ្ជី​បាន​គ្រប់ៗ​គ្នា​ទេ»។

គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា គោរព​សិទ្ធិ​ពលករ​របស់​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ ប្រទេស​ថៃ ហើយ​រង​ការ​ចាប់​បង្ខំ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ថៃ និង​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​អនុសាសន៍​របស់​ខ្លួន ដែល​ត្រូវ​បាន​អនុវត្ត​ជា​សកល​ក្រោម​ច្បាប់​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលករ និង​សិទ្ធិ​មនុស្ស៕


What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​និង១៨​នាក់​​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​"

  1. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…