
កម្មករកម្ពុជារង់ចាំឯកសារនៅការិយាល័យប៉ូលិសក្រុងអារញ្ញប្រទេស (Aranyaprathet) ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរៀបចំត្រឡប់ទៅប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
គង់ សុឋានរិទ្ធ
17 មិថុនា 2014
វីអូអេខ្មែរ
ភ្នំពេញ — ការព្រួយបារម្ភអំពីផលវិបាកការងារបានកើតឡើងនៅពេលដែលចំនួននៃពលករកម្ពុជាខុសច្បាប់នៅក្នុងប្រទេសថៃកាន់តែច្រើនឡើងត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។
រហូតមកទល់ថ្ងៃច័ន្ទទី១៦ខែមិថុនានេះពលករកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញដោយអាជ្ញាធរថៃមានចំនួនយ៉ាងតិច១៦ម៉ឺននាក់។
លោក Joe Lowry អ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (International Organization for Migrations (IOM) ប្រចាំតំបន់អាស៊ីមានប្រសាន៍ថាការបញ្ជូនពលករកម្ពុជាខុសច្បាប់ចេញពីប្រទេសថៃនៅពេលនេះនឹងបង្កឲ្យមានផលវិបាកមួយចំនួនដល់ប្រទេសកម្ពុជាដែលកំពុងមានវិបតិ្តខ្វះការងារ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាវានឹងមានការលំបាកសម្រាប់សហគមន៍របស់ពួកគេក្នុងការទទួលយកមនុស្សដ៏ច្រើនបែបនេះយ៉ាងគំហុកពីព្រោះថា ពលករកម្ពុជាទាំងនេះមកពីទីក្រុង ឬភូមិដែលមានការអភិវឌ្ឍតិចតួច។ ពួកគេធ្វើចំណាកស្រុកដោយសារពួកគេមិនអាចរកការងារបានធ្វើបាន។ ដូច្នេះបើទោះជាពួកគេវិលត្រឡប់មកវិញក៏ពួកគេនៅតែត្រូវការការងារធ្វើ ពួកគេត្រូវការផ្ទះសម្បែង ចំណីអាហារ។ ពួកគេត្រូវការការថែទាំសុខភាព សាលារៀន និងត្រូវការសេវាកម្មសង្គមផ្សេងៗទៀត។ ដូចនេះវាជាការពិបាកក្នុងការធ្វើសមាហរណកម្មរបស់ពួកគេ»។

កម្មករខ្មែរឡើងជិះរថយន្តយោធាថៃខណៈពេលដែលពួកគេរៀបនឹងឆ្លងព្រំដែនថៃ-កម្ពុជាត្រង់ចំណុចអារញ្ញប្រទេសខេត្តស្រះកែវកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
អង្គការ IOM បានជួយផ្នែកដឹកជញ្ជូនពលករកម្ពុជាពីខេត្តបន្ទាយមានជ័យទៅកាន់ខេត្តកំណើតរបស់ពលករទាំងនោះវិញហើយរហូតមកទល់ពេលនេះ IOM បានដឹកជញ្ជូនពលករសរុបប្រមាន៦ម៉ឺននាក់ក្នុងចំណោមពលករសរុប។ នេះបើយោងតាមលោក Joe Lowry ដែលមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកក។
ពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់មានចំនួនជាង៤០ម៉ឺននាក់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះប្រទេសថៃបានបើកយុទ្ធនាការមួយបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ដែលទីក្រុងបាងកកចាត់ទុកថាជនអន្តោប្រវេសន៍ទាំងនេះជាការគំរាមកំហែងមួយដល់រដ្ឋាភិបាលរបស់ខ្លួនដែលកើតចេញពីរដ្ឋប្រហារនោះហើយក្រុងបាងកកនឹងបញ្ជូនចេញពីប្រទេសថៃនៅពេលដែលរកឃើញពលករខុសច្បាប់។
លោកJoe Lowry បញ្ជាក់ថា IOM រកឃើញថា ពលករដែលត្រូវបានបញ្ជូនត្រឡប់មកវិញរហូតមកទល់នឹងយប់ថ្ងៃអាទិត្យមានចំនួនជាង១២ម៉ឺននាក់។ ប៉ុន្តែលោកអភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿន ឲ្យដឹងថាពលករកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកវិញនោះបានកើនដល់១៦ម៉ឺននាក់ហើយមកទល់នឹងរសៀលថ្ងៃច័ន្ទនេះ។
លោក ចាន់ សុផល អ្នកសេដ្ឋកិច្ចមួយរូបនិងជាអ្នកនាំពាក្យនៃសមាគមសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា ការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃមកកម្ពុជាវិញអាចផ្តល់ផលប្រយោជន៍ផងនិងផលវិបាកផងដល់ប្រទេសកម្ពុជា។
សម្រាប់លោកចាន់ សុផល យល់ថាផលចំណេញនោះគឺថា ក្រុមយុវជនពលករពេញកម្លាំងត្រូវវិលត្រឡប់មកវិញក្រុមគ្រួសាររបស់ពួកគេវិញនិងរកការងារនៅក្នុងស្រុកដូចជាក្នុងវិស័យកសិកម្មនិងរោងចក្រកាត់ដេរជាដើម។
ប៉ុន្តែផលវិបាកនោះគឺថាពលករដែលបានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃទាំងគ្រួសារហើយនៅពេលដែលត្រូវបញ្ជូនត្រឡប់មកវិញនោះពួកគេនឹងមានតម្រូវការច្រើនសម្រាប់ការរស់នៅ។
លោកចាន់ សុផល បន្ថែមថារដ្ឋាភិបាលគួរតែបង្កើនទីផ្សារការងារតាមរយៈការបង្កើនការវិនិយោគបន្ថែមទៀតហើយការធ្វើដូច្នេះនឹងជួយដល់ការអភិវឌ្ឍន៍ក្នុងស្រុកប្រសើរជាងពលករចាកចេញទៅធ្វើការនៅក្រៅប្រទេស។
«រដ្ឋាភិបាលគួរតែខំកែទម្រង់ឲ្យបានឆាប់រហ័សដើម្បីសម្រួលដល់បិរយាកាសវិនិយោគដល់ជនបរទេសក្តីដល់ជនជាតិកម្ពុជាផ្ទាល់ក្តីគឺធ្វើយ៉ាងណាឲ្យងាយស្រួលដល់ផ្នែកទីផ្សារនិងការវិនិយោគឲ្យមានជំនឿពីអ្នករកស៊ីធំតូចក្តីពីព្រោះថាពលកម្មយើងមកពីប្រទេសថៃដែលមានជំនាញមានបទពិសោធន៍អាចជួយអភិវឌ្ឍន៍នៅក្នុងស្រុកយើងបាន»។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា រដ្ឋាភិបាលបានសម្រេចបង្កើតវគ្គបណ្តុះបណ្តាលការងារដល់ពលករកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកវិញនេះចំនួន៣៨កន្លែងនៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយទីផ្សារការងាររបស់ពលករកម្ពុជានៅក្នុងស្រុកទំនងជាមិនអាចទទួលបានផលកម្រៃស្មើនឹងផលកម្រៃក្នុងការធ្វើជាកម្មករក្នុងប្រទេសថៃនោះឡើយ។
លោកចាន់ សុផល យល់ថា ពលករកម្ពុជានឹងអាចវិលត្រឡប់ទៅកាន់ប្រទេសថៃវិញនៅពេលដែលស្ថានការណ៍នយោបាយនៅប្រទេសថៃស្ងប់ស្ងាត់៕
h3>អត្ថបទព័ត៌មានទាក់ទង
- ប្រតិកម្មអវិជ្ជមានចំពោះការបញ្ជូនពលករខ្មែរចេញពីប្រទេសថៃ
- កម្មកររាប់ម៉ឺននាក់ចាកចេញពីប្រទេសថៃ
- អង្គការសង្គមស៊ីវិលជំរុញឲ្យអាមេរិកស៊ើបអង្កេតទាសភាពក្នុងអាជីវកម្មបង្គាថៃ
- កម្ពុជាមិនឲ្យក្រុមអាវក្រហមថៃបង្កើតរដ្ឋាភិបាលនិរទេសនៅកម្ពុជា
- មេដឹកនាំរដ្ឋាភិបាលយោធាថៃសន្យាបង្កើតរដ្ឋាភិបាលអន្តរកាលនៅប៉ុន្មានខែទៀត
រដ្ឋាភិបាលសម្តេចមិនដែលហ៊ានក្អកជាមួយយួនទេ!
បាតុកម្មកូដកម្មនានារបស់កម្មករគួរតែល្មមដល់ពេលត្រូវផ្អាកសិនហើយដើម្បីឲ្យអ្នកវិនិយោគ
គាត់ស្ងប់អារម្មណ័ហើយបង្កើនការវិនិយោគបន្ថែមទៀតមកក្នុងប្រទេសកម្ពុជាយើងព្រោះពេលនេះ
ជាពេលដែលយើងម្នាក់ៗត្រូវលះបង់ការលំបាកខ្លះដើម្បីជួយដល់ពលករថ្មីៗដែលកំពុងត្រូវការការងារ
ធ្វើចាំបាច់់បើទោះបីជាប្រាក់បៀវត្តន៏នៅមានកំរិតទាបក៏ដោយចុះក៏វាប្រសើរជាងអត់សោះដែរ។
បណ្តាគណបក្សក៏អីច្ចឹងដែរត្រូវចេះយោគយល់គ្នាកុំឲ្យប្រទេសជិតខាងមើលងាយ។
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…