ដោយ ដែន អយុធ្យា
2014-06-18
RFA

បណ្ដាញព្រះសង្ឃឯករាជ្យ និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៨ មិថុនា ២០១៤។ RFA/Den Ayuthyea
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ទទូចស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ជួយថែរក្សាដីទីធ្លាបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលជាព្រះរាជទ្រព្យរបស់អតីតព្រះមហាក្សត្រឲ្យបានគង់វង្ស។
សារបិណ្ឌបាតរបស់ព្រះសង្ឃក្រោយពេលចំណែកដីមួយផ្នែករបស់ពុទ្ធសាសនបណ្ឌិត្យ ត្រូវមន្ត្រីរដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុនឯកជន ឬជួលឲ្យបនល្បែងកាស៊ីណូណាហ្គា វើល (Naga World)។
សារព្រួយបារម្ភខ្លាចបាត់ដីបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរបស់បណ្តាញព្រះសង្ឃឯករាជ្យ និងប្រជាពុទ្ធបរិស័ទពេលនេះ បង្ហាញនៅក្នុងសន្និសីទកាសែតព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា នាភោជនីយដ្ឋានបៃតងក្រុងភ្នំពេញ។
មានថេរដីកាក្នុងសន្និសីទកាសែត ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានបិណ្ឌបាតស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរក្សាដីបរិវេណពុទ្ធសាសនបណ្ឌិត្យកុំឲ្យបាត់បង់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះក្នុងអាណត្តិដឹកនាំរបស់លោក។
ព្រះសង្ឃអង្គនេះ បានផ្ដល់តម្លៃខ្ពស់ចំពោះវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅលើការស្រាវជ្រាវផ្សេងៗ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ប៉ុន្តែបើបែរជារដ្ឋាភិបាលគ្មានសមត្ថភាពរក្សាឲ្យបានគង់វង្សទេ នឹងនាំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា មានចែងនៅក្នុងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៖ «មានន័យថា របបនេះ គឺងាប់ឈរតែម្ដង បើគាត់អត់ចាប់ផ្ដើមធ្វើកិច្ចការអីមួយ។ អ៊ីចឹងអាត្មាគិតថា តាមរយៈការផ្ដល់ដីពុទ្ធសាសនបណ្ឌិត្យវិញ។ បើបានដីមកវិញ អាត្មាធ្វើសន្និសីទកាសែតម្ដងទៀត ហើយតម្លៃរបស់សម្ដេច ហ៊ុន សែន ឡើងមកគ្រឹបទៀត។ សន្និសីទហ្នឹង គឺធ្វើជាសកលដាក់ថា សម្ដេច ហ៊ុន សែន បានយកដីប្រគេនមកឲ្យសាសនាវិញ គឺបានបុណ្យធំហើយ។ ត្រូវងាប់ក៏អត់ងាប់ដែរ ព្រោះបុណ្យវាជួយចម្រើនពរ។ មានអ្នកខ្លះឈឺចិតផុត ដល់ពេលធ្វើបុណ្យដល់រស់បាន ១០ឆ្នាំទៀតអ៊ីចឹងទៅ។ អ៊ីចឹងអាជីវិតនយោបាយត្រូវងាប់ ធ្វើបុណ្យត្រូវរសជីវិតនយោបាយតទៅមុខទៀត»។
ប្រតិកម្មរបស់ព្រះសង្ឃពេលនេះ បន្ទាប់ពីដីមួយផ្នែកក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងរបង ខ្លោងទ្វារផ្នែកខាងជើងត្រូវមន្ត្រីរដ្ឋាភិបាលជួល ឬអនុញ្ញាតឲ្យបនល្បែង ឬក្រុមហ៊ុនណាហ្គា វើល សង់សំណង់ផ្សេងៗ មានស្ថាបនាផ្លូវ សង់ផ្សារក្រោមដី និងសង់បណ្ដាញចែកចាយអគ្គិសនីជាដើម។
ករណីនេះមានការអនុញ្ញាតពីលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ លិខិតចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ មានចុះហត្ថលេខាលោក មិន ឃិន បានសម្រេចអនុញ្ញាតឲ្យបនល្បែងណាហ្គា វើល រុះរើរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យផ្នែកខាងជើង ដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុនណាហ្គា វើល ត្រូវសាងសង់របង និងខ្លោងទ្វារថ្មីឡើងវិញ តាមរចនាប័ទ្មដើម ក្រោយបញ្ចប់ការដ្ឋានរបស់ខ្លួន។ ក្នុងពេលដំណើរការរុះរើរបង-ខ្លោងទ្វារ និងការសាងសង់ថ្មីឡើងវិញ ក្រុមហ៊ុនណាហ្គា វើល ត្រូវប្រតិបត្តិការងារតាមការសម្របសម្រួលរបស់មន្ត្រីពុទ្ធសាសនបណ្ឌិត្យ ជាតំណាងឲ្យក្រសួងធម្មការ។ ជាងនេះ បើក្នុងករណីក្រុមហ៊ុនណាហ្គា វើល អនុវត្តផ្ទុយពីការសម្រេចនេះ ក្រសួងធម្មការនឹងមានវិធានការជាថ្មី។
បន្ថែមលើលិខិត លោក មិន ឃិន អនុរដ្ឋលេខាធិការក្រសួងធម្មការ លោក សេង សុមុនី កាលពីថ្ងៃទី២៨ ខែឧសភា ឲ្យដឹងថា ការរុះរើខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ជាគម្រោងរបស់ក្រសួងដែនដី ដែលរកឃើញថា គ្រឹះសំណង់របស់ខ្លោងទ្វារនោះចាំបាច់ត្រូវកែសម្រួលដើម្បីធានាសុវត្ថិភាពពេលមានសំណង់ក្រោមដីនៅក្បែរនោះ។
លោក សុ មុនី បញ្ជាក់ថា ក្រុមហ៊ុនណាហ្គា វើល នឹងសាងសង់ខ្លោងទ្វារដដែលនោះឡើងវិញ និងរក្សារចនាបថដដែល។ ចំណែកដីមួយផ្នែកក្នុងបរិវេណនោះ គឺជាសំណើគម្រោងរបស់ក្រសួងរ៉ែ និងថាមពល ដែលត្រូវការបង្កើតអនុស្ថានីយចែកចាយអគ្គិសនីថ្មីមួយ។ លោកបញ្ជាក់ថា ក្រសួងពុំបានជួលដីឲ្យក្រុមហ៊ុនឯកជនទេ ប៉ុន្តែជាការចូលរួមគម្រោងអភិវឌ្ឍន៍ក្រុង។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមឯករាជ្យ ដែលចូលរួមជាវាគ្មិនក្នុងសន្និសីទកាសែត ក៏បានរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ថាសូម្បីតែទីធ្លា ឬបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក៏មិនអាចរក្សាឲ្យបានស្ងប់ស្ងាត់ ហើយអនុញ្ញាតឲ្យក្រុមហ៊ុនបនល្បែងឯកជន ធ្វើសកម្មភាពរំលោភលើទីតាំងនោះទៀត។
លោកថា ពុទ្ធសាសនបណ្ឌិត្យគួរត្រូវរដ្ឋាភិបាល ឬផ្នែកពាក់ព័ន្ធលើកតម្កើង និងជំរុញឲ្យមានការអភិវឌ្ឍ មិនគួរយកពុទ្ធសាសនបណ្ឌិត្យទៅប្រឡាក់ប្រឡូកជាមួយបនល្បែងពាលាអាវ៉ាសែដូចសព្វថ្ងៃនោះទេ៖ «រឿងអីអនុញ្ញាតឲ្យក្រុមហ៊ុនកាស៊ីណូល្បែងស៊ីសង សីលធម៌យ៉ាងម៉េច? លោកថា ឆ្កួត ៣ ឆ្កួតមួយព្រោះស្រី ឆ្កួតមួយព្រោះស្រា ឆ្កួតមួយព្រោះល្បែងពាលា ហើយបញ្ច្រាសគ្នានឹងព្រះពុទ្ធសាសនាថែមទៀត ហើយទៅឲ្យសាងសង់ខ្ពស់ជាងពុទ្ធសាសនបណ្ឌិត្យ គឺអត់ត្រូវទេ។ ត្រង់ហ្នឹងមួយបើផ្នែកវប្បធម៌ គឺអត់ត្រូវសោះ ហើយផ្នែកសីលធម៌ក៏អត់ត្រូវដែរ។ អាគារហ្នឹង បើសិនជាខ្ញុំធ្វើជានាយករដ្ឋមន្ត្រីវិញ ប្រហែលជាទៅទិញយកហើយដាក់ក្រសួងធម្មការនៅកន្លែងកាស៊ីណូណាហ្គាហ្នឹងតែម្ដង»។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២៨ ខែឧសភា បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងប្រជាពលរដ្ឋរាប់រយនាក់ បានដើរហែក្បួនដាក់ញត្តិជូនលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការស្នើឲ្យបញ្ឈប់រុះរើរបងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ជួលដីទៅឲ្យក្រុមហ៊ុនណាហ្គា វើល ម្ដងរួចមកហើយ។ ប៉ុន្តែមិនមានលទ្ធផលទេ ហើយត្រូវកម្លាំងចម្រុះរដ្ឋាភិបាលដាក់ពង្រាយរារាំងថែមទៀត។
ទាក់ទងបញ្ហានេះ បណ្ដាញព្រះសង្ឃឯករាជ្យព្រមានថា បើទីធ្លាក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបាត់បង់ ឬក៏គ្មានការឆ្លើយតបពីរដ្ឋាភិបាលទេ ព្រះសង្ឃនិងពុទ្ធបរិស័ទនៅទូទាំងប្រទេសមានគម្រោងប្រមូលផ្តុំទ្រង់ទ្រាយធំ ដើរហែយកញត្តិដាក់ជូនដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យជួយអន្តរាគមន៍ជាបន្តទៀត។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា គោលបំណងនៃការប្រមូលផ្តុំនេះមានគោលដៅតែមួយគត់ គឺស្នើឲ្យរដ្ឋាភិបាលរក្សាដីបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលជាព្រះរាជ្យទ្រព្យរបស់អតីតព្រះមហាក្សត្រ សម្ដេចនរោត្តម សីហនុ កុំឲ្យបាត់បង់ឲ្យខាងតែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរស្រុកនៅព្រៃវែងរងការចោទថាដោះស្រាយទំនាស់ដីលំអៀងតាមបក្សនយោបាយ
- សហគមន៍មកពី៦ស្រុកនៅសៀមរាបលើកគ្នាទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដី
- អ្នកភូមិព្រៃផ្ដៅសុំឲ្យអាជ្ញាធរបើកផ្លូវលំដែលតុលាការខេត្តតាកែវសម្រេចផ្ទេរជាដីឯកជន
- ពលរដ្ឋនៅស្វាយរៀងចោទអាជ្ញាធរថាជីកប្រឡាយប៉ះពាល់ដីនិងលំនៅឋាន
- ពលរដ្ឋនៅកោះកុងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធររឿងជម្លោះដីជាមួយក្រុមហ៊ុនចិន
- តំណាងជនជាតិដើមភាគតិចព្នងជិត២០០គ្រួសារនៅក្រចេះតវ៉ាទំនាស់ដីធ្លីដល់ភ្នំពេញ
- អ្នកបឹងកក់ហៅធនាគារពិភពលោកថាមានបាតដៃប្រឡាក់ឈាម
- ពលរដ្ឋនៅស្រុកមេមត់គ្រោងដាក់ញត្តិជំរុញឲ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយបញ្ហាដី
- សមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាកស្រុកនៅមណ្ឌលគិរី
ទាក់ទងបញ្ហានេះ បណ្ដាញព្រះសង្ឃឯករាជ្យព្រមានថា បើទីធ្លាក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបាត់បង់ ឬក៏គ្មានការឆ្លើយតបពីរដ្ឋាភិបាលទេ ព្រះសង្ឃនិងពុទ្ធបរិស័ទនៅទូទាំងប្រទេសមានគម្រោងប្រមូលផ្តុំទ្រង់ទ្រាយធំ ដើរហែយកញត្តិដាក់ជូនដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យជួយអន្តរាគមន៍ជាបន្តទៀត។
____________________
ម្នាលសង្ឃស្នេហាសាសនាទាំងឡាយ, ព្រះសង្ឃកម្ពុជា នេះ មានច្រើនណាស់ រហូតដល់ជាង ៥០០០០អង្គ។
បើគ្រាន់តែមានប៉ុន្មានអង្គនេះ ទេ ចូរម្នាលកុំគិតថា ខ្លួននេះកំពុងស្រឡាញសាសនា។ តាមពិតម្នាលឯងកំពុងតែបំផ្លាញសាសនាហើយ។
ទូរទស្សន៍បាបង្ហាញរូបភាពសកម្មភាពរបស់ព្រះសង្ឃ កំពុងសហការយ៉ាងសស្រាក់សស្រាំជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ជួយសង្គ្រោះពលករមកពីថៃ ។
ឯពួកម្នាលឯងកំពុងលេងនយោបាយ ដូចជាអា សមរង្ស៊ីអញ្ចឹង វាបែរជាទៅបង្ករឿងព្រំដែននៅឯស្វាយរៀងឯណោះ។
អានេះ វាពូកែតែអញ្ចឹង។
ល្មមៗបានហើយ ! ត្រូវចាំមើលថា តើរាជរដ្ឋាភិបាល មាបានធ្វើឲ្យបាត់ដីពុទ្ធសាសនៈបណ្ឌិត មួយម៉ែត្រក្រឡា ឬទេ? បើដូចនោះ មែន សឹមនាំគ្នាតវ៉ា។
កុំពូកែតវ៉ាពេក ក្រែងលោកប្រាយុទ្ធ ចាន់អ៊ូចារមកលេងស្រុកខ្មែរ!
ព្រះចៅ អធិការវត្ត ព្រះសង្ឃ និងកូនសិស្ស វត្តទួលក្រសាំង ឆាន់ស្រា បើករថយន្ត ក្រឡាប់ធ្លាក់ផ្លូវ រងរបួស
Thursday, 19 June 2014 07:31 ដោយ៖ ដើមអម្ពិល-ID-007
កណ្តាល ៖ មានរឿងភ្ញាក់ផ្អើល និងរឿងដ៏ហួសចិត្តមួយ បានកើតឡើង ក្រោយពីមានករណី ក្រឡាប់រថយន្ត ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួស នោះគឺ មកពីព្រះសង្ឃ ដែលជាព្រះចៅអធិការ វត្តទួលក្រសាំង នៅខេត្តកណ្តាល រួមជាមួយ ព្រះសង្ឃ៣អង្គ និងកូនសិស្សលោកម្នាក់ទៀត បានឆាន់ និងផឹកស្រា និងបើករថយន្ត ដោយខ្លួនឯង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ នេះតែម្តង ។
ទង្វើបែបនេះ បានធ្វើឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ពិតជាអស់ជំនឿ យ៉ាងខ្លាំង និងថែមទាំង ធ្វើឲ្យខូចដល់ ព្រះពុទ្ធសាសនា ព្រមទាំងព្រះសង្ឃផ្សេងទៀត ដែលមានចិត្តស្អាតស្អំ និងចិត្តគំនិតធ្វើអំពើល្អ តាមផ្លូវព្រះពុទ្ធ ។ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវលេខ២១ ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ភ្នំពេញ ២F-០០០៣ បើកបរដោយ ព្រះសង្ឃព្រះនាមខាន់ ហេង ព្រះជន្ម ៥៦ វស្សា ជាចៅអធិការវត្ត ទួលក្រសាំង មានទីលំនៅស្រុកបាទី ខេត្តតាកែវ រួមដំណើរមានគ្នា ចំនួន៤នាក់ ១-ព្រះសង្ឃព្រះនាម ផង់ មាស ព្រះជន្ន៧០វស្សាមាន ទីលំនៅ ភូមិ-ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលគង់នៅវត្តទួលក្រសាំង។ ២-ព្រះសង្ឃព្រះនាម ផន សុខុម ព្រះជន្ន៥០វស្សា មានទីលំនៅ ភូមិពូមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង។ ៣-ព្រះសង្ឃព្រះនាម ស៊ឹម ស៊ុនហុង ព្រះជន្ន១៧វស្សា មានទីលំនៅ ភូមិ-ឃុំក្រោម ស្រុកមុខកំពូល ខេត្តកណ្ដាល គង់នៅវត្តទួលក្រសាំង។
និង៤-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ១៣ឆ្នាំជាកូនសិស្ស លោក ភូមិ-ឃុំក្រោម ស្រុកមុខកំពូលខេត្តកណ្ដាល បាននាំគ្នាធ្វើដំណើរចេញពី វត្តទួលក្រសាំងទៅបុណ្យសព ឪពុកព្រះតេជគុណ ខាន់ ហេង នៅភូមិតាអីឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ ។
មន្រ្តីនគរបាលបន្តទៀតថា លុះពេលធ្វើដំណើរ មកដល់ ភូមិទេពអរជូនឃុំកោះខែល រថយន្តក៏ធ្លាក់ផ្លូវ បណ្ដាលអោយបុកបាក់ផ្លាក មណ្ឌលសុខភាព ឃុំកោះខែល-បាក់បង្គោលភ្លើងមួយដើម លេខNR៨៥៧ បាក់ដើម អំពិលទឹកមួយដើម ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ស្រុកស្អាងបានវាស់ជាតិ អាកុលព្រះតេជគុណ ខាន់ ហេង មានកំរិតជាតិអាកុល ១.០៦មីលីក្រាម ក្នុងមួយលីត្រខ្យល់ នឹងព្រះតេជគុណ ផន សុខុម មានកំរិតជាតិអាកុល ១.០៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ក្រៅពីនេះគ្មាន ។
ក្រោយមានករណីនេះ កើតឡើង កម្លាំងនគរបាលស្រុក និងថ្នាក់ដឹកនាំសង្ឃ បានបញ្ជូនមកឲ្យផ្សឹកនៅវត្តឈូងលាបក្រោម ព្រះអធិបតីភាព ព្រះឃោសធម្ម ញ៉ែម សុភក្ត្រ័ ព្រះបាលាតខេត្ត និងជា អនុគណ ក្រុងតាខ្មៅ និងជាព្រះចៅ អធិការវ ត្តប្រជុំទី ក្រពើហារ រួមជាមួយនិង
ព្រះវិនយ័ធម្ម នៅ តារា អនុគុណស្រុកស្អាង និងជាចៅអធិការវត្ត ឈូងលាប និងមានវត្តមានលោក រុងភិរុណ ប្រធានមន្ទីរធម្មការ ខេត្តផងដែរ ដើម្បីធ្វើពិធីផ្សឹក លោកសង្ឃ ដែលប្រព្រឹត្តខុសវិនយ័ទាំងនេះ បានផ្សឹក៣អង្គ ដែលប៉ះពាល់គ្រឿង ស្រវឹង និងបើកបរ ។
ក្រោយពីបានផ្សឹករួចហើយ លោកសង្ឃដែលផឹកស្រា ហើយបើករថយន្តនោះត្រូវបាន សមត្ថកិច្ច នាំទៅខ្លួនទៅសាកសួរ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕
____________________________
នៅកម្ពុជា ក្នុងចំណោម ព្រះសង្ឃ ៥០០០០ អង្គ តើមានសង្ឃប៉ុន្មានក្បាលដែលលាក់ខ្លួនក្នុងស្បង់ ប្រព្រឹត្តអំពើថោកទាបនេះ។
មិនត្រូវធ្វើត្រឹមតែ បកស្បង់ចីវរទេ គឺត្រូវបញ្ជូនទៅតុលាការពីបទ បន្លំឯកសណ្ឋាន កងរាជអាវុធហត្ថទៀតទើត្រូវ។
ឯសង្ឃដែលកំពុងតែដើធ្វើនយោបាយ ដូច ម្នាល ប៊ុនតិញនេះ ក៏អញ្ចឹងដែរ!