ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
មន្ត្រីស្ថានទូតអាមេរិកឲ្យដឹងថា គម្រោងនៃការធ្វើឲ្យប្រសើរឡើងនូវការអប់រំជាមូលដ្ឋាននៅកម្ពុជា បានបញ្ចប់ដោយជោគជ័យក្នុងការពង្រឹងចំណេះដឹងដល់សិស្សបឋមសិក្សា និងវិទ្យាល័យ តាមរយៈកម្មវិធីឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID។
ក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្តន៍ក្នុងខេត្តកំពង់ចាមកាលពីថ្ងៃចន្ទ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jeff Daigle មានប្រសាសន៍ថា គម្រោងនៃការធ្វើឲ្យប្រសើរឡើងនូវការអប់រំជាមូលដ្ឋាននៅកម្ពុជាក្រោមជំនួយ១០លានដុល្លាររបស់អាមេរិក បានបញ្ចប់ដោយជោគជ័យ ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងដល់សិស្សក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ។ លោកបញ្ជាក់ថា ភាពជោគជ័យនេះបានបង្ហាញតាមរយៈការកើនឡើងនូវលទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលាទាំងនេះ។
លោក Jeff Daigleបន្ថែមថា អាមេរិកមានមោទនភាពក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការពាក់ព័ន្ធមួយចំនួនទៀតក្នុងការធ្វើឲ្យប្រសើរឡើងនូវការអប់រំជាមូលដ្ឋានក្នុងប្រទេសកម្ពុជា។ លោកក៏បានបង្ហាញនូវជំហរគាំទ្រគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតសាលារៀនជាមិត្តរបស់កុមារ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសនៃការសិក្សាដែលជួយយុវជនវ័យក្មេងកម្ពុជាក្លាយជាសិស្សដ៏ប្រសើរ និងក្លាយជាពលរដ្ឋដែលមានផលប្រយោជន៍។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងភារធារីស្ថានទូតអាមរិកប្រចាំកម្ពុជា បានចុះទៅទស្សនាសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្តន៍ និងវិទ្យាល័យហ៊ុនសែនប៉ើស២ ស្ថិតក្នុងខេត្តកំពង់ចាម។នៅក្នុងសាលាបឋមសិក្សាក៏ដូចជាវិទ្យាល័យ ត្រូវបានរៀបចំឲ្យមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បណ្ណាល័យ សួនច្បារ បន្ទប់ទឹក និងកន្លែងលាងដៃជាដើម។
លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចនោះថា លោកសប្បាយរីករាយដោយបានឃើញគុណភាពអប់រំនៅតាមបណ្តាសាលាដែលទទួលបានជំនួយពីអាមេរិក។ លោកថាសាលានេះ គឺជាសាលាគំរូសម្រាប់ការអភិវឌ្ឍន៍សាលាផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ក្នុងការប្រកួតប្រជែងជាមួយបរទេស និងជាគោលដៅដើម្បីសម្រេចបានបទដ្ឋានវិស័យអប់រំខ្ពស់នៅក្នុងតំបន់នាពេលអនាគត។
នាយកវិទ្យាល័យហ៊ុនសែនប៉ើស២ លោក ឆាយ ទីប៉ា លើកឡើងថា ចាប់តាំងពីមានការផ្តល់ជំនួយរបស់អាមេរិកក្នុងការពង្រឹងគុណភាពអប់រំ លទ្ធផលនៃការសិក្សារបស់សិស្សមានការកើនឡើងគួរឲ្យចាប់អារម្មណ៍រហូតដល់ពួកគេមានសមត្ថភាពក្នុងការប្រកួតប្រជែងទូទាំងប្រទេសទៀតផង។
គម្រោងការធ្វើឲ្យប្រសើរឡើងការអប់រំជាមូលដ្ឋាននៅកម្ពុជា គឺជាគម្រោងរយៈពេល៥ឆ្នាំ(២០០៩-២០១៤)ដែលឈរលើបទពិសោធន៍ច្បាស់លាស់របស់អង្គការអប់រំពិភពលោកលើការអនុវត្តកម្មវិធីសាលារៀនដើម្បីជីវិត និងកម្មវិធីការជួយផ្នែកអប់រំរបស់កុមារដែលស្ថិតក្នុងចំណោមមនុស្សមិនសូវទទួលបានសេវា។ គម្រោងនេះបានធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការអប់រំដល់សិស្សានុសិស្សចំនួន១៣០ ០០០នាក់នៅតាមសាលាចំនួន២៩២ក្នុងខេត្តសៀមរាប កំពង់ចាម និងក្រចេះ៕
សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…