ដោយ ឡេង ម៉ាលី
2014-06-16
RFA

ក្រុមអ្នកមានបញ្ហាដីធ្លី ពិសេសអ្នកបឹងកក់ តវ៉ានៅខាងមុខការិយាល័យធនាគារពិភពលោក កាលពីថ្ងៃទី១៦ មិថុនា ២០១៤។ RFA/Leng Maly
អ្នកភូមិបឹងកក់ ប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការការិយាល័យធនាគារពិភពលោក (World Bank) ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ មិថុនា ដោយថ្កោលទោសស្ថាប័ននេះថា មានបាតដៃប្រឡាក់ឈាមជាមួយរដ្ឋាភិបាល ធ្វើឱ្យពួកគាត់រងទុក្ខវេទនា។
ក្នុងពេលតវ៉ានៅមុខការិយាល័យធនាគារពិភពលោក អ្នកភូមិបឹងកក់ ដែលគាំទ្រដោយអ្នកមានបញ្ហាដីធ្លីដូចគ្នា ដូចជានៅបុរីកីឡា និងកន្លែងផ្សេងៗទៀត ស្រែកដាក់ស្ថាប័នពិភពលោកនេះថា ជំនួយដែលផ្ដល់ដល់រដ្ឋាភិបាលកម្ពុជា មិនបានជួយដល់ពួកគាត់ទេ៖ «លុយដែលអ្នកឱ្យមក មិនមែនឱ្យរាជរដ្ឋាភិបាលខ្ញុំអភិវឌ្ឍន៍ និងជួយដល់ប្រជាពលរដ្ឋក្រីក្រទេ។ លុយរបស់អ្នកឯងផ្ដល់មកឱ្យរាជរដ្ឋាភិបាលខ្ញុំប្រព្រឹត្តអំពើពុករលួយ ធ្វើបាបប្រជាពលរដ្ឋតាំងពីមានផ្ទះរហូតដល់អត់ផ្ទះ។ ហេតុនេះ ការសន្យារបស់អ្នកឯងត្រូវតែជំរុញឱ្យឆាប់ៗមក។ លុយរបស់អ្នកគឺជាលុយឈាម ជាលុយបំផ្លាញក្រុមគ្រួសាររបស់ខ្ញុំ ព្រោះជាក់ស្ដែងនៅតំបន់បឹងកក់ រងគ្រោះដោយសារតែលុយរបស់អ្នកឯង»។
អ្នកបឹងកក់ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ស៊ូកាគូ រយៈពេល ៧ឆ្នាំមកហើយ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានការជួលដីពីរាជរដ្ឋាភិបាល។ ពួកគាត់នាំគ្នាមកថ្កោលទោសធនាគារពិភពលោកបន្ទាប់ពីពួកគាត់សង្ស័យថា ស្ថាប័ននេះនឹងពិចារណាអំពីការផ្ដល់ជំនួយជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍន៍នៅពេលដែលអ្នកបឹងកក់ កំពុងឈឺចាប់៖ «ជាក់ស្ដែងលុយរបស់អ្នក បានផ្ដល់មកឱ្យរាជរដ្ឋាភិបាលខ្ញុំប្រព្រឹត្តអំពើពុករលួយ បណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ហើយពេលថ្មីៗនេះ អ្នកលួចក្បត់ពាក្យសន្យាជាមួយប្រជាពលរដ្ឋ មិនទាន់បានដោះស្រាយជាមួយប្រជាពលរដ្ឋ មិនគោរពការសន្យាជាមួយសហរដ្ឋអាមេរិក អ្នកឯងចង់ផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលទៀត ប្រជាពលរដ្ឋមានជំនឿអីទៀតលើធនាគារពិភពលោក!»។
អ្នកដឹកនាំក្រុមសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងថា ការតវ៉ានៅថ្ងៃទី១៦ មិថុនា គឺរំឭកដល់ធនាគារពិភពលោក ឱ្យពិចារណាអំពីដំណោះស្រាយរឿងដីធ្លីនៅបឹងកក់ សិនមុននឹងសម្រេចផ្ដល់ជំនួយថ្មីណាមួយដល់រាជរដ្ឋាភិបាលកម្ពុជា៖ «ពួកខ្ញុំសុំឱ្យគាត់ហ្នឹងទទួលខុសត្រូវនៅលើកំហុសរបស់ខ្លួនឯង ដែលបានធ្វើឱ្យប្រជាពលរដ្ឋអស់ផ្ទះអស់ដី អ្នកខ្លះអស់អាយុជីវិត ហើយបំផ្លាញសុភមង្គលរបស់ពួកគាត់។ អ៊ីចឹងត្រូវតែឱ្យគាត់ហ្នឹងរកយុទ្ធសាស្ត្របន្ថែម ជំរុញដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយជូនពួកខ្ញុំ។ មិនមែនពួកខ្ញុំកំពុងតែរងទុក្ខកំពុងតែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ បែរជាគាត់ចង់ងាករេប្ដូរគោលជំហរ និងឆន្ទៈទៅសហការគ្នាជាមួយរដ្ឋាភិបាលវិញ។ បើសិនជាគាត់នៅតែបន្តសកម្មភាពបែបហ្នឹងទៀត ហើយបោះបង់ពួកខ្ញុំចោល មិនទទួលខុសត្រូវលើប្រជាពលរដ្ឋពួកខ្ញុំ គឺពួកខ្ញុំចាត់ទុកថា ធនាគារពិភពលោកនេះ គឺជាធនាគារបាតដៃប្រឡាក់ឈាម ធនាគារជញ្ជក់ឈាមប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ហើយក៏ជាធនាគារសហការគ្នាយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅប្រទេសកម្ពុជា»។
តំណាងស្ថាប័នធនាគារពិភពលោក បានចេញមកទទួលញត្តិរបស់អ្នកបឹងកក់ នៅក្នុងពេលដែលមានការតវ៉ានោះ។ មន្ត្រីទំនាក់ទំនងនៃធនាគារពិភពលោក លោក ប៊ូ សារឿន ឆ្លើយតបតាមអ៊ីម៉េលថា ធនាគារពិភពលោកនៅតែបន្តលើកទឹកចិត្តឱ្យមានដំណោះស្រាយបញ្ហាដែលនៅសល់ គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់អ្នកបឹងកក់បច្ចុប្បន្ន។ លោកបន្ថែមថា ចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ធនាគារពិភពលោកនៅមិនទាន់សម្រេចផ្ដល់ជំនួយថវិកាថ្មីណាមួយដល់រដ្ឋាភិបាលនៅឡើយទេ។
ការតវ៉ានៅមុខស្ថាប័នធនាគារពិភពលោក អ្នកបឹងកក់ បានយកក្រដាសប្រាក់ដុល្លារថតចម្លង និងទឹកឈាមផ្ដិតបាតដៃនៅលើក្រដាសធំៗ និងផ្ទះក្រដាស ដោយធ្វើឧបកិច្ចថា លុយដែលដែលធនាគារពិភពលោកជួយកម្ពុជានោះ ជាលុយប្រឡាក់ឈាម។ ពួកគាត់ពាក់អាវក្រដាសដែលមានសរសេរពាក្យស្លោកផ្សេងៗ ថ្កោលទោសធនាគារពិភពលោក ដូចជាថា ធនាគារពិភពលោកបំផ្លាញគ្រួសារ និងអនាគតយើង។ ពួកគាត់ហៅស្ថាប័នធនាគារពិភពលោកថាជាស្ថាប័នធនាគារអាក្រក់។
ការតវ៉ារបស់អ្នកបឹងកក់ នៅព្រឹកថ្ងៃទី១៦ មិថុនាមិនមានអំពើហិង្សាកើតឡើងទេ ទោះជាសាលារាជធានីភ្នំពេញ ដាក់ពង្រាយកម្លាំងសន្តិសុខជាច្រើនក៏ដោយ។ ក្រៅពីដាក់ញត្តិតវ៉ានៅការិយាល័យធនាគារពិភពលោកនៅរាជធានីភ្នំពេញ ក្រុមអ្នកតវ៉ាបានបន្តដាក់ញត្តិទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាទៀត នៅពេលរសៀល។ តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានទទួលយកញត្តិរបស់អ្នកមានបញ្ហាដីធ្លីនៅបឹងកក់នោះ។
ទាក់ទងបញ្ហាដីធ្លីដែរ នៅរសៀលថ្ងៃទី១៦ មិថុនា ដដែល ក្រុមអ្នកបុរីកីឡា ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច យកញត្តិទៅដាក់ជូនអ្នករាយការណ៍ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ញត្តិរបស់អ្នកបុរីកីឡានោះ គឺសុំអន្តរាគមន៍ពីលោក សុរិយា ស៊ូប៊ែឌី ឱ្យសម្ពាធដល់រដ្ឋាភិបាល និងក្រុមហ៊ុនផានអ៊ីម៉ិច ឱ្យសង់អាគារ ២បន្ថែមទៀតសម្រាប់ពួកគាត់។
បន្ទាប់ពីទទួលបានញត្តិរបស់អ្នកបុរីកីឡានោះ លោក សុរិយា ស៊ូប៊ែឌី ឆ្លើយតបថា លោកយល់អំពីបញ្ហារបស់អ្នកបុរីកីឡាកំពុងជួបប្រទះ ហើយលោកនឹងខំដោះស្រាយឱ្យអស់លទ្ធភាពរបស់លោក ចំពោះបញ្ហានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅស្រុកមេមត់គ្រោងដាក់ញត្តិជំរុញឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដី
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី
- ពលរដ្ឋ១៤គ្រួសារនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនដកកម្លាំងទាហានចេញពីតំបន់ដីជម្លោះ
- ជនជាប់ចោទពីបទប៉ុនប៉ងបង្កើតតំបន់អបគមន៍នៅក្រចេះភៀសខ្លួនទៅប្រទេសហូល្លង់ដ៍
- របាយការណ៍៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បង្កផលប៉ះពាល់ដីពលរដ្ឋ៨៤គ្រួសារនៅពោធិ៍សាត់
- អ្នកបឹងកក់និយាយពីការតស៊ូមតិរឿងទំនាស់ដីធ្លីក្នុងរយៈពេល៧ឆ្នាំកន្លងទៅ
- អតីតអ្នកភូមិបឹងកក់បន្តទាមទារសំណងបន្ថែម
- ពលរដ្ឋនៅស្វាយរៀងត្អូញត្អែរពីក្រុមហ៊ុនដាំបង្គោលភ្លើងបង្កឲ្យប៉ះពាល់ទ្រព្យសម្បត្តិ
- ពលរដ្ឋជាង១០០គ្រួសារនៅរតនគិរីគ្រោងតវ៉ារុះរើបង្គោលដីក្រុមហ៊ុនសម្បទាន
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…