ដោយ៖ បាន វិទ្យា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋនៅឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំខ្ពបទាវ ស្រុកលើកដែក ខេត្តកណ្តាល ចោទអាជ្ញាធរមូលដ្ឋានថាបើកដៃឲ្យឈ្មួញ និងជនជាតិវៀតណាមមួយចំនួន ចូលនេសាទខុសច្បាប់នៅអតីតឡូលេខ៩ ដែលជាតំបន់អភិរក្សដោយមិនមានការបង្ក្រាប។
ពលរដ្ឋភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ លោក នុន ណារ៉ា បានប្រាប់VOD នៅថ្ងៃអង្គារនេះថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះទិន្នផលត្រី នៅពេលដែលឃើញក្រុមឈ្មួញ និងជនជាតវៀតណាម បានចូលទៅនេសាទឥតឈប់ឈរនៅតំបន់អាភិរក្ស (អតីតឡូលេខ៩)។ លោកបន្តថា ក្រុមនេសាទទាំងនោះ បានដាក់សម្រាស់ប្រមាណជិត២០០ម៉ែត្រ និងប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បៃមងក្រឡាល្អិត និងស្បៃអួនជាដើម ដោយពុំមានការហាមឃាត់ណាមួយ ពីសំណាក់អាជ្ញាធរឡើយ «ខាងមេឃុំជម្រាបគេដែរ តែគេមិនអើពើ គេមិនយកចិត្តទុក្ខដាក់ យើងប្រជាពលរដ្ឋនៅតំបន់នេះអ្នកបងដឹងស្រាប់ គេអ្នករកនេសាទ រដូវនេះគេបិទនេសាទហើយ ជនល្មើសនៅតែរក ត្រីពងកូនគ្នាមានអ្វីញាស់ បើចាប់ទាំងមេទាំងកូនហើយហ្នឹង »។
ពលរដ្ឋម្នាក់ទៀត ឈ្មោះ អ៊ួយ ឃុង បន្ថែមថា លោកបានឃើញជនជាតិវៀតណាម បានប្រើថ្នាំបាញ់ពន្លិចស្មៅ ដែលជាជម្រកត្រី និងបានប្រើឧបករណ៍នេសាទផ្សេងៗ ដើម្បីនេសាទត្រីនៅពេលយប់ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរវិញ គឺអាជ្ញាធរមិនអនុញ្ញាតឲ្យនេសាទឡើយ ដែលករណីនេះ លោកចាត់ទុកថាជាអំពើពុករលួយ«បាតនៅភូមិ លើដែកយើងហ្នឹង ហើយនៅភូមិ ព្រែកអណ្តូងយើងហ្នឹង បានមកចុះចាប់ដៃវៀតណាម នៅតំបន់អតីតក្រោមឡូប្រាំបីហ្នឹង អជ្ញាធរកាន់ជើងឈ្មួញ ដាក់ដៃខុសច្បាប់ជាឧទាហរណ៍ មូលហេតុប្រជាពលរដ្ឋឃើញចឹង បានប្រជាពលរដ្ឋអស់ជំនឿហ្នឹងណាស់»។
VOD មិនអាចសុំការអធិប្បាយពីអាជ្ញាធរពាក់ព័ន្ធ ជុំវិញការចោទប្រកាន់នេះបានទេ។
ដោយឡែក ប្រធានសហគមន៍អតីតឡូលេខ៩ លោក សួន សៀ អះអាងថា មិនមានការនេសាទខុសច្បាប់នោះទេ។ លោកថា បើសិនជាមានការនេសាទខុសច្បាប់ដូចការលើកឡើងមែននោះ អាជ្ញាធរនឹងដាក់ទណ្ឌកម្មតាមការកំណត់របស់ច្បាប់ «តំបន់អភិរក្សលេខ៩ គឺគេបានហាមឃាត់វៀតណាម ទាំងកម្ពុជាទាំងអស់គឺមិនឲ្យរកបាន នៅតែតំបន់ដែលនៅក្នុងតំបន់អភិរក្សទាំងមូលតែម្តង តែអ្នកខ្លះដែលលួចបាន រកបានហ្នឹង ដោយសារយើង សហគមន៍យើងការពារមិនទាន់ គឺយើងមិនដឹងធ្វើយ៉ាងម៉េចដែរ ខ្ញុំមិនបានបើកឲ្យអ្នកណារកទេ គឺបើសិនគេចាប់បាន គេផាកវិន័យតាមច្បាប់ដែលក្រសួងគេតាក់តែងមក »។
បើតាមប្រជាពលរដ្ឋ តំបន់អភិរក្សឡូនេសាទលេខ៩ មានទីតាំងពីចំណុច២៤ ដល់ចំណុចជ្រោយស្នើ ក្នុងឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំខ្ពបទាវ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការនេសាទខុសច្បាប់អស់រយៈពេល២ឆ្នាំមកហើយ៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…