
អតីតពិធីការិនី ឈិន ច័ន្ទសុធារី។ សេត គឹមសឿន
Wed, 18 June 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីបែកធ្លាយជុំវិញទំនាក់ទំនងស្នេហាដ៏ក្តៅគគុករវាងអតីតពិធីការិនីប៉ុស្តិ៍លេខ៥ នាង ឈិន ច័ន្ទសុធារី និងបុរសពោះម៉ាយព្រាត់ស្នេហ៍លើដីអាមេរិកលោក សុវណ្ណ មករា ហើយគេបានដឹងថា តារាទាំងពីរគ្រោងនឹងដឹកដៃគ្នាចូលរោងការទៀតនោះ ស្រាប់តែនៅពេលនេះ សិល្បករ និងក្រុមការងារទូរទស្សន៍បាយ័នមួយចំនួនបានបង្ហើបឲ្យដឹងថា នាង ឈិន ច័ន្ទសុធារី តែងតែដើរតាម សុវណ្ណ មករា ស្អិតដូចតុកកែ។
ដោយផ្តើមស្នេហាលួចលាក់ ដំបូងឡើយទាំង ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា បានប្រកែកដាច់អហង្ការចំពោះចំណងស្នេហ៍របស់ពួកគេទាំងពីរ ប៉ុន្តែដោយសារតែដំរីងាប់មិនអាចយកចង្អេរទៅបាំងបាននោះ ទើបពួកគេព្យាយាមធ្វើហីៗដូចជាមិនដឹងរឿង។ តែបើតាមមិត្តភក្តិរបស់ពួកគេនៅក្នុងសង្គមសិល្បៈបានឲ្យដឹងថា តារាទាំងពីរនៅពេលនេះប្រៀបបានទឹក និងត្រី ស្រមោច និងស្ករ ផ្អែមល្ហែមនឹងគ្នាបេះមិនចេញនោះទេ។
ទាំង សុវណ្ណ មករា និង ឈិន ច័ន្ទសុធារី នៅពេលនេះ ត្រូវបានគេដឹងថា សុទ្ធតែមានសេចក្តីសុខស្កប់ស្កល់ពេញដើមទ្រូងដូចគ្នា ព្រោះមុនពេលជួបគ្នា ពួកគេម្នាក់ៗសុទ្ធតែបេះដូងបៀមទុក្ខស្នេហា។ សុវណ្ណ មករា ឈឺផ្សានឹងការបញ្ចប់ផ្លូវគ្នាជាមួយនឹងភរិយាលើដីអាមេរិក ហើយក៏ត្រឡប់មកកម្ពុជាវិញ រីឯ ឈិន ច័ន្ទសុធារី វិញ ក៏តុកស៊ិចជាមួយនឹងការបរាជ័យលើគម្រោងដឹកដៃអតីតសង្សារចូលរោងការផងដែរ។ តែយ៉ាងណាអ្វីៗត្រូវបានបញ្ចប់ក្រោមកម្សួលស្នេហាថ្មីរវាងពួកគេទាំងពីរ។
ក្រោយពេលភ្លើងស្នេហ៍ឆេះឡើងរហូតមានការនិយាយថា តារាទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការនេះ ប្រភពពីទូរទស្សន៍បាយ័ន ទីដែល សុវណ្ណ មករា បម្រើការជាអ្នកគ្រប់គ្រងការផលិតភាពយន្តភាគខ្មែរ បានឲ្យដឹងថា នៅពេលនេះ ពួកគេតែងឃើញវត្តមានរបស់នាង ឈិន ច័ន្ទសុធារី ដើរតាម សុវណ្ណ មករា ស្អិតតែម្តង សូម្បីតែពេលខ្លះ សុវណ្ណ មករា ចុះថតឆ្ងាយៗរហូតយប់ជ្រៅ ក៏ សុធារី នៅអង្គុយកំដរ សុវណ្ណ មករា ដែរ ពោលគឺនាងដើរតាម សុវណ្ណ មករា ស្ទើរគ្រប់ពេលតែម្តង។
ក្រុមការងារនៅបាយ័ន បានឲ្យដឹងកាលពីពេលកន្លងមកថា ឈិន ច័ន្ទសុធារី តែងនៅក្បែរ សុវណ្ណ មករា ជានិច្ចនៅក្នុងមួយរយៈចុងក្រោយនេះ ហើយតែងសម្តែងអារម្មណ៍ហួងហែងសម្តែងឫកជាគូស្នេហ៍ សុវណ្ណ មករា ផ្តាច់មុខទៀតផង។
គេសង្កេតឃើញថា ស្នេហារវាងពួកគេទាំងពីរហាក់ដូចជាស៊ីជម្រៅនឹងគ្នាណាស់ ហើយមិនដែលឃើញពួកគេមានសម្តីធំតូចនោះទេ។
តែយ៉ាងណា ជុំវិញបញ្ហាចំណងស្នេហ៍ និងការដើរតាមគូស្នេហ៍ស្អិតល្មួតនេះ ឈិន ច័ន្ទសុធារី មិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយសារទូរស័ព្ទនាងគ្មានអ្នកលើក។
ទោះបីជាគេបានមើលឃើញពីចំណងស្នេហ៍យ៉ាងណា តែតារាសម្ដែង សុវណ្ណ មករា ហាក់នៅមិនហ៊ានទទួលស្គាល់១០០ភាគរយពីចំណងស្នេហ៍នេះឡើយ ខណៈដែលតារារូបនេះតែងលើកឡើងថា បើនិយាយចំៗពេកអាចនឹងធ្វើឲ្យខូចកិត្តិយសខាងកូនស្រី។
កន្លងមកតារាសម្ដែងប្រុសលោក សុវណ្ណ មករា ធ្លាប់បានប្រាប់សារព័ត៌មានថា៖ «ព័ត៌មាននោះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខាង សុធារី។ ខ្ញុំទទួលស្គាល់ថា កាលពី១០ឆ្នាំមុន ខ្ញុំធ្លាប់គិតបែបនេះ តែពេលនេះ ខ្ញុំមិនហ៊ាននិយាយទេ គឺ៥០លើ៥០ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមានអារម្មណ៍ល្អជាមួយគ្នា តែមិនដល់ថ្នាក់ ដើរចែកធៀបការក្នុងពេលឆាប់ៗ ដូចព័ត៌មានខាងលើទេ»៕
Stars like this……mouse. love rice. Like dick love pussy.