អ្នក​វិភាគ​រិះគន់​មេ​បក្ស​នយោបាយ​ខ្មែរ​ថា​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខណៈ​រាស្ត្រ​ជួប​ការ​លំបាក

ដោយ វណ្ណ វិចារ
2014-06-17
RFA

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។ Photo: RFA

អ្នក​នយោបាយ​កំពូល​កម្ពុជា ចាក​ចេញ​ពី​ប្រទេស​ខណៈ​ដែល​ថៃ បន្ត​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន​ឡើងៗ​នោះ។ កាល​ពី​សប្ដាហ៍​មុន លោក កឹម សុខា បាន​ដឹក​នាំ​សមាជិក​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នូវែលហ្សេឡង់។ លោក សម រង្ស៉ី បាន​ទៅ​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា។ ចំណែក លោក ហ៊ុន សែន ដឹក​នាំ​មន្ត្រី​ជំនិត​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដេស នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

អ្នក​វិភាគ​រិះគន់​ថា មេ​បក្ស​នយោបាយ​ខ្មែរ​នៅ​តែ​កេង​ចំណេញ​គិត​តែ​ប្រយោជន៍​ផ្ទាល់​រៀងៗ​ខ្លួន ខណៈ​ប្រជារាស្ត្រ​កំពុង​ជួប​ការ​លំបាក។

នៅ​ពេល​នេះ មន្ត្រី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឡើយ។ មន្ត្រី​រដ្ឋាភិបាល ភាគី​បក្ស​ប្រឆាំង សុទ្ធ​តែ​ចាត់​ទុក​ថា រឿង​ថៃ បញ្ជូន​ពលករ​មក​វិញ​ជា​រឿង​ធំ តែ​មេ​ដឹក​នាំ​នយោបាយ​បែរ​ជា​ជញ្ជូន​គ្នីគ្នា​ទៅ​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ការទូត​ពី​បរទេស​ទៅ​វិញ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន លោក កឹម គុណវឌ្ឍន៍ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ខ្លួន​ថា លោក ហ៊ុន សែន បាន​ទៅ​ដល់​ទីក្រុង​ដាកា (DhaKa) ប្រទេស​បង់ក្លាដេស នៅ​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា។ ដំណើរ​ទៅ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស។ មន្ត្រី​រួម​ដំណើរ​មាន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ អ្នកស្រី ភឿង សកុណា ជាដើម។

ភាគី​ទាំង​ពីរ​មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ដូចជា កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម​រវាង​កម្ពុជា និង​បង់ក្លាដេស កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​រវាង​កម្ពុជា និង​បង់ក្លាដេស និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​រវាង​កម្ពុជា និង​បង់ក្លាដេស។

ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បរទេស គឺ​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស និង​ជួប​សកម្មជន​របស់​ខ្លួន​នៅ​ទីនោះ ដើម្បី​ពន្យល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា លោក កឹម សុខា នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា រីឯ លោក សម រង្ស៉ី ត្រឡប់​មក​វិញ​នៅ​បី​សប្ដាហ៍​ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​កេង​ចំណេញ​រៀងៗ​ខ្លួន បើ​ទោះ​បី​ជា​រាស្ត្រ​កំពុង​ជួប​ការ​លំបាក​ហើយ​ក្តី។ និយាយ​ដល់​ត្រង់​នេះ លោក សុខ ទូច រំឭក​ថា សហរដ្ឋ​អាមេរិក វិញ​នៅ​ពេល​ដែល​ប្រទេស​ជួប​ព្យុះ​សង្ឃរា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់ ដែល​លោក​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី។ លោក​ចោទ​សំណួរ​ថា តើ​ពលករ​ត្រឡប់​ពី​ថៃ ជិត ២០​ម៉ឺន​នាក់​នេះ មិន​សំខាន់​ឬ​យ៉ាង​ម៉េច?

«សំឡេង»

ទោះ​យ៉ាង​ណា​ក៏ដោយ រាជ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​បណ្ដោះអាសន្ន​រួច​ហើយ ចំពោះ​បញ្ហា​ពលករ​ត្រឡប់​មក​វិញ​នេះ។ វិធានការ​ទាំង​នោះ​រួម​មាន ការ​រក្សា​សន្តិសុខ​សុវត្ថិភាព ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ ផ្តល់​ចំណី​អាហារ និង​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ។ ប៉ុន្តែ​ចំណាត់​ការ​ធំ​ដុំ​ដែល​អាច​ធានា​ឲ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ហើយ​រស់​បាន​សមរម្យ គឺ​មិន​ទាន់​មាន​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដឹក​នាំ​យោធា​ថៃ ឲ្យ​គោរព​សិទ្ធិ​ពលករ​ខ្មែរ តែ​ផែនការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពលករ​ទាំង​នោះ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​នោះ ក៏​មិន​មាន​ដែរ។ នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​មេ​បក្ស​ប្រឆាំង ផ្សាយ​រូបភាព​ពលករ និង​សរសេរ​សារ​រិះគន់​រដ្ឋាភិបាល ថា​គ្មាន​សមត្ថភាព​រក​ការងារ​ឲ្យ​រាស្ត្រ​ធ្វើ។ អ្នក​គាំទ្រ​បក្ស​ប្រជាជន វិញ​ក៏​វាយ​បក​តប​ថា បក្ស​ប្រឆាំង​បាន​តែ​រិះគន់​មិន​គិត​ជួយ​រាស្ត្រ​នោះ​ទេ។

អ្នក​ជំនាញ​នយោបាយ បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ត្រូវ​ការ​ការ​គាំទ្រ​ពី​បរទេស និង​ពលរដ្ឋ​ក្នុង​ស្រុក នៅ​ពេល​ដែល​ទំនាស់​នយោបាយ​មិន​ទាន់​ដោះស្រាយ​ចប់។ តែ​បក្ស​ទាំង​ពីរ​គួរ​ណាស់​តែ​ដើរ​ផ្លូវ​រួម​គ្នា ដើម្បី​ស្វែង​រក​ការងារ​ឲ្យ​ពលរដ្ឋ​ធ្វើ ប្រសើរ​ជាង​ខំ​ធ្វើ​ប្រជាភិថុតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អ្នក​វិភាគ​រិះគន់​មេ​បក្ស​នយោបាយ​ខ្មែរ​ថា​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខណៈ​រាស្ត្រ​ជួប​ការ​លំបាក"

  1. អ្នកស្រែ says:

    ពាក្យចាស់ពោថា សេពប្រាជ្ញនាំប្រាណឱ្យបានសុខ សេពពាលនាំទុក្ខចិត្តមួរហ្មង ។ ដើរជាមួយចោរប្រាកដ្ឋជានឹងក្លាយជាចោរមិនខាន ។

  2. Anonymous says:

    Mr sok touch, if you want NCRP leader help cambodian people, please you push currently stupid leader of power, then NCRP have chance to help cambodian people to live better . but why you just talk without doing anything. the problem now is NCRP leader, who cause problem is CCP , steal voter, sell natural resources, kill its own people , serve vietnam, FUCKING leader

  3. eclipse says:

    អាជ្ញាកណ្តាលជាម្ចាស់ស្រុកខ្លួនឯងគ្មានឥទ្ធិពល មានតែឈ្មោះអត់ប្រយោជន៏។ទំនាស់នយោបាយ

    អហឹង្សានៅក្នុងប្រទេសខ្មែរនេះនឹងមិនចុះសម្រុងនឹងគ្នាជានិច្ច។វាក្លាយទៅជាមនោគមន៏វិជ្ជាអសកម្ម

    មិនដំណើរការរហូតជិតដល់ឆ្នាំ២០១៨ឯណោះ។ទាល់តែអង្គការសហប្រជាជាតិនិងអ្នកឯកទេសលទ្ធិ

    ប្រជាធិបតេយ្យដាក់កំហិតដ៏ម៉ឺងម៉ាត់ចូលមករៀបចំប្រទេសកម្ពុជាឡើងវិញ។តើនឹងអាចមានតួអង្គថ្មី

    ណាមួយចេញមកជាមួយនឹង UN ហើយចូលរួមដំណើរស្របគ្នាជាមួយនឹងតួអង្គចាស់ដូចការរៀប

    រាប់ក្នុងពុទ្ធនាយដែរឫទេ ?។ 

  4. The people who must take full responsibility are the government and the opposition party. The opposition party doesn’t have the budget for it. The opposition can only do what they can in term of supporting the returning workers.

  5. The people who must take full responsibility are the government and the opposition party. The opposition party doesn’t have the budget for it. The opposition can only do what they can in term of supporting the returning workers.

  6. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…